វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ ​​ខេ​ង​ ​មិ​នហ៊ា​ន​ស​​ន្និ​ដ្ឋា​ន​រឿង​ចោ​ទ​ប្រ​កា​ន់​ថា​លោក​ ​ឌិ​ន​​ ​ពុ​ធ្ធី បា​ន​បើ​ក​​ឡាន​បុ​កម​​ន្រ្តី​ប៉ូ​លីស​ ​​ឬ​ម​ន្រ្តី​ប៉ូ​លីស​​ធ្វើ​ដួ​ល​ស​​ន្ល​ប់​ខ្លួ​ន​ឯង​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:16 pm ថ្ងៃ Monday 26th December 2016អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងថា លោកមិនអាចហ៊ានធ្វើការសន្និដ្ឋានភ្លាមៗនោះទេថា តើករណី
ដែល ចោទប្រកាន់លោក ឌិន ពុធ្ធី ថា បានបានឡានបុកមន្រ្តីប៉ូលីស ឬក៏ចោទប្រកាន់ថា មន្រ្តីប៉ូលីសធ្វើដួនសន្លប់ដោយ
ខ្លួនឯងឬយ៉ាង ណានោះទេ ។

លោក ស ខេង អះអាងថា ដោយសារតែភាពស្រពិចស្រពិលដែលមើលទៅហាក់មានភាពមិនប្រក្រតីយ៉ាងដូច្នេះហើយ
ទើបរូប លោកសម្រេចមិនធ្វើការសន្និដ្ឋានផ្ដេសផ្ដាស់ ហើយសម្រេចបញ្ជាមន្រ្តីក្រោមឱវាទរបស់លោកឱ្យធ្វើការស៊ើប
អង្កេតលើរឿងនេះ ដើម្បីបញ្ចប់ចម្ងល់របស់មហាជនដែលកំពុងមានការសង្ស័យ និងរិះគន់៖«បញ្ហានេះវារឿងថ្មីពេក តែ
កាលណាយើងហ៊ានសន្និដ្ឋា នថ្មីៗ ហើយខ្ញុំក៏បានដឹងដែរ ហើយខ្ញុំបានបញ្ជាតាំងពីព្រឹកមិញនោះទៅឱ្យអគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ដើម្បីពិនិត្យករណីនេះ
» ។

លោក ស ខេង ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាពេញអង្គ លើវិសោធនកម្មសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវ
គោក នៅព្រឹកថ្ងៃទី២៦ ធ្នូនេះ តាមសំណើររបស់លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិដែលបាន
ដាក់ស្នើទៅលោ កកាលពីព្រឹកមិញ។ លោក អេង ឆៃអ៊ាង បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍រវាងមន្រ្តីប៉ូលីស និង
លោក ឌិន ពុធ្ធី ហាក់ដូច ជាមានភាពមិនប្រក្រតី។  យ៉ាងណាក៏ដោយសារព័ត៌មានមួយចំនួនបានដកស្រង់សំដីមកចុះ
ផ្សាយថា មកទល់នឹងពេលនេះលោក ឌិន ពុធ្ធី ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាសកម្ម
ជនគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែតផងនោះត្រូវបានតុលាការធ្វើការចោទប្រកាន់រួចទៅហើយ ។

ក្រុមអ្នកលេងហ្វេសប៊ុកជាច្រើនបានធ្វើការរិះគន់លើមន្រ្តីរូបនេះថា កំពុងតែប្រើល្បិចដើម្បីចាប់ខ្លួនម្ចាស់ឡាន ។ បើតាម
ខ្សែវីដេ អូ ដែលក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកពីមួយទៅមួយតាំងពីល្ងាចថ្ងៃទី២២ បានបង្ហាញឱ្យដឹងថា មន្រ្តី
ប៉ូលីសដែលត្រូវបានគេដឹងថា ឈ្មោះ ពិសិដ្ឋ គឺបានផ្ដួលខ្លួនដោយខ្លួនឯងនៅនឹងមុខឡាន ខណៈឡានបាននៅស្ងៀម
ទាំងដែរមិនបានទៅមុខ ។ ក៏ប៉ុន្តែក្រោយហេតុការណ៍នេះកើតឡើងមក គេឃើញរូបថតជាសន្លឹកជាច្រើនត្រូវបានគេ
បង្ហោះ ដោយបានបង្ហាញឃើញរូបលោក ពិសិដ្ឋ មានរបួសត្រង់ករ និងត្រង់ភ្លៅ ។

ចៅសង្កាត់រងក្រុង ប៉ោយ ប៉ាត លោក ចៅ វាសនា បានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងថា ឡានរបស់មន្រ្តី
គណបក្សសង្រ្គោះជាតិមិនបានបើកបុកនោះទេ។ លោកបានបង្ហាញការសន្និដ្ឋានថា មន្រ្តីប៉ូលីសដែលដួលនោះអាចខ្យល់
គរ និងអាចធ្វើពុតជាដួលព្រោះអំឡុងពេលដែលដួលនោះ គឺគាត់នៅកាន់អាយកូមនៅក្នុងដៃនៅឡើយ ។ លោកបន្តថា
ចំពោះម្ចាស់ឡាន គឺមិនបានប៉ះលើមន្រ្តីប៉ូលីសរូបនោះឡើយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com