វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​នេ​ត​ ​សា​វឿន ៖​ ​ក​​ង​ក​ម្លាំ​ង​ត្រូវ​បា​ន​ប​ង្កើ​ត​ឡើងដោ​យ​ស​ម្ដេច​តេ​ជោ​ ​ដូ​ច្នេះក​ង​ក​ម្លាំង​ន​គ​រ​បា​​លជា​តិ​ទាំ​ង​អស់​​​​បា​ន​បូជា​ជី​វិ​ត ​ដើ​ម្បីកា​រ​ពា​រ​រា​ជ​រ​ដ្ឋាភិ​បា​ល​ស​ម្តេច​តេ​ជោ​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:43 pm ថ្ងៃ Wednesday 6th December 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងអះអាងថា កងកម្លាំងទាំងអស់របស់អគ្គស្នងការនគរបាលជាតិ គឺ
ត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

 

លោក នេត សាវឿន បានបន្តអះអាងនៅព្រឹកថ្ងៃទី៦ ខែធ្នូ នេះថា ការបង្កើតកងកម្លាំងនេះឡើង គឺដើម្បីថែរក្សាសន្តិភាព
និងសណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋ និងសង្គមជាតិ ។ លោកលើកឡើងបែបបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈទេសៈ
ណាក៏ដោយ ក៏កងកម្លាំងនគរបាលជាតិនឹងស្ម័គ្រចិត្តបូជាជីវិតដើម្បីការពាររាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន អោយខាងតែបាន ។

 

លោក នេត សាវឿន អោយបែបនេះ ៖ « ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ត្រូវដឹងឲ្យច្បាស់ពីសារបាន
របស់កងកម្លាំងនគរបាលជាតិកម្ពុជា។ កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើង
ដើម្បីថែរក្សា ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ប្រទេសជាតិ។ ដូច្នេះកងកម្លាំងនគរបាលជាតិទាំងអស់បានបូជា
ជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ »។

 

ការថ្លែងរបស់លោក នេត សាវឿន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន
រស់នៅឯក្រៅប្រទេស បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធថា កុំអោយស្ដាប់បញ្ជារបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ហើយឆ្លៀតទៅធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់អោយសោះ ។  

 

លោក សម រង្ស៊ី បានថ្លែងពន្យល់ទៀតថា កងកម្លាំងគ្រប់រូប មិនគួរណានៅតែបន្តធ្វើការគាំទ្រ ឬក៏ចូលចិត្តធ្វើតាមការ
បង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ដោយហេតុថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនមែនជា
បុគ្គលម្នាក់ដែលមានជីវិតអាមតៈដែរ ។

 

លោក សម រង្ស៊ី ដែលរងបណ្ដឹងយ៉ាងច្រើនពីមន្រ្តីកំពូលរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានចាត់ទុកលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាជនផ្ដាច់ការដែលកំពុងធ្វើបាបពលរដ្ឋ ប្រឆាំងពលរដ្ឋ និងកំពុងតែធ្វើសង្រ្គាមជាមួយនឹង
ពលរដ្ឋខ្មែរខ្លួនឯង ៖ « សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេ
បញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ » ។

 

ក្រោយការអំពាវនាវរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ មិនមែនមានតែលោក នេត សាវឿន ប៉ុណ្ណោះទេ ដែលបានប្រកាស
ប្រឆាំងនោះ ។ នៅព្រឹកថ្ងៃទី៦ ធ្នូ នេះ គេសង្កេតឃើញសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានបង្ហោះព័ត៌
មានយ៉ាងខ្លាំង ពីការប្ដេជ្ញារបស់កងកម្លាំងប្រដាប់អាវុធចំពោះការប្រឆាំងនឹងលោក សម រង្ស៊ី និងការពារលោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com