វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​តំ​ណា​ង​រា​​ស្រ្ត​គ​ណ​​ប​ក្ស​ប្រ​ឆាំ​ង​ផ្លែ​ផ្កា​ឱ្យ​លោ​ក ​ខឹ​ម​ ​វា​ស​នា​ ​ក​រ​ណី​ជេ​រ​មិ​នរើ​ស​មុ​ខ​ ​ទោះ​ជា​ព្រះ​ស​ង្ឃ ​ឬ​ព​ល​រ​ដ្ឋ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:43 pm ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក យ៉ែម បុញ្ញឬទ្ធិ បានបង្ហាញការរិះគន់ទៅលើការជេរប្រមាថនានានៅក្នុងសង្គម
ខ្មែរ ដែលចាត់ទុកថា ជាទង្វើមិនល្អ និងជាគំរូអាក្រក់សម្រាប់កូនខ្មែរ។

លោក យែម បុញ្ញឬទ្ធិ បានសរសេរលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះថា  កើតចិត្តចេញ
មកពីណា ទស្សនៈរមិលគុណ មិនគោរពផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកក្នុងនាមជាមនុស្ស ប្រើពាក្យអសុរោះ ជេរប្រមាថ
ញុះញង់បំបែកបំបាក់សង្គម ដោយគេដឹងថា អាចនាំឲ្យសង្គមបែកបាក់ សង្គមគុំកួនហិង្សាសងសឹក ជាពិសេសគេដឹង
ទៀតថា គ្មាននរណាដឹងខ្លួនឯងជាងខ្លួនឯងទេ។ សង្គមបែបនោះឬដែលគេចង់បាន? បានជាគេខំធ្វើដូច្នោះ!?។

ថ្វីបើតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះមិនបានផ្ដោតសំខាន់ទៅលើបុគ្គលណា ឬក៏គណបក្សណាមួយក៏ដោយ ប៉ុន្តែ
ក្នុងន័យ នេះ គេដឹងបានថា លោកចង់សំដៅទៅលើបុគ្គលណាម្នាក់ដែលតែងតែជាប្រមាថ ដល់ពលរដ្ឋខ្មែរ និងព្រះសង្ឃ
ខ្មែរ នោះគឺ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបរិវាររបស់ខ្លួន ដែលតែងតែប្រើប្រាស់
ពាក្យអសុរោះនៅ លើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីប្រជេរប្រមាថលើអ្នកដែលមានមតិរិះគន់ខ្លួន និងមេដឹកនាំខ្លួន។

តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបានសរសេរលើកឡើងបន្តថា កើតចិត្តចេញមកពីណា ប្រមាថលោកឪពុកអ្នក
ម្ដាយ ដែលបានថ្នាក់ថ្នមបីបាច់ចិញ្ចឹមថែរក្សា ស្ដីប្រដៅ បាទចាស ប្អូនបង មីងមាពូអ៊ុំ ដឹងខ្ពស់ដឹងទាប ដឹងខុសដឹងត្រូវ
ដឹងគុណដឹងទោស ដឹងបុណ្យដឹងបាប។ កើតចិត្តចេញមកពីណា ប្រមាថព្រះសង្ឃខ្មែរ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លើ
វិស័យវប្បធម៌អក្សរសាស្ត្រខ្មែរ អប់រំឲ្យយល់ដឹងពីខ្លួនឯង អប់រំសីលធម៌សង្គម និងជីវិតតាមគន្លងធម៌។ កើតចិត្តចេញ
មកពីណា ប្រមាថលោកគ្រូអ្នកគ្រូ ដែលខិតខំពុះពារគ្រប់ឧបសគ្គ ស្ដីប្រដៅបង្រៀនអប់រំ លេខនព្វន្តអក្សរសាស្ត្រ
គំនិតទស្សនៈ គិតពីសង្គមជាតិ ជាពលរដ្ឋជឿនលឿនថ្លៃថ្នូរ។

លោកបានសរសេរបញ្ជាក់ថា លោកឪពុកអ្នកម្ដាយ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មានគុណដ៏ធំធេង ព្រោះបានផ្ដល់បញ្ញា
ចំណេះវិជ្ជា ផ្ដល់ភាពថ្លៃថ្នូរសេចក្ដីសុខស្ងប់ ដល់យើងគ្រប់ៗរូប ។ លោកជួយជ្រោមអ្នកដទៃ មិនបំផ្លិចបំផ្លាញ មិនមួល
បង្កាច់ ដូចជនរមិលគុណ ដោយអស្មិមានៈ ច្រណែនឈ្នានីស អញនិយមអួតអាងជេរប្រមាថ បំណងបំផ្លាញសង្គម
ព្រោះមិនចុះសម្រុងនឹងសង្គមនោះទេ។

លោក ខឹម វាសនា បានឆ្លើយតបយ៉ាងខ្លីជាមួយនឹងសំណេររិះគន់របស់លោក យែម បុញ្ញឬទ្ធិ បែបនេះ ថា ជាការមូល
បង្កាច់តែចង់បានឈ្មោះជាមនុស្សថ្លៃថ្នូរ ហើយខំមួលគេដែលល្អថាជាមនុស្សអាក្រក់៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com