វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅព្រុំដែនកម្ពុជា នឹងយួន រូបភាពពីបណ្ដាញសង្គម facebook
​តើ​មូល​ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ខ្មែរ​តែង​តែ​រារាំង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ទៅ​មើល​បង្គោល​ព្រំដែន?​
បង្ហោះ​នៅ​វេលាមោ៉ង 4:53 am ថ្ងៃ Sunday 14th September 2014អត្ថបទ​ដោយ: ខ្ញុំព្រះករុណាខ្ញុំបាទ ភស្ដា

        នៅលើពិភពលោកយើងនេះ ប្រទេសណាក៏ដូចជាប្រទេសណាដែរ គឺមានច្បាប់ជាតិ អន្តរជាតិដែលគេបានកំណត់
យ៉ាងច្បាស់ ស្ដីអំពីការកំណត់ព្រំដែន ដែលមានភាគី ឬមានការទទួលស្គាល់ពីស្ថាប័នអង្គការសហប្រជាជាតិទទួលស្គាល់។
តួយ៉ាង ប្រទេសកម្ពុជា មានពំ្រដែន នឹងមានប្រទេសជាហត្តលេខីជាច្រើនគេ ជួយសន្យាទទួលស្គាល់នឹងមិន  ធ្វើការ
រំលោភលើបូរណភាពដែនដីខ្មែរឡើង។ ក៏ប៉ុន្តែប្រទេសកម្ពុជា វាហាក់ដូចជាប្រទេសមួយដែលមានព្រំដែន ដ៏ល្វឹងល្វើយ
ចង់យួន ចិន សៀមចូលក៏គ្មានបញ្ហា តែផ្ទុយទៅវិញសម្រាប់ពលរដ្ឋ ឬតំណាងរាស្ត្រខ្មែរ ដែលមានឆន្ទៈចង់ដោះស្រាយ
បញ្ហាជាតិ ចុះទៅមើលបង្គោលព្រំដែន តែងតែមានអាជ្ញាធរប្រដាប់អាវុធខ្មែរ គ្រាប់ជាន់ថ្នាក់ធ្វើការរារាំង ក៏ដូចជាមករំខាន។
ថាតើកត្កាអ្វីដែលធ្វើឲ្យក្រុមអាជ្ញាធរខែ្មរ រារាំងនូវប្រជាពលរដ្ឋខែ្មរដែលចង់ទៅមើលបង្គោល ឬបន្ទាត់ព្រំដែនដែន?

        ចាប់តាំងពីឆ្នាំ ១៩៧៩ មករហូតដល់សព្វថ្ងៃ អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បាននិយាយពីមាត់់
មួយ ទៅមាត់មួយថា បូរណភាពដែនអធិប្បតេយ្យខ្មែរ ត្រូវបានគេរំលោភបំពានយក ពីសំណាក់ប្រទេសជិតខាងជាពិសេស
ប្រទេសវៀតណាម ដែលធម្មតាបងប្អូនខ្មែរ ហៅថាប្រទេសយួន ដែលរាល់ការរំលោភពីប្រទេសយួន គេតែងនិយាយថា
បណ្ដាលមកពីមេដឹកនាំខ្មែរឲ្យដៃ តួយ៉ាងកោះត្រល់ ត្រូវបានរដ្ឋាភិបាលខ្មែរ ធ្វើការចុះហត្ថលេខាបំពេញបន្ដែមនូវឆ្នាំ២០០៥
ផ្ដល់ដល់ប្រទេសយួនទាំងស្រុងតែម្ដង។

