វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​គឹ​ម ​សុ​ខ​៖​ ​វា​មិ​ន​ដែ​ល​មា​ន​ប្រ​ទេ​ស​ណា​ឱ្យ​អ្ន​ក​វា​យតំ​ណា​ង​រា​ស្រ្ត​ឡើង​បុ​ណ្យ​ស័​ក្ដិ​ ​ចេះ​តែមា​ន​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:34 am ថ្ងៃ Wednesday 4th January 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

អ្នកឃ្លាំមើលសង្គមនៅតែបង្ហាញការមិនសប្បាយចិត្តជាមួយនឹងការដំឡើងបុណស័ក្ដិដល់ក្រុមកងអង្គរក្សរបស់លោក
ហ៊ុន សែន ទាំង២រូប ដែលវាយតំណាងរាស្រ្តបណ្ដាលឱ្យរងរបួសធ្ងន់ស្ទើរនឹងបាត់បង់ជីវិត  ប៉ុន្តែនៅតែដំឡើងឋានៈឱ្យខ្ពស់
ទៅវិញ។ អ្នកវិភាគមើលឃើញថា នេះគឺជាកំហុសដ៏ធ្ងន់របស់អ្នកដឹកនាំ ។

អ្នកឃ្លាំមើលសង្គមលោក គឹម សុខ បានអះអាងថា ប្រទេសប្រកាន់របបលិទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកនេះ មិន
ដែល មានទាល់តែសោះ ដែលអ្នកមានទោសកំហុសជាប់នឹងខ្លួន ទាំងដែរនៅស្ថិតនៅក្នុងសំណុំរឿងរបស់តុលាការនៅ
ឡើយ ហើយ ជាអ្នកដែលជាប់ឈ្មោះថា បានវាយសមាជិកសភា គឺអ្នកតំណាងរាស្រ្ត តំណាងឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់។
ប៉ុន្តែបែជាត្រូវបានគេដំឡើងឋានៈឱ្យទៅវិញ ។ លោកបន្តថា នេះគឺបង្ហាញឱ្យឃើញថា នៅកម្ពុជាគឺជារបបយ៉ាងដូចម្ដេច
៖« ហើយចំណុចសំខាន់ទៅទៀតដែលយើ ងមើលឃើញច្បាស់នឹងគឺថា អ្នកដែលទៅវ៉ៃនឹង ត្រូវគេលើកទឹកចិត្តដាក់គុក
តែ១ឆ្នាំ លើកទឹកចិត្តយកចេញមកដំឡើងឋានៈ បុណ្យស័ក្ដិទួនាទី ក្នុងពេលដែលអ្នកនឹងមានខ្លួនស្អុយជាប់ពិរុទ្ធទៅ
ទៀត
» ។

នៅក្នុងអនុក្រឹត្យចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញឱ្យឃើញ
ពីការដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក។ ការដំឡើងឋានៈ
នេះគឺក្រោយពេលដែលអ្នកទាំង២នាក់នេះទើបចេញពីពន្ធនាគារពីបទព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២រូប
មាន លោក គង់ សុភា និងលោក ញ៉យ ចំរើន ។

ការដំឡើងឋានៈដល់អ្នកដែលវាយអ្នកតំណាងរាស្រ្តយ៉ាងដូច្នេះ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលោក ផៃ ស៊ីផាន អះអាងថា គឺជា
រឿងត្រឹមត្រូវ ដោយសារថា ការដំឡើងឋានៈនេះ គឺគិតចេញផ្សេងពីការដាក់ទោស។ ចំណែកអ្នកនាំពាក្យក្រសួងការពារ
ជាតិក៏ធ្លាប់អះអាងថា ជារឿងត្រឹមត្រូវដែរ។  ប៉ុន្តែនៅពេលអ្នកកាសែតសួរជីកឬសជីកគល់ ក៏ប្រាប់មកអ្នកសែតវិញថា ក្រុម
អ្នករាយ ការណ៍ព័ត៌មានគ្មានសិទ្ធិសួរដេញដោលនោះទេ ព្រោះនេះគឺជារឿងរបស់ក្រសួងការពារជាតិ ។

ផ្ទុយពីការអះអាងរបស់មន្រ្តីរដ្ឋាភិបាលអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយលោក គឹម សុខ ប្រាប់វិទ្យុសម្លេង
ព្រះសង្ឃឯករាជ្យឱ្យដឹងកាលពីម្សិលមិញតាមទូរស័ព្ទជាថ្មីថា  ការដំឡើងឋានៈដល់អ្នកមានទោសដោយសារការវាយ
តំណាងរាស្រ្តបែបនេះ កំពុងតែបង្ហាញឱ្យឃើញពីទង្វើមិនល្អរបស់រដ្ឋាភិបាល ហើយធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់ច្បាស់
ដោយខ្លួនឯង ពីព្រោះថា មិនដែលមានប្រទេសណាដែលចាប់វាយអ្នកតំណាងរាស្រ្តនៅមុខរដ្ឋសភា ហើយដំឡើងឋានៈ
ដល់អ្នកវាយ ខណៈដែលកំពុងតែរងការរិះគន់ខ្លាំងនោះទេ៖« ដែលមានប្រទេសណាដែលគេចាប់សមាជិករដ្ឋសភា វាយ
នៅខាងមុខមន្ទីររដ្ឋសភាហើយ វាយនៅមុខប្រជារាស្រ្ត ស្ទើរតែស្លាប់រស់ ស្ទើរស្លាប់ស្ទើររស់
» ។

ក្រុមបាតុករដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចកាលពីចុងឆ្នាំ២០១៥ បាននាំគ្នាស្រែកទាមទារនៅមុខអគាររដ្ឋ
សភាឲ្យដកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា។ គ្រាដែលសមាជិក
រដ្ឋស ភាទាំងពីររូបមានលោក ញ៉យ ចំរើន និងលោក គង់ សុភា កំពុងតែចេញពីប្រជុំនៅរដ្ឋសភាវិញនោះ ក៏ត្រូវបាតុករទាំង
នេះព្រួត គ្នាវាយយ៉ាងដំណំបណ្ដាលឱ្យអ្នកទាំងពីររងរបួសយ៉ាងខ្លាំង ។

បាតុកម្មហិង្សានេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកក្នុងប្រទេសបារាំង កាលពីថ្ងៃ
អាទិត្យ ទី២៥ តុលា ឆ្នាំ២០១៥ ថា  បាតុកម្មប្រឆាំងនឹងរូបលោកនៅបារាំង គឺជាសិទ្ធិប្រជាពលរដ្ឋ។ លោក ហ៊ុន សែន
បាននិយាយភ្ជាប់ថា ចំណែកបាតុកម្មប្រឆាំងលោក កឹម សុខា ក៏ជាសិទ្ធិរបស់ពលរដ្ឋដូចគ្នា៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com