វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បទវិភាគ: តើពេលណាទើបលោក ហ៊ុន សែនកាត់កគ្រវាត់ចោលតាមការសន្យា?​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ:
ដើម្បីដឹកនាំប្រទេសជាតិមួយ ឱ្យមានការអភិវឌ្ឍ គឺគេតែងតែស្រាវជ្រាវ  រឺក៏ស្វែងរកនូវយុទ្ធសាសន៍ផ្សេងៗតាមទៅអ្វីដែល
គេសង្ឃឹមថាអាចនឹងឱ្យប្រទេសរីកចំរើនបានដោយរលូន និងយូអង្វែង។ មិនខុសអ្វីពីមេដឹកនាំប្រទេសកម្ពុជាដែលកំពុងតែ
ដឹងនាំតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបែបស្រមោលរបស់លោកហ៊ុន សែនក៏បានលើកយកគោលការណ៏ ១១
ចំនុចមកអនុវត្ត ហើយក្នុងនោះក៏មានគោលការណ៍មួយដែលពាក់ព័ន្ធទៅនឹងការការពារព្រៃឈើ។ តែដោយសារការអនុវត្ត
នូវគោល ការណ៍នេះមិនបានសំរេច លោកហ៊ុន សែនក៏បានបង្កើត ជាការសន្យាវិញថា    (បើគាត់ការពារព្រៃឈើមិនបាន
គាត់នឹងកាត់ករបស់គាត់គ្រវ៉ាត់ចោល) សំឡេងហ៊ុនសែន។

តើការសន្យារបស់លោកហ៊ុន សែនពេលណាបានគាត់ធ្វើបើព្រៃកាន់តែអស់ហើយករបស់គាត់នៅ តែជាប់ស្មាដដែលនោះ?
ជារឿយៗរាល់រដូវកាលដែលលោកហ៊ុន សែនចុះទៅចែកអំណោយ រឺក៏សួរសុខទុក្ខប្រជាពលរដ្ឋ គាត់តែងតែនិយាយសន្យា
ពីនេះពីនោះ ដើម្បីឱ្យប្រជាពលរដ្ឋមានការទុកចិត្ត និងជឿជាក់ ហើយ បោះឆ្នោតឱ្យគណបក្សរបស់ខ្លួន។     ការសន្យានោះ
ទៀតសោធ បើយើងមើលទៅអ្វីដែលគាត់សន្យាហើយធ្វើមិនបានគឺសុទ្ធតែជាការចំនេញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយអ្វីដែលគាត់ សន្យាហើយធ្វើបានគឺមានការខាត បង់ទៅវិញ។ ជាក់ស្តែងដូចគាត់បានសន្យាថា  បើគាត់ទប់ស្កាត់ ការ
ដាក់ព្រៃឈើមិនបាន   គឺគាត់នឹងកាត់កររបស់គាត់គ្រវាត់ចោល   តែការសន្យានោះគឺធ្វើមិនបានទេ   ព្រោះព្រៃឈើកាន់តែ
បាត់បង់ ហិនហោចអស់គ្មានសល់ រឺឯការដែលគាត់សន្យាថា    គាត់ចាញ់ឆ្នោត   គាត់នឹងឈប់ធ្វើបុណ្យគឺគាត់ធ្វើបានមែន  
 ដែលនេះវាជាការពិតព្រោះយើងឃើញថាបន្ទាប់ពីការបោះឆ្នោតកន្លងមកអស់ រយៈកាលជាង ៨ខែនេះ គឺគាត់មិនសូវបាន
ទៅ ធ្វើបុណ្យដូចមុនការបោះឆ្នោតនោះទេ ហើយការដែលគាត់មិនបានទៅធ្វើបុណ្យនេះវាបានធ្វើឱ្យ   ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ចំពោះ ប្រជាពលរដ្ឋ ព្រោះមិនបានទទួលនូវអំណោយដ៏ថ្លៃថ្លាពីគាត់   ដែលតែងតែចុះទៅចែកអោយ   ដែលរួមមានសារុង
ប៊ីចេង ក្រមា  និងលុយ១ម៉ឺនរៀលជាដើមនោះ។

សូមនិយាយត្រលប់ក្រោយបន្តិចពាក់ព័ន្ធទៅនឹងការកាប់ព្រៃឈើ ដែលស្ទើតែហិនហោចអស់ទៅនោះ   គឺភាគច្រើនដោយ
សារតែ អំពើពុករលួយ គ្រួសារនិយម អ្នកមានយកអំណាចរបស់ខ្លួនទៅកាង ដើម្បីកាប់ព្រៃឈើ។ ដូចយើងធ្លាប់បានដឹងរួច
មកហើយតាមរយៈសារព័ត៌មាន និង អង្គការ  ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះបានចុះផ្សាយពីការកាប់ព្រៃឈើដោយក្រុម
ពួកឈ្មួញមានអំណាចទាំងនោះ ដោយអោយប្រាក់ខែទៅគ្រួសាររបស់     លោក ហ៊ុន សែន   រាប់ម៉ឺនដុល្លាក្នុងមួយខែដើម្បី
បំបិទមាត់។ ជាក់ស្តែងក្រុមហ៊ុន របស់លោកទ្រី ភាពដែលជាក្រុមហ៊ុន    ដ៏ល្បីមួយខាងវិនិយោគលើវិស័យព្រៃឈើនៅក្នុង
ព្រះរាជាណាចក្រកម្ពុជាគឺបានផ្តល់ប្រាក់ ចំនួន ១
លានដុល្លារ ដល់គ្រួសារលោក ហ៊ុន សែន ក្នុងការចាយវាយប្រចាំថ្ងៃ និង
សម្រាប់គណបក្សប្រជាជនកម្ពុជា។

សរុបមកវិញ ក្នុងនាមជាអ្នកដឹងនាំម្នាក់ បើចង់អោយប្រជាពលរដ្ឋគោរព ស្រឡាញ់  ពេញចិត្ត  គឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងអោយ
ចេះពិចារណាអោយបានច្បាស់លាស់ហើយបើសន្យាត្រូវតែធ្វើឱ្យបានបើធ្វើមិនបានកុំព្យាយ៉ាមសន្យាព្រោះវាជាសន្យាខ្យល់
ដែលនាំអោយប្រជាពលរដ្ឋកាន់តែមិនទុកចិត្ត។
                                                                                                                                                                                                                            
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com