វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះអ​​ង្គ​ ប៊ុ​ត​ ​ប៊ុ​ន​តិ​ញ​​ ​រិះ​គ​ន់​លោ​ក​ ​សៅ​ ​សុខា​ ​ក​រ​ណី​ចេ​ញ​​ផែ​ន​កា​រ​ថ្មី​តា​ម​ចា​ប់មេ​​ក្លោ​ង​នាំ​ឈើ​​យ​​​ក​​​​ម​​​ក​​​ផ្ត​​ន្ទាទោ​​​ស​​​តា​​​​​ម​ច្បាប់​​​ថា​ ​ធ្វើ​ឱ្យតែ​​ល្អ​មើ​ល​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:11 pm ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ឡាត សាឡាង

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះអង្គ ប៊ុត ប៊ុនតិញ បានបង្ហាញព្រះទ័យខកចិត្តជាមួយនឹងការ
ងារបង្រ្កាបបទល្មើសព្រៃឈើ ឬធនធានធម្មជាតិពីសំណាក់លោក សៅ សុខា ដែលមានទួនាទីជាអគ្គមេបញ្ជាការរងនៃកង
យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និង
បង្ក្រាបបទល្មើសធនធានធម្មជាតិ។

ព្រះអង្គ ប៊ុត ប៊ុនតិញ បានរិះគន់លើអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទរូបនេះថា ធ្វើការងារឡើងមកដើម្បីឱ្យ
តែល្អមើលសម្រាប់អ្នកតាមដាន ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពដែលអាចធ្វើឱ្យព្រះអង្គផ្ទាល់ និងប្រជាពលរដ្ឋខ្មែរទូទាំង
ប្រទេសដែលកំពុងចាំមើលវិធានការក្នុងការបង្រ្កាបនេះបានជឿជាក់ទាល់តែសោះ ។ ព្រះអង្គសាទរជាមួយនឹងការចេញ
បទបញ្ជាថ្មីរបស់អគ្គមេបញ្ជាការរូបនេះដែលបានចេញផែនការតាមចាប់មេក្លោងនាំឈើ និងម្ចាស់អាជីវកម្មរ៉ែខុសច្បាស់
យកមកផ្តន្ទាទោសតាមច្បាប់
។ ប៉ុន្តែព្រះអង្គថា ផែនការនេះហាក់ដូចជារូបភាពដដែលៗ គ្មានអ្វីដែលថ្មីទាល់តែសោះ
៖« អាត្មាពិនិត្យមើលទៅវាគ្រាន់តែជាការប្ដេជ្ញាដដែលៗ វាអត់មានអីថ្មីចំពោះការសន្យា »។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ
ជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា នៅព្រឹកថ្ងៃទី២៧ ធ្នូ នេះ បានបើកកិច្ចប្រជុំ
រៀបចំផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំឈើខុសច្បាប់ ម្ចាស់អាជីវកម្មរ៉ុករករ៉ែរ៉ែខុសច្បាស់ ព្រមទាំងការចេញ
បទបញ្ជាចាត់វិធានការតាមចាប់មេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ ។កិច្ចប្រជុំខាងលើនេះ ធ្វើឡើង ក្នុងបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមប្រធានបទស្តីពី «ការអនុវត្តភារកិច្ចរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និង
បង្ក្រាបបទល្មើសធនធានធម្មជាតិ» ។

