វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅមុខផ្ទះលោក ហ៊ុន សែន រូបភាពដោយ ហេង​ ស្រស់​
ខ្លា​កំ​ណាច​ផ្ដាច់​ការ​ប្រ​ជីវិត​ម្រឹគ​គ្មាន​ក្ដី​មេត្តា​​
បង្ហោះ​នៅ​វេលាមោ៉ង 6:44 am ថ្ងៃ Wednesday 12th November 2014អត្ថបទ​ដោយ: ប៊ុត ប៊ុនតិញ​

        ធម្មជាតិជាសត្វខ្លាមិនដែលជិនណាយនិងការប្រហារជីវិតសត្វដទៃដែលរស់រួមព្រៃជាមួយគ្នាធ្វើជាចំណីរបស់ខ្លួន
នោះទេ។  ខ្លាកំណាចផ្ដាច់ការសប្បាយចិត្តណាស់ក្នុងការធ្វើធំក្នុងព្រៃ តែខ្លាផ្ដាច់ការមិនសប្បាយចិត្តទេ បើសិនវាមិន
បានប្រហារជីវិតសត្វដទៃដែលរស់រួមព្រៃជាមួយនិងខ្លួននោះ។

        បើយើងធ្វើការប្រៀបធៀបសត្វខ្លាផ្ដាច់ការ និងរដ្ឋាភិបាលកម្ពុជាផ្ដាច់ការ គឺមិនខុសគ្នាប៉ុន្មានទេ។ រដ្ឋាភិបាលផ្ដាច់
ការបច្ចុប្បន្ននេះ សប្បាយចិត្តក្នុងការគ្រប់គ្រង  នឹងរក្សាអំណាចរបស់ខ្លួន  ប៉ុន្តែមេដឹកនាំខ្មែរបច្ចប្បន្នដែលមានចរិកធម្ម
ជាតិដូចខ្លាកំណាចនោះ មិនសប្បាយចិត្តទេ បើឃើញប្រជាពលរដ្ឋខ្មែររួមឈាម និងរួមប្រទេសរស់នៅជាសុខ។

        ពួកខ្លាកំណាចចង់ចូលខ្លួនមកដឹកនាំប្រទេសដែលមានមនុស្សរស់នៅ បែបអារ្យធម៌ទំនើបនោះ តែក្រុមខ្លាកំណាច
មួយក្រុមនេះ មិនបានផ្លាស់ប្ដូរចរិកពីសត្វខ្លាមកមនុស្ស ដើម្បីដឹកនាំមនុស្សនោះទេ ពួកក្រុមខ្លាកំណាចមួយក្រុមនេះនៅ
ទេបន្តការដឹកនាំប្រទេសតាមរបៀបសត្វខ្លាចាប់ចំណីដដែល។

       មានរូបរាងជាសត្វខ្លា ទោះជាស្អាតយ៉ាងណាក៏គ្មានសត្វដទៃក្នុងព្រៃស្រលាញ់ និងគោរពសត្វខ្លានោះទេ ផ្ទុយទៅ
វិញបើមានសត្វខ្លាកំណាចរស់នៅព្រៃណាហើយនោះ សត្វម្រឹគទាំងឡាយត្រៀមខ្លួនរត់ចោលព្រៃនោះជាក់មិនខាន។
យ៉ាងណាមេញមានមេដឹកនាំផ្ដាច់ការ ដឹកនាំប្រទេសណា ប្រទេសនោះប្រាកដណាស់នឹងជួបនូវសោកនាដកម្មមិនចេះ
ចប់ ហើយប្រជាពលរដ្ឋព្យាយាមរត់ចោលប្រទេសរបស់ខ្លួនទៅជ្រកកោន និងប្រទេសដទៃ ដូចជាម្រឹគរត់ចោលព្រៃអី
ចឹងដែរ បើម្រឹគណារត់ផុតពីចង្កូមខ្លា ម្រឹគនោះនិងមានវាសនារស់ជីវិត ដូចគ្នានិងប្រជាពលរដ្ឋខ្មែរដែរ បើអ្នករត់ផុតពី
ប្រទេសនិងមានវាសនារស់នៅជាសុខ រីឯរត់មិនផុតវិញនិងត្រូវរងទុក្ខទារុណកម្មជាប់គុកច្រវាក់ និងចុងក្រោយគឺបាត់
បង់ជីវិតដោយសាររបបខ្លាកំណាច។

      សត្វខ្លាកំណាចពឹងកំលាំង និងចង្កូម ដើម្បីប្រហារជីវិតសត្វដទៃធ្វើជាចំណីរបស់ខ្លួន រីឯរបបកម្ពុជាសព្វថ្ងៃពឹងតុលា
សត្វចចក និងព្រះរាជអាជ្ញាដុល្លារ ដើម្បីចាប់ខ្មែរស្នេហាជាតិដាក់គុកព្រៃសែន  ហើយពួកក្រុមប្រេតធរឈរជើងនៅក្រុង
ភ្នំពេញ បានប្រើបា្រស់ក្រុមយមបាលដែលប្រដាប់ដោយដំបង ខែល និងអាវុធដើម្បី ប្រហារជីវិតខ្មែរស្លូតត្រង់។  ថាតើ
អ្នកដឹកនាំបច្ចុប្បន្នជាខ្លាកំណាច រីជាមនុស្ស សូមលោកអ្នកស្ដាប់ធ្វើការពិចារណាចុះ ព្រះករុណាអាត្មាភាពឋានៈ ធម្មោ វិទ្យុសំឡេងព្រះសង្ឃឯករាជភ្នំពេញ។

 

 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com