វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅវត្តធម្មរង្សីហៅវត្តបាញើ ប្រទេសបារាំង រូបភាពដោយៈ facebook ប៊ុត ធារី
កិច្ច​ការ​​ស្ងាត់​​ក្រោយ​​ការ​​ចូល​​ប្រ​ជុំ​​ស​ភា​​របស់​​លោក​​ សម​ រង្សី​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:53 pm ថ្ងៃ Sunday 14th September 2014អត្ថបទ​ដោយ: ឡាត សាឡាង

      ភាពល្បីល្បាយរបស់លោកសមរង្ស៉ីប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជាចាប់ផ្តើមមានឈ្នោះល្បីយ៉ាងខ្លាំងក្រោយ
ពេលដែលគណបក្សកាន់អំណាចនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺគណបក្សប្រជាជនកម្ពុជាដែលពលរដ្ឋខ្មែរតែងតែហៅ
គណបក្សមួយនេះថាជាគណបក្សអាយ៉ងយួន ដោយសារពលរដ្ឋទាំងនោះមើលឃើញនៅទង្វើរបស់គណបក្សមួយនេះ
តែងតែលំអត់លំអោនកាយ  ឬក៏ព្យាយាមយល់ចិត្តនៃរដ្ឋាភិបាលយួនដើម្បីហ្នឹងទទួលបានបុណ្យស័ក។  ស្រាប់តែនៅឆ្នាំ
២០១៣ជាឆ្នាំដែលគណបក្សសង្រោះជាតិបានបដិសន្ឋិឡើងនោះដោយរួមផ្សុំពីបក្សពីរគឺ គណៈសិទ្ឋិមនុស្សមានឯកឧត្តម
គឹម សុខា ជាប្រធាននិងគណបក្សមួយទៀតគឺគណបក្សសមរង្សី មានលោក សម រង្ស៉ី ជាប្រធានហើយកាលនោះពលរដ្ឋ
ទាំងនោះទាំងពលរដ្ឋក្នុងនិងក្រៅប្រទេសចាប់ផ្តើមគាំទ្រគណបក្សមួយនេះយ៉ាងភ្លុកទឹកភ្លុកដីធ្វើឲ្យគណបក្សមួយនេះចាប់
ផ្តើមមានប្រជាប្រិយភាពឬហៅថាភាពពេញនិយមយ៉ាងខ្លាំង។

       
       នៅពេលដែលការបើកយុទ្ឋនាការដង្ហែបក្សរបស់គណបក្សមួយនេះមុនថ្ងៃបោះឆ្នោត កាលនោះមានយុវជនពលរដ្ឋ
ទាំងចាស់ទាំងក្មេងបានចូលរួមដង្ហែបក្សមួយនេះយ៉ាងច្រើន ហើយម្នាក់ៗនាំគ្នាស្រែកថាដូរឬមិនដូរខណៈ ដែលដល់ពេល
វេលាដែលជាថ្ងៃបោះឆ្នោតនោះគឺកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សមួយគឺគណ  បក្សសង្គ្រោះជាតិ ត្រូវ
បានគេដឹងថាទទួលបានលទ្ឋផល់៥៥អាសនៈចំណែកគណបក្សកាន់អំណាចគឺគណបក្ស ប្រជាជនកម្ពុជា ទទួលបាន
៦៨អាសនៈហើយកាលនោះការចេញលទ្ឋផលបោះឆ្នោតដោយគណកម្មការជាតិរៀបចំការបោះឆ្នោតនោះគឺគណបក្ស
ប្រឆាំងមួយនេះមិនបានសុខចិត្តជាមួយ   និងលទ្ឋផលបែបនេះនោះទេដោយបានប្រកាស់ធ្វើ  បាតុកម្មប្រឆាំងទៅហ្នឹង
លទ្ឋផលបោះឆ្នោតនោះជាលើកដំបូងកាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៣ធ្វើឲ្យពលរដ្ឋកម្ពុជាជាច្រើនដែលបានចូលរួមនៅ
ការតវ៉ាប្រឆាំងទៅលទ្ឋផលនៃការបោះឆ្នោតអាណត្តិទី៥ដែលចេញសេចក្តីសម្រេចដោយគណកម្មការជាតិរៀបចំការ
បោះឆ្នោត។

