វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ន​គ​រ​បា​ល​ផា​ក​ពិ​ន័​យ​យា​ន​​យ​ន្ត​ល្មើស​​ច្បា​ប់ច​រា​ច​រ​ណ៍​បា​ន​ជា​ង​៨​១​​ម៉ឺន​​គ្រឿង​ ​និ​ង​ពិ​ន័​យ​លុ​យ​បា​ន​ជា​ង​២​០​ពា​ន់​​លា​ន​រៀល​​ក្នុង​​ឆ្នាំ​២​០​១៦​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:20 am ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

នគរបាលបានធ្វើការផាកពិន័យទៅលើយានយន្តដែលបានល្មើសច្បាប់ចរាចរណ៍នៅឆ្នាំ២០១៦នេះ បានរហូតដល់ទៅ
ជាង៨១ ម៉ឺនគ្រឿង និងពិន័យប្រាក់បានរហូតដល់ទៅជាង២០ពាន់លានរៀលឯណោះ។ នេះបើយោងតាមការបញ្ជាក់
ឱ្យដឹងពីគេហទំព័រ របស់ក្រសួងមហាផ្ទៃដែលទើបនឹងចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ធ្នូ នេះ ។

គេហទំព័រដដែលនេះបានឱ្យដឹងទៀតថា ការអនុវត្តច្បាប់ គ.ស.ច.គ ក្នុងឆ្នាំ២០១៦ ទទួលបានលទ្ធផលបានត្រួតពិនិត្យ
យានយន្តសរុប ៩.០៧៨.៥៣៧ គ្រឿង (ម៉ូតូ៦០%) រកឃើញយានយន្តល្មើស ១.៤១២.១០១ ស្មើ១៦ (ម៉ូតូ៦០%)
ធ្វើការអប់រំចំនួន ៥៩៨.៧២០ គ្រឿង ស្នើ៤៤% ធ្វើការពិន័យចំនួន ៨១៣.៣៨១ គ្រឿង ក្នុងនោះម៉ូតូចំនួន៦៨%
ដោយអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការសរុបចំនួន ២០..៤៩៦.១៩៥.០០០ រៀល ធ្វើការឃាត់អប់រំ និងពិន័យ
រថយន្តដឹកដីមិនគ្របជ្រុះរាយប៉ាយ និងដឹកទំនិញសំពោងសំពងចំនួន ១៥១ គ្រឿង។

ហើយត្រួតពិនិត្យរកឃើញយានយន្តល្មើសល្បឿនចំនួន ៥៦.៦៥៧ គ្រឿង និងល្មើសជាតិស្រវឺង ១៤.៨០៩ នាក់
ឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ៥៥៣ នាក់ (អ្នកបើកបររថយន្ត ១១៩នាក់(ស្រី ៤នាក់) និងអ្នក់បើកបរម៉ូតូ
៤៣៤ នាក់)។ ត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរ ឫទំនិញចំនួន៦៦៥ នាក់ រក
ឃើញអ្នកបើកបរយានយន្តមានសារធាតុញៀនចំនួន ១២៩នាក់ ស្នើ២០% ពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់កែច្នៃបាន
ចំនួន ២.១៧៧ គ្រឿងឃើញរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសហើយបានកាត់ទ្រុង ចំនួន ៩៣០ គ្រឿង ស្មើ
៤២,៧%។

ត្រួតពិនិត្យយានដ្ឋានទូទាំងប្រទេស ២.៣២២យានដ្ឋាន រកឃើញយានដ្ឋានមានច្បាប់ចំនួន ៩១៤យានដ្ឋាន គ្មាន
ច្បាប់អនុញ្ញាត ១.០៩៦ យានដ្ឋាន មានយានដ្ឋាន៤២យានដ្ឋានបានធ្វើកិច្ចសន្យាសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្ម និង
បញ្ឈប់ការកែច្នៃតម្លើងយានយន្តខុសលក្ខណៈបច្ចេកទេស បានចុះត្រួតពិនិត្យសាលាបង្រៀនបើកបរយានយន្តចំនួន
២១ និងសាខាចំនួន១០៦នៅរាជធានីខេត្តពិនិត្យឃើញបានបំពេញឯកសាច្បាប់គ្រប់គ្រាន់។ បានចុះបញ្ជីយានយន្ត
សរុបចំនួន ៤២១.៩៤២ គ្រឿង (រថយន្ត ៤៨.០៧៥ គ្រឿង ម៉ូតូ ៣៧៣.៨៦៧ គ្រឿង) ផ្តល់បណ្ណបើកបរសរុប
១២២.៩៨១ បណ្ណ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ១៧០.៩៨២ គ្រឿង និងផ្តល់បណ្ណអាជីវកម្ម
៣៧.២៤៣ គ្រឿង ដោយឡែកការចុះបញ្ជីផ្តល់ផ្លាកលេខរថយន្តចង្កូតស្តាំសរុបចំនួន ៧.០៥៥ គ្រឿង។

ម្ចាស់យានយន្តបានចូលបង់ពន្ធនាំចូលចំនួនប្រមាណ១៤.៥៣៩គ្រឿង(រថយន្ត ១.១២០ គ្រឿង និង ម៉ូតូ១៣.៤១៩
គ្រឿង )ដោយឡែកយានយន្តគ្មានផ្លាកលេខចំនួន ៨០០គ្រឿង (ម៉ូតូ៧៨៧គ្រឿង និងរថយន្ត១៣គ្រឿង) ដែលបាន
ឃាត់នៅខេត្តចំនួន១៤ នៅពេលចាប់ផ្តើមប្រតិបត្តិការដំបូង គ.ស.ច.គ បានអនុគ្រោះប្រគល់ជូនម្ចាស់ ដោយគ្រាន់តែ
ណែនាំរួចអោយរួសរានចូលបង់ពន្ធនិងធ្វើផ្លាកលេខ។

គេហទំព័រក្រសួងមហាផ្ទៃបានបង្ហាញការគួរកត់សំគាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ បានកើនឡើងចំនួន
៣.៣៣៨លើក បណ្តាលអោយស្លាប់ចំនួន ១.៥៧៦ នាក់ និងរបួស ៥.៩៦២ នាក់(ធ្ងន់៥៩%)ភូមិសាស្រ្តដែលកើត
ឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញចំនួន ៣៤៨លើក ខេត្តកណ្តាលចំនួន ៣០៣លើក និងខេត្តតាកែវចំនួន
២៨៨លើក ។

មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ ៤១% មិនប្រកាន់ស្តាំ ១២% ស្រវឹង
១០% មិនគោរពសិទ្ធ ១២% វ៉ាជែង ១១% បត់ ១០% កត្តាយានយន្ត ៣% និងងងុយដេក ១%។

បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់ថយចំនួន ២៥៩
នាក់ ស្មើ១៤% និងអ្នករបួសថយចំនួន ៥៩៦នាក ស្មើ៩%។

យើងកត់សម្គាលក្នុងចំណោមនាក់ស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ១.១៣៨នាក់ស្មើ ៧២% ក្នុងនោះមិនពាក់
មួកសុវត្ថិភាពមានចំនួន៩២៩ នាក់ ស្មើ៩២៩នាក់ ស្មើ៥៩%៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វិភាគទាន​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​សំ​រាប់​តាម​ដាន​លទ្ធ​ផល​ឆ្នោត​នៅ​ខ្វះ​ខាត​ច្រើន​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com