វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ផៃ​ ​ស៊ី​ផាន​ ​ចោ​ទ​ប​ណ្ឌិ​ត​ ​ឡៅ ​ម៉ុ​ងហៃ​ ​ថា​ ​កំ​ពុង​ឃោ​ស​នា​​ឱ្យ​គណ​​ប​ក្ស​ប្រ​ឆាំង​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:35 pm ថ្ងៃ Friday 17th February 2017អត្ថបទ​ដោយ: ​ចា​ន់​ ចា​​ក់​ក្រា​

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានហៅលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអតីតទីប្រឹក្សារបស់លោក
កឹម សុខា កំឡុងពេលធ្វើជាអនុប្រធានរដ្ឋសភាជាតិទី១ថា ជាអ្នកឃោសនាឱ្យគណបក្សប្រឆាំង ពោលគឺមិនមែនសមជា
អ្នកវិភាគដូចដែលបណ្ដាញសារព័ត៌មានមួយចំនួនដាក់រហ័សនាមឱ្យលោកនោះទេ ។

ការប្រតិកម្ម និងចោទបណ្ឌិត ឡៅ ម៉ោងហៃ ថា កំពុងលម្អៀងទៅរកគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយលោកបណ្ឌិត
ឡៅ ម៉ុង ហៃ បានរិះគន់ទៅលើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនថា ការគួរអោយអាម៉ាស ដែល
រាជរដ្ឋាភិបាលហាមឃាត់មិនអោយអង្គការសហប្រជាជាតិជ្រៀតជ្រែក លូកដៃក្នុងបញ្ហាផ្ទៃក្នុងឬបំពានលើអធិបតេយ្យ
កម្ពុជា ។ ប៉ុន្តែផ្ទុយពីលោក បណ្ឌិត ឡៅ ម៉ុងហៃ លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងទាំងនេះ ។

លោក ផៃ ស៊ីផាន បានសរសេរសារលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះតបវិញភ្លាមៗថា ការថ្លែងរបស់លោក
បណ្ឌិត ឡៅ ម៉ុងហៃ គឺជាការយល់ច្រលំ ដោយហេតុថា នេះជាទម្លាប់មើលឃើញកម្ពុជាឋិតនៅក្រោមអាណានិគមរបស់
អង្គការសហប្រជាជាតិឬក្រោម និមបរទេស គឺជាការយល់ច្រលំធំ មួយដែល គួរអោយអាម៉ាស់រួចស្រេចទៅហើយ នោះ
មិនគិតពីនិន្នាការនយោបាយប្រឆាំងផ្តាច់មុខជាអចិន្ត្រៃយ៍ ផ្ទុយនិងរបបប្រជាធិបតេយ្យសេរីពហុបក្ស ។

លោកបន្តលើកឡើងពីពួកអ៊ឹរ៉ាក់ សេរី លីប៊ី ដោយសួរ ជាសំនួរថា តើអង្គការសហប្រជាជាតិបានចូលរួមចំណែកធ្វើអ្វីខ្លះ
ក្រៅលើការបិទភ្នែកនិងជួយគាំទ្រ ជាប្រយោលដល់ដំណើរការឈ្លានពាន និងឆក់ឧកាសឆ្លៀតធ្វើជំនួញនោះដោយមិន
គិតរឿងអាស្រូវ ពុករលួយ ឃុបឃិត រកស៊ី ប្រវ័ញលើឈាមនិងជីវិតរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដូចជាមានការ
ចោទប្រកាន់ថា កូនលោក កាហ្វីអាណាន់ ឃុបឃិត រកស៊ីមុខរបរប្រេងទៅលើប្រជាជាតិ ដែលទទួលបំផ្លាញ ដោយ
សង្រ្គាម។

លោកបន្តចោទជាសំណួរទៀតថា តើ UNTAC បានបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជាដែរឬទេ?  តើប្រទេសណាខ្លះ បាន
មើលស្រាលនិងធ្វើការតិចទាន និង វាយប្រហារដល់មន្រ្តីUN ដែលបំពេញការងារអន្តរជាតិ? ថ្មីៗនេះ លោកប្រធានាធិបតី
ដូរណាល់ត្រាំ សហរដ្ឋអាមេរិក លោកប្រធានា ធិបតី ពួយតឹតេ ហ្វីលីពីន ក៏ដូចជារដ្ឋាភិបាលភូមា ក៏បានបញ្ចេញ ប្រតិកម្ម
វាយប្រហារ ដល់មន្រ្តីអង្កការសហប្រជាជាតិផងដែរ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com