        ពេលដែលទទួលបានដំណឹងថា មានពលរដ្ឋ ឬអ្នកតំណាងរាស្រ្តខ្មែរ ដែលមានបំណងចុះទៅមើលបង្គោល ឬខ្សែ
បន្ទាត់ព្រំដែន អាជ្ញធរ ដែលក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជន បានចេញបញ្ជាឲ្យធ្វើការ រារាំង ឬរំខានកិច្ចការ
នោះ រាល់ទង្វើបែបនឹងហើយដែលសបញ្ជាក់ ឬស្ដែងឲ្យឃើញថា រដ្ឋាភិបាលនៃប្រទេសកម្ពុជាបច្ចុប្បន្ន គឺជាសាខាបក្សនៃ
ប្រទេសយួន ដែលរាល់កិច្ចទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសយួនគឺត្រូវ មានវិធានការណ៍ទប់ស្កាត់ជាបន្ទាន់។
ម្យ៉ាងវិញទៀតរដ្ឋាភិបាលសព្វថ្ងៃក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាបក្សមួយដែលបង្កើតឡើងក្នុងឆ្នាំ
១៩៥១ ក្រោមផ្នែកសាខារបស់បក្សឥណ្ឌូចិន មាន ហូជីមិញជាអ្នកគ្រប់គ្រង បង្ហាញឲ្យឃើញថា បានជារដ្ឋាភិបាលបូលីស
ឬកងការពារព្រំដែនដែលមានលោក ហ៊ុន សែន ជាអគ្គមេបញ្ជាកាផ្កាយ៥ផុតលេខ ជាអ្នកគ្រប់គ្រង ហើយជាអនុប្រធាន
គណកប្សប្រជាជនកម្ពុជា ក្រោមការជួយផ្ដួចផ្ដើមជួយបង្កើតពីយួននោះ មានការដឹងគុណចំពោះប្រទេសយួនក៏ដូចជាពល
រដ្ឋយួន ដែលបានជួយពួកគាត់ឲ្យមានបានសម្បូសប្បាយមានអ្វីៗគ្រាប់បែបយ៉ាងដូចពេលបច្ចុប្បន្ននេះ អញ្ចឹងហើយបាន
ជាពួកគាត់ត្រូវតែបញ្ជាឲ្យការពារ នូវរាល់អីដែលធ្វើឲ្យរំខាន់ដល់អ្នកមានគុណយួនរបស់ពួកគាត់។ ជាងនេះទៅទៀតបាន
ជាអាជ្ញាធរខ្មែរ តែងរំខានដល់ការចុះត្រួតពិនិត្យរបស់អ្នកតំណាងរាស្ត្រខ្មែរ គឺដោយសារតែអាជ្ញាធរបូលីសខ្លួនពួកគាត់ផ្ទាត
តែម្តង អត់បានយល់ពី តួនាទីការងាររបស់ខ្លួនដែលត្រូវបំពេញ ចេះតែស្ដាប់បញ្ជាតែមួយមុខប៉ុណ្ណោះជាក់ស្ដែង មានមន្ត្រី
បូលីសព្រំដែនម្នាក់ដែលការពារនៅត្រង់តំបន់បឹងជ្រោង ឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំគាត់និយាយថា«ខ្ញុំការពារតែបង្គោល
ព្រំសីមា កុំឲ្យគេវាយកំទិចតែប៉ុណ្ណោះ ត្រង់ថាជនបរទេសយួនចូលមករស់នៅលើទឹកដី ឬដើរហើយលើទឹកដីខ្មែរ ឬដែរ
ប្រជនយួនដែលរស់នៅធ្វើផ្ទះ លើទឹកដីខ្មែរ ក្បែរបង្គោព្រំដែននោះ  ក៏ខ្ញុំអត់ដឹងដែរ»។

គួរបញ្ជាក់ផងដែរថាក្នុងការចុះទៅមើលបង្គោលព្រំដែន នៅភូមបឹងជ្រោង ឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំលោក ឯកឧត្ដម
តំណាងរាស្ត្ររៀល ខេមរិន្ទ បាននិយាយថាប្រជាជនយួនបានចូលក្នុងទឺកដីខ្មែរ ពី៥០០០ ទៅមួយម៉ឺនអ្នករាល់ថ្ងៃហើយ
គាត់លើកឡើងថា បើអាជ្ញាការពារព្រំដែនថាមិនដឹងរាល់ការងារប្រជាជនយួនចូលមករស់នៅលើទឹកដីខ្មែរ ដូចករណីផ្ទះ
យួនសង់ក្នុងដីខ្មែរ ហើយមិនទាំងចេះនិយាយខ្មែរផងនោះថាតើវានឹងទៅជាយ៉ាងណា ដែលអាជ្ញាធរបូលីសដែលការពារ
ថាមិនដឹងដូច្នេះ។ កត្តាដែលអាជ្ញាធរបូលីសខ្មែរតាមព្រំដែន អត់យល់ពី កាតព្វកិច្ច ភារកិច្ចរបស់ខ្លួននឹងហើយដែលធ្វើឲ្យ
បរទេស គេហ៊ានឈ្លានពានទឹកដីខ្មែរនោះ។

        និយាយជារួមបានជាអាជ្ញាធរបូលីខ្មែរ តែងតែរារាំងរាល់ការ ចុះទៅមើលពីបញ្ហាព្រំដែន ពីសំណាក់តំណាងរាស្រ្តក៏
ដូចជា ពលរដ្ឋគឺដោយសារ តែរដ្ឋាភិបាលសព្វថ្ងៃជំពាក់គុណបរទេសទាំងនោះច្រើនពេក មានច្បាប់ស្ដីពីការគ្រប់រដ្ឋហើយ
តែគ្មានការអនុវត្តបានល្អ ការមិនយល់ពីសំណាក់រាជ្ញាធរខ្លួនឯងផ្ទាល់តែម្តង ជាពិសេសគឺការស្ដិតនៅក្រោមការដាក់
អាណានិគមន៍ដ៏សម្ងត់ពីបរទេសយួន តាមរយៈការបញ្ជូនជនអន្តោប្រវេសខុសច្បាប់ជាច្រើនចូលមករស់នៅ លើកទឹកដី
ខ្មែរ។ ក្នុងនាមយើងជាពលរដ្ឋកម្ពុជា ពេលដែលឃើញទិដ្ឋភាព បែបហ្នឹងក្នុងសង្គមខ្មែរ ដែលពេលខ្លះ ខ្មែរដើរលើទឹកដី
មិនបានស្រួលមានការរំខានពីសំណាក់អាជ្ញាធរ ថាតើយើត្រូវធ្វើដូចម្ដេច គួរទុកស្ថានភាពបែបនឹង ឬក៏ចង់បានស្ថានភាព
ល្អជាងនឹង ដើម្បីឲ្យកូនខ្មែរជំនាក់ក្រោយមិនរងការពិបាកដូចពេលបច្ចុប្បន្នយើងនេះ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com