វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បទវិភាគ៖ក្នុងនាមជា​អ្នកដឹក​នាំ​រដ្ឋា​ភិ​បាល​តើ​​​លោក​ហ៊ុន​សែន​ បាន​ទទួល​ខុសត្រូវ​​ លើវាសនា​របស់​កុមារ​​និង​​ចាស់​​ជរា​ដែល​​ដើរ​សុំ​ទាន​​តាម​ទីសាធារណៈ​​ហើយរឺនៅ​?​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ:
ប្រទេសកម្ពុជា ជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ក្រីក្រជាងគេ នៅលើ ពិភពលោក   បើទោះបីជាសម្ដេចខំប្រឹងរហូត
ដល់ជំពាក់បំណុលបរទេសរាប់ពាន់លាន ដុល្លាក៏ដោយ។ហើយបើនិយាយពីកុមារនិងចាស់ជរាវិញយើងសង្កេតឃើញថា
មានមួយចំនួនធំ ដើរតាមដងផ្លូវទីសាធារណៈដើម្បីសុំទានគ្រាន់បានចិញ្ចឹមក្រពះ។   នៅកម្ពុជាបើគេចង់រកអ្នកសុំទានគេ មិនចាំបាច់ចំណាយប្រាក់កាស និងពេលវេលា ច្រើននោះទេ គ្រាន់តែធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការក្នុងចំងាយដ៏ខ្លីបំផុត ក៏គេអាចឃើញមានអ្នកសុំទានហូរហែនៅតាមដងផ្លូវ ដោយគ្មានទាំងពេល នឹងចុះដាច់ទានទៀតផង  ជាពិសេសនៅតាម
ភ្លើងសញ្ញាចរាចរ។
តើក្នុងនាមលោកហ៊ុនសែនជាអ្នកដឹកនាំរដ្ឋាភិបាលបានទទួលខុសត្រូវលើវាសនារបស់កុមារ និងចាស់
ជរាដែលដើរសុំទានតាមទីសាធារណៈទាំងនោះ ហើយរឺនៅ?
 
មុននឹងបកស្រាយបញ្ហាខាងលើខ្ញុំសូមលើកយកពាក្យថារដ្ឋាភិបាលមកបង្ហាញ។ពាក្យថារដ្ឋាភិបាល គឺសំដៅលើអ្នកដែល
មានទំនួលខុសត្រូវខ្ពស់ជាងគេក្នុងការរក្សា អភិបាលប្រទេសរបស់ខ្លួន។ ចំពោះប្រទេសដែលមានស្តេចគ្រងរាជ្យ  គេហៅ
ថារាជរដ្ឋា ភិបាល  ហើយមិនមែនមានន័យថាជាអ្នកអភិបាលស្តេចនោះទេ តែវាមានន័យថាជា  អ្នកទទួលព្រះរាជកិច្ចអភិ
បាលរក្សាប្រទេសទៅវិញ។ជាក់ស្តែងដូចប្រទេសកម្ពុជា គឺជាប្រទេសដែលមានស្តេចតែអំណាចក្នុងការដឹងនាំរដ្ឋគឺនាយក
រដ្ឋមន្ត្រីដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  ហើយការដឹកនាំប្រទេសនោះ ទៀតសោធ មិនត្រូវ
ទុកប្រជាពលរដ្ឋខ្លួនអោយរស់នៅក្នុងភាពលំបាក វេទនានោះដែរ   គឺត្រូវមានការបីបាច់ថែរក្សាអោយរស់នៅប្រកបដោយ
ភាពថ្លៃថ្នូរថ្វីត្បិតតែការរស់នៅរបស់មនុស្សគឺត្រូវពឹងពាក់លើខ្លួនឯងជាសំខាន់ ទើបអ្នកដ៏ទៃអាចជួយបាន។ ត្រង់ចំនុចនេះ សូមលើកយកនូវពុទ្ធឧវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ សម្ដែងថា អត្តាហិ អត្តនោ នាថោ ខ្លួនជាទីពឹងរបស់ខ្លួន  ប៉ុន្តែ ពុំមែនមានន័យថា ហាមផ្ដាច់មនុស្សមិនឱ្យទាក់ទងគ្នា ក្នុងសង្គមដែរ។

ដូច្នេះសង្គមខ្មែរបច្ចុប្បន្ននេះ ការចេះជួយគ្នាក្នុងគ្រាក្រជាកិច្ចត្រូវធ្វើការទាក់ទងគ្នាប្រចាំថ្ងៃរបស់មនុស្ស។    ក្នុងនោះរដ្ឋាភិ
បាលក៏មានតួនាទី ក្នុងការជួយប្រជាពលរដ្ឋតាមរយៈគ្រប់រូបភាព   ដែលមិនអាចទុកប្រជារាស្ត្រខ្លួនឯង អោយរស់នៅក្នុង
ភាពតែលតោលឡើយព្រោះរដ្ឋាភិបាលក៏ចាត់ទុកជាឪពុក រឺម្តាយនៅក្នុងគ្រួសារមួយដែរ។ ហើយក្នុងនាមជាឪពុក រឺម្តាយ
គេមិនដែលទុកកូនចៅខ្លួនឯង អោយរស់នៅក្នុងភាពវេទនា តោកយ៉ាក គេតែងតែយកចិត្តទុកដាក់បំផុតក្នុងការ  មើលថែ
រក្សា ចិញ្ចឹមបីបាច់រហូតដល់កូនអាចរស់នៅ ឬប្រកបរបរ រកស៊ីដោយខ្លួនឯងបាន។   ផ្ទុយទៅវិញ បើក្នុងគ្រួសារមួយមាន
ឪពុក ម្តាយដែលមិនបានយកចិត្តទុក ដាក់ ចិញ្ចឹមកូនអោយរស់នៅក្នុងភាពប្រសើនោះ គេចាត់ទុកថាឪពុកម្តាយមិនមាន
ទំនួល ខុសត្រូវចំពោះកូនខ្លួនឯងឡើយ។     ជាក់ស្តែងដូចប្រទេសកម្ពុជា ដែល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ប្រមាណជា៣ទសវត្សន៍ យើងសង្កេតឃើញថា     ប្រជាពលរដ្ឋភាគច្រើនមិនថាក្មេងតូចៗ ឬចាសជរា
នៅតែក្រីក្រ ហើយពេលខ្លះអ្នកទាំងនោះ បានដើរសុំទានគេដើម្បីចិញ្ចឹមជីវិតទៅវិញ តើនេះអាច ចាត់ទុកថាជាឪពុកម្តាយ
ដ៏ល្អហើយឬនៅ? ហើយថាតើមូលហេតុនៃភាពក្រីក្រទាំងនេះ កើតឡើងដោយសារឪពុកម្តាយ មិនល្អ ឬ ក៏កូនមិនបាន
ដើរតាមគន្លងធម៌?ហើយចំ ពោះចំងល់ទាំងនេះខ្ញុំសូមអោយពុកម៉ែ បងប្អូនជួយពិចារណាផងចុះ។

សរុបសេចក្តីមកវិញ យើងសង្កេតឃើញថាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់លោកហ៊ុន សែន គឺបានបន្សល់
ទុកនូវភាពវេទនាអោយប្រជាពលរដ្ឋកាន់ តែធ្ងន់ធ្ងរទៅៗ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com