វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បទវិភាគ៖លោកហ៊ុន​ ​សែន​ចង់​ធ្វើ​រដ្ឋ​ប្រ​ហារ​ទី​លាន​ប្រ​ជា​ធិ​ប​តេយ្យ​ រឺ​យ៉ាង​ណា​? ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ:
លទ្ធិប្រជាធិតេយ្យគឺ ជារបបមួយដែលប្រទេសជាច្រើននៅលើពិភពលោកតែងតែយកមកអនុវឌ្ឍន៍ដើម្បី  ដឹកនាំប្រទេស
អោយមានការរីកចំរើនប្រកបដោយសិទ្ធសេរី ភាពពេញលេញសំរាប់ប្រជាពលរដ្ឋទូទៅ។ ហើយរបបនេះទៀតសោធបាន
ធ្វើឱ្យប្រជាពលរដ្ឋដែល រស់ នៅ ដោយមិនទទួល បាននូវភាពយុត្តិធម៌ មានសិទ្ធិក្នុងការទាមទារ ឬក៏  សំដែងជា មតិយោ
បល់ទៅកាន់រាជរដ្ឋាភិបាល រឺក៏ ស្ថាប័ន  ផ្សេងៗទៅតាមការដែលអាចធ្វើទៅបាន។ ហើយការទាមទារទាំងនោះគឺ ធ្វើទៅ
តាមរយៈគ្រប់រូបភាពដែលបានចែងនៅក្នុងរដ្ឋធម្មនុញ នៃប្រទេសជាតិមួយ។ ដើម្បីឱ្យការទាមទារនោះប្រកបដោយភាព
ត្រឹមត្រូវ មានសណ្តាប់ល្អ រាជរដ្ឋាភិបាលគឺបានបង្កើតឡើងនូវទីកន្លែងមួយសំរាប់ធ្វើការបញ្ចេញមតិ  គឺទីលានប្រជាធិប-
តេយ្យ ។ ជាក់ស្តែងប្រទេសកម្ពុជា គឺបានបង្កើតឡើងនូវទីលានប្រជាធិប តេយ្យមួយ ដែលមានទីតាំងនៅខាងលិចស្ពាន
នាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាទូទៅយើងសង្កេតឃើញថា ចាប់តាំងពីការបង្កើតទីលាននេះមក   ប្រជាពលរដ្ឋ   អង្គការសង្គមស៊ីវិល  និងគណបក្ស
ផ្សេងៗ តែងតែទៅធ្វើបាតុកម្មដើម្បីទាមទារនូវអ្វីមួយដែលខ្លួនចង់បាន។   ហើយរហូតមកដល់ដំណាក់កាលក្រោយការ
បោះឆ្នោតសកល ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៣កន្លងមកយើងឃើញថា គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មជាច្រើន លើកច្រើនសារដើម្បីទាមទារឱ្យមានការបោះឆ្នោតសារឡើងវិញ ដែលគណបក្សនេះចោទប្រ កាន់គ.ជ.ប   ថាបានលួច
បន្លំសន្លឹកឆ្នោតប្រជាពលរដ្ឋទៅអោយគណបក្សប្រជាជនកម្ពុជា។តែជាអកុសលនៅដើមឆ្នាំ២០១៤នេះ  រាជរដ្ឋាភិបាល
ឯកបក្សរបស់លោក ហ៊ុន សែន បានបញ្ជារឱ្យកងកំលាំងប្រដាប់អាវុធ បានដេញវាលក្រុមបាតកររបស់គណបក្សសង្គ្រោះ
ជាតិ ហើយរហូតមកដល់ដំណាល់កាលចុងក្រោយនេះទៀត ខាងរដ្ឋាភិបាលឯកបក្សនេះ បានដាក់បំរាម ប្រជាពលរដ្ឋមិន
ឱ្យមានការជួបជុំលើសពី១០នាក់ ហើយពិសេសមិនឱ្យមាន ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យទៀតផងជាក់ស្តែងដូច
កាលពីថ្ងៃទី៣០  ខែមិនាម្សិលមិញនេះ    ដែលគណបក្សសង្គ្រោះជាតិបានរៀបចំកម្មវិធីសមាជមហាជនមួយតែត្រូវបាន
