វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​ម​ហា​ក្ស​ត្រអំ​ពា​វ​នា​វ​ឱ្យ​ព​ល​រ​ដ្ឋ​ខ្មែ​រ​កុំមា​ន​កា​រ​ព្រួ​យ​បា​រ​ម្ភ​ពី​ការ​គ​ម្រា​ម​កំហែ​ង​ចំ​ពោះសិ​​ទ្ធិ​បោះ​ឆ្នោ​ត​ខាង​មុ​ខ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:33 am ថ្ងៃ Monday 20th March 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអញ្ជើញ
ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានណាដែលខ្លួនពេញចិត្ត។

នៅក្នុងលិខិតដែលមានចុះព្រះហត្ថលេខាដោយស្នាមព្រះហស្ថរបស់ព្រះអង្គកាលពីថ្ងៃទី២០ កុម្ភៈ ទ្រង់បានអំពាវនាវដល់
ប្រជាព លរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោត កុំឱ្យមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះការ
គម្រាមកំហែងពីសំ ណាក់ជនណា ឬក៏គណបក្សនយោបាយណាឱ្យសោះ ។ ទ្រង់លើកឡើងថា ប្រជាពលរដ្ឋខ្មែរត្រូវតែ
អញ្ជើញទៅបោះឆ្នោតដោយ ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈ ដែលមានទំនុកចិត្ត
ទៅលើបេក្ខជនណាម្នាក់ ។

ការអំពាវនាវរបស់ព្រះមហាក្សត្រខ្មែរបែបនេះ ធ្វើឡើង ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាន់
តែខិតចូល មកដល់ ។

ទោះជាយ៉ាងាណា ការបោះឆ្នោតនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នៅតែមានការព្រួយបារម្ភពីសំណាក់
គណបក្សប្រឆាំ ងសង្គមស៊ីវិលជាតិ អន្តរជាតិ រួមនឹងម្ចាស់ជំនួយធំៗរបស់កម្ពុជាផងដែរ ខណៈសមាជិកសភាគណបក្ស
កាន់អំណាច គឺជាអ្នកដែល បានស្នើឡើងឱ្យមានវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយរហូតដល់ជោគជ័យ  តែមិន
ត្រូវបានទទួលការសាទរពីគណបក្ស ជំទាស់នៅក្នុងរដ្ឋសភាជាតិ រហូតឈានដល់ធ្វើឱ្យលោក សម រង្ស៊ី លាលែងពី
គណបក្ស ។

កន្លងមកថ្មីៗនេះ ក្រុមប្រទេស និងសហគមន៍ដែលជាម្ចាស់ជំនួយធំៗរបស់កម្ពុជាមានដូចជាសហរដ្ឋអាមេរិក សហភាព
អឺរ៉ឺប និងប្រទេសកាណាដា ជាដើមនោះ បានបង្ហាញពីការខកចិត្តជាមួយនឹងការស្នើឡើងឱ្យមានវិសោធនកម្មច្បាប់ស្ដីពី
គណបក្សនយោបាយពីសំណាក់សមាជិកសភារបស់គណបក្សកាន់អំណាចនៅកម្ពុជា ។

បណ្ដាប្រទេស និងសហគមន៍ដែលជាម្ចាស់ជំនួយសរបស់កម្ពុជាទាំងនោះបានលើកឡើងថា ការស្នើឡើងឱ្យមាន
វិសោធនកម្ម ច្បាប់នេះ គឺបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការបោះឆ្នោត និងជាពិសេសហាក់បីដូចជាការ
គម្រាមកំហែងទៅលើ បរិយាកាសបោះឆ្នោតនាពេលខាងមុខនេះ ដែលអាចជិះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ។ ប៉ុន្តែយ៉ាង
ណារដ្ឋាភិបាលកម្ពុជានៅតែបង្ហា ញជំហររបស់ខ្លួនថា ច្បាប់ថ្មីនេះមិនបានធ្វើឱ្យប៉ះពាល់អ្វីនោះទេសម្រាប់ការបោះឆ្នោត
នាពេលខាងមុខនេះ  ។

ទោះជាយ៉ាងណា ព្រះមហាក្សត្រខ្មែរ ក៏បានចេញលិខិតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា កុំឱ្យមានការព្រួយបារម្ភលើ
បញ្ហាគម្រាម កំហែងពីសំណាក់ជនណា ឬក៏គណបក្សណាឱ្យសោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com