វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
​ន​យោ​បា​យ​ឈ្នះ​ៗ​រ​ប​ស់​លោ​ក​ហ៊ុ​ន​សែ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 7:04 am ថ្ងៃ Thursday 2nd October 2014អត្ថបទ​ដោយ: ឡាត សាឡាង

      ទោះបីជាមានប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដែលកំពង់តែយំស្រែកឃ្លាននៅចំណីយុត្តិធម៌យ៉ាងណាក៏ដោយក៏លោ
កនាយករដ្ឋមន្រ្តីហ៊ុនសែនដែលជាក្បាលម៉ាស៊ីនដឹកនាំប្រទេសនិងជាក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រជាជនកម្ពុជាក៏ដូច
ជាមន្រ្តីអាមីអាថោងក្នុងជួររដ្ឋាភិបាលកម្ពុជាមួយទាំងមូលនៅពុំទាន់បានបញ្ចេញនៅសមត្ថភាពរបស់ខ្លួនក្នុងការជួយដោះ
ស្រាយបញ្ហាដីធ្លីជូនទៅដល់ប្រជាពលរដ្ឋខ្មែរឱ្យបានល្អសមរម្យនៅឡើយទេ។    រហូតដល់ពេលខ្លះប្រជាពលរដ្ឋដែលរង
គ្រោះដីធ្លីពីការរំលោភយករបស់ជនមានអំណាចនិងក្រុមហ៊ុនបរទេសនោះ   ក៏សុខចិត្តដង្ហែក្បួនទៅតវ៉ាដល់មុខផ្ទះសម្តេ
ចក៏មាន ពីព្រោះប្រជាពលរដ្ឋគាត់គិតថា ហែរក្បួនដាក់កន្លែងស្ថាប័នដ៏ទៃផ្សេងទៀតខ្លាចសម្តេចអត់ដឹងដូចកាលលើកមុន
ទៀត តែគួរឱ្យសោកស្តាយទោះបីជាប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះខំព្យាយាមដង្ហែក្បួនដាក់នៅផ្ទះលោកហ៊ុនសែនផ្ទា
ល់ឬសម្តេចតេជោផ្ទាល់យ៉ាងនេះក៏ពិត មែនក៏លទ្ឋផល់ឬដំណោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋទាំងនោះមិនឃើញមានកា
រដោះស្រាយពីលោកហ៊ុនសែនសោះឡើយ ។ ចុះកាលដែលរាជរដ្ឋាភិបាលកម្ពុជានិងអាមីអាថោងទាំងនោះឱ្យតែឃោស
នាម្តងៗឬពេលដែលមេបក្សរបស់គេចុះទៅណាម្តងៗម្តេចបានជាគេចូលចិត្តលើកតម្កើងថា លោកហ៊ុនសែនដឹកនាំដោយ
ការប្រើនយោបាយឈ្នះៗបែបនេះនោះចុះគណបក្សដ៏ទៃទៀតក្រៅពី គណបក្សប្រជាជនកម្ពុជាមិនប្រើនយោបាយឈ្នះៗ
ទេឬយ៉ាងណា?