ហាមឃាត់មិនឱ្យមានការជួបជុំនៅទីលានប្រជាធិបតេយ្យទេ។ ហើយនៅ ព្រឹកថ្ងៃច័ន្ទ ទី៣១នេះទៀតប្រជាពលរដ្ឋបានធ្វើ
បាតុកម្មដើម្បីទាមទារ សុំដំឡើងហ្រ្វេកង់ទូរទស្សន៍ និងបង្កើនកំលាំងផ្សាយ   ទៅតាមខេត្តមួយចំនួនរបស់   វិទ្យុសំបុកឃ្មុំ
ក៏ត្រូវបានអាជ្ញាធររបស់លោកហ៊ុន សែនបានដេញវាយប្រហារទៀត។  តើលោកហ៊ុន សែនចង់ធ្វើរដ្ឋប្រហារទីលានប្រជា
ធិបតេយ្យ រឺយ៉ាងណា?ខ្ញុំសូមលើកយកពាក្យថារដ្ឋប្រហារមកបកស្រាយក្នុងន័យខ្លីថា   មានន័យថាការ ដណ្តើមអំណាច ដណ្តើមទីកន្លែងណាមួយដោយខុសច្បាប់ ដោយប្រើតាមរយៈ យោធា រឺតាមមធ្យោបាយផ្សេងៗ។

បើយើងក្រឡេកទៅមើលការធ្វើរដ្ឋប្រហារថ្ងៃទី5 និងទី6ខែកក្តដា ឆ្នាំ1997 នៅពេល នោះ លោកហ៊ុន ជានាយករដ្ឋមន្រ្តី
ទី2 និងជាអ្នកចាប់ផ្តើមបញ្ជាការបើកវាយប្រហារ      ទៅលើកងទ័ពគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តម រណរិទ្ធដែលជានាយករដ្ឋមន្រ្តីទី1 ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីអំណាច ។

រដ្ឋប្រហារនោះបានប្រព្រឹត្តិទៅយ៉ាងជោគជ័យ ក្រោមការបង្ហូរឈាមដែលមានមនុស្សប្រម៉ាណ    200នាក់ស្លាប់ក្នុងនោះ
មានមន្រ្តីយោធានិងនគរបាលជាន់ខ្ពស់ដែលស្មោះត្រង់នឹងសម្តេច       ក្រុមព្រះនរោត្តម រណរិទ្ធជាច្រើននាក់ត្រូវកងទ័ព
លោកហ៊ុន សែន ចាប់ខ្លួនធ្វើទារុណកម្ម និងប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ ។ទាក់ទិននឹងព្រឹត្តិការណ៍នេះ  សូមបង្ហាញនៅ
ព្រឹត្តការណ៍មួយជ្រុងខណៈរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនខិតខំស្វែងរកកិច្ចអន្តរាគមន៍ដើម្បីចៀសផុតពីការ
ដាក់សំពាត រឺការថ្កោលទោសរបស់អន្តរជាតិ ។រដ្ឋប្រហារនេះបានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អន្តជាតិ ។ ហើយអង្គការសិទ្ឌិមនុស្សជាច្រើនបានថ្កោលទោសលោកហ៊ុន សែនថាបានប្រព្រឹត្តិអំពើរំលោភសិទ្ឌិមនុស្ស     និងបំពាន
ច្បាប់សង្រ្គាមយ៉ាងធ្ងន់ធ្ងរ ។ចំណែកសមាជិកសភាអាមេរិកកាំងមួយចំនួនបានព្យាយាមធ្វើច្បាប់ដើម្បី អោយមានការដាក់
ទណ្ឌកម្មលើលោកហ៊ុន សែន ។ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋពីររូបបានធ្វើ  សេចក្តីស្នើច្បាប់
មួយលេខ 314ចុះថ្ងៃទី15ខែតុលាឆ្នាំ1998 ដើម្បីអោយព្រឹទ្ធសភារបស់សហរដ្ឋអាមេរិចកអនុម័តបើកអោយមានការស៊ើប អង្កេតការណីលោកហ៊ុន សែនដែលពួកគេយល់ថាបានរំលោភនៅច្បាប់មនុស្សធម៌អន្តរជាតិ   ប៉ុន្តែសេចក្តីស្នើច្បាប់នោះ
