វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី: Facebook
ចម្ងល់​ជុំ​វិញ​ការ​ជីក​រណ្តៅ​នៅ​ប្រាសាទ​តា​ព្រហ្ម​​
បង្ហោះ​នៅ​វេលាមោ៉ង 3:54 am ថ្ងៃ Sunday 7th September 2014អត្ថបទ​ដោយ: ហេង ស្រស់

        មានប្រជាពលរដ្ឋជាច្រើនបានដាក់ជាចម្ងល់ទៅកាន់អាជ្ញាធរអប្សរាថាហេតុអ្វីបានជាភ្នាក់ងារជាតិមួយនេះជីករណ្តៅ
នៅក្នុងប្រាសាទតាព្រហ្ម? បន្ទាប់ពីមានការជូនដំណឹង និងកាប់ដើមឈើនៅជាប់នឹងប្រាសាទ  តាព្រហ្មដោយមូលហេតុ
សំអាង របស់អាជ្ញាអប្សរាថា : ការកាប់ដើមឈើដែលដុះនៅលើប្រាសាទព្រោះវាមានការចាក់រឹសចូលក្នុងប្រាសាទ
នាំឲ្យប៉ះពាល់ដល់ប្រាសាទនេះរួចមក ក្រុមហ៊ុនឥណ្ឌាដែលទទួលបន្ទុកជួសជុលប្រាសាទនេះបែជាបញ្ជាឱ្យក្រុមកម្មករ
ជីករណ្តៅនៅក្នុងបរិវេណប្រាសាទ តាព្រហ្មខាងត្បូងឈៀងខាងកើតដែលគ្មានដើមឈើទៅវិញ។កម្មករដែលជីករណ្ដៅ
ដីនោះ ឲ្យដឹងថា ពួកគេបានជីកជាច្រើនថ្ងៃមកហើយនិងមានជាង១០កន្លែងដែលមានជម្រៅជាងបីម៉ែត្រ ទទឹងជាងមួយ
ម៉ែត្រជាប់នឹងជើងប្រាសាទតាព្រហ្ម ពីខាងត្បូង


         ការជីករណ្តៅធ្វើឡើងយ៉ាងអាថ៌កំបាំងដោយមានហ៊ុំព័ទ្ធខ្សែ និងដាក់ស្លាក(ហាមចូលការដ្ឋាន)។ការធ្វើបែបនេះ
របស់ ក្រុមហ៊ុនឥណ្ឌាមិនដឹងថាមានមូលហេតុអ្វីពិតប្រាកដ បើថាដើមឈើទៅវាមានផលប៉ះពាល់ដល់ប្រាសាទចុះការជីក
រណ្តៅ នេះ
មិនមានផលប៉ះពាល់ដល់ប្រាសាទទេឬក៏យ៉ាងម៉េច?
កន្លងមកប្រជាពលរដ្ឋធ្លាប់មានចម្ងល់រួចមកហើយអំពីការ
កាប់ដើម ឈើដែលមានអាយុរាប់រយឆ្នាំ ដោយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវីលភាគច្រើនបញ្ចេញជាទស្សនៈថា ដើមឈើ ដុះយូរយាណាស់មកហើយមិនដែលមានផលប៉ះពាល់អ្វីសោះ និងថែមទាំងទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ពីភាព
អស្ចារ្យ នៃ
ការដុះដើមឈើលើប្រាសាទកាន់តែច្រើនទៀតផង ស្រាប់តែមកប៉ះអីនៅពេលនេះ
ជុំវិញការជីករណ្តៅនៅ
ប្រាសាទ តាព្រហ្មនេះទាំងអ្នកដែលនាំភ្ញៀវដើរទស្សនានៅតាមរមនីយដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ និង
មជ្ឈដ្ឋាននានា ជាពិសេសអ្នកដែលប្រើប្រាស់បណ្តាញសង្គមfacebookបានមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីការជីក
រណ្តៅ។

         ពូកគេជំរុញឱ្យអាជ្ញាធរអប្សរា និងក្រុមហ៊ុនឥណ្ឌាដែលទទួលបន្ទុកជួសជុលប្រាសាទតាព្រហ្មសិក្សាឱ្យបានជាក់លាក់
ជាមុនសិន ហើយបញ្ជាក់ពីគោលបំណង និងជូនដំណឹងឱ្យបានដឹងទាំងអស់គ្នាឱ្យច្បាស់ អំពីការជីកថា ការជីកហ្នឹងដើម្បី
ដាក់ នេះដាក់នោះ ឬ
មូលហេតុយ៉ាងណាហើយត្រូវមានក្រុមអ្នកតាមដានដូចជាអង្គការសង្គមស៊ីវីលនិងប្រជាពលរដ្ឋជាដើម
ក្រែងមានប៉ះវត្ថុបុរាណយើងអាចយកទៅដាក់ជារបស់ជាតិ។
ម្យ៉ាងទៀតបើតាមទស្សនៈ របស់ពួកគេបានលើកឡើងចោទ
អាជ្ញាធរ អប្សរានិងក្រុមជនជាតិឥណ្ឌាថា បានឃុបឃិតគ្នាក្នុងបំណងដើម្បីជីកកកាយរកវត្ថុបុរាណយកទៅលក់ព្រោះបើ
សិន ជាពួកគេរៀបចំកែលម្អប្រាសាទម្លេះពួកគេជីកហើយបើកឱ្យឃើញជាសាធារណៈបាត់ទៅហើយមិនគួធ្វើដោយបិទជិត
អ៊ីចឹងទេ។

       យ៉ាងណាក៏ដោយជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវីល មគ្គុទ្ទេសទេសចរ និងអ្នកប្រើប្រាស់
បណ្តាញសង្គម facebook មិនទាន់មានក្រុមណាមួយជំទាស់ ឬប្រតិកម្មនៅឡើយទេ។ ហើយការជីករណ្តៅនេះ ទៀត
សោតក៏មិនទាន់មានភ្នាក់ងារអាជ្ញាធរ ឬអ្នកដែលពាក់ព័ន្ធណាមួយចេញមកបកស្រាយបញ្ជាក់ពីមូលហេតុនៃការជីកឱ្យ
បាន ច្បាស់នៅឡើយដែរ។ ទោះជាយ៉ាងនេះក្តីអាជ្ញាធរអប្សរាគួតែយកចិត្តទុកដាក់ពីចំណុចដ៏រសើបនេះ ព្រោះប្រជា
ពលរដ្ឋក៏ដូចជា មជ្ឈដ្ឋាននានាលោកព្រួយបារម្ភពីការជីករណ្តៅដែលធ្វើឱ្យប៉ះពាល់ដល់តួប្រាសាទទាំងមូល គឺអាចឈាន
ដល់ការបាក់ស្រុតដោយសាររណ្តៅនេះ ដូច្នេះពួកគាត់មិនចង់ឃើញការរៀបចំកែលម្អហើយ បែជាខូចខាត់ទៅវិញនោះទេ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com