វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តើ​ការ​ផ្សព្វ​ផ្សាយ​ពី​គ្រឿង​ស្រវឹង​មាន​ផល​ប៉ះពាល់​អ្វី​ដល់​សង្គម​ខ្មែរ​​
បង្ហោះ​នៅ​វេលាមោ៉ង 6:43 am ថ្ងៃ Tuesday 9th September 2014អត្ថបទ​ដោយ: ខ្ញុំព្រះករុណា ខ្ញុំបាទ ភស្ដា

         សម្រាប់ស្រុកខ្មែរវាចង់ទៅជាលក្ខណៈទូទៅបាត់ទៅហើយ ស្ដីពីរឿងរាវនៃការប្រើ គឿងស្រវឹងដោយបើកចំហ មាន
ការផ្សាយឡើងប្រោងព្រៀតពេញ វិទ្យុ ទូរទស្សន៍រដ្ឋឯកជន ជារៀងរាល់ថ្ងៃមិនដាច់។ ជាពិសេសគឺនៅពេលជិត មានកម្មវិធី
បុណ្យសំខាន់ៗរបស់ជាតិ តួយ៉ាង បុណ្យភ្ជុំ បុណ្យអុំទូក បុណ្យចូលឆ្នាំជាដើម ដោយក្នុងនោះរដ្ឋគ្មានចេញអន្តរាគមន៍អ្វីសោះ
ចំពោះរឿងផ្សព្វផ្សាយ ក៏ដូចរឿងប្រើប្រាស់គ្រឿងស្រវឹង ដោយគ្រាន់តែនាយករដ្ឋមន្ត្រីចេញមកប្រកាសថា «បើស្រវឹងសូម
កុំបើកបរ បើបើកបរសូមកុំសេពគ្រឿងស្រវឹង»។
ការផ្សព្វផ្សាយគ្រឿងស្រវឹង ជាពិសេសតាមទូរទស្សន៍ គឺកាន់តែលើកទឹក
ចិត្ត អោយកុមារ និងយុវជនកាន់តែចង់សាកគ្រឿងស្រវឹង ដែលជះឥទ្ឋិពលមិនល្អដល់សុខភាព ប្រាជ្ញាស្មារតី និងបង្ករគ្រោះ
ថ្នាក់ចរាចរណ៍ជាដើម។ តើការបើកដៃក្នុងផ្សព្វផ្សាយ នូវការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់អ្វីដល់សង្គមខ្មែរយើង?

        ការផ្សព្វផ្សាយគ្រឿងស្រវឹង ធ្វើឲ្យបល់លប់សតិយុវជនខ្មែរ លែងចង់ធ្វើអី្វ បើកវិទ្យុទូរទស្សន៍ឡើងឮតែ ពិសារស្រារ
នេះ ស្រារនោះ មានរស់ជាតិ ឈ្ងុយឆ្ងាញ់ ជប់មាត់ចិបៗ ហើយពិសារទៅឈ្នះរង្វាន់ជាម៉ូតូឡានទំនើបៗ ធ្វើបែបនេះផ្សព្វ
ផ្សាយ យ៉ាងនេះធ្វើឲ្យគំនិតប្រជាជន ក៏ដូចជាយុវជនខ្មែរ បល់សតិគិតអ្វីលែងចេញ ចេញតែដប់ស្រារ។

        ការផ្សព្វផ្សាយនេះទៀតជំរុញឲ្យ ការប្រើប្រាស់នូវគ្រឿងស្រវឹងដែលជាហេតុនាំ ឈានទៅរកការប្រើហឹង្សាក្នុង
សង្គម ក្នុងគ្រួសារ ក៏ដូចជាបណ្ដាលឲ្យមានអត្រា គ្រោះថ្នាក់ចរាចរណ៍ខ្ពស់ដែលបណ្ដាលមកពីការផ្សព្វផ្សាយនិងសេព
គ្រឿងស្រវឹង ហេតុទាំងអស់នោះហើយដែលនាំឲ្យពលរដ្ឋកាត់តែក្រីក្រឡើងៗ។

