វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ខុ​​ទ្ទកា​ល័​​​យ​លោ​ក​ ​កឹ​ម​​ សុ​ខា​ ​ចោទ​លោ​ក​ ​សួ​ន ​សេ​រី​រ​ដ្ឋា​ ថា​ ​មូ​ល​ប​ង្កា​ច់​គ​ណប​​ក្ស​ស​ង្រ្គោះ​ជា​តិ​​រឿង​អ្ន​ក​ច​ង់ឈ​រ​​ឈ្មោះ​ជា​បេ​ក្ខ​ជ​ន​ក្រុ​ម​ប្រឹ​ក្សា​ឃុំ-​ស​ង្កា​ត់​ ​រប​ស់​ ​CN​​RP​ ​ត្រូ​វប​ង់​លុ​យ​​ម្នា​ក់​៣​៥​០ដុ​​ល្លា​រ​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:38 am ថ្ងៃ Wednesday 4th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ប្រធានខុទ្ទការិយាល័យរបស់លោក កឹម សុខា លោក ម៊ុត ចន្ថា បានធ្វើការចោទប្រកាន់លើលោក សួន សេរីរដ្ឋា ប្រធាន
គណបក្សអំណាចពលរដ្ឋខ្មែរថា កំពុងតែនិយាយបំភ្លើសពីគោលការណ៍របស់គណបក្សសង្រ្គោះជាតិ ។

ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានលើកឡើងថា លោកទើប
នឹងទទួលដំណឹងថា ការឈរឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្ស
សង្រ្គោះជាតិ តម្រូវឱ្យបេក្ខជនបង់លុយ ៣៥០ដុល្លារ។ ប៉ុន្តែការចោទប្រកាន់នេះ លោក ម៊ុត ចន្ថា បានប្រតិកម្មភ្លាមៗវិញ
ដោយលើក ឡើងថា ទាំងនេះគឺជាការចោទប្រកាន់ និងបំភ្លើសការពិតប៉ុណ្ណោះ ខណៈដែលរឿងនេះមិនមែនជាការពិត
នោះឡើយសម្រាប់គោល ការណ៍របស់គណបក្សសង្រ្គោះជាតិ ៖« នេះជាសំដីមួលបង្កាច់បង្ខូច ព្រោះគណបក្សសង្រ្គោះ
ជាតិគ្មានគោលការណ៍បែបនេះ
» ។

ប៉ុន្តែលោក សួន សេរីរដ្ឋា បានអះអាងថា បើតាមការទទួលព័ត៌មានពីមន្រ្តីរបស់គណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង
និងមន្រ្តីគណបក្សសង្រ្គោះជាតិខេត្តបន្ទាយមានជ័យគឺពិតជាមានរឿងនេះកើតឡើងមែន។ លោកបន្តថា ព័ត៌មានដែលរូប
លោកទទួលបានច្បាស់ការនោះគឺ បើបេក្ខជន ឃុំ-សង្កាត់ ម្នាក់តម្រូវឲ្យបង់លុយថ្លៃឈរឈ្មោះ និងលក់លេខរៀងថ្លៃរហូត
ដល់ទៅ ៣៥០$ ហើយបេក្ខជនសភា តម្រូវឲ្យបង់លុយថ្លៃឈរឈ្មោះ និងលក់លេខរៀងថ្លៃរហូត ៥ ទៅ ៦ ម៉ឺនដុល្លារបែប
នេះ ។ ប្រធានគណណបក្សក្រៅរដ្ឋសភារូបនេះបានថ្លែងចោទជាសំនួរទៅកាន់គណបក្សសង្រ្គោះជាតិថា តើគណបក្សនោះ
ជាគណបក្សចោរប្លន់មែនទេ?។

ទោះជាយ៉ាងណាគណបក្សសង្រ្គោះជាតិអះអាងថា ខ្លួនមិនដែលមានគោលការណ៍បែបនេះទេ ។ ប៉ុន្តែគណបក្សខ្លួនបាន
រៀប ចំកញ្ចប់ថវិកាដោយតម្លាភាពជាទីបំផុត ក្នុងការធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ ។  លោក ម៊ុត ចន្ថា បានអះអាងកាល
ពីថ្ងៃទី៣ មករា ម្សិលមិញនេះថា គណបក្សសង្រ្គោះជាតិក៏មិនបានបង្ខំ ឬជំរិតអោយបេក្ខជនណាម្នាក់បង់លុយ ដើម្បីឈរ
ឈ្មោះជាបេក្ខជននោះទេ។ ប្រធានខុទ្ធកាល័យ លោក កឹម សុខា រូបនេះបានចំអកថា ប្រហែលជាមានគណបក្សខ្លះគ្មាន
មនុស្សសុខចិត្តឈរឈ្មោះអោយទើបប្រឹងស្រែក ដើម្បីឱ្យមានការយល់ច្រឡំប៉ុណ្ណោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វិភាគទាន​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​សំ​រាប់​តាម​ដាន​លទ្ធ​ផល​ឆ្នោត​នៅ​ខ្វះ​ខាត​ច្រើន​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com