វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​ស​ម​ ​រ​ង្ស៊ី ​អំពា​វ​នា​វ​អោយ​ក​ង​ក​ម្លាំ​ង​កុំ​ស្ដា​ប់​ប​ញ្ជា​នាយ​ក​រ​ដ្ឋម​​ន្រ្តី ​ហ៊ុ​ន ​សែ​ន​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:03 pm ថ្ងៃ Tuesday 5th December 2017អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

ជាថ្មីម្ដងទៀត លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ
ថា កុំអោយស្ដាប់បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយឆ្លៀតទៅធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់អោយ
សោះ ។  

 

លោក សម រង្ស៊ី បានថ្លែងពន្យល់ទៀតថា កងកម្លាំងគ្រប់រូប មិនគួរណានៅតែបន្តធ្វើការគាំទ្រ ឬក៏ចូលចិត្តធ្វើតាមការបង្គាប់
បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ដោយហេតុថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនមែនជាបុគ្គលម្នាក់
ដែលមានជីវិតអាមតៈដែរ ។

 

លោក សម រង្ស៊ី ដែលរងបណ្ដឹងយ៉ាងច្រើនពីមន្រ្តីកំពូលរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានចាត់ទុកលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាជនផ្ដាច់ការដែលកំពុងធ្វើបាបពលរដ្ឋ ប្រឆាំងពលរដ្ឋ និងកំពុងតែធ្វើសង្រ្គាមជាមួយនឹង
ពលរដ្ឋខ្មែរខ្លួនឯង ៖ « សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេ
បញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ » ។

 

លោក សម រង្ស៊ី ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយរបស់លោកជាមួយនឹងអ្នកគាំទ្រ នៅទីក្រុង
ប៉ារីស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ។

 

នេះមិនមែនជារឿងថ្មីឡើយ សម្រាប់អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ ដែលធ្លាប់ជាដៃគូរប្រយុទ្ធនយោបាយ
ដ៏កំពូលជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វ
ថ្ងៃ ។

 

ជាមួយគ្នានេះ លោក សម រង្ស៊ី ថែមទាំងឃោសនាតាមរយៈកិច្ចពិភាក្សារបស់លោកទៀតថា នៅពេលណាដែលរដ្ឋា
ភិបាលថ្មីដែលលោកសង្ឃឹមថា ជាអតីតគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតថ្នាក់ជាតិ ហើយបានឡើងមកកាន់
អំណាចនោះ នឹងផ្ដល់ប្រាក់ខែមួយសមរម្យសម្រាប់អោយកងកម្លាំង និងទាហ៊ានដើម្បីបានរស់នៅជាមួយនឹងជីវភាព
ដែលប្រសើរជាងនេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋាភិបាល​ហ៊ុន​ សែន​ពូ​កែ​បង្កើត​ព្រឹត្តិការណ៍​បំភ័យ និង​គម្រាម​​ពលរដ្ឋ​របស់​ខ្លួន​
ហ៊ុន​ សែន​កំពុង​តែ​បាត់​បង់​ភាព​ជា​ម្ចាស់​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​​ ​យួន​កំពុង​ធ្វើអា​ណា​និគម​​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com