អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានធ្វើការព្រមានធ្ងន់ៗទៅលើមេប៉ូលីសទាំងអស់ដែលតែងតែកាត់លុយ
ឧបត្ថម្ភកូនចៅកន្លងមកនោះត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីជៀសវាងបង្កការលំបាកដល់ប៉ូលីសថ្នាក់
ក្រោម។
ការព្រមានរបស់លោក នេត សាវឿន នេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរ
ស័ក្ដិដល់នាយនគរបាលថ្នាក់ឧត្ដមសេនិយ៍១៦រូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមការដកស្រង់
សម្ដីមកចុះផ្សាយដោយសារព័ត៌មាន ហ្វ្រែសញ៉ូនៅថ្ងៃទី៦ មករា នេះ ។
លោក នេត សាវឿន បានលើកឡើងនៅក្នុងពិធីនេះថា កន្លងមកធ្លាប់មានព័ត៌មានថា មេប៉ូលីសបានកាត់លុយ កាត់ប្រេងពី
កូនចៅរបស់ខ្លួន ក្នុងប្រាក់ឧបត្ថម្ភរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីចុះមូលដ្ឋាន ។ លោកលើកឡើងថា
ចាប់ពីម៉ោងនេះ ថ្ងៃនេះតទៅ ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏កុំឱ្យលឺដំណឹងនេះដល់រូបលោកទៀត ។ បន្ថែមពី
លើការព្រមានធ្ងន់ៗបែបនេះ លោក នេត សាវឿន ក៏បានព្រមានដកតំណែងបណ្ដាមេប៉ូលីសទាំងនោះដែលនៅតែហ៊ានប្រ
ព្រឹត្តទង្វើបែបនេះទៀត ៕