វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប្រ​ទេស​សិ​ង្ហ​បុរី​អា​ច​​ប្រ​ឈ​មនឹ​​ង​ផ្លូ​​វ​ច្បា​ប់ទា​ក់​ទ​ង​នឹ​ងកា​​រ​នាំ​ខ្សា​ច់​ចូ​ល​ពី​ក​ម្ពុ​ជា ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:23 pm ថ្ងៃ Thursday 5th January 2017អត្ថបទ​ដោយ: VIM

ស្ថាបនិកអង្គការមាតាធម្មជាតិ ដែលជាអង្គការការពារបរិស្ថានបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការនេះបាន
ជួលការិយាល័យមេធាវីមួយរបស់សិង្ហបុរី ឱ្យស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការនាំចូលខ្សាច់កម្ពុជាចូលទៅក្នុង
ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតខេមបូឌា ដេលី នៅព្រឹកថ្ងៃទី០៥ មករា ឆ្នាំ២០១៧ នេះ ។

កាសែតខាងលើនេះសរសេរបន្តថា លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន ស្ថាបនិកអង្គការមិនមែនរដ្ឋាភិបាលខាង
លើ បានលើកឡើងកាលពីម្សិលមិញតាមរយៈសារហ្វេសប៊ុកថា ការិយាល័យមេធាវី “កំពុងពិនិត្យមើលច្បាប់ពាក់ព័ន្ធ
ដែលប្រហែលជាត្រូវបានបំពាននៅទីនោះទាក់ទិនការបំផ្លាញសង្គម និងអេកូឡូស៊ីដែលបង្កឡើងដោយសារការជីករ៉ែ 
ឬពាក់ព័ន្ធរដ្ឋាភិបាលនាំចូលខ្សាច់កម្ពុជា ដែលប្រឡាក់ប្រឡូកដោយបញ្ហាពុករលួយ ការរត់ពន្ធ ការគេចពន្ធ។ លោក
បានបញ្ចេញអត្តសញ្ញាណអ្នកដែលអាចក្លាយជាមុខសញ្ញា ខណៈអង្គភាពដែលស្ថិតក្រោមឱវាទរបស់ក្រសួងមួយចំនួន
បានជាប់ពាក់ព័ន្ធការនាំចូលខ្សាច់កម្ពុជា។ លោកថ្លែងថា “គោលបំណងរបស់យើងគឺថា ចង់ឱ្យរដ្ឋាភិបាលសិង្ហបុរី ចាត់
ទុកការជីករ៉ែ និងការនាំចេញខ្សាច់សមុទ្រពីកម្ពុជា ថាបង្កផលប៉ះពាល់ខ្លាំង ហើយបង្ខំឱ្យពួកគេឈប់ពាក់ព័ន្ធ”។

សម្រាប់លោក យូជិន ស៊ូរ៉ៃស៊ីនហ្គាំ (Eugene Thuraisingam) ក៏ត្រូវបានកាសែតខេមបូឌា ដេលី ដកស្រង់មកចុះ
ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះផងដែរដោយលោកបានប្រកាសទទួលស្គាល់ថា ការិយាល័យមេធាវី
Eugene Thuraisingam របស់លោកដែលមានជំនាញខាងច្បាប់ព្រហ្មទណ្ឌ និងពាណិជ្ជកម្មកំពុងស៊ើបអង្កេតករណី
នេះ ។

ដោយឡែកសម្រាប់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែ និងថាមពលឯណេះវិញធ្លាប់បានបំភ្លឺជូនគណៈកម្មការទី១០
នៃរដ្ឋសភាពាក់ព័ន្ធភាពមិនប្រក្រតី និងការឡើងតួរលេខនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ
២០១៦ ថា ការនាំខ្សាច់ត្រូវអនុវត្តតាមនីតិវិធីដោយឡែក និងផ្សេងគ្នា ស្របតាមបទបញ្ញត្តិពាក់ព័ន្ធ និងដោយស្ថាប័ន
កិច្ចផ្សេងពីគ្នា  ហើយក្រសួងរ៉ែនិងថាមពលមិនមែនជាស្ថាប័នផ្តាច់មុខតែមួយគត់ដែលទទួលបន្ទុកខាងការនាំខ្សាច់
ចេញទៅក្រៅប្រទេសដែរ ។ ក្រសួងរ៉ែ អះអាងថា ទិន្នន័យតួរលេខផ្លូវការរបស់ក្រសួងស្តីពីទំហំ និងបរិមាណនៃការនាំ
ចេញខ្សាច់ពីកម្ពុជាទៅប្រទេសសឹង្ហបុរី ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ គឺមានបរិមាសរុប ១០,១១២,២៩០ម 
ប្រហាកប្រហែលនឹង ១៥,១៧៩,៦៦៤ តោន ។ ដែលតួរលេខនេះមានបញ្ជាក់ពីវិក្ក័យប័ត្រនាំចេញ  ចំនួនជើងកប៉ាល
នាំចេញ ឈ្មោះកប៉ាល  និងឈ្មោះក្រុមហ៊ុននាំចេញបានច្បាស់លាស់នៅក្នុងប្រព័ន្ធរបាយការណ៍គ្រប់គ្រងរបស់ក្រសួង
និងមន្ទីររ៉ែ និងថាមពល ខេត្ត។

