វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ និ​ង​មា​ន​អ្វី​កើ​ត​ឡើ​ង​ក្រោ​យ​ពេ​ល​ក​ម្ពុ​ជា​ព្រ​ម​ទ​ទួ​ល​ជ​ន​ភៀ​ស​ខ្លួ​ន​ពី​អូ​ស្ត្រា​លី​រ​ហូ​ត​ដ​ល់​ទៅ​ជា​ង​មួ​យ​ពា​​ន់​​​​នា​​ក់​?​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:37 am ថ្ងៃ Saturday 27th September 2014អត្ថបទ​ដោយ: ឡាត សាឡាង

      ប្រទេសកម្ពុជាជាប្រទេសមួយដែលត្រូវបានពិភពលោកទទួលស្គាល់ថាពលរដ្ឋក្នុងប្រទេសជាច្រើនកំពង់តែមានជីវភា
ពក្រីក្រហើយពលរដ្ឋដែលកើតឡើងជម្លោះដីធ្លីដែលរដ្ឋាភិបាលកម្ពុជាមិនទាន់ ដោះស្រាយអោយនៅចប់សព្វគ្រប់នៅឡើ
យនោះគឺមានចំនួនកើនឡើងរហូតជិតដល់ទៅ៨០ម៉ឺននាក់ទៅហើយដែលកំពង់តែមានជម្លោះដីធ្លីជាមួយនិងក្រុមហ៊ុនបរ
ទេសក៏ដូចជាការវិវាទយកដីធ្លីពីជនអ្នកមានអំណាចនៅក្នុងប្រទេស ចុះកត្តាអ្វីដែលបណ្តាលអោយកម្ពុជាហ៊ានចុះMOUឬ
ហៅថាហ៊ានចុះហ ត្ថលេខាលើអនុស្សារណៈយោគយល់ដោយព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីរហូតដ
ល់ទៅជាងមួយពាន់នាក់នោះ? ខណៈដែលប្រទេសជាច្រើនដែលមិនព្រមទទួលយកជនភៀសខ្លួនពីការស្នើររបស់រដ្ឋាភិ
បាលអូស្ត្រាលីនោះ។

       
      ការទទួលយកជនភៀសខ្លួនរបស់កម្ពុជាពីប្រទេសអូស្ត្រាលី នេះគឺជាការផ្តួចផ្តើមពីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ
ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានចុះហត្ថលេខាព្រមទទួលយកជនភៀសខ្លួនប្រទេសអូស្ត្រាលី
មកកម្ពុជានេះ ដោយសារតែលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ចង់បង្ហាញសាច់ដុំទៅដល់អន្តរជាតិទាំងមូលថា លោកហ៊ុន
សែនដែលដឹកនាំនៅកម្ពុជាអស់រយៈពេល ជាង៣០ឆ្នាំមកនេះគឺមិនមែនអសមត្ថភាពនោះទេ ម្យ៉ាងទៀតលោកនាយករ
ដ្ឋមន្រ្តីហ៊ុនសែនព្រមទទួ លយកជនភៀសខ្លួនរហូតដល់ទៅជាងមួយពាននាក់ពីអូស្ត្រាលីមកកម្ពុជានេះ គឺដោយសាររូប
លោក គិតថាគឺជាទង្វើមនុស្សធម៌ក្នុងការជួយមនុស្សនិងអោយជនភៀសខ្លួនទាំងនោះមានការទទួលស្គាល់ពីមជ្ឈដ្ឋានម
នុស្សទូទៅ មិនត្រឹមតែប៉ុណ្ណោះលោកហ៊ុនសែនព្រមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ដោយព្រមព្រៀងទទួល
យកនៅជនភៀសខ្លួនពីប្រទេសអូស្រ្តាលីនេះ ដោយសារតែលោកចង់កេងចំណេញនៅសេដ្ឋកិច្ចមកកម្ពុជាហើយអ្វីដែល
យើងគិតថាចំណេញខ្លាំងមែនទែននោះគឺរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនអាចចំណេញសេដ្ឋកិច្ចបា
នច្រើននៅក្នុងហោបាវរបស់លោក ច្រើនជាងចំណេញសេដ្ឋកិច្ចជូនប្រទេសកម្ពុជាពិព្រោះតែរដ្ឋាភិបាលបានទទួលលុយ
ពីរដ្ឋាភិបាលអូស្ត្រាលីរហូតដល់ទៅ៣៥លានដូល្លាឯណ្ណោះក្នុងរយពេលតែបួនឆ្នាំ។