ត្រូវ អាក់ខាន នៅជាប់គាំងនៅត្រឹមព្រឹទ្ធសភា   ដោយសាររដ្ឋបាលលោកហ៊ុន សែននាសម័យនោះបានបញ្ជូនលោកហោ
ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសទៅកាន់សហរដ្ឋអាមេរិច ហើយជួលអ្នកបញ្ចុះបញ្ចូលផ្នែកនយោបាយអោយបិទសេច
ក្តីស្នើច្បាប់នោះ ។

លោករីឆែល ហាញ ដែលជាប្រធានក្រុមហ៊ុន អរ-ធី-អេក ដែលជាក្រុមហ៊ុនមួយដែលធ្វើការបញ្ចុះបញ្ចូលខាងវិស័យច្បាប់
និង នយោបាយ ។      កុ្ងងឆ្នាំ1998 រដ្ឋបាលលោកហ៊ុន សែនបានជួលលោកហាញក្នុងតំលៃជាច្រើនសែនដូល្លារសហរដ្ឋ
អាមេរិក អោយបញ្ចុះបញ្ចូលព្រឹទ្ធសភាអាមេរិចកាំង    ដើម្បីតំកល់សេចក្តីស្នើច្បាប់នោះទុកមិនចាត់ការរឺមិនលើកយកមក
ពិភាក្សា ក្នុងកិច្ចប្រជុំសភាតែម្តង ។កាលពីខែដើមខែមិថុនាឆ្នាំ 2010 លោករីឆែល ហាញ បានផ្តល់បទសំភាស កាលដែល
លោកសម្រេចចិត្តធ្វើការអោយរដ្ឋាភិបាលលោកហ៊ុន សែន   ពីព្រោះលោកមិនចង់ឃើញសង្រ្គាមកើតមានទៀតនៅកម្ពុជា
ម្យ៉ាងទៀតលោកថាសេចក្តីស្នើច្បាប់នោះគ្មានភាពត្រឹមត្រូវនិងមិនមាន    យុត្តិធម៌ក្នុងការចោទប្រកាន់លោកហ៊ុន សែនថា
បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិនោះឡើយ ។សេចក្តីស្នើច្បាប់អាចបង្ករអោយស្ថានភាពនយោបាយនៅកម្ពុជាកាន់
តែធ្ងន់ធ្ងរថែមទៀត វាអាចទាញកម្ពុជាទម្លាក់ទៅក្នុងសង្រ្គាមស៊ីវិល ហើយបើប្រសិនបើសហរដ្ឋអាមេរិកនៅពេលនោះចង់
ដកគណបក្សប្រជាជនកម្ពុជា រឺលោកហ៊ុន សែនចេញពីអំណាចពិតមែន កម្ពូជានិងអាចមានសង្រ្គាមស៊ីវិលថ្មីមួយទៀតជា
មិនខាន ។ប៉ុន្តែលោកកឹម សុខាដែលសម័យនោះជាព្រឹទ្ធសមាជិកសភាខាងគណបក្សហ៊្វុនស៊ិនប៉ិចបានមានប្រសាសន៍ថា
លោកមិនជឿថានឹងអាចមានសង្រ្គាមស៊ីវិលកើតឡើងបានទេ  ប្រសិនបើសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិចកាំង
ក្លាយជាច្បាប់ហើយចូលជាធរមាននោះ ។ សេចក្តីស្នើច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិចកាំងលោកជេស៊ីហេម  និងលោក
នីម៉ាខូណេលបានចោទប្រកាន់លោកហ៊ុន សែនថា៖បានបញ្ជារអោយធ្វើរដ្ឋប្រហារមួយប្រឆាំងនិងរដ្ឋាភិបាលស្រប ច្បាប់
របស់ព្រះអង្គម្ចាស់នរោត្តម រណរិទ្ធ កាលពីខែកក្តដាឆ្នាំ1997 ។   សាក្សីដែលបានឃើញនាព្រឹត្តិការណ៍ថ្ងៃទី5 -6ខែកក្តដា
ឆ្នាំ1997 បានថ្លែងក្នុងលក្ខខ័ណ មិនបញ្ចេញឈ្មោះបាននិយាយយ៉ាងដូច្នេះថា ៖ ” ទីណាដែលមានដាក់ផ្លាកហ៊្វុនស៊ិនប៉ិច 