លិខិតរបស់ក្រសួងរ៉ែដដែលនេះយល់ឃើញថា ដោយមានការពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតីនៃគម្លាតតួរ
លេខនៃទំហំពាណិជ្ជកម្ម ក្នុងប្រព័ន្ធទិន្នន័យពាណិជ្ជកម្ម UN COMTRADE របស់អង្គការសហប្រជាតិដែលបានប្រកាស
ដោយសឹង្ហបុរី ក្រសួងបានធ្វើការគត់សម្គាល់ថា ទិន្នន័យតួរលេខក្នុងប្រព័ន្ធពាណិជ្ជកម្ម UN COMTRADE ជាទិន្នន័យ
ពាណិជ្ជកម្ម ពុំមែនជាតួរលេខរបាយការណ៍ អំពីចំណូលជាតិនៃប្រទេសណាមួយឡើយ ។

ប៉ុន្តែកន្លងមកទិន្នន័យគយដែលទទួលបានពីក្រសួងពាណិជ្ជកម្មសិង្ហបុរីសម្រាប់រយៈពេលពាក់កណ្តាលពីឆ្នាំ ២០១១
ដល់ ២០១៥ គឺមួយឆ្នាំៗដូចគ្នានឹងតួលេខស្ថិតិពាណិជ្ជកម្មរបស់ UN ហើយបង្ហាញថា កម្ពុជាបាននាំចេញខ្សាច់ចំនួន
៤០៥ លានតោនទៅសិង្ហបុរីក្នុងអំឡុងពេលនោះ ខណៈទិន្នន័យអង្គការសហប្រជាជាតិបង្ហាញអំពីការនាំចូលខ្សាច់
ចំនួន ៩១,២៩ ពីកម្ពុជាទៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១១ ទិន្នន័យគយដែលបំប្លែងពីដុល្លារសិង្ហបុរីទៅដុល្លារអាមេរិក
នៅអត្រាប្តូរប្រាក់មធ្យមនៅឆ្នាំនោះបង្ហាញនូវទិន្នន័យជិតដូចគ្នានៃការនាំចូលខ្សាច់កម្ពុជាចំនួន ៩១,៣២ លានដុល្លារ។

រដ្ឋាភិបាលកម្ពុជាបានកត់ត្រាការនាំចេញខ្សាច់សរុបតែចំនួន ៧០៧ ៨៤៣ ដុល្លារប៉ុណ្ណោះចំពោះការនាំចូលខ្សាច់ទៅ
គ្រប់ប្រទេសទាំងអស់នៅឆ្នាំនោះ។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជា។ សម្រាប់ឆ្នាំ ២០១២ ទិន្នន័យរបស់
 UN បង្ហាញនូវចំនួន ៦៩,២៧ លានដុល្លារត្រូវបាននាំចេញពីកម្ពុជាទៅសិង្ហបុរីខណៈទិន្នន័យគយសិង្ហបុរីបង្ហាញនូវ
ចំនួន ៦៩,៣៣ លានដុល្លារប៉ុន្តែកម្ពុជាបានកត់ត្រាតែ ៤៥៧ ៦៤៧ ដុល្លារនៃការនាំចេញខ្សាច់ទៅប្រទេសទាំងអស់ក្នុង
ឆ្នាំនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ។

