វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រ​សួង​សុ​ខា​ភិ​បា​លអះ​អា​ង​ថា ​​ក​ម្ពុជា​មិ​ន​មា​ន​កា​រ​ឆ្ល​ង​វី​រុ​ស​ផ្ដា​សាយ​ប​ក្សីប្រ​ភេទ​​ថ្មី ​H​5​N6​ ​និ​ង​H​7N​9​ ​ទេ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:00 pm ថ្ងៃ Thursday 5th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា មកទល់នឹងពេលនេះ ថ្វីបើមេរោគផ្ដាសា យ H5N6 និង
H7N9 កើតមាននៅតាមបណ្ដាប្រទេសមួយចំនួនក៏ពិតមែន ។ ប៉ុន្តែវីរុសនេះនៅពុំទាន់កើតមាន ឬក៏ឆ្លងចូលមកកម្ពុជា
នៅឡើយទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ម្សិល មិញនេះបានឱ្យ
ដឹងថា រយៈពេលថ្មីៗនេះ មានការរីករាលដាល នៃជម្ងឺផ្ដាសាយបក្សីថ្មីប្រភេទ H5N6 លើបក្សី ដែលនាំឲ្យមានការស្លាប់
សត្វបក្សីប្រមាណជិត២០លានក្បាល នៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ដោយឡែកនៅប្រទេសចិន មាន
របាយការណ៍ ស្ដីពីជម្ងឺផ្ដាសាយបក្សី ប្រភេទ H7N9 ចំនួន៨០៧នាក់ គិតរយៈពេលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ ប៉ុន្តែ
នៅកម្ពុជា ពុំទាន់មានជម្ងឺផ្ដាសាយបក្សីប្រភេទថ្មីនេះនៅឡើយទេ, បើទោះបីកម្ពុជាកាលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៤
ធ្លាប់បានរកឃើញជម្ងឺផ្ដាសាយបក្សីប្រភេទ H5N1 ចំនួន៥៦ករណី ដែលក្នុងនោះមាន៣៧ ករណីបានស្លាប់ក្ដី។


យោងតាមការចេញប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា រោគសញ្ញាជម្ងឺផ្ដាសាយបក្សីមានចាប់ពីគ្រុនផ្ដា
សាយធម្មតា ទៅជាជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយអ្នកជម្ងឺភាគច្រើនដែលមានឆ្លងជម្ងឺនេះ មានជម្ងឺរលាកសួតធ្ងន់ធ្ងរ និងអាច
បណ្ដាលឲ្យស្លាប់បាន។


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកាលពីថ្ងៃច័ន្ទ ទី២ មករា បានអំពាវនាវទៅដល់ប្រជាសពលរដ្ឋខ្មែរដែលនឹងចូលរួមក្នុង
ការសែនចិនក្នុងពិធីបុណ្យចូលឆ្នាំចិន និងចូលឆ្នាំវៀតណាមនៅពេលខាងមុខនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ
ជំងឺផ្ដាសាយបក្សីដែលទើបនឹងផ្ទុះឡើងជាថ្មីក្នុងប្រ ទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលបណ្តាលឲ្យមានការ
សំលាប់សត្វបក្សីប្រមាណជាង២០លានក្បាលដើម្បីបង្ការការឆ្លងរាត្បាតមកមនុស្សនៅទីនោះ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអំពាវនាវកុំឱ្យយកមាន់ ទារ ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត
ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងថា ក្នុង
ប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។
ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុង
ឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វិភាគទាន​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​សំ​រាប់​តាម​ដាន​លទ្ធ​ផល​ឆ្នោត​នៅ​ខ្វះ​ខាត​ច្រើន​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com