ប្រចាំភូមិ ឃុំ ដុតផ្ទះហើយ ចាប់ម្ចាស់ផ្ទះចង ធ្វើបាប វាយដុំ ខ្លះរហូតដល់ស្លាប់ ។   តែលោកហ៊ុន សែនដែលកាលណោះ
ជានាយករដ្ឋមន្រ្តីទី2បានចោទប្រកាន់ព្រះអង្គម្ចាស់ នរោត្តម រណរិទ្ធមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនិងជានាយករដ្ឋមន្រ្តី
ទី1ថា   ជាជនក្បត់ជាតិដោយសារ ចងសម្ព័ន្ធភាពជាមួយក្រុមឧន្ទាមខ្មែរក្រហម    និងថាសម្តេចក្រុមព្រះនរោត្តម រណរិទ្ធ បានកែនកម្លាំងទ័ពក្នុងគោលបំនងរំលំរដ្ឋាភិបាលរបស់លោកពីដំណែង ហើយថាលោកគ្រាន់តែជាអ្នកទប់ទល់ប៉ុននោះ ។ ប្រសាសន៍លោកហ៊ុន សែន៖ ” ប៉ាទាយ តាំងកាសាំង ដែលជាបន្ទាយ រក្សាកងអង្គរក្សព្រះអង្គ មិនមែនជាកន្លែងទីតាំង កងរក្សាព្រះអង្គទេ ប៉ុន្តែគឺជាទីកន្លែងលាក់អាវុធខុសច្បាប់ នាំខ្មែរក្រហមចូល    ហើយកន្លែងភេវរកម្មដ៏ធំបំផុតនៅតាំងក្រ
សាំង “ តែលោកកឹម សុខាបានបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិចនៅពេលនោះ  មិនត្រូវការអំណាចអ្វីទៀតទេព្រោះគណ
បក្សហ៊្វុនស៊ិនប៉ិចជាគណបក្សឈ្នះឆ្នោត និងជាគណបក្សកាន់អំណាច ។   លោកបន្តថាមានតែគណបក្សប្រជាជនពេល
នោះទេ ដែលជាអ្នកត្រូវការអំណាច ។ សមាជិកព្រឹទ្ធរបស់អាមេរិចកាំងទាំងនោះបានលើកឡើងថារដ្ឋប្រហារដ៏ហឹង្សានៅ
ពេលនោះបណ្តាលអោយមន្រ្តីជាន់ខ្ពស់ស្មោះត្រង់ នឹងព្រះអង្គម្ចាស់នរោត្តម រណរិទ្ធ    ប្រម៉ាណជា100នាក់ស្លាប់ ហើយ
ក្រុមអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ប្រម៉ាណ5ម៉ឺនផ្សេងទៀតភៀសខ្លួនចេញពីលំនៅស្ថាន ។

បើយើងពិនិត្យមើលទិដ្ឋភាពបច្ចុប្បន្នវិញ គឺវាមិនខុសពីរដ្ឋប្រហាលើកមុនៗឡើយ   យើងឃើញថាទីលានប្រជាធិបតេយ្យ
គឺជា កន្លែងមួយដែលត្រូវបានកាន់កាប់ដោយ កំលាំងយោធារបស់លោកហ៊ុន សែន ហើយហាមឃាត់មិនអោយប្រជាពល
រដ្ឋធ្វើបាតុកម្មទៀត។

សរុបសេចក្តីមកវិញយើងក៏អាចចាត់ទុកថា ក្រោមការដឹកនាំរបស់លោកហ៊ុន សែនគឺ តែងតែធ្វើការដណ្តើមយកអំណាចពី
ប្រជាពលរដ្ឋសឹងដែរគ្រប់អាណត្ត តាមរយៈគ្រប់រូប ភាពដែលគាត់អាចធ្វើទៅបានដោយ មិនបានគិតពីច្បាប់ជាតិ និងអន្តរ
ជាតិឡើយ។ បាទចំពោះការវិភាគខាងលើនេះគឺគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ដែលនៅក្មេងខ្ចី ក្នុងការវិភាគ។  ហើយ
សូមឱ្យពុកម៉ែបងប្អូនជួយពិចារណាបន្ថែមផងចុះ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com