វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ហេងស្រស់
មត៌​នយោបាយ​សង្គ្រោះ​ជាតិ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​​
បង្ហោះ​នៅ​វេលាមោ៉ង 2:54 am ថ្ងៃ Saturday 6th September 2014អត្ថបទ​ដោយ: ហេង ស្រស់

          ក្រោយពីបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣មក មានគណៈពីរដែលទទួលបានសម្លេងជាប់ជាតំណាងរាស្រ្ត
នៅក្នុងសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណៈបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ។
លទ្ធផលនេះបានធ្វើឱ្យគណៈបក្សសង្គ្រោះជាតិ  កើតទុកមិនសុខចិត្ត    ហើយមិនព្រមទទួលយកលទ្ធផល ដោយចោត
គណៈ បក្សប្រជាជនកម្ពុជា និងគណៈកម្មការជាតិរៀបចំការបោះឆ្នោតថាបានលួចកេងបន្លំសន្លឹកឆ្នោត។ ហើយបានធ្វើ
បាតុកម្មតវ៉ាប្រឆាំងលទ្ធផលជាបន្តបន្ទាប់ជាកិច្ចតបស្នងមកវិញគណៈបក្សប្រជាជនកម្ពុជាជាបក្សដែលមានអំណាច និង
មានទាំងទ័ពផងនោះ  ក៏បានចុះបង្ក្រាបក្រុមបាតុករបស់គណៈបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់យ៉ាងចាស់ដៃហើយបាន
ច្រាន ចោលនូវរាល់ការតវ៉ារបស់បក្សសង្គ្រោះជាតិផងដែរ។

         មិនត្រឹមតែប៉ុណ្ណោះគណបក្សទាំងពីរមិនព្រមចុះញ៉មគ្នាជាដាច់ខាតជាហេតុបណ្តាលឱ្យនយោបាយនៅជាប់គាំង
មួយកន្លែង វិបត្តិនយោបាយបានអូសបន្លាយជាច្រើនខែ   ព្រោះតែមានសំអាងរៀងៗខ្លួន គឺម្នាក់អាងកម្លាំងមហាជនម្នាក់
ទៀតអាងកម្លាំងប្រដាប់អាវុធ ។ គណបក្សទាំងពីរដឹងច្បាស់ថា ការអូសបន្លាយមិនមែនជារឿងល្អប៉ុន្មាន ទេសម្រាប់
នយោបាយ ស្រុកខ្មែរដូច្នេះគណៈបក្សទាំងពីរចាំបាច់ត្រូវតែរកច្រកចេញ ជាជំហាន់ដំបូងពួក គេបានព្យាយាម រកច្រក
ចេញ ពីវិបត្តិនយោបាយរៀងៗខ្លួនដែរ ប៉ុន្តែការធ្វើបែបនេះមិនអាចរកច្រកចេញផុតពីវិបត្តិនេះបានឡើយ។ ក្រោយមក
គណបក្សទាំងពីរហាក់បន្ទន់ឥរិយាបថទៅរកគ្នាបន្តិច ដោយឈានទៅរកតុចរចា ជាលទ្ធផល ការចរចាជាច្រើន លើក
ច្រើនសារ នៅតែមិនអាចរកច្រកចេញរួមឃើញឡើយ ប៉ុន្តែក៏អាចធ្វើឱ្យគណបក្សទាំងពីរខិតខំ រកចំណុចរួមហើយបាន
ធ្វើការសម្របសម្រួល និងសម្បទានឱ្យគ្នាទៅវិញទៅមក បន្ទាប់ពីមានព្រឹត្តិការណ៍បង្ក្រាបបាតុករ និងចាប់តំណាង រាស្រ្ត
បក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ និងការប្រជុំជាបន្តបន្ទាប់ ជាពិសេសកិច្ចប្រជុំ ថ្ងៃទី៨ សីហា ២០១៤
រវាងអនុប្រធានបក្សប្រជាជន និងប្រធានបក្សសង្គ្រោះជាតិ ទើបគណបក្សសង្គ្រោះជាតិព្រមចូលសភា។


ការចូលសភារបស់គណៈបក្សសង្គ្រោះជាតិនេះមានទាំងមតិគាំទ្រ និងមតិរិះគន់។ ការចូលសភារបស់បក្ស សង្គ្រោះជាតិ
មិនមែនមានន័យថា បញ្ចប់វិបត្តិនយោបាយទាំងស្រុងនោះទេ គឺពួកត្រូវមានរឿងច្រើនណាស់ដែលពួកគេត្រូវដោះស្រាយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់នយោបាយកន្លងមកឃើញថាការធ្វើបាតុកម្មរបស់ទាមទាររបស់គណបក្សសង្គ្រោះ
ជាតិ បានបន្សល់នូវមត៌កវិជ្ជមានមួយចំនួនដូចជាៈ