ករណីនេះត្រូវបានលោក ស៊ុយ សែម សង្កត់ធ្ងន់ៗថា ការលើកយកតួរលេខនៃប្រព័ន្ធទិន្នន័យនេះមកធ្វើជាចំណូលជាតិ
ឬបានអះអាងថា បានបាត់បង់ចំណូលជាតិ គឺជាការមិនមានការយល់ដឹងពីទិន្នន័យពាណិជ្ជកម្មឡើយ ហើយមានចេត
នាបំភ័ន្តសាធារណៈមតិ ។ ទិន្នន័យក្នុងប្រព័ន្ធរបស់ UN COMTRADE សំដៅលើទំហំពាណិជ្ជកម្ម ដែលជាទូទៅជាថ្លៃ
ទូទាត់ពាណិជ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅតែអះអាងថា ការលើក
ឡើងពីគម្លាតខុសគ្នារវាងតួរលេខរបាយការណ៍ក្នុងប្រព័ន្ធទិន្នន័យពាណិជ្ជកម្មរបស់  UN COMTRADE ដែលមានភាព
មិនប្រក្រតីនោះជាការលើកឡើងខុសពីការពិត ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់បានលើកឡើងក្រោយការចូលបំភ្លឺរបស់លោក
ស៊ុយ សែម នៅរដ្ឋសភាថា លោកមិនចង់ដឹងពីទិន្នន័យនៃការនាំចេញខ្សាច់ប្រទេសសឹង្ហបុរីទេ ដោយលោកចង់ឃើញ
មានវិធានការថ្មីក្នុងការការពារធនធានរ៉ែនេះ មិនមែនជាការធ្វើលេងៗដូចពេលកន្លងមកនេះទេ  ពីព្រោះរ៉ែជាធនធាន
ធម្មជាតិ និងជាសម្បត្តិប្រជាជាតិទាំងមូលរបស់កម្ពុជា ។

លោកបានលើកឡើងបន្តទៀតថា កាលដែលលោក ស៊ុយ សែម បានបង្ហាញអោយងាកទៅមើលខាងច្បាប់ស្តីពីដែន
សមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល  ហើយលោកជាអ្នកតំណាងរាស្រ្តស្គាល់ច្បាប់ច្បាស់ណាស់ ដោយលោក 
អេង ឆៃអ៊ាង បានសង្កត់ធ្ងន់ៗថា ច្បាប់ល្អប្រសើរណាស់គ្មានអ្វីខ្វះចន្លោះនោះទេ ហើយអ្វីដែលកើតឡើងគឺការអនុវត្ត
មិនត្រឹមត្រូវ មិនចេញលេញ និងមិនច្បាស់លាស់របស់ក្រសួង ក៏ដូចជនមួយចំនួនដែលខូចនោះទេ។

មិនតែប៉ុណ្ណោះលោក អេង ឆៃអ៊ាង ថា ការពិតមិនអាចបិទបាំងបានទេ ពីព្រោះករណីបូមខ្សាច់ ការដឹកខ្សាច់ចេញទៅ
លក់អោយប្រទេសជិតខាង វាមិនមែនដូចករណីជួញដូរគ្រឿងញៀនទេ ចំណែកគ្រឿងញៀនវិញបើទោះបីជាលាក់ទុក
ក្នុងពោះក៏គេរកឃើញដែរ តែខ្សាច់បិទបាំងមិនបានទេ ដូច្នេះលោក ស៊ុយ សែម ត្រូវតែហ៊ានទទួលយកនូវអ្វីដែលជាការ
ពិតរបស់ភាពមិនប្រក្រតីក្រសួងរ៉ែ និងថាមពល ។ មន្រ្តីបក្សប្រឆាំងរូបនេះ ថា លោកពិតមានការសោកស្តាយមែនទែន
ពេលដែលលោក ស៊ុយ សែម បានលើកឡើងថា ក្រសួងរ៉ែ និងថាមពលមិនមែនជាអ្នកលក់ខ្សាច់ទេ គ្រាន់តែជាអ្នក
ទទួលយកសួយសារករ ហើយលោកបានស្នើសុំអោយក្រសួងរ៉ែ និងថាមពលពិនិត្យទៅលើគោលនយោបាយនេះឡើង
វិញ ។

លោកធ្លាប់បញ្ជាក់ថា កម្ពុជាមិនគួរណាអោយមានការនាំចេញខ្សាច់ចេញទៅលក់ក្រៅប្រទេសនោះទេ បើសិនយើង
មិនមែនជាអ្នកលក់ខ្សាច់មិនមែនជាអ្នកដែលទទួលបានផលចំណេញច្រើននោះទេ គួរណាតែទុកខ្សាច់សម្រាប់តែ
សំណង់ក្នុងកម្ពុជាវិញជាជាងបាត់បង់ទៅឱ្យប្រទេសគេចំណេញយ៉ាងកប់ក្តោងទៅវិញ។ លោកបានសំដៅដល់អ្នកដែល
ត្រូវដៃត្រូវជើងក្នុងការនាំយកខ្សាច់ទៅលក់ខុសច្បាប់ដែលជាហេតុធ្វើអោយមានភាពមិនត្រឹមត្រូវទៅលើទិន្នន័យប្រព័ន្ធ
ពាណិជ្ជកម្ម ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com