វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រទេសកម្ពុជា​ ជាប្រទេស​ដែល​រីក​ចំរើន​ទៅបាន​គឺអាស្រ័យ​ទៅនឹង​វិស័យ​កសិកម្ម ​ចុះហេតុ ​អ្វីបានជា ​កសិករ​កម្ពុជា​នៅតែក្រី​ក្រ​?​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ:
វិស័យកសិកម្មជាវិស័យមួយដ៏សំខាន់សំរាប់ប្រទេសភាគច្រើនក្នុងនោះប្រទេសកម្ពុជា     ក៏ជាប្រទេសមួយដែលសំបូរទៅ
ដោយធនធានធម្មជាតិ យ៉ាងច្រើនដូចជា ព្រៃឈើ រ៉ែ សត្វកម្រជាដើម។   ជាងនេះទៅទៀតដីដ៏មានជីវជាតិសំបូរបែបនៅ
ក្នុងប្រទេសនេះ អាច ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួនឱ្យមានជីវភាពធូធារ។

គ្រប់ជំនាន់គេមិនដែលឃើញពលរដ្ឋខ្មែរណាម្នាក់ទៅធ្វើកម្មករឬទាសករនៅប្រទេសដ៏ទៃឡើយ។ ក៏ប៉ុន្តែរបបគ្រប់គ្រង       
បច្ចុប្បន្ន ដឹកនាំដោយលោក ហ៊ុន សែន ដែលកាន់អំណាចយូរជាងគេក្នុងតំបន់អាស៊ីបានធ្វើអោយជីវភាពរបស់ប្រជាពល
រដ្ឋដែលកាន់តែអន់ថយទៅៗ។ថាតើហេតុអ្វីបានជាប្រជាកសិករខ្មែរមានជីវភាពកាន់តែលំបាក់ទៅៗ បែបនេះ? ប្រទេស
កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គ្រប់អាណត្តទាំងអស់ គឺបានយកនូវយុទ្ធសាស្ត្រមួយមកអនុវត្តន៍ដើម្បីអភិ
វឌ្ឍន៍ប្រទេសជាតិ គឺយុទ្ធសាស្រ្តចតុកោណ ដែលក្នុងនោះរួមមាន ទី១:ការលើកស្ទួយវិស័យកសិកម្ម   ទី២: ការអភិវឌ្ឍន៍
ផ្នែកឯកជន និងការងារទី៣ :ការកសាងសមត្ថភាព   និងការអភិវឌ្ឍន៍ ធនធានមនុស្ស ទី៤:ការបន្តស្តារនិងកសាងហេដ្ឋា
រចនាសម្ព័ន្ធរូបវ័ន។ក្នុងយុទ្ធសាស្រ្តនោះវិស័យកសិកម្ម      គឺជាវិស័យមួយដែលមានអត្ថិភាពបំផុតសំរាប់ការអភិវឌ្ឍន៍ឱ្យ
ឈានទៅរកភាពរីកចំរើននៅក្នុងប្រទេសកម្ពុជា។  ជាការពិតណាស់វិស័យកសិកម្មគឺបានធ្វើអោយប្រទេសកម្ពុជារីកចំរើន
យ៉ាងខ្លាំងខ្លា ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើតាមរបាយ   ការណ៍របស់ក្រសួងកសិកម្ម។   តែបើយើងក្រឡេកមើលពីទិដ្ឋភាព
បច្ចុប្បន្នវិញយើងឃើញថាវិស័យកសិកម្មនេះមានការរីកចំរើនសំរាប់តែខ្សែ   ស្រឡាយរបស់អ្នកមានអំណាច   និងឈ្មួញ
កណ្ដាលតែប៉ុណ្ណោះ រឺឯប្រជាកសិករវិញគឺលំបាកវេទនាបំផុត។

