វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
នៅតាមដង់ផ្លូវ ម៉ៅសេងទុង រូបភាពដោយ់ ហេង ស្រស់
គ្រាន់តែ​ពាក្យ​សម្ដី​របស់​មន្ដ្រី​ទូត​ប្រ​ទេស​វៀ់ត​ណាម​គឺ​ លោក​ត្រឹង​វ៉ាន់​ថុង​បាន​និយាយ​ថា​ទឹក​ដី​កម្ពុ​ជា​ជា​របស់​ខ្លួន​​
បង្ហោះ​នៅ​វេលាមោ៉ង 10:27 pm ថ្ងៃ Wednesday 20th August 2014អត្ថបទ​ដោយ: ភិក្ខុ ណាំ ចន្ទថេន

             ចំពោះពាក្យសម្ដីនេះ បានធ្វើអោយព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មានការឈឺចាប់ស្ទើរ
ស្លាប់ស្ទើររស់ព្រៀបបីដូចជាព្រួញបាញ់ជាមបេះដូងនូវពាក្យសម្ដីបំភ្លៃពីប្រវត្តិសាស្ដ្រទឹកដីខ្មែរកម្ពុជាក្រោម បានឮនៅពាក្យ
ទាំងនោះហើយដោយទ្រាំពុំបានក៏នាំគ្នាធ្វើបាតុកម្មដាក់ញាត្តិគ្រប់ស្ថានទូតដែលប្រចាំនៅប្រទេសកម្ពុជាជាពិសេសគឺស្ថាន
ទូតវៀតណាមដើម្បីអោយមន្ដ្រីឯកអគ្គៈរដ្ឋទូតវៀតណាមចេញមកសុំទោសជាសាធារណៈនិងយល់ព្រមទទួលស្គាល់ពីប្រវ
ត្តិសាស្ដ្រទឹកដីខ្មែរកម្ពុជាក្រោម ជារបស់ខ្មែរ។

             ក៏ប៉ុន្ដែមន្ដ្រីទូតវៀតណាមដែលនៅប្រចាំការក្នុងប្រទេសកម្ពុជាហាក់បីដូចជាមិនអើពើចំពោះការធ្វើបាតុកម្មរបស់
ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនោះសោះឡើយហើយព្រៀមទាំងមិនចេញមកទទួលញាត្តិទៀតផងរីឯញាត្តិដែ
លព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមយកទៅដាក់នោះ វៀរបែរជាមន្ដ្រីសាលាក្រុងរាជធានីភ្នំពេញជាអ្នកទទួលញា
ត្តិនោះទៅវិញ។ ចំពោះរដ្ឋាភិបាលកម្ពុជាវិញដូចជាមិនមានប្រត្តិកម្មអ្វីបន្ដិចសោះចំពោះពាក្យសម្ដីរបស់លោក ត្រឹងវ៉ាន់ថុង ថាទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាមតាំងពីយូរលុងណាស់មកហើយ បើទោះជាប្រជាពលរដ្ឋខ្មែរទូរទាំងប្រទេស
មានការឈឺចាប់យ៉ាងណាក៏ដោយ ក៏រដ្ឋមន្ដ្រីក្រសួងការណ៍បរទេស គឺលោកហោណាំហុងមិនមានសេចក្ដីថ្លែងការណ៏ឬក៏
កោះហៅមន្ដ្រីការទូតរបស់ប្រទេសវៀតណាម អោយមកដោះស្រាយពីបញ្ហាទាំងអស់នោះឡើយ។វៀរខុសផ្លែកទៅនឹងប្រ
ទេសអ្នកដទៃ អោយតែមានការប៉ះពារប្រជាពលរដ្ឋរបស់ពួកគេ ឬក៏ការរំលោភបំពាន អធិប្បតេយ្យភាពទឹកដី គឺគេតែងតែ
មានចេញសេចក្ដីថ្លែងការណ៏ ឬក៏កោះហៅនូវមន្ដ្រីកាទូតនោះមកដើម្បីដោះស្រាយជាឧទាហរណ៏បញ្ហាកោះហ័ងយានរវៀ
ងចិន និង ហ្វីលីពីន បានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ គឺមន្ដ្រីក្រសួងការណ៏បរទេសចិន បានចេញសេ
ចក្ដីថ្លែងការណ៏ នឹងកោះហៅមន្ដ្រីទូតនៃប្រទេសហ្វីលីពីននោះមកដោះស្រាយ នឹងទទួលស្គាល់នូវអ្វីដែលជាការពិត។         

               តែដោយលែកចំពោះមន្ដ្រីក្រសួងការបរទេស ក៏ដូចជារាជរដ្ឋាភិបាលទាំងមូលមិនមានសេចក្ដីថ្លែងការណ៏បន្ដិច
សោះឡើយ។ លុះដល់ការធ្វើបាតុកម្មជាលើកទីបី នៅតែមន្ដ្រីទូតវៀតណាមពុំមានចេញមកសុំទោសជាសាធារណៈ និងមិ
នទទួលស្គាល់នោះទេ  ចំពោះបញ្ហានេះនៅតែមិនមានការដំណោះស្រាយ  ទើបក្រុមបាតុករឈានទៅដល់ការដុតទងជាតិ
វៀតណាមទើបមន្ដ្រីទូតវៀតណាមមានការខឹងសំបារជាខ្លាំង ហើយក៏សេចក្ដីថ្ងែងការណ៏ស្នើអោយរាជរដ្ឋាភិបាលកម្ពុជាមា
នក្រសួងមហាផ្ឬៃ ជាដើមត្រូវតែចាត់វិធានការទៅលើក្រុមបាតុករទាំងអស់នោះជាខាត់។ចំពោះជុំវិញរឿងទាំងអស់នេះប្រ
សិនបើរាជរដ្ឋាភិបាលធ្វើតាមនូវអ្វីដែល មន្ដ្រីទូតវៀតណាមបញ្ជានោះនិងមិនមានទឹកចិត្តការពារជាតិព្រមទាំងការពារនូវប្រ
វត្តិសាស្ដ្ររបស់ខ្លួនទេនោះ។ ហើយរឿងនេះទុកអោយបងប្អូនខ្មែរជនរួមជាតិទាំងអាស់ត្រិះរិះពិចារណា និងឆ្លើយដោយខ្លួន
ឯងទៅចុះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com