     ជាកាពិតណាស់នៅពេលដែលរបបប្រល័យពូជសាសន៍ឬរបបខ្មៅងងិតត្រូវបានរំដោះចេញក្រោយឆ្នាំ១៩៧៩មក ប្រ ជាពលរដ្ឋជាច្រើនមានជំនឿជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា និងលោកហ៊ុនសែនផ្ទាល់តែម្តងដោយសារប្រជាព
លរដ្ឋទាំងនោះគាត់គិតថាអ្នកដែលបានរំដោះចេញពីរបបវាលពិឃាតឬរបបអាវខ្មៅ គឺគណបក្សប្រជាជនកម្ពុជាដែលមាន
លោកហ៊ុនសែនជាក្បាលម៉ាស៊ីនដឹកនាំបក្ស ។ រហូតចាប់ពី ឆ្នាំ១៩៧៩ មកទល់ ឆ្នាំ២០០៨ លោកហ៊ុនសែនកាន់តែមាន
សម្លេងឆ្នោតកាន់តែខ្លាំងឡើងៗ ទីបំផុតគឺឈ្នះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីតែម្តង ម្យ៉ាងដោយសារតែកាលនោះ កម្ពុជាមានទំ
នាស់ទឹកដីជាមួយនិងប្រទេសជិតខាងផងនោះ ដោយប្រទេសជិតខាងចង់ដណ្តើមយកប្រាសាទព្រះវិហារដែលជាទ្រព្យស
ម្បត្តិជាតិរបស់ខ្មែរលោកហ៊ុនសែនបានរកយុទ្ឋសាស្រ្តការពារទឹកដីរបស់ខ្មែរស្របពេលដែលលោកហ៊ុនសែនយកយុទ្ឋសា
ស្រ្តឈ្នះៗមកប្រើដើម្បីអូសទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋផងដែរ ដែលកាលនោះប្រជាពលរដ្ឋជាច្រើនមានជំនឿ
ជឿជាក់ទៅលើគណបក្សប្រជាជនដែលមានលោកហ៊ុនសែន ជាអ្នកដឹកនាំគណបក្សយ៉ាងខ្លាំង ក្នុងឆ្នាំ២០០៨គឺមិនមាន
គណបក្សណាមួយស៊ីដាច់គណបក្សប្រជាជននោះទេ  ព្រោះលោកហ៊ុនសែនបានប្រើយុទ្ឋសាស្រ្តឈ្នះៗការពារសន្លឹកឆ្នោ
តរបស់លោកនិងទាញប្រជាប្រិយភាពឱ្យមានខ្លាំងជាគណបក្សដ៏ទៃទៀត។

     ក៏ប៉ុន្តែនយោបាយឈ្នះរបស់លោកហ៊ុនសែនកាន់តែមានសភាពធ្លាក់អស់ទៅនៅប្រជាប្រិយភាពព្រោះតែប្រជាពលរដ្ឋ
ខ្មែរគ្រប់រូបគេបានដឹងក្រយ៉ាវរបស់សម្តេចនិងប្រជាពលរដ្ឋជាច្រើនបានឃើ ញនៅទុកលំបាកនិងជួបនៅទុក្ខលំបាកផ្ទាល់
តែម្តង ធ្វើឱ្យនយោបាយឈ្នះៗរបស់លោកហ៊ុនសែ កាន់តែធ្លាក់សន្លឹកឆ្នោតនិងអស់ប្រសិទ្ឋភាព   រហូតដល់ឆ្នាំ២០១៣
ត្រូវជាឆ្នាំដែលបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅកម្ពុជានោះ មានគណបក្សពីបានរួបរួមគ្នា គឺគណបក្សសិទ្ឋិមនុស្សនិង
គណបក្សសមរង្ស៊ីបានច្របាច់ចូលគ្នាដើម្បីប្រឆាំងទៅហ្នឹងនយោបាយឈ្នះៗរបស់សម្តេចតេជោ។  គណបក្សកើតថ្មីនៅ
ឆ្នាំ២០១៣នេះមានប្រជាពលរដ្ឋស្ទើពេញផ្ទៃប្រទេសធ្វើការគាំទ្រមិនថាទីក្រុងឬជនបទធ្វើឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែ
នមានការខ្វាយខ្វល់យ៉ាងខ្លាំងព្រោះតែប្រជាពលរដ្ឋគេអស់ជំនឿទៅលើគណបក្សរបស់ខ្លួន  រហូតដល់ការព្រួយបារម្មណ៍
