វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បទវិភាគ៖ តើការ​បញ្ជូន​​ពលករ​ខ្មែរ​ឱ្យ​ទៅ​ធ្វើ​ការនៅ​ក្រៅប្រទេស​​ និងការ​កាប់​​ព្រៃឈើ​​​​​​​លក់​ទៅឱ្យ​បរទេសវា​​បានផ្តល់​ផល​ចំនេញ​​ដល់​ប្រទេស​​កម្ពុជា​រឺយ៉ាងណា?​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ:
ប្រទេសកម្ពុជា       ជាប្រទេសមួយដ៏មានសក្កាដានុពលខ្លាំងក្លាជាងគេលើផ្នែកធនធានមនុស្ស      នេះបើគិតពីសម័យមុន
ពិសេសនៅសម័យមហានគរដ៏រុងរឿងនៃយើង។តែដោយសារ សង្គ្រាមបានកើត មានឡើងជាច្រើនលើកច្រើនសារបានធ្វើ
ឱ្យប្រទេសកម្ពុជាកាន់តែលំបាក់ទៅៗ  ពីមួយសម័យកាលទៅមួយសម័យកាល។     ហើយបើនិយាយពីការរស់របស់ប្រជា
ពលរដ្ឋខ្មែរវិញ មិនដែលទៅធ្វើការ ឬទៅធ្វើជាទាសករឱ្យប្រទេសផ្សេងនោះទេ  ព្រោះប្រទេសកម្ពុជា យើងសំបូរទៅដោយ មុខរបរដែលជាចលករអាចឱ្យ ប្រជារាស្ត្រធ្វើការងារដើម្បីចិញ្ចឹមជីវិតប្រកប ដោយភាពថ្លៃថ្នូ។     ម្យ៉ាងទៀតបើយើងពិនិត្យ
មើលទៅលើធនធានធម្មជាតិវិញយើងក៏ដឹងដែរថា    ប្រទេសខ្មែរជាប្រទេសដែលមានព្រៃឈើគ្រប់ដណ្តប់ស្ទើរតែទាំងមូល
នៃផ្ទៃដីដែលមាន។
           
ផ្ទុយមកវិញ នៅក្រោមការដឹកនាំរបស់លោកហ៊ុន សែន  ក្នុងដំណាក់កាលចុងក្រោយនេះ យើងឃើញថា   ប្រជាពលរដ្ឋខ្មែរ
ជាច្រើនត្រូវបានគេបញ្ជូនឱ្យទៅធ្វើជាកម្មករនៅបរទេស  ហើយព្រៃឈើវិញត្រូវបានលក់យ៉ាងភ្លូកទឹកភ្លូកដី   ទៅឱ្យបរទេស
ដែរ ពិសេសគឺប្រទេសវៀតណាម។ តើការបញ្ជូនពលករខ្មែរឱ្យទៅធ្វើការនៅក្រៅប្រទេស  និង ការកាប់ ព្រៃឈើលក់ទៅឱ្យ
បរទេស វាបានផ្តល់ផលចំនេញដល់ប្រទេសកម្ពុជារឺយ៉ាងណា?

ជារឿយៗ    ពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋខ្មែរ តែងតែស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិតនឹងក្រុមគ្រួសារ  ដែលអ្នកខ្លះក៏
ទទួលបាននូវការងារដែលខ្លួនពេញចិត្តទោះបីជាប្រាក់ខែតិចតួច ហើយអ្នកខ្លះ ទៀតក៏មិនបានធ្វើដែរ ដោយសារតែ ចំណេះ
ដឹង រឺដោយសារតែកត្តាផ្សេងៗ។ មូលហេតុដែលពិបាកក្នុងការស្វែងរកនូវ ការងារបែបនេះ វាបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរសុខ
ចិត្តនិរទេស ខ្លួនទៅធ្វើជាកម្មករនៅឯក្រៅប្រទេស។ ត្រង់នេះខ្ញុំសូមលើកយកពីប្រាក់ចំនូលរបស់បងប្អូនកម្មករ  ប្រៀបធៀប
ជាកម្មករយួនដែលធ្វើការនៅក្នុងប្រទេសកម្ពុជាយើង ដែលយើងឃើញថា កម្មករខ្មែរដែល បានបំពេញការងារក្នុង  មួយថ្ងៃគឺ
ទទួលបានប្រាក់ត្រឹមតែ ១២០០០រៀលប៉ុន្នោះ តែកម្មករយួន ដែលធ្វើការដូចគ្នា គេទទួលបានប្រាក់ប្រចាំថ្ងៃ៤០០០០រៀល
យ៉ាងតិច បើតាមខ្ញុំវិភាគមើលទៅគឺ ដោយ សារតែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះកម្មករខ្មែរនោះទេ ហើយបើជន ជាតិយួនវិញរដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់យ៉ាងខ្លាំងខ្លាបំផុត ព្រោះជាមហាមិត្តរបស់ថ្នាក់ ដឹកនាំ ហើយបញ្ហានេះ ផងដែរក៏
បានធ្វើ ឱ្យពលរដ្ឋខ្មែរសំរេចចិត្តទៅធ្វើការនៅក្រៅប្រទេស ដែលពេលខ្លះ រហូតដល់ស្លាប់       បាត់បង់ជីវិតនៅប្រទេសក្រៅ
ទៀតផង ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះពលករខ្មែរចំនួន១០    នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកដីនៃប្រទេសថៃ យ៉ាង
អនោចអធមបំផុត។