        ជាពិសេសលើនេះទៅទៀត រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយលោកហ៊ុន សែន ដែលជាបុរសខ្លាំងហាក់ដូចជា
ពេញចិត្តជាមួយនឹងក្រុមហ៊ុនស្រាបៀរទាំងឡាយណាស់ ដល់ចេញអាជា្ញបណ្ណ ឲ្យដាក់ឈ្មោះស្រារដូចទៅនឹង ឈ្មោះនៃ
វត្ថុដ៏មានតម្លៃរបស់ខ្មែរ ដូចមាន ស្រារបៀរអង្គរ ស្រារបៀរបាយ័ន្ត ស្រារកម្ពុជា ស្រារបៀរភ្នំពេញជាដើម ឲ្យតែអ្វីដែលជា
សម្បត្តិ ឬកេត្តិ៍ឈ្មោះដ៏មានតម្លៃរបស់ខ្មែរត្រូវបានក្លាយទៅជាឈ្មោះស្រារអស់ហើយ ឬបន្តិចទៀត ឈ្មោះរបស់បុរសខ្លាំង
កម្ពុជា លោកហ៊ុន សែន ត្រូវឲ្យអាជ្ញាបណ្ណក្រុមហ៊ុនណាមួយដាក់ ឈ្មោះស្រារថាស្រារបៀរហ៊ុនសែនដែរទេដឹង។ រាល់កត្តា
ទាំងនេះហើយដែលជាការធ្វើឲ្យមានភាពអាប់ឳននូវដល់ជាតិសាស្ត្រនិងវប្បធម៌អរិយធម៌របស់ខ្មែរយើង។

        គួរចូររួមត្រេកអរផងដែរថា មានព័ត៌មានរបស់លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តី ប្រកាស
ឲ្យឈប់ផ្សព្វផ្សាយរាល់គ្រឿងស្រវឹងទាំងឡាយនៅប្រផ្សព្វផ្សាយនានានៅដើមឆ្នាំ២០១៥។ ក្នុងការប្រកាស ឲ្យដឹង ដោយ
ក្រសួងព័ត៌មាននូវការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅដើមដើមឆ្នាំ២០១៥នោះ ក៏មតិលើកឡើងជាច្រើនផ្សេងផង
ដែរ តួយ៉ាងមានឃ្លាមួយរបស់អ្នកនិយមប្រើបណ្ដាញសង្គមហ្វេសបុកបានលើកឡើងថា«តើការកំណត់និងបញ្ឈប់ឲ្យមាន
ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះនឹងអាចមានច្បាប់ពិតប្រាកដចេញពីរដ្ឋាភិបាលឬរដ្ឋសភា ដែលតម្រូវឲ្យគោរពទូទាំងប្រទេស
ដែរឬទេ
? មានកំណត់ទោសជនល្មើសដែលនៅតែផ្វព្វផ្សាយដែរឬទេ? ឬក៏គ្រាន់តែជាទស្សនៈរបស់សម្តេច?»។

        សរុបជារួមមក ការផ្សព្វផ្សាយប្រើប្រាស់គ្រឿងស្រវឹង ដែលច្បាប់ក្រោមការដឹកនាំដោយគណបក្សប្រជាជន បានធ្វើ
ឲ្យមានបញ្ហាសង្គមជាច្រើនបណ្ដាលមកពីផលប្រើប្រាស់គ្រឿងស្រវឹង រួមមាន បណ្ដាលឲ្យមានអំពើហឹង្សាក្នុងគ្រួសារ សង្គម
នាំឲ្យមានអត្រាភាពក្រីក្រច្រើន អាប់ឳនដល់កិត្តិ៍យសជាតិ នាំឲ្យខូចសតិស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសមានផល
ប៉ះពល ច្រើនដល់យុវជនដែលជាអ្នកបន្តវេនជំនាន់ក្រោយរបស់ប្រទេសជាតិ បើរវល់គិតតែរឿង ដាក់ដាច់សាច់ល្អ ដាក់តៗ
ឈ្នះរង្វាន់គ្រាប់ៗគ្នានោះ។តើប្រទេសជាតិថ្ងៃក្រោយនឹងទៅជាយ៉ាងណា?

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com