របស់សម្តេចមានកាន់តែខ្លាំងនោះធ្វើឱ្យសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនពេលទៅទស្សនកិច្ចនៅទីណាឬក៏ទៅសម្ពោធនៅ
កន្លែងណាមួយនោះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនតែងតែលើកឡើងអំពីការដែលលោកបានរំដោះកម្ពុជាចេញពីរបបប្រ
ល័យពូជសាសន៍ឬរបបវាលពិឃាត ដែលពាក្យសម្តីរបស់សម្តេចលើក ឡើងអំពីគុណស្រ័យទាំងនេះ រិតតែធ្វើឱ្យប្រជាពល
រដ្ឋខ្មែរជាច្រើនកាន់តែធុញទ្រាន់ ចំណែកក្មេងៗនៅតាមដងផ្លូវវិញនោះ វានាំគ្នាដើរស្រែកថា សម្តេចនិយាយអាដែលៗ។

      ជាការពិតប្រាកដនិងជាក់ស្តែងខ្លាំងណាស់ អ្នកដឹកនាំប្រទេសមួយប្រជា ពលរដ្ឋដែលរស់នៅក្រោមដំបូលរបស់អ្នក
ដឹកនាំប្រទេសនោះតែងតែចាត់ទុកថាជាឪពុកម្តាយទីពពីរ ហើយបើយើងប្រៀបធៀបទៅឪពុកម្តាយរបស់យើងនៅក្នុងផ្ទះ
នោះគឺពួកគាត់មិនដែលច ង់បានអ្វីពីកូនចៅរបស់គាត់នោះទេ ពេលខ្លះឪពុកម្តាយនៅផ្ទះគាត់តែងតែធ្វើអ្វីៗទាំងអស់ដើ
ម្បីកូនចៅរបស់គាត់សុខសប្បាយរស់នៅដោយស្រួល ក្នុងនាមគាត់ដែលជាឪពុកម្តាយរប ស់គេគឺគាត់សប្បាយណាស់
ទៅហើយ គាត់មិនដែលចង់បានអ្វីពីកូនឬបុត្រប្រុសបុត្រស្រីរបស់គា ត់នោះទេ គឺចង់ឱ្យតែកូនប្រុសកូនស្រីរបស់គាត់ដែ
លខំចិញ្ចឹមអស់រាប់ឆ្នាំមកនោះរស់នៅដោយមានសុខភ មង្គលនិងសុខសប្បាយនៅក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ ចុះចម្លែក
អីក៏ឪពុកម្តាយរបស់កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោ កជំទាវគតិព្រឹទ្ឋបណ្ឌិតដែលក្រុ
មអាមីអាថោង ធ្លាប់ហៅថាឪពុកម្តាយទីពីរនោះ ម្តេចបានជាទៅណាមកណាតែងតែ ទាមទារឱ្យកូនចៅរបស់ខ្លួនសងគុ
ណទៅលើខ្លួនវិញអញ្ចឹងជា ពិសេសនោះគឺឱ្យពលរដ្ឋរបស់ខ្លួនដឹងគុណថ្ងៃ៧មករាចំណុចនៃការដែលឱ្យកូនចៅរបស់ខ្លួន
ដឹងគុ ណត្រង់នេះគឺគេពុំដែលចាត់ទុកថាជាឪពុកម្តាយរបស់គេនោះទេ  ញាតិញោមប្រជាពុទ្ឋបរិស័ទ្ឋទាំ អស់ដឹងហើយថា
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ពេលដែលគាត់ទៅណាមកណាគឺគាត់តែងតែ រំលឹកនៅគុណស្រ័យរបស់គាត់ដែលបានរំ
ដោះរបបប្រល័យពូជាសាសន៍នេះជាហូរហែរ ជាពិសេ សនោះគឺថ្ងៃ៧មករា ដែលជាថ្ងៃនៃបក្សពួករបស់លោកហ៊ុនសែន
តែងតែយកមក ប្រើដើម្បីនិងទិញនៅសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋតាមរយៈការរលឹកនិងប្រាប់ឱ្យពលរដ្ឋរបស់ខ្លួ នដឹងគុ
