វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តើ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​រ​ប​ស់​សា​លា​អ​នុ​គ​ណ​ស្រុ​ក​បា​ណ​ន់​ចំ​ពោះ​កា​រ​ដ​ក​តំ​ណែ​ង​ពី​ចៅ​អ​ធិ​កា​រ​ម​ក​គ្រូ​សូ​ត្រ​ស្តាំ​ថា​ជា​កា​រ​តំ​​ឡើ​ង​ឋា​ន​ន្ត​រ​ស័​ក្ត​ដែ​រ​ឬ​ទេ​?​​
បង្ហោះ​នៅ​វេលាមោ៉ង 11:59 pm ថ្ងៃ Saturday 15th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

      យើងធ្លាប់ឮមកថា ប្រទេសកម្ពុជាជាប្រទេសមួយដែលដើរតាមកន្លងរបស់ព្រះពុទ្ឋសាសនាប្រជាជនខ្មែរទូទាំងប្រទេស
ស្ទើរថាជិត១រយភាគរយ ជាអ្នកកាន់នៅព្រះពុទ្ឋសាសនា ពីព្រោះនៅក្នុងធម៌វិន័យរបស់ព្រះពុទ្ឋតែងតែចង្អល់បង្ហាញផ្លូវមនុ
ស្សលោកឬសត្វលោកឱ្យស្គាល់នៅអ្វីដែលល្អនិងអ្វីដែលអាក្រក់ អ្វីដែលខ្លួនគួរធ្វើនិងអ្វីដែលខ្លួនមិនគួរធ្វើជាងនេះទៅទៀត
កម្ពុជាក្រោយពេលដែលបានដើរតាមកន្លងនិងលំអាននៃព្រះពុទ្ឋសាសនាហើយនោះកម្ពុជា ក៏បានបង្កើតនៅក្រសួងធម្មការ
និងសាសនាដើម្បីធ្វើជាសេនាធិការរបស់ព្រះពុទ្ឋសាសនា ដើរតួរជាអ្នករក្សានិងអភិរក្សនៅសាសនារបស់ព្រះពុទ្ឋឱ្យកាន់តែ
រីកចម្រើន។

    រយៈកាលកន្លងមកនេះព្រះពុទ្ឋសាសនាដែលស្ថិតស្ថេរក្នុងប្រទេសកម្ពុជាតែងតែត្រូវបានអ្នកនយោបាយនៅកម្ពុជាយក
មកប្រើប្រាស់ដើម្បីធ្វើជា ឧបករណ៍ដើម្បីអំណាចនិងបក្សពួករបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះអ្នកនយោបាយទាំង នោះបាន
អូសទាញនៅសេនាធិការរបស់ព្រះពុទ្ឋសាសនាដើម្បីទៅធ្វើជាឈ្នាន់របស់ខ្លួន ជូនកាលពេលដែលមានអធិករណ៍កើតឡើ
ងក្នុងវត្តអារាម ក្រសួងធម្មការនិងសាសនាតែងតែស្ថិតនៅពីក្រោយស្ទើរមិនដែលខាន។ជាក់ស្តែងរឿងរ៉ាវមួយដែលបានកើ
តឡើងស្ថិតនៅវត្តភ្នំខ្ពស់និងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងលេខាព្រះមេគុណខេត្តបានសហការគ្នាជាមួយនិងអនុ
គុណស្រុកបាណន់រួមជាមួយនិងក្រសួងធម្មការនិងសាសនាខេត្តដោយបានដកតំណែងព្រះគ្រូឃឹមសំអឿនជាចៅអធិការវ
ត្តនិងជាប្រធានសាខាបណ្តាញព្រះសង្ឃឯករាជ្យប្រចាំ ខេត្តបាត់ដំបងឱ្យប្រែក្លាយទៅជាព្រះគ្រូសូត្រស្តាំនៅក្នុងវត្តនិងដាក់
តែងតាំងភិភ្ខុខ្ចីវស្សាមួយព្រះអង្គទៀតឱ្យឡើងតំណែងជំនួសប៉ុន្តែការដកតំណែងជាព្រះគ្រូចៅអធិការវត្តដែលមានវស្សាចា
ស់ឱ្យទៅជាព្រះគ្រូសូត្រស្តាំវត្តនេះសាលាអនុគណស្រុកបាណន់បានចេញសេចក្តីថ្លែងការណ៍និងបានលើកឡើងថាជាការ
តំឡើងឋានន្តរស័ក្តិទៅវិញ ដោយមានការជួយផ្សព្វផ្សាយពីក្រសួងធម្មការនិងសាសនា។តើការដកតំណែងជាព្រះគ្រូចៅអ
ធិការវត្តដែលមានវស្សាចាស់វស្សាទៅជាគ្រូសូត្រស្តាំក្នុងវត្តដោយដាក់តែងតាំងភិភ្ខុមួយព្រះអង្គដែលទើបតែងបំពេញឧបស
ម្បទាជាភិភ្ខុឱ្យធ្វើជាចៅអធិការជំនួសនោះ ត្រឹមត្រូវតាមបែបបទ និងធម៌វិន័យព្រះពុទ្ឋសាសនា និងសាកសម្យជាមួយនិងតំ
ណែងព្រះគ្រូអនុគណស្រុកដែលគួរនិងចេញសេចក្តីថ្លែងការណ៍ខុសបច្ចេកទេសនេះបែបនេះដែលទេ?