          ធ្វើឱ្យប្រជាពលរដ្ឋអ្នកដែលមានបញ្ហាជម្លោះជាមួយរដ្ឋាភិបាលមានភាពក្លាហាន ហើយនាំគ្នាក្រោកតវ៉ា ធ្វើបាតុកម្ម
ប្រឆាំង នឹងរដ្ឋាភិបាលគ្រប់ទីកន្លែង។ បើទោះជាពីមុនមកមានការតវ៉ាក៏ដោយ ក៏ការតវ៉ានោះមានតិច តួចមិនសូវផុសផុល
បើធៀបនឹងបច្ចុប្បន្ននេះ នេះជាហេតុផលទីមួយ។ មួយទៀតបានធ្វើឱ្យរដ្ឋាភិបាលមើលឃើញពីចំណុចខ្លាំង និងចំណុច
ខ្សោយរបស់ខ្លួនដែលធ្វើការអភិវឌ្ឍប្រទេសជាតិមិនសមស្រប។ ពីមុនរដ្ឋាភិបាលពុករលួយ កាប់ឈើលក់ សម្បទានដីព្រៃ
ឱ្យក្រុមហ៊ុន ចង់យកដីប្រជាពលរដ្ឋលក់ទៅឱ្យក្រុមដោយលេសមូលបង្កាច់យ៉ាងណាក៏បាន  ព្រោះមិនសូវមាន  អ្នកអើពើ
យក ចិត្តទុកដាក់រឿងសង្គមជាតិ និងមិនមានអ្នកហ៊ានតវ៉ា បើតវ៉ាក៏ច្បាស់ជាបាត់ខ្លួន ឬជាប់គុកច្រវ៉ាក់ដោយសារដ្ឋាភិបាល
ដែរ ប៉ុន្តែពេលនេះរដ្ឋាភិបាលមុននឹងធ្វើអ្វីមួយចេះប្រុងប្រយ័ត្ន ចេះស្ទង់មតិជាមុនសិនទើបធ្វើតាមដំណាក់កាល ព្រោះមិន
អាច ប្រហែសបានទេ បើប្រហែសខ្លួនតែបន្តិចនោះច្បាស់ជាមានប្រជាពលរដ្ឋស្អប់កាន់តែច្រើន ហើយអស់ប្រជាប្រិយភាព
គ្មានអ្នកគាំទ្រគណបក្សរបស់ខ្លួនជាមិនខាន នេះហើយជាមូលហេតុទី២។

          ជារួមមក បើទោះជាគណបក្សសង្គ្រោះជាតិបានចាញ់ចំនួនអាសនៈក្នុងសភាក៏ដោយ ក៏ជាក់ស្តែងបក្សនេះបានឈ្នះ
រួច បាត់ទៅហើយ ឈ្នះនៅត្រង់ថា បក្សនេះបានផ្តល់ឱ្យនូវមត៌កដ៏មហាសាលសម្រាប់ពលរដ្ឋខ្មែរ គឺបានធ្វើឱ្យប្រជាពលរដ្ឋ
ក្លាហានហ៊ានក្រោកឈរទាមទារនូវអ្វីដែលពួកគេយល់ថា ការអភិវឌ្ឍរបស់បក្សប្រជាជនមិនត្រឹមត្រូវ ហើយពលរដ្ឋត្រូវ តែ
បាននូវ សិទ្ធិសេរីភាពពេញលេញ និងរស់នៅដោយស្មើភាពគ្នា មិនមែនក្រុមហ៊ុនរំលោភយកដីធ្លីពលរដ្ឋ ប្រធានរោងចក្រ
សហគ្រាស កេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ និយោជិត  អ្នកមានទ្រព្យសម្បត្តិមានអំណាចជាន់ឈ្លីលើអ្នកក្រហើយ
អាជ្ញាធរ តុលាការបែជាទៅការពារអ្នករំលោភបំពានគេនោះទេ រដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចការពារផលប្រយោជន៍
ពលរដ្ឋ ហើយលើកកម្ពស់ជីវភាពពួកគេឱ្យធូរធាហើយរស់នៅដោយសុខសប្បាយ។ ព្រោះពួកគេជាម្ចាស់រដ្ឋាភិបាល
ពួកគេក៏ចង់បានការអភិវឌ្ឍប្រកបដោយតម្លាភាព និងចង់ឃើញប្រទេសជាតិរីកចម្រើនដែរ។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរការ
ប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន បានដែរឬទេ?

ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com