វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ផៃ​ ​​ស៊ី​ផា​ន​ ​ហៅកា​រ​និ​រ​ទេ​ស​​ខ្លួ​នរ​ប​ស់​លោ​ក​ ​ស​ម​ ​រ​​ង្ស៊ី ​ថា​ ​បា​ន​​ប​ង្ក​ច​លនា​ន​យោ​បា​​យ​ ​​គៀង​គ​រ​បរ​ទេស​យ​​ក​ក​ម្ពុជា​ជា​ខ្មាំ​ង​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:58 pm ថ្ងៃ Monday 26th December 2016អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ផៃ ស៊ីផាន បានហៅការធ្វើនិរទេសខ្លួនរបស់លោក សម រង្ស៊ី ថា បានបង្ក
ចលនាន យោបាយ គៀងគរបរទេសយកកម្ពុជាជាខ្មាំង ដោយប្រឌិតរូបភាព និងសារជាតិប្រឆាំង ឬបំផ្លាញកិច្ចទំនាក់
ទំនងល្អ និងសហប្រតិបត្តិការណ៍ រវាងប្រជាជាតិកម្ពុជា និងប្រជាជាតិបរទេសមួយចំនួន ។

លោក ផៃ ស៊ីផាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា លោក សម រង្ស៊ី នេះក៏យកកម្មករ
កម្ពុជាជាសត្រូវ និងជាទិសដៅក្នុងការបំផ្លាញ ដោយហាមមិនអោយអ្នកបណ្តាក់ទុន និងអ្នកជំនួញបរទេសផ្អាកធុរកិច្ច
សកម្មភាព ជំនួញ ដែលធ្វើអោយប៉ះពាល់ដល់កម្មករផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់គេ។ លោកបន្តរិះគន់ថា នេះជា
ឧបាយកលដ៏កំសាកមួយ ដែលយកបញ្ហាផ្ទាល់ខ្លួន នៅក្នុងរឿងតុលាការ មកដូរជាមួយរឿងជាតិ និងរឿងកម្មករ ដែល
អាចថាបាន លោក សម រង្ស៊ី  យកឈាមខ្មែរទាំងមូលជាកម្រាលព្រំជាន់ជើង ដើម្បីជាមហចិ្ឆតាអំណាចរបស់ខ្លួនតែ
ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានសរសេរយ៉ាងដូច្នេះថា « ការរត់គេចខ្លួន ដោយស្មគ្រ័ចិត្តរបស់ទណ្ឌិត សម រង្ស៊ី ចាប់ផ្តើមពីកូរ៉េ
ខាងត្បូង ទៅកាន់ប្រទេសបារាំង ដោយគាត់ជាជនជាតិបារាំងផងនោះ (មានសញ្ជាតិជាបារាំង)បានធ្វើអោយសកម្មជន
និងអ្នកគាំទ្រ
CNRP ហួសចិត្ត និងខកចិត្តពីសកម្មភាពរបស់ទណ្ឌិតនេះ។ នៅពេលនោះខ្លួនផ្ទាល់របស់ទណ្ឌិត បានធ្វើ
ការបកស្រាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើអោយសាធារណៈជនជាតិ និងអន្តរជាតិ យល់ឃើញថា ជាយុទ្ធសាស្រ្ត
នយោបាយ ក្នុងការ
ស្ម័គ្រចិត្តភៀសខ្លួនដើម្បីបង្កើតជាទម្ងន់ និងរូបភាពនយោបាយ ក្នុងការលាក់បាំងរឿងឯកជន
ផ្ទាល់ខ្លួន ពាក់ព័ន្ធនិងរឿងតុលាការ
» ។

លោក ផៃ ស៊ីផាន លើកឡើងរិះគន់ និងចំអកដាក់លោក សម រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះ
សារមួយ ដោយអមជាមួយនឹងឥស្សរជន៣រូបផ្សេងទៀតនៅលើទំព័រហ្វេសប៊ុកដែលត្រូវបានរបបនីមួយៗនិរទេសខ្លួន
ចេញពីប្រទេសកម្ពុជា ។

លោក សម រង្ស៊ី បានសរសេរសារថា  ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានតួអង្គនយោបាយយ៉ាងតិច ៤ រូប ដែលត្រូវរដ្ឋ
អំណាចក្នុងសម័យណាមួយ បាននិរទេសមិនឲ្យមានវត្តមាន នៅលើទឹកដីប្រទេសកម្ពុជា ដោយសារតែរដ្ឋអំណាចសម័យ
នោះ មានការភ័យខ្លាចចំពោះប្រជាប្រិយភាពរបស់ឥស្សរជនប្រឆាំងគេនោះ ដែលអាចផ្តួលរំលំរបបគេ  ។

អ្នកទាំងនោះមានដូចជាលោក សឺង ង៉ុកថាញ់ (១៩០៨ - ១៩៧៧) ត្រូវបានអាជ្ញាធរអាណានិគមនិយមបារាំង និរទេស
ចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥១។ ២- លោក ប៉ែន សុវណ្ណ (១៩៣៦ - ២០១៦) ត្រូវបានអាជ្ញាធរ
អាណានិគមនិយមវៀតណាម និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១។ ៣- សម្តេចព្រះនរោត្តម
សីហនុ (១៩២២ - ២០១២) ត្រូវបានរបបសាធារណរដ្ឋរបស់លោក លន់ នល់ និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស
ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បន្ទាប់ទៅទៀត ព្រះអង្គត្រូវបានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (ជា ស៊ីម, ហេង
សំរិន, ហ៊ុន សែន) ក្រោមអាណានិគមនិយមវៀតណាម និរទេសព្រះអង្គ ឲ្យគង់នៅក្រៅប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ
១៩៩១។ ៤- លោក សម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវបានរបបផ្តាច់ការរបស់លោក ហ៊ុន សែន និរទេស ឲ្យនៅក្រៅ
ប្រទេស ៣ ដងជាបន្តបន្ទាប់ គឺលើកទី ១ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦, លើកទី ២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣
និងលើកទី ៣ ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន។

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានចំអកជាមួយនឹងការលើកឡើងនេះ ។ លោកបន្តថា ការលើកតម្កើង
តម្លៃខ្លួន ប្រៀបធៀបជាមួយឥស្សរជនខ្មែរមួយចំនួន ជាពិសេសព្រះករុណា ព្រះបាទ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ
ចាកចេញទៅកាន់បរទេស គឺនៅក្នុងការងារពេញបេសសកម្មរបស់ព្រះអង្គ រួមទាំងការពិនិត្យព្រះរាជសុខភាពរបស់
ព្រះអង្គផ្ទាល់ គឺមិនមានរូបភាពប្រហាក់ប្រហែលជាមួយនិងការគេចខ្លួនរបស់លោក សម រង្ស៊ីនោះទេ ។ ហើយព្រះអង្គ
ក៏ពុំមានសញ្ជាតិបរទេសដូចលោក សម រង្ស៊ីដែរ ដែលបង្កនូវភាពស្មុគស្មាញ ទាំងទិដ្ឋភាពច្បាប់ ក្នុងប្រទេស ក៏ដូចជា
ទំនាក់ទំនងល្អរបស់បរទេស ដែលផ្តល់សញ្ជាតិទីពីរដល់លោក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com