វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ខ្មែ​រ​-​​ឥ​ស្លាម​ទ​​ទូ​ច​ឱ្យ​មាន​គ​​ណ​ក​ម្ម​កា​រ​ពិ​ភាក្សា​ផ​ល​ប៉ះ​ពា​​​ល់​មុ​ន​នឹ​ងសា​ង​​ស​ង់​ផ្លូ​វ​កា​ត់​​ព្រះវិ​​ហា​រ​ក្នុ​ង​តំ​បន់​បឹ​ង​ក​ក់​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:12 pm ថ្ងៃ Monday 26th December 2016អត្ថបទ​ដោយ: ​ហ​ន​ ​សុ​ផា​ន្នី​​​

ពលរដ្ឋខ្មែរ-ឥស្លាមនៅតែមិនព្រមទទួលយកការសាងសង់ផ្លូវដែលពួកអាជ្ញាធរសាងសង់កាត់ព្រះវិហារឥស្លាមនោះទេ
ក្រោមហេតុផលថា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការថ្វាយបង្គំ ព្រោះតែអាចនឹងរងការរំខានពីផ្លូវដែលសាងសង់នេះ ។  

ទន្ទឹមនឹងនេះដែរ ពលរដ្ឋខ្មែរ-ឥស្លាមទាំងនោះបានទាមទារអោយមានការបង្កើតគណៈកម្មការពិភាក្សាពីផលប៉ះពាល់
មុននឹងសាងសង់ ហើយពិភាក្សាស្វែងរកដោះស្រាយជូនពួកគាត់អោយមានភាពសមរម្យ ពីតម្លៃសាសនាឥស្លាមនេះ។

លោក សឹប ឡាវី ដែលជាសាសនិកខ្មែរ-ឥស្លាមបានថ្លែងនៅថ្ងៃទី២៦ ធ្នូ នេះថា បញ្ហាទំនាស់នេះមិនមែនទើបតែកើត
មានឡើងនោះទេ វាកើតមានភាពរកាំរកូសអូសបន្លាយពេលវេលាជាយូមកហើយ ដែលមានលេចឡើងពាក្យចចាមរាម
ថា រដ្ឋាភិបាលគ្រោងនឹងធ្វើផ្លូវកាត់វិហារឥស្លាមនេះ ហើយរដ្ឋាភិបាលមិនបានបង្ហាញពីគម្រោងច្បាស់លាស់ដល់បងប្អូន
ឥស្លាមនេះទេ ជាពិសេសពួកសាសនិកធំៗឥស្លាមតែតែម្តងពួកគាត់ហាក់បីដូចជាមិនទទួលបានដំណឹងណាមួយច្បាស់
លាស់នេះទេ ។

លោកបានលើកឡើងថា តាមអ្វីដែលលោកចាំបាន កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦ មានក្រុមអាជ្ញាធរនាំគ្នាកាន់ផ្លង់ចុះ
មកធ្វើការវាស់វែងលើដី ហើយសម្រេចសាងសង់តែម្តងដោយមិនមានការជូនដំណឹង ឬពិភាក្សាអ្វីទេ។ លើសពីនេះទៅ
ទៀតសាសនិកឥស្លាមរូបនេះ លោកបានបង្ហាញជំហរថា លោកមិនគាំទ្រទេចំពោះគម្រោងអាជ្ញាធរ ដែលមកពុះផ្លូវកាត់
ដី ដោយអះអាងថា មូលហេតុដែលមិនគាំទ្រអោយកាត់ដីនេះ  ខ្មែរ-ឥស្លាមចាត់ទុកថា ដីដែលក្នុងតំបន់វិហារឥស្លាមពួក
គេគោរពដូចជាព្រះអាឡស់ ដីទាំងនេះចាត់ទុកជាទ្រព្យសម្បត្តិរបស់ព្រះពួកគេគោរពទូទាំងពិភពលោកទាំងមូល ។

សាសនិកឥស្លាមរូបនេះ បានបង្ហាញបំណងទាមទារឱ្យអាជ្ញាធរយកមតិពីប្រជាពលរដ្ឋជាមុនសិនមុននឹងធ្វើរបងកាត់ដី
វិហារឥស្លាម ។ យ៉ាងណាក៏ដោយពួកគេអះអាងថា ការទាមទារនេះមិនមែនប្រឆាំងរាជរដ្ឋាភិបាលនោះទេ គ្រាន់តែស្នើ
អោយធ្វើផ្លូវនេះងាក់ទៅខាងក្បែររបងវិញ ដើម្បីកុំអោយដីមានក្បាលបែកពីរហើយមានផលវិបាកក្នុងការគ្រប់គ្រង វាអាច
ធ្វើអោយមានការបែកបាក់សាសនាឥស្លាមដោយសារតែការសាងសង់ផ្លូវកាត់វិហារនេះ។  

បើទោះបីជាយ៉ាងណា ក្រុមសាសនិកឥស្លាមបានបញ្ជាក់ថា ក្រុមអាជ្ញាធរមិនដែលបាន ហៅពួកគេទៅពិភាក្សាពីផលប៉ះ
ពាល់ មុននឹងធ្វើការសាងសង់ផ្លូវនេះទេ ចំណែក ការសង់ផ្លូវកាត់វិហារនេះ រដ្ឋាភិបាលមិនបានផ្តល់ដំណឹងច្បាស់លាស់
ដល់ក្រុមសាសនិកឥស្លាមនោះទេ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com