វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី: Facebook
​​ន​​យោ​​បា​​យ​​លា​​ប​​ព​​ណ៌​​រ​​ប​​ស់​​ស​​ង្គ​​ម​​ក​​ម្ពុ​​ជា​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:32 am ថ្ងៃ Saturday 27th September 2014អត្ថបទ​ដោយ: ឡាត សាឡាង

    ឆាកនយោបាយរបស់សង្គមកម្ពុជាចាប់តាំងពីដើមហូតមកទាល់សង្គមដឹកនាំដោយសម្តេចតេជោនេះនយោបាយលាប
ពណ៌គ្នាទៅវិញទៅមកហាក់បីដូចជាមិនទាន់បញ្ចប់នៅឡើយបើទោះបីជាសម័យនេះជាសម័យទំនើបឬក្មេងៗសព្វថ្ងៃគេពេ
ញនិយមហៅថាសម័យតេជោក៏ដោយអ្នកនយោបាយនៅក្នុងសង្គមកម្ពុជាចេះតែលាបពណ៌គ្នាមិនចេះចប់មិនចេះហើយ
ដោយសារតែមានភាពច្រណែនឈ្នានីសគ្នាចង់បានអំណាចនិងលាភសក្ការៈរបស់ខ្លួននីមួយៗតែប៉ុណ្ណោះ។

      យើងរាប់តាំងពីសម័យដើមមកទាល់សង្គមតេជោមកនេះទោះបីជាមានអ្នកខ្លះអះអាងថាជាបុរសខ្លាំងហើយមិនចង់អោ
យមានគេជ្រៀតជ្រេកយ៉ាងណាក៏ដោយក៏នៅតែមានកម្លាំងអ្នកនយោបាយផ្សេងដ៏ទៃទៀតចូលជ្រៀតជ្រេកទាល់តែបានដោ
យសារតែកម្លាំងមហាជនខ្មែរចង់ផ្លាស់ប្តូមេដឹកនាំនៅកម្ពុជាក៏ប៉ុន្តែការជ្រៀតជ្រែករបស់អ្នកនយោបាយដ៏ទៃជាមួយនិងបុរស
ខ្លាំងនោះនៅតែមិនអាចទៅរួចរហូតដល់ជម្លោះនយោបាយរបស់អ្នកទាំងនោះនៅឆ្នាំ២០១៣អូសបន្លាយជិតមួយឆ្នាំមកអ្នក
ទាំងនោះក៏ចាប់ផ្តើមរំកិលរកភាពត្រូវរ៉ូវគ្នាហើយក៏បានផ្សះផ្សារគ្នាក៏ប៉ុន្តែនេះជារឿងសារមញមួយរបស់អ្នកនយោបាយនៅ
កម្ពុជាតែប៉ុណ្ណោះ។

        ហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់មែនទែននោះ គឺទាំងមហាជនដែលជាអ្នកលេងនយោបាយអ្នកវិភាគនយោបា
យនិងអ្នកបំរើនយោបាយចេះតែដើរលាបពណ៌គ្នាដើម្បីបានចំណេញផលប្រយោជន៍របស់ខ្លួនរហូតធ្វើំឲ្យឪពុកម្តាយមួយ
ចំនួនដែលគាត់មិនទាន់បានយល់អំពីនយោបាយនេះគាត់ប្រែក្លាយទៅជាស្អប់នយោបាយមិនចង់អោយកូនប្រុសកូនស្រី
របស់គាត់ចូលប្រលូកនៅក្នុងនយោបាយនោះទេព្រោះតែគាត់ទាំងអស់គ្នាគិត ថាជីវិតរបស់អ្នកនយោបាយគឺមានតែការ
លាបពណ៌គ្នាមានតែការកុហកភូតភរគ្នាការបោកប្រាស់គ្នាដើម្បីចំណេញនយោបាយរបស់អ្នកនយោបាយនេះជាហេតុដែ
លបណ្តាលឲ្យឪពុកម្តាយគ្រប់រូបមិនចង់អោយកូនប្រុសកូនស្រីរបស់គាត់ចូលប្រលូកនៅក្នុងជីវិតនយោបាយ។