         កាលនោះយើងឃើញថាមានពលរដ្ឋប្រមាណជា២ម៉ឺននាក់ដែលបានចូលរួមការទាមទារក្នុងពេលនោះតែគួរអោយ
សោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើបាតុកម្មតវ៉ាប្រឆាំងទៅហ្នឹងលទ្ឋផល់នៃការបោះឆ្នោតជាលើកដំបូងគឺមិនត្រូវបានទទួល
ផលនោះទេ ក្រោយមកអ្វីដែលយើងគួរអោយកត់សម្គាល់យ៉ាងខ្លាំងនោះគឺនៅពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះនៅ
កម្ពុជាបានប្រកាសធ្វើបាតុកម្មជាលើកទីពីរនោះ ពលរដ្ឋកម្ពុជាមានការចូលរួមយ៉ាងភ្លុកទឹកភ្លុកដីនិងការប្រកាស់ធ្វើមហា
បាតុកម្មលើកក្រោយៗជាច្រើនទៀតនោះ  មានពលរដ្ឋកម្ពុជារហូតដល់ទៅជាងមួយលាននាក់ក៏មានដែលបានចូលរួមការ
ធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលបានប្រកាស់ធ្វើបាតុកម្មប្រឆាំងទៅហ្នឹងលទ្ឋផលបោះឆ្នោតអាណត្តិទី៥ដែល
ចេញសេចក្តីសម្រេចដោយគណកម្មការជាតិរៀបចំការបោះឆ្នោតធ្វើឪ្យលោកសមរង្ស៉ីមានពលរដ្ឋជាច្រើនមានការគោរព
ស្រលាញ់ដល់ថ្នាក់ពលរដ្ឋខ្លះចាត់ទុកជាវីរៈបុរសរបស់ពួកគេក៏មានហើយពលរដ្ឋដែលបានចូលរួមនោះគឺពេញនិយមថា
ហ៊ុនសែនអើយចុះចេញទៅព្រោះតែពលរដ្ឋកម្ពុជាទាំងអស់នោះគេចង់អោយលោកហ៊ុនសែនចុះចេញហើយចង់ដាក់មេ
បក្សប្រឆាំងម្នាក់នេះអោយធ្វើជាមេដឹកប្រទេសជាតិជំនួសក្បាលម៉ាស៊ីនរបស់លោកហ៊ុនសែនដែលពលរដ្ឋខ្មែរចាត់ទុក
គាត់ថាជាអាយ៉ងយួន។

       កាលពីអំឡុងឆ្នាំ២០១៣នោះពលរដ្ឋជាច្រើនពួកគាត់បានគាំទ្រគណ្យបក្យប្រឆាំងមួយនេះយ៉ាងខ្លាំងព្រោះតែពលរដ្ឋ
ទាំងអស់នោះគាត់គិតថាមានតែគណបក្សមួយនេះទេដែលអាចធ្វើ ឲ្យសង្គមកម្ពុជារួចផុតបានពីកណ្តាប់ដៃរបស់យួនអ្វីដែល
ពលរដ្ឋកម្ពុជាមានភាពជឿជាក់យ៉ាងខ្លាំងទៅលើមេបក្សប្រឆាំងមួយនេះនោះគឺគាត់បានសន្យាជាមួយពលរដ្ឋទាំងនោះថា
គាត់មិនព្រម ចូលសភាជាដាច់ខាត់ល្គិកណាបើមិនមានការបោះឆ្នោតសារឡើងវិញហ្នឹងមិនមានកំណែរទម្រង់ គជប ទេ
នោះមិនត្រឹមតែប៉ុណ្ណោះមេបក្សប្រឆាំងម្នាក់នេះថែមទាំងបានដឹកនាំគណប្រតិភូទៅស្បត់ សច្ចាប្រណិធាននៅមុខប្រាសាទ
អង្គវត្តទៀតផងដែលជាកន្លែងដ៏ស័ក្តសិទ្ឋិសម្រាប់ពលរដ្ឋខ្មែរ ថាហ្នឹងមិនក្បត់ឆន្ទះរាស្រ្តជាដាច់ខាតនិងមិន ចូលសភាដើម្បី
ហ្នឹងបង្រ្គប់ទឺកទៅឲ្យចោរនោះទេក៏ប៉ុន្តែមិនយូប៉ន្មានហេតុការណ៍នៅក្នុងប្រទេសកម្ពុជាកើតឡើងជាប់ៗគ្នាហើយចំណែក
វិបត្តិនយោបាយនៅកម្ពុជាចេះតែមានភាពជាប់គាំងកាន់តែ ខ្លាំងទៅៗបណ្តាលឲ្យគណបក្សទាំងពីរនេះគឺគណបក្សប្រជាជន
កម្ពុជាដែលមានលោកហ៊ុនសែនជាអ្នកដឹកនាំនិងគណបក្សសង្រោះជាតិមានលោកសមរង្ស៉ីជាអ្នកដឹកនាំកាន់តែមានឥរិយា
បថបន្ទាន់ទៅរកគ្នាម្តងៗបន្តិច។