ណថ្ងៃ៧មករានេះ តែទោះជាយ៉ាងណាក៏ដោយ នៅអាណត្តិទី៥ ដែលគណបក្សសង្គ្រោះ ជាតិបានបដិសន្ឋិឡើងនោះ គ
ណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមានភាពភិតភ័យជាមួយនិងគណ បក្សថ្មីមួយនេះពីព្រោះតែមានប្រជាពលរដ្ឋជាច្រើនបា
នគាំទ្រទៅលើគណបក្សកើតថ្មីនេះខ្លាំង ទោះជាយ៉ាងណាក៏លទ្ឋផលសម្រេច នៃគណកម្មការជាតិរៀបចំការបោះឆ្នោតអា
ណត្តិទី០៥កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នោះនៅតែចាញគណបក្សប្រជាជនកម្ពុជាដ៏ដែល ពីព្រោះតែលោកហ៊ុន
សែនគាត់បានប្រើនយោបាយឈ្នះៗយកឈ្នះលើគណបក្សសង្គ្រោះជាតិ។

     ក៏ប៉ុន្តែអ្វីដែលលោកហ៊ុនសែនបានប្រើប្រាស់នយោបាយឈ្នះមួយទៀតនោះ នៅពេលណាដែលប្រជាពលរដ្ឋគាត់បាន
ធ្វើការតវ៉ារឿងជម្លោះដីធ្លីលោកហ៊ុនសែនតែងតែប្រើនយោបាយឈ្នះៗរបស់លោកតាមរយៈការយកកងសន្តិសុខថែសួន
និងកងកម្លាំងប៉ូលីសជាច្រើនប្រដាប់ដោយដំបងគ្រប់ដៃនិងសព្វាវុធទំនើបៗដើម្បីទៅបង្ក្រាបប្រជាពលរដ្ឋស្លូតត្រង់របស់ខ្លួ
ន ។ ហើយបើពលរដ្ឋណាម្នាក់ហ៊ានតែទៅតវ៉ាជាមួយនិងមន្រ្តីជួររដ្ឋាភិបាលឬក៏ទៅតវ៉ានៅផ្ទះលោកហ៊ុនសែននោះលោក
ហ៊ុនសែនប្រាកដណាស់ថានិងដាក់កងកម្លាំងប៉ូលីសរាប់ពាន់នាក់ដើម្បីការពារផ្ទះរបស់លោក ប្រជាពលរដ្ឋដលបានទៅចូ
លរួមទាំងនោះកុំថាឡើយមុខរបស់លោកហ៊ុនសែនចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋ សូម្បីតែផ្ទះរបស់លោកហ៊ុនសែ
នក៏មើលមិនចង់ឃើញផងគឺឃើញតែដៃជើងនិងកម្លាំង ការពាររបស់លោកហ៊ុនសែនតែប៉ុណ្ណោះ ។

      ហើយប្រសិនណាបើយើងក្រឡេកទៅមើលនយោបាយឈ្នះៗរបស់មេដឹកនាំប្រទេសគេដ៏ទៃវិញនោះគឺគេតែងតែរក
យុទ្ឋសាស្រ្តជាច្រើនតាមសន្តិវិធីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចំណែកមេដឹកនាំប្រទេសគេក៏មិនដែលខ្លាចប្រជាពល
រដ្ឋដល់ថ្នាក់ដាក់កងកម្លាំងប្រដាប់អាវុធកងកម្លាំងទាហានរាប់ពាន់នាក់ដើម្បីការពារផលប្រយោជន៍និងការពារបុគ្គលខ្លួនឯ
ងម្នាក់នោះទេ ហើយការសន្យាសម្រាប់មេដឹកនាំប្រទេសគេក៏មិនមែនជាការសន្យាខ្យល់ដើម្បីបន្សល់ទុកឱ្យពលរដ្ឋរបស់
ខ្លួនឈឺចាប់ខ្លោចផ្សានោះដែរ ដូចនេះមេដឹកកម្ពុជាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីបណ្តាប្រទេសជិតខាង។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com