        យើងងាកមកមើលនយោបាយលាបពណ៌នៅក្នុងសង្គមកម្ពុជានេះវិញ មានប្រជាពលរដ្ឋជាច្រើនដែលបានចាត់ទុក
បុគ្គលខ្លួនឯងថាជាអ្នកស្នេហាជាតិអ្នកស្រលាញប្រទេសជាតិនិងអ្នកគិតព្រួយពីប្រទេសជាតិមិនចង់ឲ្យបរទេសជ្លានពាន
ប្រទេសរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងនោះខ្លះគិតថាខ្លួនកំពង់តែលះបង់សេចក្តីសុខរបស់ខ្លួនដើម្បីប្រទេសជាតិទៀ
តផងក៏ប៉ុន្តែអ្នកអះអាងនៅសេចក្តីល្អរបស់ខ្លួនតែងតែត្រូវបានទទួលការរិះគន់ពីសំណាក់មន្រ្តីជួរដ្ឋាភិបាលក៏ដូចជាសំណា
ក់មហាជនដែលជាអ្នកគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនជាក្បាលម៉ាស៊ីនដឹកនាំ
ថាយកលេសដើម្បីទទួលបានជំនួយពីបរទេសតែប៉ុណ្ណោះ។

     ជាការជាក់ស្តែងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នអ្នកអះអាងថាជាអ្នកស្នេហាជាតិទាំងឡាយចេះតែដើរលាបពណ៌គ្នាថាធ្វើ
តែអំពើបោកប្រាស់ប្រជាជនក្នុងនិងក្រៅប្រទេសដើម្បីទទួលបានផលប្រយោជន៍ខ្លួនមិនត្រឹមតែប៉ុណ្ណោះមានបុគ្គលមួយចំ
នួនបានរិះគន់អ្នកស្រលាញ់ជាតិពិតប្រាកដថាជាកេញរបស់អ្នកនយោបាយថាជាកេញសម្ងាត់របស់រដ្ឋាភិបាលជាក់ស្តែងមា
នបុគ្គលមួយចំនួនបានរិះគន់ចំពោះស្ថាប័នបណ្តាញព្រះសង្ឃនិងថ្នាក់ដឹកនាំរបស់បណ្តាញព្រះសង្ឃឯករាជ្យថាជាកេញស
ម្ងាត់របស់រដ្ឋាភិបាលទៅវិញនេះគឺជាទង្វើមួយដែលពលរដ្ឋខ្មែរគួរតែបញ្ចប់ឲ្យបានឆាប់ម្យ៉ាងទៀតអ្នករិះគន់ទាំងឡើយឬអ្ន
កស្នេហាជាតិទាំងឡាយគួរណាតែបញ្ចប់នៅវប្បធម៌លាបពណ៌គ្នាដើម្បីការពារនៅផល់ប្រយោជន៍របស់ប្រទេសខ្លួន។

     សង្គមមួយដែលសម្បូពោពេញទៅដោយអ្នកស្នេហាជាតិក្លែងក្លាយអ្នកស្នេហាជាតិពូកែលាបពណ៌គ្នានោះគឺមិនអាចរី
កចម្រើនទៅរួចហើយក៏មិនអាចធ្វើអោយបញ្ឈប់នៅការមើលងាយពីសំណាក់ជនបទេសនិងប្រទេសជិតខាងនោះទេក៏ប៉ុ
ន្តែសង្គមមួយដែលសម្បូរទៅដោយសាមគ្គីភាពការផ្សះផ្សារគ្នានិងចូលចិត្តរាប់អានអ្នកដែលស្រលាញ់ប្រទេសជាតិនោះ
មានន័យថាសង្គមមួយនេះមិនអាចទទួលបាននៅការមើលងាយមើលថោកពីសំណាកប្រទេសជិតខាងនោះទេទោះបីជា
អ្នកនោះឯងជាអ្នកយោបាយអ្នកវិភាគនយោបាយនិងអ្នកបំរើនយោបាយគួរណាតែនាំគ្នាលុបបំបាត់នៅវប្បធម៌លាបពណ៌
គ្នានិងញុះញុងបំបែកបំបាក់ចេញពីសង្គមកម្ពុជាអោយបានដើម្បីប្រទេសជាតិ។
     ដោយសារតែអ្នកនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះសម្បូរទៅដោយអ្នកនយោបាយលាបពណ៌គ្នាយ៉ាងខ្លាំងដើម្បីអំណា
ចបក្សពួកនិយមរបស់អ្នកទាំងនោះហើយទើបបណ្តាលឲ្យជនបរទេសជិតខាងមើលងាយមើលថោកថាកម្ពុជាមិនមានមនុ
ស្សចេះសាមគ្គីគ្នាទើបមិនបណ្តាលឲ្យមានភាពរីកចម្រើននៅក្នុងសង្គមនិងប្រទេសជាតិខ្មែ។