        ទោះបីជានយោបាយនៅកម្ពុជាមានភាពជាប់គាំងយ៉ាងណាក៏ដោយឬថាកម្ពុជាស្ទើរថាគ្មានជំនួយបរទេសផ្តល់មក
ឲ្យដោយសារតែគណបក្សប្រឆាំងមិនព្រមចូលសភាយ៉ាងនេះក្តីក៏សន្ទុះរបស់ពលរដ្ឋខ្មែរកាលនោះនៅតែមានការគាំទ្រ
លោកសមរង្ស៉ីដែលជាមេបក្សប្រឆាំងយ៉ាងខ្លាំងដែលវាស្ទើរថាមិនធ្លាប់ មានពីមុនមកសម្រាប់មេដឹកនាំខ្មែរ ព្រោះយើង
ឃើញថាកាលនោះនៅពេលដែលលោក សមរង្ស៉ីអញ្ចើញទៅណាមកណាម្តងកាលនោះមានពលរដ្ឋជាច្រើនបានហែរហម
ហើយធ្វើឪ្យលោក សមរង្ស៉ីដែលជាមេបក្សប្រឆាំងដ៏ធំប្រចាំនៅកម្ពុជាមួយនេះមានមោទនៈភាពយ៉ាងខ្លាំងនៅពេលដែល
មានពលរដ្ឋគាំទ្រខ្លួនយ៉ាងដូច្នោះនោះ។ហើយសម្រាប់មេដឹកនាំបក្សប្រឆាំងម្នាក់នេះទោះបីជាធ្វើ អ្វីមួយក៏ដោយក៏រូបគាត់
តែងតែប្រាប់ទៅដល់ពលរដ្ឋអ្នកគាំទ្ររបស់គាត់ជានិច្ចសូម្បីតែការអញ្ចើញ ទៅបរទេសក៏ពលរដ្ឋខ្មែរជាច្រើនបានដឹងបានឮ
នោះដែរ។

        ស្រាប់តែនៅពេលដែលហេតុការណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤នោះនៅឯទីលាន
ប្រជាធិបតេយ្យមកនោះដែលកាលនោះពលរដ្ឋខ្មែរមានការសោកស្តាយយ៉ាងខ្លាំងទៅហ្នឹងការចាប់ខ្លួនតំណាងរាស្រ្តរបស់
គណបក្សសង្គ្រោះជាតិចំនួន៥រូបពីសំណាក់អាជ្ញាធររដ្ឋាភិបាលក្បាលខូចក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមេបក្សប្រឆាំង
មួយនេះព្រមចូលសភាជាមួយនិងគណបក្សរបស់ខ្លួននិងដើម្បីបង្រ្គប់ទឹកអោយបក្សរបស់ខ្លួននៅក្នុងសភា។

