វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រ​សួ​ងម​ហា​​ផ្ទៃ​ពិ​និ​ត្យ​មើ​ល​ផ្លូ​វ​ច្បា​ប់​ដើ​ម្បីដា​ក់​ពា​​ក្យ​ប្ដឹង​​អ្នក​រិះ​គ​ន់​​ម​ន្រ្តី​ប៉ូ​លី​ស​ថា​ ​ធ្វើ​ដួល​មុ​​ខ​ឡាន​​​ដើ​​ម្បី​រ​ក​ឱកា​ស​ចា​​ប់​ខ្លួ​ន​ម​ន្រ្តី​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:53 pm ថ្ងៃ Tuesday 27th December 2016អត្ថបទ​ដោយ: ឡាត សាឡាង

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យលោក ឧត្តមសេនីយ៍ឯក កែវ វណ្ណថន បានថ្លែងថា
ក្រសួងមហា ផ្ទៃកំពុងតែពិនិត្យមើលផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងលើអ្នកដែលបានរិះគន់ថា មន្រ្តីប៉ូលីសនៅប៉ោយប៉ែតបាន
ធ្វើដួលសន្លប់មុខឡាន មន្រ្តីគណបក្សសង្រ្គោះជាតិ ដើម្បីរកឱកាសចាប់ខ្លួន ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះ
ផ្សាយដោយសារព័ត៌មាន CEN ចុះផ្សាយនៅថ្ងៃទី២៧ ធ្នូ នេះ ។

ការប្រកាសរបស់លោក កែវ វណ្ណថន យ៉ាងដូច្នេះ ធ្វើឡើងរំលងបាន១ថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក សខេង
បានលើកឡើងថា លោកមិនអាចហ៊ានធ្វើការសន្និដ្ឋានភ្លាមៗនោះទេថា តើករណីដែល ចោទប្រកាន់លោក ឌិន ពុធ្ធី ថា
បានបានឡានបុកមន្រ្តីប៉ូលីស ឬក៏ចោទប្រកាន់ថា មន្រ្តីប៉ូលីសធ្វើដួនសន្លប់ដោយខ្លួនឯងឬយ៉ាងណានោះទេ ។

លោក ស ខេង អះអាងថា ដោយសារតែភាពស្រពិចស្រពិលដែលមើលទៅហាក់មានភាពមិនប្រក្រតីយ៉ាងដូច្នេះហើយ
 ទើបរូប លោកសម្រេចមិនធ្វើការសន្និដ្ឋានផ្ដេសផ្ដាស់ ហើយសម្រេចបញ្ជាមន្រ្តីក្រោមឱវាទរបស់លោកឱ្យធ្វើការស៊ើប
អង្កេតលើរឿងនេះ ដើម្បីបញ្ចប់ចម្ងល់របស់មហាជនដែលកំពុងមានការសង្ស័យ និងរិះគន់៖«បញ្ហានេះវារឿងថ្មីពេក តែ
កាលណាយើងហ៊ានសន្និដ្ឋា នថ្មីៗ ហើយខ្ញុំក៏បានដឹងដែរ ហើយខ្ញុំបានបញ្ជាតាំងពីព្រឹកមិញនោះទៅឱ្យអគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ដើម្បីពិនិត្យករណីនេះ
 » ។

លោក ស ខេង ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាពេញអង្គ លើវិសោធនកម្មសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវ
គោក នៅព្រឹកថ្ងៃទី២៦ ធ្នូ តាមសំណើររបស់លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិដែលបាន
ដាក់ស្នើទៅលោ កកាលពីព្រឹកម្សិលមិញ។ លោក អេង ឆៃអ៊ាង បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍រវាងមន្រ្តីប៉ូលីស
និងលោក ឌិន ពុធ្ធី ហាក់ដូច ជាមានភាពមិនប្រក្រតី។

សារព័ត៌មាន CEN ដដែលនេះបានចុះផ្សាយបន្តថា ការគ្រោងដាក់ពាក្យប្ដឹងនេះ នឹងធ្វើឡើងឆាប់ៗ ដោយស្របទៅតាម
ច្បាប់ ទោះជាអ្នកនោះជាអ្នកតំណាងរាស្រ្តក៏ដោយ ក្រោមហេតុផលថា ការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋាន និងជា
ការមួលបង្កាច់គ្មានការពិត ។ លោក កែវ វណ្ណថន អះអាងថា ការលើកឡើងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងគឺពុំបាន
ឈរលើមូលដ្ឋានច្បាប់ និងគ្មានភស្តុតាំងច្បាស់លាស់ឡើយ ។

កាលពីរសៀលថ្ងៃសុក្រលោក អេង ឆៃអ៊ាង បានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា « ដើម្បី
ចាប់ខ្លួន និងបំបាក់ស្មារតី លោក ម៉ង ពុទ្ធី ម្ចាស់រថយន្តនិងជាសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែត
ប៉ូលីសព្រំដែនមួយរូបបានប្រើល្បិចយៀកណាមបង្រៀនដែលគេឲ្យឈ្មោះហៅថា" បង្កើតករណី បង្ក្រាបករណី ដើម្បី
ស្នាដៃ »  ។

ទោះជាយ៉ាងណាក្រុមអ្នកលេងហ្វេសប៊ុកជាច្រើនបានធ្វើការរិះគន់លើមន្រ្តីរូបនេះថា កំពុងតែប្រើល្បិចដើម្បីចាប់ខ្លួនម្ចាស់
ឡាន ។ បើតាមខ្សែវីដេអូ ដែលក្រុមអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកពីមួយទៅមួយតាំងពីល្ងាចថ្ងៃទី២២ និងមានអម
សម្លេងអ្នកក្បែរនោះផងបានឱ្យដឹងថា មន្រ្តីប៉ូលីសដែលត្រូវបានគេដឹងថា ឈ្មោះ ពិសិដ្ឋ គឺបានផ្ដួលខ្លួនដោយខ្លួនឯងនៅ
នឹងមុខឡាន ខណៈឡានបាននៅស្ងៀម ទាំងដែរមិនបានទៅមុខ ។ ក៏ប៉ុន្តែក្រោយហេតុការណ៍នេះកើតឡើងមក គេ
ឃើញរូបថតជាសន្លឹកជាច្រើនត្រូវបានគេបង្ហោះ ដោយបានបង្ហាញឃើញរូបលោក ពិសិដ្ឋ មានរបួសត្រង់ករ និងត្រង់
ភ្លៅ ។ ចំណែកឯលោក កែវ វណ្ណថន ក៏បានបញ្ជាក់ពីលើនេះផងដែរថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ
ត្រូវបានពេទ្យធ្វើកោសល្យវិច្ច័យរកឃើញថា ពិតជារងរបួសដោយសារឡានបុកពិតមែន ។

ប៉ុន្តែសម្រាប់លោកចៅសង្កាត់រងក្រុង ប៉ោយ ប៉ាត លោក ចៅ វាសនា បានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យដឹងថា
ឡានរបស់មន្រ្តីគណបក្សសង្រ្គោះជាតិមិនបានបើកបុកនោះទេ។ លោកបានបង្ហាញការសន្និដ្ឋានថា មន្រ្តីប៉ូលីសដែលដួល
នោះអាចខ្យល់គរ និងអាចធ្វើពុតជាដួលព្រោះអំឡុងពេលដែលដួលនោះ គឺគាត់នៅកាន់អាយកូមនៅក្នុងដៃនៅឡើយ ។
លោកបន្តថាចំពោះម្ចាស់ឡាន គឺមិនបានប៉ះលើមន្រ្តីប៉ូលីសរូបនោះឡើយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com