   ក្រោយពីបានឃើញនៅសេចក្តីថ្លែងការណ៍របស់សាលាអនុគណស្រុកបាណន់ដែលបានសរសេរសេចក្តីថ្លែងការណ៍ដោ
យទឹកបិច និងមានការជួយផ្សព្វផ្សាយពីក្រសួងធម្មការនិងសាសនាផងនោះយើងមើលទៅហាក់បីដូចជាមានការចង់សើច
បន្តិច ដោយសារតែកម្ពុជាបច្ចុប្បន្ននេះក្មេងៗដែលដើររត់លេងតាមដី គេតែងតែស្រែកថា សម័យនេះគឺជាសម័យតេជោ។ សម័យតេជោនេះគេបានប្រើពាក្យប្រទេសមួយនេះថាជាព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែសម័យនេះទៅហើយដោយឡែកសេ
ចក្តីថ្លែងការណ៍ មួយរបស់អ្នកគ្រប់គ្រងស្រុកមួយដែលទាំងមូលត្រូវបានសរសេរដោយទឹកបិចនឹងដៃទៅវិញឬមួយគ្រាន់តែ
កំព្យូទ័រសម្រាប់វាយឯកសារមួយគ្រឿងមិនមានសម្រាប់ប្រើប្រាស់បើសម័យនេះគេដឹងឮថាជាសម័យសម្តេចតេជោទៅហើ
យនោះ។ នៅក្នុងនោះយើងបានសង្កេតឃើញថាសាលាអនុគណស្រុកបាណន់បានថ្លែងថាការដកតំណែងពីព្រះគ្រូចៅអធិ
ការទៅជាគ្រូសូត្រស្តាំវត្តថាជាការតំឡើងឋានន្តរស័កទៅវិញឬមួយនេះជាការសរសេរខុសបច្ចេកទេសរបស់សាលាអនុគណ
ស្រុក ហើយចំណែកក្រសួងធម្មការនិ ងសាសនាមិនមានវែនតាពាក់សម្រាប់ជំនួយភ្នែករបស់ពួកគេទើបបានជាយល់ច្រឡំ
ថាការដកតំណែងពីព្រះគ្រូចៅអធិការវត្តដែលមានវស្សាចាស់ទៅជាគ្រូសូត្រស្តាំថាជាការតំឡើងឋានន្តរស័ក។