ថ្វីបើព្រះអង្គ ប៊ុត ប៊ុនតិញ បានហៅការប្ដេជ្ញាជាថ្មីនេះថា គ្រាន់តែជារឿងមួយដែលមិនថ្មី រឿងដដែលៗក៏ពិតមែន។ ប៉ុន្តែ
ព្រះអង្គ ថា នឹងរងចាំមើលការប្ដេជ្ញានេះម្ដងទៀត ខណៈដែលការប្ដេជ្ញាមុនៗក្រុមការងារទាំងនេះធ្វើមិនបាន បានត្រឹមតែ
ស្រែកអួតប្រាប់ ប្រជាពលរដ្ឋ ។ ជាងនេះទៀតព្រះអង្គថា ក្រុមការងារមួយនេះក៏ធ្លាប់បានចុះទៅបង្រ្កាបក្រុមហ៊ុនរកស៊ី
ឈើមួយដ៏ធំក្នុងតំបន់ព្រៃ ឡង់ឈ្មោះក្រុមហ៊ុន ហង់ សុភាព ប៉ុន្តែតួរអង្គពាក់ព័ន្ធសំខាន់ក្នុងរឿងនេះមិនត្រូវបានអគ្គមេ
បញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទរូបនេះយកទៅផ្ដន្ទាទោសតាមច្បាប់សោះឡើយ ។

កន្លងមកលោក ហ៊ុន សែន ធ្លាប់បានផ្ដល់ឧទ្ថម្ភាគចក្រចំនួន២គ្រឿងទៅឱ្យលោក សៅ សុខា ដើម្បីទុកសម្រាប់បង្រ្កាប
បទល្មើ សព្រៃឈើ ។ លោក ហ៊ុន សែន ធ្លាប់ប្រាប់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទរូបនេះថា ឱ្យបាញ់ពី
លើតែម្ដង ប្រសិ នណាបើក្រុមឈ្មួញទាំងនោះមិនព្រមស្ដាប់ ។ ប៉ុន្តែគេមើលឃើញថា ហាក់មិនមានប្រសិទ្ធភាពសោះ
ឡើយ ទោះមានការគម្រា មបែបនេះក្ដី ។ សកម្មជនការពារព្រៃឈើនៅតែបង្ហាញការព្រួយបារម្ភជានិច្ចចំពោះការករណី
បទល្មើសព្រៃឈើនៅទូទាំងប្រទេស ជាពិសេសតំបន់ព្រៃឡង់ ។

ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលតែងតែដឹកនាំក្រុមការងារនិមន្តចុះល្បាតព្រៃឈើកន្លងមកបានមានថេរដីការបញ្ជាក់ថា អ្វីដែល
ជាកាសន្យារបស់រដ្ឋាភិបាលគឺគ្រាន់តែជាការនិយាយចោល ព្រោះការសន្យាទាំងនោះមិនបានធ្វើឱ្យក្រុមឈ្មួញខ្លាចរអារ
សោះឡើយ ។ ព្រះអង្គបន្តថា តាមពិតលោក សៅ សុខា មានធនធានគ្រប់គ្រាន់សម្រាប់ការពារព្រៃឈើ ប៉ុន្តែការងារដែល
ធ្វើគឺគ្មានផ្លែផ្កា ដែលអាចឱ្យតម្លៃបានសោះឡើយ៖« គណៈកម្មការដឹកនាំដោយលោក សៅ សុខា នឹងមានធនធានគ្រប់
គ្រាន់។ធនធានរបស់ រដ្ឋនឹងការពារទ្រព្យសម្បត្តិរបស់រដ្ឋនឹងគឺរដ្ឋាភិបាលបានប្រគល់នឹងផ្ដល់ឱ្យគ្រប់គ្រាន់ហើយ មាន
ទាំងឧទ្ថម្ភាគចក្រ
» ។

បើតាមព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា តាមការសង្កេតមើលប៉ុន្មានថ្ងៃនេះ ករណីបទល្មើសព្រៃឈើនៅតែកើតមាន
ឡើង យ៉ាងខ្លាំង ទាំងឈ្មួញតូច និងឈ្មួញធំ។ ព្រះអង្គបន្តសុំបិណ្ឌបាតដល់អ្នកពាក់ព័ន្ធ និងក្រុមគណៈកម្មការដឹកនាំ
ដោយលោក សៅ សុខា នេះ បង្កើនឱ្យមានប្រសិទ្ធភាពជាងនេះ ជាជាងការបង្កើតតែគណៈកម្មការ ប៉ុន្តែបទល្មើសព្រៃ
ឈើនៅតែរងការកាប់ បំផ្លាញឥតឈប់៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com