វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅជិតវត្តលង្កា រូបភាពដោយៈ ហេង ស្រស់
តើ​កម្ពុ​ជា​ជា​ប្រ​ទេស​សេ​រី​ដែរ​ឬ​ទេ?​​
បង្ហោះ​នៅ​វេលាមោ៉ង 8:05 am ថ្ងៃ Wednesday 20th August 2014អត្ថបទ​ដោយ: ឡាត់ សាឡាង

               ចាប់តាំងពីកម្ពុជាដែលបានរួចផុតពីរបបប្រល័យពូជសាសន៍មកកម្ពុជាត្រូវបានគេស្គាល់ទូទាំងសកលលោកថា
ប្រទេសមួយនេះដើរតាមលិទ្ឋិប្រជាធិបតេយ្យ ហើយយើងទាំងអស់គ្នាក៏បានដឹងស្រាប់ ហើយថាលិទ្ឋិប្រជាធិបតេយ្យជាប្រ
ទេសមួយដែលគោរពសិទ្ឋមនុស្ស  មិនរំលោភដីធ្លីរបស់ពលរដ្ឋ យកអំណាចពលរដ្ឋជាធំ  ប៉ុន្តែផ្ទុយទៅវិញកម្ពុជាត្រូវបានរំ
លោភយកដីរបស់ពលរដ្ឋស្ទើគ្រប់ខេត្តក្រុងម្យ៉ាងទៀតប្រជាពុទ្ឋបរិស័ទបានដឹងឮមកស្រាប់ទៅហើយដែលមានប្រទេសដែ
លគោរពសិទ្ឋមនុស្សដូចជាអាមេរិចជាដើមដែលប្រជាពលរដ្ឋខ្មែរតែងតែសរសើរគឺដោយសារតែការដើរតាមលិទ្ឋិប្រជាធិប
តេយ្យ។

              ចុះចំពោះកម្ពុជាវិញហេតុម្តេចបានជាចេះតែមានមន្រ្តីចង់ក្លាយខ្លួនជាជន្លេនស៊ីដីរបស់ពលរដ្ឋទៅវិញមួយថ្ងៃៗគឺ
ឮតែសម្រែករបស់ពលរដ្ឋស្រែករកនៅភាពយុត្តិធម៏ស្រែករកដីរបស់ពួកគាត់ ដែលត្រូវបានមន្រ្តីរបស់កម្ពុជាលួចដីរបស់គា
ត់ស៊ីអស់ ស្ទើកក្រើកប្រទេសកម្ពុជាទៅហើយ ក៏ប៉ុន្តែក៏ត្រូវបានមន្រ្តីទាំងនោះនាំគ្នាឆ្លើយ  បដិសេធជាមួយនិងពលរដ្ឋទាំង
នោះថាដីដែលពលរដ្ឋធ្វើការតវ៉ា  គឺជាដីរបស់រដ្ឋយើងក្រឡេកមកមើលដីរដ្ឋនេះវិញ  យើងក្រឡេកមើលថាតើក្នុងប្រទេស
មួយដែលមានប្រជាពលរដ្ឋរស់នៅហើយប្រទេសនោះមានដីទំនេរចោល យូរមកហើយសួរថាតើដីរបស់រដ្ឋនិងទុកសម្រាប់
អោយប្រជាពលរដ្ឋប្រើប្រាស់ឬទុកសម្រាប់អោយបុគ្គលម្នាក់យកដីនិងទៅលកអោយក្រុមហ៊ុនជាក់ស្តែងដូចកាលពីខែកក្ក
ដាកន្លងទៅនេះបណ្តាញព្រះសង្ឃឯករាជ្យបានចុះទៅមើលទិដ្ឋភាព អ្នកភូមិឡពាងកាលនោះពេលដែរបណ្តាញព្រះសង្ឃ
ឯករាជ្យបានដើរចូលបានប្រហែលជា ១៥០ម៉ែត្រ ក៏មានខ្ញុំបម្រើម្នាក់មករារាំងមិនអោយចូលទៅមើលដោយគាត់ម្នាក់នោះ
សូម្បីតែភាសារព្រះសង្ឃក៏មិនចេះនិយាយផងហើយគាត់បានអះអាងថាដីដែលបណ្តាញព្រះសង្ឃគ្រោងឯករាជ្យគ្រោងនិ
ងនិមន្តចួលនោះថាជាដីរបស់ក្រុមហ៊ុន ដូចនេះបើចង់ដើរចូលត្រូវតែមានការអនុញ្ញាតិពីក្រុមហ៊ុនសិន។ សំនួរសួរថាតើម្ចា
ស់ក្រុមហ៊ុននោះកើតមកទាំងកាយអាក្រាតតើមានដីរាប់រយហិចតាឬយ៉ាងណា? ហើយយើងសួរខ្លូនឯងមើលថាតើយើង
កើតមកមានអ្វីនៅនិងខ្លួនដែរឬទេ?ឬមួយគ្រាន់តែកើតមកភ្លាមហើយមានដីនិងដៃរាប់រយហិចតា?ពួកគាត់ដែលមកទាម
ទាររកនៅភាពយុត្តិធម៏គឺឮតែគាត់ស្រែកថាអយុត្តិធម៏ណាស់ៗនេះប្រហែលជាមេដឹកនាំរបស់កម្ពុជាគាត់រស់ដោយសារតែ តែភាពអយុត្តិធម៏តេដឹង។

