វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សា​រ​ព័ត៌​មា​ន​អ​ន្ត​រ​ជា​តិ​មួយ​​ចុះ​ផ្សា​យ​រឿង​លោ​ក​ ឈា​ន​ ​ពិ​​សិ​ដ្ឋ ​ក្រោ​មចំ​ណ​ង​ជើ​ង​ថា​ ​ឡាន​មិ​នទៅ​មុ​ខ​ ​ប៉ុ​ន្តែ​ម​ន្រ្តី​ប៉ូ​លី​ស​ដួល​ទៅ​ដី​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:21 am ថ្ងៃ Wednesday 4th January 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

មិនមែនមានតែបណ្ដាសារព័ត៌មានក្នុងស្រុកនោះទេដែលចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍រវាងនាយរង
ប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតជាមួយនឹងលោក ឌិន ពុធ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាមន្រ្តីរបស់
គណបក្សសង្រ្គោះជាតិក្រុងប៉ោយបែតនោះ សូម្បីតែសារព័ត៌មានបរទេសក៏ចាប់អារម្មណ៍ដែរ ។

ថ្មីៗនេះក្រោយកើតហេតុការណ៍នេះឡើង អ្នកប្រើប្រាស់ហ្វេសប៊ុកបានធ្វើការចែករំលែកព្រោងព្រាតធ្វើឱ្យកក្រើកខ្លាំងអាច
និយាយបានថា ជាហេតុការណ៍ដែលល្បីខ្លាំងជាងគេនៅចុងឆ្នាំ២០១៦ ដោយសារតែតុលាការបានធ្វើការចោទប្រកាន់លើ
លោ ក ឌិន ពុធ្ធី ថា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ុន្តែអ្នកលេងហ្វេសប៊ុកបានរិះគន់តុលាការ ហើយចោទថា
កាត់ក្ដីមាន ស្តង់ដា២ខុសគ្នា ។

បណ្ដាញសារព័ត៌មានរបស់បរទេស ABC បានចុះផ្សាយព័ត៌មាននេះ អមដោយវីដេអូឃ្លីបរបស់លោក ឈាន ពិសិដ្ឋ ដែល
ដួលនៅនឹងមុខឡាន ហើយដាក់ចំណងជើងថា « វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ប៉ូលីសបានដួលទៅ
ដល់ដីនៅពេលដែលរថយន្តនេះមិនទៅមុខ » ។ សារព័ត៌មាននេះក៏មានសរសេរសង្ខេបបន្តថា មន្រ្តីអ្នកនយោបាយមកពី
គណបក្ស ប្រឆាំងត្រូវបានគេចាប់ខ្លួន ក្រោមការចោទប្រកាន់ថា បានបើកឡានទៅបុកមន្រ្តីប៉ូលីស ។ ប៉ុន្តែនៅក្នុងខ្សែវីដេ
អូឃ្លីបដែលត្រូវ បានគេបង្ហោះបង្ហាញឱ្យឃើញថា ពេលមន្រ្តីប៉ូលីសដួលដល់ដី គឺឡានស្ទើរតែមិនទៅមុខទាល់តែសោះ»។

លោក ឈាន ពិសិដ្ឋ ក្រោយពេលអះអាងថា រងគ្រោះដោយសារឡានបុក ក៏ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ
នៅប្រទេសថៃ ។ ប៉ុន្មានម៉ោងក្រោយមកក៏មានរូបថតជាសន្លឹកជាច្រើនត្រូវបានគេធ្វើការចែកចាយឱ្យឃើញពីការរុំក និង
ជើង មានស្លាកស្នាម ដោយអះអាងថា រងគ្រោះដោយសារឡានបុក និងមានវិក្ក័យបត្រចេញពីមន្ទីរពេទ្យទៀតផង ។ ប៉ុន្តែ
២ ទៅ៣ ថ្ងៃក្រោយមក មានឃ្លីបវីដេអូ ចំនួន៣ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកព្រោងព្រាតដែលបាន
បង្ហាញពីសកម្មភាពរបស់លោក ឈាន ពិសិដ្ឋ និងស្រ្តីម្នាក់ចេញពីផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងប្រទេសថៃដោយធ្វើ
ដំណើរយ៉ាងប្រងើយហាក់ដូចជាគ្មានរបួសដូចគ្រាដែលអះអាងថា រងគ្រោះដោយសារការបើកឡានបុករបស់លោក ឌិន
ពុធ្ធី នោះឡើយ ។

ដោយសារតែមានការរិះគន់លើតុលាការខ្លាំង តុលាការខេត្តបន្ទាយមានជ័យបានសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៧មួយ
ដោយបង្ហាញការសន្និដ្ឋានថា តាមរយៈភស្តុតាងជាបឋមដែលទទួលបានគឺបង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋពិតជា
បានរងរបួសនៅជើងស្ដាំដោយសារការបុកដោយរថយន្តឈ្មោះ ឌិន ពុធ្ធី រហូតដល់ដួលសន្លប់ពិតមែន ហើយមិនមែនជា
ការធ្វើពុតរបស់ឈ្មោះ ឈានពិសិដ្ឋ ដើម្បីទម្លាក់កំហុសឱ្យលោក ឌិន ពុធ្ធី  ដូចការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន
មួយចំនួន និងសង្គមហ្វេសប៊ុកនោះទេ ។ ជាមួយគ្នានោះដោយសារតែការរិះគន់នៅតែបន្តមាន រាជរដ្ឋាភិបាលតាមរយៈ
ក្រសួងមហាផ្ទៃក៏បានចេញលិខិតមួយដោយបានអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើស្ថាប័នតុលាការ។

រហូតមកទល់នឹងពេលនេះ ថ្វីបើមានការរិះគន់ខ្លាំង ហើយមានការតវ៉ាពីសាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុធ្ធី ក៏ដោយ
ប៉ុន្តែ លោកនៅតែត្រូវបានតុលាការឃុំខ្លួនដដែល ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com