      បើប្រជាពលរដ្ឋបានសិក្សារៀនសូត្រអំពីបែបបទនៃព្រះពុទ្ឋសាសនាប្រជាពលរដ្ឋទាំងអស់ប្រាកដជាបានដឹងថានៅក្នុង
វិន័យរបស់ព្រះពុទ្ឋសាសនា ភិភ្ខុដែលអាចធ្វើជាអ្នកគ្រប់គ្រង់គេ ត្រូវតែមានចំណេះចេះដឹងទាំងផ្លូវពុទ្ឋចក្រ និងអាណាចក្រ និងអាចមានវស្សាជាព្រះភិភ្ខុរហូតចាប់ពី១០វស្សាឡើងទៅទើបភិភ្ខុអង្គនោះអាចត្រូវបានតែងតាំងជាព្រះគ្រូចៅអធិការបាន ដោយឡែកថេរសភាសង្ឃស្ថិតនៅស្រុកនិងខេត្តបាត់ដំបងប្រហែលជាមិនបានសិក្សាឱ្យបានរៀងល្អិតល្អន់ជាងនេះនោះទេ បានតែយល់ច្រឡំថា ភិភ្ខុដែលមានព្រះនាមថាដួងសុខនទើបតែបានបំពេញឧបសម្បទាបានតែ១ព្រះវស្សាតែប៉ុណ្ណោះបែរ
ជាមន្រ្តីសង្ឃស្រុកនិងខេត្តទាំងនោះបានដាក់តែងតាំងឱ្យក្លាយទៅជា ចៅអធិការក្នុងវត្ត ចំណែកចៅអធិការដើម ដែលបាន
គង់ចាំវស្សាអស់ជាង១០ឆ្នាំនោះឱ្យប្រែក្លាយទៅជាគ្រូសូត្រស្តាំទៅវិញ ចុះហេតុអ្វីបានជា សាលាអនុគណស្រុកបាណន់និង
លេខាមេព្រះមេគុណខេត្តបាត់ដំបងចង់តែងតាំងភិភ្ខុទើបនឹងនិងបំពេញឧបសម្បទាជាភិភ្ខុបានមួយឆ្នាំធ្វើជាព្រះគ្រូចៅអធិកា
រវត្តទៅវិញ? តាមមើលទៅប្រហែលជាមន្រ្តីសង្ឃទាំងអស់អង្គក្នុងខេត្តនោះចាត់ទុកព្រះវិន័យរបស់ព្រះមានព្រះភាគថាជាឧ
បករណ៍របស់ខ្លួនដើម្បីការពារអំណាចហើយមើលទៅ ឬមួយ ក៏នេះជាហេតុផលនយោបាយ ដោយសារតែព្រះគ្រូ ឃឹម សំ
អឿនគឺជាព្រះសង្ឃមួយព្រះអង្គដែលសកម្មទៅនឹងកិច្ច ការងារសង្គម ចំពោះមន្រ្តីសង្ឃខេត្តនោះពេលខ្លះយើងមើលឃើញ
មន្រ្តីសង្ឃទាំងនោះលក់សង្ឃដីការនិងឆាយារហូតមានតម្លៃ១០$ថែមទៀតឬមួយនេះគឺជាការធ្វើការងារខុសបច្ចេកទេសរប
ស់មន្រ្តីសង្ឃទាំងនោះតាមរដ្ឋាភិបាលកម្ពុជាដែលធ្លាប់លើកឡើងប្រាប់ដល់មហាជន។

      ទោះយ៉ាងណាយើងសង្កេតឃើញថា បញ្ហាអធិករណ៍របស់ព្រះសង្ឃនៅក្នុងវត្តអារាមមិនត្រូវទទួលបានការដោ ស្រាយ
ពីក្រុមមន្រ្តីក្រសួងធម្មការនិងសាសនានោះទេ ប៉ុន្តែផ្ទុយទៅវិញបញ្ហាណាក៏ដោយឱ្យតែមានអធិករណ៍ស្ថិតក្នុងវត្តអារាមព្រះ
សង្ឃជាមន្រ្តីសង្ឃតែងតែស្ថិតក្រោមអំណាចរបស់មន្រ្តីក្រសួងធម្មការនិងសាសនាដែលជាសេនាធិការរបស់ព្រះសង្ឃទៅវិញ បើដូច្នេះមានន័យថាក្រសួងធម្មការនិងសាសនាកំពុងរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាវាខុសទៅនឹងគោលការណ៍និង
រចនាសម្ព័នដែលក្រសួងធម្មការនិងសាសនាត្រូវដើរ។

