វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី ​៖​ តុ​លា​កា​រ​អាយ៉​ង​នេះ​ ​ចាំ​តែ​ធ្វើ​ការ​ចោ​​ទ​ប្រកា​ន់​តា​ម​​ប​ញ្ជាអ្ន​ក​ដឹ​ក​នាំន​យោ​បា​យ​ ​ដែ​ល​ច​ង់​​ក​ម្ចាត់​​​​​គូ​​រ​​ប្រ​កួត​រ​ប​ស់​ខ្លួ​ន​​ ​​ ​
បង្ហោះ​នៅ​វេលាមោ៉ង 10:42 am ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី មិនបន្ធូរដៃក្នុងការរិះគន់ប្រព័ន្ធដឹកនាំរដ្ឋាភិបាល និងតុលាការនៅកម្ពុជា
នោះទេ ទោះជានៅពេលនេះ រូបលោកកំពុងនិរទេសខ្លួននៅក្រៅប្រទេសទាំងគ្មានសង្ឃឹមក្នុងការបើកផ្លូវឱ្យចូលប្រទេស
វិញពីសំណាក់ រដ្ឋាភិបាលគណបក្សប្រជាជនក៏ដោយចុះ ។

លោក សម រង្ស៊ី បានហៅតុលាការនៅកម្ពុជាថា ជាតុលាការអាយ៉ង ដែលកំពុងតែធ្វើកិច្ចការងារដើម្បីផ្គាប់ចិត្តរបស់អ្នក
នយោ បាយមានអំណាច ក្នុងការធ្វើការកាត់សេចក្ដីទៅលើជនណាដែលប្រឆាំងនឹងខ្លួន។ មេប្រឆាំងរូបនេះអះអាងថា
តុលាការមិនដែ លបានធ្វើកិច្ចការងារដើម្បីប្រកបដោយវិជ្ជាជីវៈ និងយុត្តិធ៌សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួននោះទេ។ យ៉ាង
ណាក៏ដោយនេះមិន មែនជារឿងថ្មីឡើយសម្រាប់លោក សម រង្ស៊ី ដែលវាយប្រហារលើតុលាការកម្ពុជា៖ «តុលាការ
អាយ៉ងនេះ ចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំនយោបាយ ដែលចង់កម្ចាត់គូប្រកួតរបស់ខ្លួន
» ។

លោក សម រង្ស៊ី លើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៧ ធ្នូ មុនពេលដែល
តុលាការប្រកាសកាត់ក្ដីដោយតម្រូវដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អ៊ឹង ជុងលាង
និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្ត៣ឆ្នាំតាមមាត្រា១០៧. ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រម
ព្រហ្មទណ្ឌ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះ
ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទោះជាយ៉ាងណាលោក សម រង្ស៊ី ថា សាលក្រមរបស់តុលាការនេះគឺមិនយុត្តិធម៌បន្តិចសោះឡើយសម្រាប់រូបលោក
និងជំនួយការលោកពីរនាក់ទៀត ព្រមទាំងការកាត់ក្ដីដាក់ទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមក ពីគណបក្ស
សម រង្ស៊ី ផង។ លោក សម រង្ស៊ី បានប្រាប់តុលាការ និងរដ្ឋាភិបាលឱ្យទៅរករឿងម្ចាស់គេហទំព័រដែលមានមូលដ្ឋាននៅ
សហរដ្ឋអាមេរិក៖« តើហេតុអ្វីបានជាតុលាការអាយ៉ង និងអ្នកដឹកនាំនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនទៅរករឿង
អង្គការ និងក្រុមផ្សេងៗ នៅក្រៅប្រទេស ដែលគេបានបង្ហោះទូទាំងពិភពលោក តាំងពីយូរយារណាស់មកហើយ នូវឯក
សារដែលលោក ហុង សុខហួរ ទើបតែបានយកមកបង្ហោះ តាមក្រោយគេនេះ? តុលាការអាយ៉ងគួរដឹងថា ទំព័រ
Facebook នីមួយៗ ដូចជាទំព័រ Facebook របស់ខ្ញុំ មានអ្នកគ្រប់គ្រង និងអ្នកចាត់ចែងជាច្រើនរូប ដែលមានសិទ្ធិបង្ហោះ
ព័ត៌មាន និងយោបល់ផ្សេង ៗ
» ។

ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបញ្ជាក់ថា រឿងនេះ ជារឿងនយោបាយសុទ្ធសាធ ហើយអ្នកដែលធ្វើការចោទប្រកាន់
នោះ មិនសំអាងលើការពិតមួយដ៏សំខាន់ ដែលគេធ្វើមិនដឹងមិនលឺ។ ការពិតនោះ គឺអ្វីដែលលោក ហុង សុខហួរ បាន
យកមកបង្ហាញតាមទំព័រ Facebook របស់លោក កាលពីថ្ងៃ ១១ សីហា ២០១៥ នោះ គឺជាឯកសារ ដែលមានការបក
ប្រែខុសមួយពាក្យពីភាសាខ្មែរ ទៅភាសាអង់គ្លេស ហើយពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ។ ពាក្យនោះ គឺពាក្យ
"កំណត់ឡើងវិញ" ឬ "Redefine" ដែលគេបានបកប្រែត្រឡប់ត្រឡិន ទៅជាពាក្យ "រំលាយ" ឬ "Dissolve"។ លោកបន្ត
ថា ឯកសារដែលមានការបកប្រែខុសមួយពាក្យនេះ មិនមែនលោក ហុង សុខហួរ បានប្រឌិត ឬកែច្នៃខ្លួនគាត់ទេ តែ
ឯកសារនេះ ត្រូវបានគេផ្សព្វផ្សាយទាំងស្រុងតាមប្រព័ន្ធអ៊ីនធើណេតតាំងពីយូរឆ្នាំមុនលោក ហុង សុខហួរ បង្ហោះទៅ
ទៀត។

លោក សម រង្ស៊ី អះអាងថា នរណាក៏អាចកត់សម្គាល់បានដែរថា តាំងពីទំព័រ Facebook របស់លោកត្រូវបានបង្កើត
៤-៥ ឆ្នាំមកហើយ មានដំណឹង និងការអត្ថាធិប្បាយជាច្រើនជារៀងរាល់ថ្ងៃទាក់ទងទៅនឹងព្រឹត្តិការណ៍កើតឡើងនៅ
ប្រទេសកម្ពុជា ដែលត្រូវបានបង្ហោះ ដោយសហការីរបស់លោកជាច្រើនរូប ចេញពីប្រទេសកម្ពុជាផ្ទាល់តែម្តង ទោះជា
រូបលោកកំពុងស្ថិតនៅក្រៅប្រទេសក៏ដោយ លោកបានផ្តល់សិទ្ធិសេរីភាពឲ្យសហការីបង្ហោះព័ត៌មាន និងការអត្ថា
ធិប្បាយទាំងនោះ លើទំព័រ Facebook ។ លោកបន្ថែមថា នៅថ្ងៃ ១១ សីហា ២០១៥ នៅពេលដែលលោក
ហុង សុខហួរ បង្ហោះឯកសារដូចបានបញ្ជាក់ពីខាងលើ គឺលោកកំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកឯណោះ
ហើយទាល់តែថ្ងៃ ១៦ សីហា ២០១៥ ទើបបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនបានពាក់ព័ន្ធអ្វីក្នុងការ
បង្ហោះឯកសារនេះ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com