វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​សម​ ​​រ​ង្ស៊ី ​ហៅ​រ​ដ្ឋា​ភិ​បា​លលោ​ក​ ​ហ៊ុន​ ​សែ​ន​ ​ថា​ ជា​​រ​ដ្ឋា​ភិ​បា​ល​ជើ​ងមា​ន់​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:19 am ថ្ងៃ Wednesday 4th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ថ្វីបើគណបក្សប្រឆាំងនៅកម្ពុជាហាក់កំពុងតែមានការចុះសម្រុងគ្នាជាមួយនឹងគណបក្សកាន់អំណាចបានល្អប្រសើរយ៉ាង
ណាក៏ដោយចុះ ប៉ុន្តែប្រធានគណបក្សប្រឆាំងនៅតែមិនលះបង់ការវាយប្រហារ និងបញ្ឈប់ការរិះគន់លើរដ្ឋាភិបាលក្រោម
ការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ។

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលទើបនឹងឆ្លងឆ្នាំសកលនៅប្រទេសបារាំង ខណៈដែលមិនអាចឈាន
ជើង ចូលកម្ពុជាបាន ព្រោះគ្មានការលើកលែងទោសពីព្រះមហាក្សត្រដោយសារតែលោក ហ៊ុន សែន នោះ បានហៅការ
ដឹកនាំដោ យរដ្ឋាភិបាលគណបក្សប្រជាជនក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជារដ្ឋាភិបាលជើង
មាន់ និងរដ្ឋាភិ បាលភ្លើង ។ លោក សម រង្ស៊ី ហៅរដ្ឋាភិបាលមួយនេះយ៉ាងដូច្នេះ ដោយសំអាងថា រដ្ឋាភិបាលមួយនេះឱ្យ
តែប៉ះអ្វីគឺឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឱ្យវិនាសហិនហោច៖« រដ្ឋាភិបាល ដៃភ្លើង ជើងមាន់
/
A destructive government ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច
» ។

លោក សម រង្ស៊ី ព្រលយពាក្យសម្ដីឌឺដងដាក់គណបក្សកាន់អំណាចជាថ្មីបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់
លោក កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ខណៈដែលរូបលោកកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេស ក្រោមការ
ចោទប្រកាន់ ថា ដោយសាររបបដឹកនាំរបស់លោក ហ៊ុន សែន។ ក្រៅពីការហៅរបបដឹកនាំរបស់លោក ហ៊ុន សែន ថា
ជារដ្ឋាភិបាលមាន់ នោះ លោក សម រង្ស៊ី បានអះអាងថា រដ្ឋាភិបាលមួយនេះបានប្លន់ដីធ្លីរបស់ប្រជាពលរដ្ឋក៏មាន ដុត
ផ្ទះពលរដ្ឋក៏មាន កាប់បំផ្លា ញព្រៃឈើ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មីកជីក ខ្សាច់ក៏កាយ។

មេបក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅទាំងវេទនាស្ទើរស្លាប់ស្ទើររស់ម្នាក់ៗ
ដោយសារតែភាពក្រីក្រ និងភាពខ្វះខាតក៏ពិតមែន ។ ប៉ុន្តែក្រុមអ្នកចូលរួមប្រព្រឹត្តអំពើពុករលួយ និងក្រុមអ្នកកិបកេញពីទុក្ខ
វេទ នារបស់ពលរដ្ឋខ្មែរទាំងនោះកំពុងតែប្រែក្លាយទៅជាអ្នកមានបាន ឬក៏ធ្វើជាមហាសេដ្ឋីនៅក្នុងស្រុកក៏មាន៖« ដីក៏ប្លន់
ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ប្រទេសជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបាន
ធ្វើមហាសេដ្ឋី
» ។

ទោះជាយ៉ាងណាក៏ដោយការប្រលយពាក្យសម្ដីឌឺដងរបស់លោក សម រង្ស៊ី ទាំងដែរនៅកម្ពុជាឯណេះកំពុងតែមានភាពល្អ
ប្រ សើរ ដោយសារមានការទូលសុំព្រះមហាក្សត្រពីលោក ហ៊ុន សែន ឱ្យលើកលែងទោសលោក កឹម សុខា នោះ ហាក់មិន
មាន ការប្រតិកម្មតបតពីលោក ហ៊ុន សែន ដូចគ្រាមុនៗនោះឡើយ ។ លោក ហ៊ុន សែន ដូចជាកំពុងតែរក្សាភាពស្ងៀម
ស្ងាត់បាន ល្អនៅឡើយ បើទោះបីជាលោក សម រង្ស៊ី វាយប្រហាររដ្ឋាភិបាលនេះតាមទំព័រហ្វេសប៊ុក និងបណ្ដាញសារព័ត៌
មានទាំងក្នុង ស្រុក និងក្រៅស្រុកឥតឈប់ក៏ដោយចុះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com