ខ្ញុំសូមលើកយកបញ្ហានៃការកាប់ព្រៃឈើលក់ឱ្យទៅបរទេសវិញម្តង ដែលជារឿយៗយើងតែង    តែសង្កេតឃើញថាការកាប់
ព្រៃ ឈើនៅប្រទេសកម្ពុជាគឺមានលក្ខណៈជាប្រព័ន្ធយ៉ាងគគ្រិកគគ្រេញ  បំផុតដោយពុំមានការបង្ក្រាប ពីសំណាក់អ្នកដែល
ពាក់ព័ន្ធនោះឡើយ ហើយបើមានការបង្ក្រាប      គឺតែងតែធ្វើឡើងចំពោះតែប្រជាពលរដ្ឋដែលកាប់បន្តិចបន្តួចគ្រាន់តែចិញ្ចឹម
ជីវិត ប៉ុណ្នោះ  ហើយ ភាគច្រើនអ្នកដែលពាក់ព័ន្ធនឹងការកាប់ព្រៃឈើនេះ  គឺធ្វើឡើងតាមរយៈខ្សែស្រឡាយ  របស់អ្នកមាន 
អំណាចក្នុងជូររដ្ឋាភិបាល ពិសេសទៅទៀតនោះគឺមានជនជាតិ បរទេស មកជួយកាប់ ទៀតផង     គឺជនជាតិយួនជាដើម។ 
ហើយបើយើងពិនិត្យមើលលើការនាំចូលផលិតផលដែលផលិតចេញពីឈើ វិញ  យើងឃើញថាប្រទេសកម្ពុជាសូម្បីតែឈើ
ចាក់ធ្មេញ និងចង្កឹះក៏នាំចូលពីប្រទេសវៀតណាមដែរ។ តើនេះរឺការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកហ៊ុន  សែនបើ
គ្រាន់តែឈើចាក់ធ្មេញដ៏តូចមួយក៏ លោកហ៊ុន សែនធ្វើមិនបានផងនោះ?ចំពោះចំងល់នេះខ្ញុំសូមឱ្យពុកម៉ែបងប្អូនជួយវាយ
តំលៃផងចុះ ចំពោះការដឹកនាំរបស់លោកហ៊ុន សែននេះ។
           
សរុបមកវិញ យោងទៅតាមការបកស្រាយខាងលើ យើងថា ការដែលបញ្ចូនពលករខ្មែរ ឱ្យទៅធ្វើការនៅក្រៅប្រទេសនោះគឺ
មិនមានផលចំនេញអ្វីដល់ប្រទេសកម្ពុជានោះទេ  គឺវាបានធ្វើឱ្យខាតបង់ទៅវិញព្រោះអាចប្រឈម់មុខនឹងការខ្វះកំលាំងពល
កម្មនៅក្នុងប្រទេសខ្លួនឯង     ហើយវាក៏អាច   ជាការឆ្លៀតឪកាសក្នុងការរស់នៅរបស់ជនបរទេសមានការកើនឡើងនៅក្នុង
ប្រទេសកម្ពុជាផងដែរ។ហើយព្រៃឈើវិញ រដ្ឋាភិបាលត្រូវតែបញ្ឈប់ជាបន្ទាន់នូវការកាប់លក់ទៅឱ្យប្រទេសដ៏ទៃហើយបើរដ្ឋា ភិបាលមានគំនិតមែននោះគួរតែចេះផលិតនូវសំភារៈប្រើប្រាស់ដែលធ្វើអំពីឈើដោយខ្លួនឯងទើបជាការប្រសើ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com