      អំឡុងពេលដែលហេតុការណ៍នៃការផ្ទុះអំពើរហឹង្សាកើតឡើងនៅក្បែរស្ពាននាគនោះកាលពីថ្ងៃទី១៥ខែកក្កដាគឺលោក
សមរង្ស៉ីដែលជាមេបក្សប្រឆាំងមួយនេះបានស្ថិតនៅប្រទេសបារាំងនៅឡើយបន្ទាប់ពីហេតុការណ៍អំពើរហឹង្សានោះបាន
កើតឡើងរួចមកនោះគឺមេបក្សប្រឆាំងមួយនេះបានវិលត្រឡប់ចូលមាតុភូមិប្រទេសរបស់ខ្លួនវិញកាលពីថ្ងៃទី១៩ខែកក្កដា
កាលនោះយើងមើលឃើញថាគ្រាន់តែលោកសមរង្ស៉ីវិលត្រឡប់មកមាតុកំណើតរបស់ខ្លួនវិញពលរដ្ឋរាប់ម៉ឺននាក់បានទៅ
ហែហមមេបក្សប្រឆាំងមួយនេះខណៈដែរក្បួនដង្ហែនៃការគាំទ្រលោកសមរង្ស៉ីចូលមាតុកំណើតខ្លួនវិញមកដល់មុខទីស្តីការ
គណរដ្ឋមន្រ្តីលោកសមរង្ស៉ីបានធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនថាភាពជាប់គាំងនយោបាយ
នៅកម្ពុជាដែលអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំទៅនេះគឺហ្នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗនេះគ្រាន់តែសេចក្តី
ថ្លែងការណ៍របស់លោកទៅកាន់ពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់បែបនេះនោះ ពលរដ្ឋទាំងនោះម្នាក់ៗចាប់ផ្តើមទុស្យ
ទាយរៀងៗខ្លួនថា លោកសមរង្ស៉ីមេបក្សប្រឆាំងម្នាក់ៗនេះ និងចូលសភាក្នុងពេលឆាប់នេះ  គួរអោយសោកស្តាយការប្តេជ្ញា
ចិត្តរបស់គាត់និងការសច្ចាប្រណិ ធានរបស់គាត់រួមជាមួយនិងគណប្រតិភូនៃគណបក្សសង្រ្គោះជាតិដែលបានធ្វើឡើងនៅ
មុខប្រាសាទអង្គវត្តដែលជាទីកន្លែងដ៏ស័ក្តសិទ្ឋិនោះមិនទាន់បានប៉ុន្មានផងគណបក្សទាំងពីរនេះបានបន្ទាន់ឥរិយាបទរបស់
ពួកគេរៀងៗខ្លួន ហើយក៏ចាប់ផ្តើមធ្វើការ ចរចារមួយរវាងគណបក្សនយោបាយធំៗទាំងពីរដែលគណបក្សកាន់អំណាច
ដឹកនាំដោយលោកអនុ ប្រធានគឺនាយករដ្ឋមន្រ្តីហ៊ុនសែននិងគណបក្សប្រឆាំងដែលដឹកនាំដោយលោកសមរង្ស៉ីកាលពី
ថ្ងៃទី ២២ខែកក្កដាឆ្នាំ២០១៤កន្លងទៅនេះ។

        ក្រោយពេលដែលការចរចារនៅថ្ងៃទី២២ខែកក្កដារួចមកនោះលទ្ឋផលនៃការចរចារនោះក៏ទទួលបានការព្រមព្រៀង
ទាំងសងខាងដោយគណបក្សប្រឆាំងព្រមចូលសភាព្រោះតែមានការកែប្រែ គជប និងបានទទួលតំណែងជាអនុប្រធានរដ្ឋ
សភាជាតិទី១។ នៅពេលដែលការព្រមចូលសភារបស់គណបក្សសង្គ្រោះជាតិរូបនេះបានចូលសភាមាន ពលរដ្ឋជាច្រើន
មានការខកចិត្តនិងការខកបំណងរបស់ពួកគេដែលតែងតែជឿថាការប្តេជ្ញារបស់មេបក្សម្នាក់នេះអាចធ្វើឲ្យបុរសខ្លាំងគ្រប់
គ្រងប្រទេសកម្ពុជាជាង៣០ម្នាក់ឯងនោះអាចនិងក្ស័យបានចំណែកអ្នកខ្លះទៀតក៏មានការសប្បាយចិត្តព្រោះតែគេគិតថា
ប្រសិនណាបើចូលសភាហើយអាចហ្នឹងជួយដោះស្រាយនៅបញ្ហាដីធ្លីរបស់ពួកគេបាន។