       
      គួរអោយសោកស្តាយចំពោះការព្រមព្រៀងទទួលយកនៅជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកម្ពុជានេះពលរដ្ឋជា
ច្រើនរួមជាមួយនិងមន្ត្រីអង្គការសង្គមស៊ីវិលក៏ដូចជាមន្ត្រីគណបក្សប្រឆាំងជាច្រើនមិនពេញចិត្តទៅនិងការសម្រេចចិត្តរប
ស់រដ្ឋាភិបាលកម្ពុជានោះទេ គឺដោយសារតែអ្នកទាំងនោះគិត ថាកម្ពុជាគឺជាប្រទេសដែលក្រីក្រនៅឡើយហើយកម្ពុជាក៏មិ
នទាន់អាចមានលទ្ឋភាពក្នុងការជួយធ្វើជា មនុស្សធម៌ដើម្បីជួយដល់ជនភៀសខ្លួនទាំងនោះបាននៅឡើយទេម្យ៉ាងដោយ
សារតែពលរដ្ឋកម្ពុជាដែលរងគ្រោះដីធ្លីនិងមិនទាន់ទទួលបានការដោះស្រាយពីរាជរដ្ឋាភិបាលកម្ពុជានោះគឺមានចំនួនកើន
រហូតដល់ទៅជិត៨០ម៉ឺននាក់ទៅហើយ ហើយបើកម្ពុជាព្រមទទួលយកជនភៀសខ្លួនទាំងនោះមកស្នាក់ នៅកម្ពុជានោះ រដ្ឋាភិបាលគួរណាតែដោះស្រាយជូនទៅដល់ពលរដ្ឋជាច្រើនដែលកំពង់តែរងទុកពីការរំលោភយកដីនិងបញ្ហាទំនាស់ដីធ្លី
ជាមួយនិងក្រុមហ៊ុនបរទេសអោយចប់រួចរាល់សិនចាំរដ្ឋាភិបាលទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមករស់នៅ។

      ចំណុចមួយដែលរដ្ឋាភិបាលកម្ពុជានិងពលរដ្ឋជាច្រើនគួរគិតពិចារណានោះថាប្រទេសអូស្ត្រាលីជាប្រទេសមួយដែល
រីកចំរើនស្ទើរគ្រប់វិស័យហើយវិស័យដែលប្រទេសនេះរីកចំរើនខ្លាំងមែនទែននោះ គឺវិស័យសេដ្ឋកិច្ចម្យ៉ាងប្រទេសមួយនេះ
ពីដើមឡើយជាប្រទេសមួយដែលមិនស៉ូវជាបណ្តោយអោយផលប្រយោជន៍ណាដែលត្រូវធ្លាក់ទៅលើប្រទេសរបស់គេហើ
យបែជាធ្លាក់ទៅលើប្រទេសដ៏ទៃវិញនោះគឺមិនមានសោះឡើយនិយាយឲ្យស្រួលស្តាប់បើសិនជាអ្វីមួយដែលនាំអោយកើត
ផលប្រយោជន៍ ដល់ប្រទេសគេ នោះគេនិងទុកប្រសិនបើគ្មានផលប្រយោជន៍ដល់ប្រទេសគេនោះទេនោះគេនិងច្រានចោ
លជាក់ជាពុំខាន ចំណុចទាំងនេះហើយដែលរដ្ឋាភិបាលអូស្ត្រាលីសុខចិត្តរុញច្រាននៅជនអន្តោបវេសន៍នោះទៅប្រទេសដ៏
ទៃទៀតដែលមិនត្រូវដាក់ទុក្ខនៅប្រទេសរបស់ខ្លួន ហើយអ្វីដែលពលរដ្ឋកម្ពុជា   គួរកត់សម្គាល់មួយទៀតគឺត្រង់ចំណុចថា ប្រទេសអូស្ត្រាលីជាប្រទេសមួយដែលមានទំហំផ្ទៃដីធំទូលំទូលាយ  ចំណែកប្រជាជនរបស់គេរស់នៅក្នុងប្រទេសក៏មានចំ
នួនតិចនោះដែល  ចុះហេតុម្តេចបានជាគេមិនទុកនៅក្នុងប្រទេសគេហើយគេបែជាយកទៅដាក់ប្រទេសដ៏ទៃដោយហ៊ានចំ
ណាយលុយរាប់លានដូ លា្លក្នុងមួយឆ្នាំៗនោះ វាគឺជារឿងមួយសរបញ្ជាក់អោយឃើញថា   ការទុក្ខជនអន្តោបវេសន៍ឬជន់
ភៀស ខ្លួនទាំងនោះនៅក្នុងប្រទេសរបស់គេគឺមិនទទួលបានផលប្រយោជន៍ទៅដល់ប្រទេសរបស់គេដ៏ដូចជាមិនបានផ្តល់
ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋរបស់ប្រទេសគេនោះទេ ។ ចុះម្តេចបានជាកម្ពុជាហ៊ានទទួលយកនៅជនភៀសខ្លួនទាំងនោះអញ្ចឹង?

