វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​កូ​ន​ប្រុ​សរ​ប​ស់​លោ​ក​ ​ហ៊ុន​ ​សែ​ន​ ​អះអា​ង​ថា​ ​ការ​ច​ល័​ត​ទ័ព​គឺ​​គ្មា​នបំ​ណ​ង​​ប​ន្លាច​ព​ល​​រ​ដ្ឋ​នោះទេ​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 1:35 pm ថ្ងៃ Thursday 5th January 2017អត្ថបទ​ដោយ: ឡាត សាឡាង

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា ការចល័តទ័ពនៅថ្ងៃ
ព្រហស្បតិ៍នេះ មិនបានមានបំណងណាមួយដែលជាការគម្រាមកំហែង ឬក៏បន្លាចដល់ប្រ ជាពលរដ្ឋខ្មែរនោះទេ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអះអាងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ ខណៈលោក
អញ្ជើញក្រុងពាលី ដើម្បីរៀបចំការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ថា
ការចាប់ផ្ដើមចេញចល័តគ្រឿងចក្រ និងទ័ពបែបនេះ គឺគ្រាន់តែជារឿងមួយដែលធ្វើឡើងមុនព្រឹត្តិការណ៍នៃការប្រកួត
កីឡាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ៖« មិនមែនរូបភាពជាការគម្រាមកំហែងទេការ ចល័តទ័ព ការចល័តគ្រឿងចក្រ
ដែលសាលាក្រុងបានជូនដំណឹងនេះ គឺជាការចាំបាច់ និងជាច្បាប់ មុននឹងចល័តគ្រឿងចក្រនៅក្នុងក្រុង គឺយើងបានសុំ
សញ្ចាប័នពីអគ្គបញ្ជាការ ហើយជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ពួកយើងមិនអាចចល័តគ្រឿងចក្រយោធានៅក្នុងក្រុង
ដោយគ្មានការជូនដំណឹងនោះទេ
» ។

កាលពីថ្ងៃទី០៤ មករា ម្សិលមិញនេះ រដ្ឋបាលសាលារាជធានីបានចេញលិខិតមួយឲ្យដឹងថា គណៈកម្មការរៀបចំនឹង
ធ្វើការចល័តសម្ភារៈបម្រើការងារមួយចំនួនរួមមាន រថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង នៅ
វេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ដោយចេញពីកងពលតូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឍមណ្ឌល
សន្និបាតនិងពិព័រណ៍កោះពេជ្រ ដោយឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង
និងមហាវិថីសុធារស ហើយត្រឡប់ចូលកងពលតូចអន្តរាគមន៍លេខ៧០វិញ នៅទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង
២ទៀបភ្លឺ។ សេចក្តីជូនដំណឹងរបស់សាលារាធានីភ្នំពេញនេះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និង
ភ្ងាក់ផ្អើលចំពោះការចល័តយោភណ្ឌសម្រាប់រៀបចំកម្មវិធីតាំងពិព័រណ៌សម្ភារៈយោធាខាងលើនេះ។

ទោះជាយ៉ាងណាការចល័តគ្រឿងចក្រ ឬក៏រថយន្តពីសំណាក់កងទ័ពនេះនៅតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ
ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដដែល ។ ប៉ុន្តែការរិះគន់នេះត្រូវបានលោក ហ៊ុន ម៉ាណែត កូនប្រុស
ច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកំពុងមានទួនាទីខ្ពស់នៅ ក្នុងកងយោធពលខេមរភូមិន្ទអះអាងថា មិន
មែនជាការគម្រាមកំហែងឡើយ និងបានអំពាវនាវឱ្យពលរដ្ឋកុំព្រួយបារម្ភ លើបញ្ហានេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
លោក​គឹម​ សុខ​ជាប់គុក​ព្រោះ​និយាយ​ការ​ពិត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com