        មួយរយៈក្រោយការចូលប្រជុំសភារបស់គណបក្សសង្គ្រោះជាតិជាមួយនិងគណបក្សប្រជា ជនកម្ពុជារួចមកនោះ
លោកសមរង្ស៉ី ដែលពីមុនមកធ្លាប់តែទៅណាមកណាមានការហែរហមពីសំ ណាក់ប្រជាពលរដ្ឋនោះបែរជាមិនដូចពីមុន
ទៅវិញ មិនត្រឹមតែប៉ុណ្ណោះក្នុងរយៈកាលប៉ុន្នានថ្ងៃនេះ គឺគាត់បានចាក់ចេញពីមាតុកំណើតរបស់គាត់ទៅប្រទេសបារាំង
ដោយស្ងាត់ៗយពលរដ្ឋភាគច្រើនមិនបានដឹងអំពីដំណើរនៃការចាក់ចេញរបស់លោកសមរង្ស៉ីពីប្រទេសរបស់ខ្លួនឡើយ
តាមពិតទៅការចាក់ចេញពីមាតុកំណើតរបស់គាត់មិនត្រឹមតែពលរដ្ឋកម្ពុជាតែប៉ុណ្ណោះទេដែលមិនបានដឹងនោះសូម្បីតែ
ពលរដ្ឋជាច្រើនដែលជាអ្នកគាំទ្ររូបគាត់ផ្ទាល់នៅប្រទេសបារាំងនោះក៏ពុំស៉ូវជាមានអ្នកដឹងប៉ន្មាននោះទេ សូមស្តាប់បទ
សម្ភាសន៍ផ្ទាល់ជាមួយលោកវចនៈពីទីក្រង់ប៉ារីស។(សម្លេង)

       អ្វីដែលសំខាន់ជាងនេះទៅទៀតនៅពេលដែលគណៈបក្សសង្គ្រោះជាតិព្រមចូលចរចារជាមួយចោរហើយនោះអ្នក
គាំទ្រជាច្រើនបានបាក់ទឹកចិត្តជាមួយហ្នឹងរូបលោកផ្ទាល់ ជាក់ស្តែងនៅពេល ដែលលោកសមរង្សីបានទៅរៀបចំធ្វើពិធី
សំណេះណាលនៅក្នុងវត្តខ្មែរមួយឈ្មោះថាវត្តបាញញើនិងស្ថិតនៅក្នុងទីក្រង់បាញញើនៃប្រទេសបារាំងតែម្តងនោះគឺមិន
សូវជាមានពលរដ្ឋខ្មែរចូលរួមប៉ុន្មាននោះទេពីព្រោះតែពលរដ្ឋខ្មែរទាំងនោះគេអស់ជំនឿទៅលើអ្នកដែលធ្លាប់ធ្វើសច្ចា
ប្រណិធានថានិងគោរពតាមឆន្ទះរបស់រាស្រ្ត។ជាការពិតណាស់ការធ្វើដំណើរដោយស្ថាត់ៗរបស់មេបក្សប្រឆាំងម្នាក់នេះ
គឺព្រោះតែខកចិត្តទៅហ្នឹងនយោបាយដើមឡើយគិតថាប្រសិនណាបើចូលក្នុងរូងក្លាទៅក្រែងអាចចាប់ក្លាបានតែផ្ទុយទៅ
វិញបែជាត្រូវបានក្លាហែកយកបេះដូងស៊ីអស់ទៅវិញមិនត្រឹមតែប៉ុណ្ណោះអ្វីដែលអាចកើតឡើងនាពេលអនាគត់នោះគឺអាច
និងត្រូវបានគេចាប់កាច់ដាច់កាច់ជើងអស់ដោយគ្មានដៃតហ្នឹងគេវិញនាពេលថ្ងៃអនាគត់ក៏អាចថាបានដែរហើយនយោបាយ
នេះគឺអាចនិងត្រូវបានចាញ់គណបក្សមួយដែលពលរដ្ឋខ្មែរតែងតែចាត់ទុក្ខថាអាយ៉ងយួនក៏អាចថាបានដែរ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com