        ការទទួលយកជនភៀសខ្លួនទាំងនោះមកកម្ពុជាវាមិនមែនជារឿងល្អសម្រាប់ប្រទេសកម្ពុជានោះទេហើយចំពោះជន
ភៀសខ្លួនទាំងនោះមកកម្ពុជាក៏មិនមែនជារឿងល្អសម្រាប់អ្នកទាំងនោះទេ    ការទទួលយកជនភៀសខ្លួនមកពីតំបន់ណា
ឬប្រទេសណាលុះត្រាណាតែប្រទេសមួយនោះពលរដ្ឋនៅក្នុងប្រទេសនោះមាននៅសុខសន្តិភាពគ្រប់គ្រាន់ឬមាននៅភាព
សម្បូរសប្បាយសិនចាំទទួលយកជនភៀសខ្លួនដ៏ទៃទៀតមកដាក់នៅក្នុងប្រទេសរបស់ខ្លួនហើយការមករស់នៅរបស់ជន
ភៀសខ្លួនទាំងនោះមកនៅកម្ពុជា  វាមិនមែនជារឿងមួយល្អសម្រាប់អ្នកទាំងនោះទេពិព្រោះបញ្ហារបស់ប្រទេសកម្ពុជាសព្វ
ថ្ងៃកំពង់តែជួបប្រទះនិងបញ្ហាកង្វះខាតជាច្រើននៅពេលដែលជនភៀសខ្លួនទាំងនោះមកស្នាក់នៅកម្ពុជាគឺមិនមានសាលា
រៀនឬមន្ទីរពេទ្យនិងការប្រកបមុខរបររបស់ពួកគេក៏មិនគ្រប់គ្រាន់សម្រាប់ពួកគេរស់នៅនោះទេដូច្នេះហើយកត្តារស់នៅរប
ស់ពួកគេនិងត្រូវទទួលបានឬជួបប្រទះនៅកង្វះខាតប្រចាំថ្ងៃរបស់ពួកគេជាក់ជាមិនខានបើសិនជារដ្ឋាភិបាលកម្ពុជាមានល
ទ្ឋភាពក្នុងការជួយផ្គត់ផ្គង់ដល់អ្នកទាំងនោះមែនម្លេះរដ្ឋាភិបាលកម្ពុជាគាត់ដោះស្រាយអោយពលរដ្ឋរបស់គាត់នៅក្នុងប្រទេ
សរួចរាល់ទៅ ហើយមិនចាំបាច់បណ្តោយទុកអោយអ្នកទាំងនោះយំស្រែកនៅតាមថ្នល់ស្ទើរាល់ថ្ងៃនោះទេ។

        ហើយចំពោះប្រទេសកម្ពុជាមួយនេះនិងកាន់តែធ្លាក់ឌិនដាបយ៉ាប់កាន់តែខ្លាំង  មិនត្រឹមតែប៉ុណ្ណោះការទទួលយកជន
ភៀសខ្លួនរបស់លោកហ៊ុនសែនពីប្រទេសអូស្ត្រាលីមកកម្ពុជានេះ  និស្សិតជាច្រើនចាប់ផ្តើមមានការព្រួយបារម្មណ៍យ៉ាងខ្លាំ
ងចំពោះបញ្ហាថាការយកអ្នកទាំងនោះមក អាចនិងប្រែក្លាយទៅជាឈ្នាន់មួយរបស់លោកហ៊ុនសែនសម្រាប់ទុកអោយប្រឆាំ
ងទៅហ្នឹងការតវ៉ាទាមទាររបស់អ្នកមានជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត់វាគឺជារឿងមួយដែលសមហេតុស
មផល់។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com