      នយោបាយដែលដឹកនាំដោយសម្តេចតេជោនៅកម្ពុជាបច្ចុប្បន្ននេះគឺកំពង់តែទទួលបានការរិះគន់ពីសំណាកជនបរទេ
សខាងក្រៅថាកំពង់តែដឹកនាំប្រទេសទៅដោយភាពសម្បូរអំពើពុករលួយអសន្តិសុខសង្គមជាដើមជាក់ស្តែងយើងក្រឡេក
មកមើលជនអន្តោបវេសន៍ដែលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយនិងរ
ដ្ឋាទាំងពីរដោយបញ្ជូនជនអន្តោបវេសន៍ទាំងនោះមកកម្ពុជានេះវិញ នៅពេលដែលអ្នកទាំងនោះដឹងថាគេត្រូវបញ្ជូនមកកម្ពុ
ជាស្រាប់តែជនអន្តោបវេសន៍ទាំងនោះ ធ្វើការប្រឆាំងតវ៉ានិងរដ្ឋាភិបាលអូស្ត្រាលីមិនចង់មករស់នៅលើទឹកដីកម្ពុជានោះទេ
ដោយអ្នកទាំងនោះសុខចិត្តហ៊ានធ្វើអត្តឃាតខ្លួននិងសុខចិត្តអាដៃរបស់ខ្លួនមិនមកកម្ពុជាជាដាច់ខាតដោយអ្នកទាំងនោះដឹ
ងថាកម្ពុជាជាប្រទេសមួយដែលមិនទាន់មានសិទ្ឋិសេរីភាពគ្រប់គ្រាន់សម្រាប់ពលរដ្ឋហើយកម្ពុជាមិនទាន់មានសុខសន្តិភាព
និងលិទ្ឋិប្រជាធិបតេយ្យហើយមានអសន្តិសុខក្នុងសង្គមទៀតកត្តាទាំងនេះហើយដែលបណ្តាលអោយជនអន្តោបវេសន៍ទាំង
នោះធ្វើបាតុកម្មប្រឆាំងតវ៉ាជាមួយនិងរដ្ឋាភិបាលអូស្ត្រាលីមិនមកកម្ពុជានោះ។

     ក៏ប៉ុន្តែចុះកត្តាអ្វីដែលបណ្តាលអោយអាមីអាថោងរបស់រដ្ឋាភិបាលចេះតែអួតសរសើរថាមេដឹកនាំឬរដ្ឋាភិបាលកម្ពុជាស
ព្វថ្ងៃនេះដឹកនាំពោពេញទៅដោយសន្តិសុខសង្គមដឹកនាំទៅដោយលិទ្ឋិប្រជាធិបតេយ្យនោះ?មនុស្សម្នាក់ៗកើតមកក្នុងលោ
ករមែងតែងតែចង់បាននៅភាពសរសើរភាពលើកតំកើងពីសំណាក់អ្នកដ៏ទៃមកលើខ្លួននេះជាភាពពេញនិយមរបស់អ្នកដឹក
នាំនៅកម្ពុជាឬភាសាមួយទៀតហៅថាភាពស៊ីជោរបស់មេដឹកនាំកម្ពុជាដូចទៅហ្នឹងឈ្នោះរបស់សម្តេចតេជោអញ្ចឹងដែររហូត
ដល់ពេលខ្លះមានអាមីអាថោងរបស់គេលើកជើងលើកដៃពេលខ្លះអាចលើកគូទមេរបស់ពួកគេក៏មានដើម្បីទទួលបានផលប្រ
យោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីប្រជាពលរដ្ឋរបស់ខ្លួនហើយអ្វីដែលជាក់ស្តែងនិងបង្ហាញទៅដល់សារធារណៈជននោះគឺដូចជាអា
មីអាថោងរបស់ក្រុមបក្សពួកនិយមរបស់សង្គមកម្ពុជាបច្ចុប្បន្នអញ្ចឹងយ៉ាងពិតប្រាកដណាស់។ដូចនេះរដ្ឋាភិបាលកម្ពុជានិង
អ្នកនយោបាយនៅកម្ពុជាគួរណា តែចេះគិតគួរអំពីបញ្ហាសន្តិសុខសង្គមនិងបញ្ហាសុខទុករបស់ប្រជាពលរដ្ឋរបស់ខ្លួនផងកុំគិ
តតែអំពីផលប្រយោជន៍របស់ខ្លួនជាពិសេសនោះគឺសម្រាប់អាមីអាថោរបស់បក្សពួកនិយមកុំគិតតែអោបក្រសោបជើងថ្នាក់ដឹ
កនាំរបស់ខ្លួនពេក។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការ
ប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?

ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com