    ទោះយ៉ាងណាបញ្ហាខុសបច្ចេកទេសរបស់មន្រ្តីក្រសួងធម្មការនិងសាសនាដែលមិនមានសូម្បីកុំព្យូទ័រមួយគ្រឿងសម្រាប់
ទុកប្រគេនសាលាអនុគណស្រុកបាណន់វាយឯកសារ ដោយបណ្តោយឱ្យសាលាអនុគណស្រុកមួយទាំងមូលសរសេរសេច
ក្តីថ្លែងការណ៍នឹងដៃបែបនេះ វាជាកត្តាដែលអាចបង្ហាញដល់សាធារណៈជនទូទៅថារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាមិន
មានលទ្ឋភាពធ្វើជាសេនាធិការរបស់ព្រះពុទ្ឋសាសនាជាបន្តទៀតនោះទេដែលសូម្បីតែកុំព្យូទ័រសម្រាប់វាយឯកសារមួយគ្រឿ
ងក៏មិនមានសម្រាប់ប្រើប្រាស់ ឬមួយក៏មន្រ្តីសង្ឃទាំងអស់អង្គនាំគ្នាឆាន់លុយអស់ពេលដែលក្រសួងធម្មការនិងសាសនាបា
នប្រគេនលុយទៅសម្រាប់ប្រើប្រាស់។        


      ដែលបំណ្តាលឱ្យសរសេរសេចក្តីថ្លែងការណ៍មួយទាំងមូល របស់សាលាអនុគណស្រុក ខុសបច្ចេកទេសដែលថាដកតំ
ណែងពីព្រះគ្រូចៅអធិការទៅជាព្រះគ្រូសូត្រស្តាំថាជាការតំឡើងឋានន្តរស័ក្តិចំណែកក្រសួងធម្មការនិងសាសនាដែលបាន
ជួយផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នោះមិនបានពិនិត្យមើលឬក៏មិនមានវែនតាសម្រាប់ជំនួយភ្នែកបានជាបណ្តាលឱ្យសេច
ក្តីថ្លែងការណ៍ដែលបានផ្សព្វផ្សាយនោះខុសបច្ចេកទេសបែបនេះ។

       នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះសេនាធិការបស់ព្រះពុទ្ឋសាសនាតាមការពិនិត្យមើលទៅហាក់បីដូចជាមិនសូវជាខ្វាយ
ខ្វល់ជាមួយនឹងព្រះសង្ឃនោះទេ ជាក់ស្តែងកន្លងមកនេះ ចាប់តាំងពីឆាកនយោបាយនៅកម្ពុជាមានភាពរកាំ រកូសនិងមាន
ការចូលរួមពីព្រះសង្ឃ ប៉ុន្តែការចូលរួមពីព្រះសង្ឃនោះ ត្រូវបានមន្រ្តីអាជ្ញាធរនៃរាជរដ្ឋាភិបាលតែងតែ ធ្វើការរំលោភបំពាន
មកលើព្រះសង្ឃ។ ដូចជាប៉ុន្មានថ្ងៃមុននេះជាដើម អាជ្ញាធរកងកម្លាំងសន្តិសុខថែសួនដែលមា នអ្នកកាងជើងជាមន្រ្តីមានអំ
ណាចនោះ បានចាប់វាយព្រះសង្ឃនិងបានចាប់បកស្បង់ព្រះសង្ឃ ទាំងដែលព្រះកាយរបស់ព្រះសង្ឃនៅជាបុព្វជិត។ទង្វើ
បែបនេះគឺជាការរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាយ៉ាងជាក់ច្បាស់ប៉ុន្តែដោយឡែកក្រសួងធម្មការនិងសាសនានោះវិញ មិនបានយកចិត្តទុកដាក់ចំពោះព្រះពុទ្ឋសាសនានោះទេទាំងរដ្ឋមន្រ្តីទាំងមន្រ្តីមន្រ្តីអាមីអាថោងក្នុងក្រសួងម្នាក់ៗនាំគ្នាសំងំនៅ
ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដើម្បីបូមប្រាក់ដាក់ក្នុងហោប៉ាវរបស់ខ្លួនទៅវិញ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com