វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស្ពា​នអា​កា​ស​ស្តុ​ប​ផ្សា​រ​ដីហុ​​យ​គ្រោ​ង​នឹ​ងប​ព្ចា​ប់​កា​រ​សា​ងស​ង់​នៅ​ខែ​​ធ្នូ ​ឆ្នាំ២​០​១​៧​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:59 pm ថ្ងៃ Friday 6th January 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

ស្ពានអាកាសស្តុបផ្សរដីហុយដែលកំពុងតែបន្តសាងសង់ឡើងនេះ នឹងត្រូវបញ្ចប់សាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ
ដើម្បីដាក់ឱ្យពលរដ្ឋធ្វើដំណើរ។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក
របស់លោកនៅព្រឹកថ្ងៃសុក្រនេះ ។

បើតាមលោក ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយទី៥ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាស
ទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ
២០១៦ កន្លងទៅ នេះ។ លោកថា មកទល់ពេលនេះគឺសំរេចបានប្រមាណ ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្ត
ចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន ។

ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានឱ្យដឹងថា គម្រោងសាងសង់ “ស្ពានអាកាសស្តុបផ្សារដីហុយ” នេះ មានប្រវែង ៩០៥
ម ទទឹង ១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។ គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់
ក្រុងទី ២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី
ដែលប្រសព្វជាមួយផ្លូវលេខ១០១៩(ស្តុបផ្សារដីហុយ)។ លោកបន្តថា ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយ
សម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋ
កាន់តែងាយស្រួលជាងមុន។

ប៉ុន្តែពេលនេះ ការដ្ឋានសាងសង់ស្ពានគឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាច
មានការកកស្ទះចរាចរណ៍។ លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ និងសាធារ
ណជនយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវមួយនេះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com