តើមូលហេតុអ្វីបានជាបណ្តាលឱ្យកសិករកាន់តែក្រីក្រហើយឈ្មួញបែជាមានកប់ក្តោងទៅវិញ?ចំពោះចំងល់ខាងលើនេះ ខ្ញុំសូមធ្វើការបកស្រាយត្រួសៗពីបញ្ហាដែលពាក់ព័ន្ធមួយចំនួន។ ប្រជាកសិករមុន និងពេលធ្វើកសិកម្មគឺតែងតែចំណាយ ប្រាក់កាសទៅលើវត្ថុធាតុដើម   ដូចជាថ្លៃប្រេងសាំង ជីកសិកម្ម ពូជ     និងចំណាយទៅថ្លៃពលកម្មផ្សេងៗដែលយើងដឹង
ស្រាប់ហើយ    ថាថ្លៃប្រេងសាំង និងជីកសិកម្មគឺមានតំលៃខ្ពស់ខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង     ដូចជាយួន និងសៀមជាដើម។    ហើយនៅពេលដែលប្រមូលផលវិញ តំលៃស្រូវក្នុងមួយគីឡូក្រាម  គឺលក់បានក្នុងតំលៃថោកបំផុត  ពេលខ្លះស្ទើរតែមិនចង់លក់ទៀតផង តែដោយសារតំរូវជាបន្ទាន់សំរាប់ចិញ្ចឹមក្រព្រះ។   បើយើងពិនិត្យទៅលើការធ្វើកសិ
កម្ម របស់ ខ្សែស្រឡាយអ្នកមានអំនាច និងឧកញាមួយចំនួនវិញ យើងឃើញថាពួកគាត់ទាំងនោះមានផ្ទៃដីសំរាប់   ដាំដុះ
ជាច្រើនរយហិចតា អ្នកខ្លះមានរហូតដល់រាប់ពាន់ហិចតាផងដែរ។ តែការធ្វើកសិកម្មរបស់អ្នកមានអំណាចទាំង  នោះមិន   សូវជាមានការចំណាយប្រាក់កាសច្រើនទៅវិញ ត្រង់នេះចង់បញ្ជាក់ថា ក្រុមពួកគាត់ទាំងនោះ ភាគច្រើនគឺ តែងតែធ្វើការ
ពាក់ព័ន្ធទៅនឹងក្រសួងកសិកម្ម ដែលក្រសួងនេះត្រូវបានធ្វើការត្រួតពិនិត្យ និង ពិសោធ រាល់ថ្នាំ   គីមីដែលក្រុមហ៊ុនបាន
នាំចូល។ ហើយការពិសោធនេះគឺគេតែងតែធ្វើទៅលើដីស្រែរបស់អ្នកមានអំណាចតែប៉ុណ្នោះ ដែលយើងអាចធ្វើការសន្និ
ដ្ឋានបានថា   ជាការសូកប៉ាន់តាមរយៈការនាំចូលនូវថ្នាំ   និងជីខុសច្បាប់រាប់រយប្រភេទ   ហើយពេលខ្លះថ្នាំទាំងនោះដឹក
ជញ្ជូនចូលដោយមិនចាំបាច់ធ្វើការបង់ពន្ធថែមទៀតផង។  ហើយនៅពេលដែលប្រមូលផលវិញយើងឃើញថាពួកឧកញា
ទាំងនោះលក់បានក្នុងតំលៃថ្លៃជាងប្រជាពលរដ្ឋ ដោយ ធ្វើការលក់ដូរទៅតាមរយៈខ្សែស្រឡាយអ្នកមានអំណាច។ចំពោះ
បញ្ហានៃការធ្លាក់ចុះនូវតំលៃស្រូវគឺបានធ្វើអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនបានធ្វើចំណាក់ស្រុកយ៉ាងច្រើនបំផុត
ពីមួយឆ្នាំទៅមួយឆ្នាំ។

សរុបសេចក្តីទៅបើយើងចង់អោយតំលៃនៃកសិផលទទួលបាននូវថ្លៃខ្ពស់លុះត្រាតែរាជរដ្ឋាភិបាលត្រូវមានវិធានការ  និង
ការយកចិត្តទុកដាក់អោយបានខ្ពស់បំផុតចំពោះប្រជាកសិករខ្មែរតាមរយៈការធ្វើឱ្យថ្លៃប្រេងសាំង និងជីកសិកម្មអោយមាន
តំលៃទាប ដែលកសិករអាចទទួលយកបានហើយត្រូវលុបបំបាត់ ឱ្យអស់នូវរាល់អំពើពុករលួយដែលពាក់ព័ន្ធទៅនឹងវិស័យ
នេះ។


 
 
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com