             ឥឡូវយើងក្រឡេកមកមើលពាក្យថាកម្ពុជាជាប្រទេសសេរីវិញ យើងធ្លាប់តែឮថានៅប្រទេសគេ ដ៏ទៃទៀតពាក្យ
ថាសេរីនេះប្រជាជនគេមានសិទ្ឋរស់នៅដោយស្រួល ហើយប្រទេសគេមួយចំនួនគ៏មិន មាននៅមន្រ្តីដែលមានរូបរាងជាម
នុស្សហើយមានចិត្តជាសត្វជន្លេនស៊ីដីរបស់ពលរដ្ឋនោះទេ។  យើងមើលកម្ពុជាសព្វថ្ងៃនរណាៗ ក៏បានដឹងឮដែរថាជាប្រ
ទេសសេរីប៉ុន្តែសេរីរបស់កម្ពុជាគឺមិនមែនសេរីតាមបែបលិទ្ឋិប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញកម្ពុជាគឺសេរីក្នុងការបង្ក្រា
បទៅលើពលរដ្ឋ សេរីក្នុងការ វ៉ៃ សេរីក្នុងការទាត់ពលរដ្ឋ  សេររីក្នុងការយកដំបងឆកមកឆកលើពលរដ្ឋ សេរីក្នុងការបាញ់
បោះសេរីសេរីក្នុងការដេញពលរដ្ឋចេញពីលំនៅដ្ឋានសេរីក្នុងការលួចដីពលរដ្ឋដោយសេរីហើយនិងអោយយួនចូលពេញ
ផ្ទៃប្រទេសសេរីជាដើម។ ដែលពាក្យថាសេរីនេះមានប្រជាជនរាន់លាននាក់ ក៏ព្រមទទួលស្គាល់ថាកម្ពុជាជាប្រទេសសេរី
បែបហ្នឹងមែន។

            ហេតុអ្វីបានយើងនិយាយបែបនេះព្រោះកាលណាក៏ដោយអោយតែមានការតវ៉ារឿងដីធ្លីគឺតែងតែមានការបង្ក្រាប
ពលរដ្ឋដោយការប្រើប្រាស់នៅកម្លាំងប្រដាប់អាវុធការប្រើប្រាស់កងសន្តិសុខខណ្ឌដើម្បីនិងបង្រ្កាបនៅពលរដ្ឋដ៏ស្លូតត្រង់
នេះ គឺសរបញ្ជាក់អោយឃើញថាកម្ពុជា ពិតជាសេរីមែនសម្រាប់ការវ៉ៃពលរដ្ឋរបស់ខ្លួន ដូចជាកាលនៅផ្លូវវែងស្រែងគឺពួក
កងកម្លាំងប៉ូលីសបាញ់ ទៅលើកម្មករឬបាតុករ ដោយសេរីមិនមាននៅនរណាម្នាក់ចាត់វិធានការទៅលើ ពួកដៃដល់ទាំង
នោះសោះនេះគឺវាសំជាប្រទេសសេ រីមែន៕

 

         

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com