វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​គ​ណ​ប​ក្ស​មា​ន​អាស​នៈ​ទាំ​ង​ពី​រ​គ្រោ​ង​ជួប​​គ្នា​នៅ​ក្រោ​យ​ថ្ងៃ​ទី​១​១​ម​ក​រា​ ​
បង្ហោះ​នៅ​វេលាមោ៉ង 10:42 am ថ្ងៃ Friday 6th January 2017អត្ថបទ​ដោយ: ឡាត សាឡាង

ប្រធានក្រុមតំណាងរាស្រ្តនៃគណបក្សនយោបាយទាំងពីរដែលមានគណបក្សប្រជាជន និងគណបក្ស សង្រ្គោះជាតិគ្រោង
នឹងធ្វើការជួបប្រជុំពិភាក្សាគ្នាក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

ការប្រកាសទទួលជួបប្រជុំគ្នានេះ គឺធ្វើឡើងបន្ទាប់ពីប្រធានក្រុមតំណាងរាស្រ្តភាគច្រើននៅរដ្ឋសភាគឺ លោក ស ខេង
បានទទួលសំណើរមួយពីប្រធានក្រុមតំណងរាស្រ្តភាគតិចគឺលោក កឹម សុខា កាលពីថ្ងៃ ទី០៥ ខែមករា ម្សិលមិញនេះ។
យ៉ាងណាក៏ដោយនៅក្នុងលិខិតប្រកាសពីការជួបប្រជុំរវាងតំណាងរាស្រ្តទាំងពីរគណបក្សនយោបាយនេះមិនបានបញ្ជាក់
ពីការនិយាយទៅដល់ការព្រមព្រៀងស្វែងរកការ អន្តរាគមន៍ឱ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តី គជប ១ រូបផង
នោះទេ ។

នៅក្នុងលិខិតឆ្លើយតបរបស់លោក ស ខេង ទៅកាន់លោក កឹម សុខា ចុះនៅថ្ងៃទី០៥ ខែមករា បានអះ អាងថា លោក
ក៏ចង់ដឹកនាំក្រុមតំណាងរាស្រ្តសម្លេងភាគច្រើនជួបប្រជុំជាមួយនឹងក្រុមតំណាងរាស្រ្តសម្លេងភាគតិចណាស់ដែរ ។ ប៉ុន្តែ
ដោយសារតែមួយរយៈចុងក្រោយនេះរវល់នឹងកិច្ចការងារច្រើនពេកទើប បណ្ដាលឱ្យខកខានមិនបានធ្វើតាមការសន្យា
របស់ខ្លួន ។ ប៉ុន្តែយ៉ាងណាលោកអះអាងជាថ្មីម្ដងទៀតជា មួយនឹងលោក កឹម សុខា ថា ជំនួបនេះនឹងកើតឡើងក្រោយ
ថ្ងៃទី១១ ខែមករា ខាងមុខនេះ ចំពោះថ្ងៃកំ ណត់ច្បាស់លាស់លោកនឹងជូនដំណឹងនៅពេលក្រោយ។

អ្នកឃ្លាំមើលសង្គម និងនយោបាយលោក គឹម សុខ មើលឃើញថា ការគ្រោងដាក់ការចរចារតាមសំណើររបស់ក្រុម
តំណាងរាស្រ្តគណបក្សប្រឆាំងពីសំណាក់តំណាងរាស្រ្តគណបក្សប្រជាជននេះមិនមែនធ្វើឡើងដោយចេញពីចិត្តដើម្បី
ចង់ឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាបានធូរស្បើយនោះទេ ។ ប៉ុន្តែការចរចារនេះគ្រាន់តែជាបំណងរបស់គណបក្ស
ប្រជាជនដើម្បីសម្រួលស្ថានការណ៍ឱ្យបានធូរស្បើយមុនការបោះឆ្នោតថ្នាក់ឃុំសង្កាត់មកដល់តែប៉ុណ្ណោះ៖«តាមពិត
ទៅគណបក្សកាន់អំណាចគេចង់សម្រួលស្ថានការណ៍នយោបាយឱ្យបានធូរស្បើយខ្លះនៅមុនការបោះឆ្នោត ប៉ុន្តែនោះ
មិនមែនជាសុឆន្ទៈនយោបាយរបស់បក្សកាន់អំណាចទេ វាគ្រាន់តែជាការសម្រួលក្នុងកលល្បែងនយោបាយដើម្បីមើល
ទៅកុំឱ្យវាអាក្រក់ពេក
» ។

ទោះជាយ៉ាងណាលោក គឹម សុខ បង្ហាញជំនឿជាថ្មីថា ការគ្រោងជួបប្រជុំរបស់តំណាងរាស្រ្តទាំងពីរគ ណបក្ស
នយោបាយនេះនឹងអាចជជែកគ្នាពីកិច្ចស្វែងរកការអន្តរាគមន៍ឱ្យមានការដោះលែងមន្រ្តីសិទ្ធិមនុ ស្ស៤រូប ព្រមទាំង
មន្រ្តី គជប ១ រូប។ ប៉ុន្តែលោកមិនមានសង្ឃឹម១០០ភាគរយនោះទេថា អ្នកទាំង៥រូប នេះអាចនឹងត្រូវបានដោះលែង
នោះ ប្រសិនណាបើជំហ៊ាននយោបាយរបស់គណបក្សកាន់អំណាចមិន ទាន់ដើរត្រូវ ឬអាចនិយាយបានថា បើមិន
មានផលចំណេញដល់គណបក្សកាន់អំណាចទេនោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
លោក​គឹម​ សុខ​ជាប់គុក​ព្រោះ​និយាយ​ការ​ពិត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com