វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ក្រោយ​ពី​ការ​ចូល​សភា​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ និង​ចរន្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលួន​ហើយ ​តើ​អ្នក​នយោបាយ​ថ្មី​អាច​ដោះ​ខ្លួន​ចេញ​ពី​មនោគមន៍​វិជ្ជា​យួន ​បាន​ដែរ​ឬ​ទេ?​ ​
បង្ហោះ​នៅ​វេលាមោ៉ង 8:10 am ថ្ងៃ Monday 11th August 2014អត្ថបទ​ដោយ: ច័ន្ទ សេរី
               ក្រោយពីការចូលសភារបស់គណបក្សឈ្នះឆ្នោតទាំងពីរ និងចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាបានដំណើរ
ការប្រព្រឹត្តទៅដោយរលួនហើយ តើអ្នកនយោបាយថ្មីអាចដោះខ្លួនចេញពីមនោគមន៍វិជ្ជាយួន  បានដែរឬទេ?     ប្រទេស
កម្ពុជាបានឆ្លងកាត់ដំណើរការនៃការផ្លាស់ប្តូរ  របបដឹកនាំប្រទេសអស់រយៈកាលជាច្រើនទស្សវត្សន៍មកហើយ។  របបដឹក
នាំប្រទេសកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់វាមានភាពខុសគ្នាទៅតាម គោលនយោបាយរបស់បុគ្គលដឹកនាំ។ ដូចជាការ
នាំកាលពីសម័យចក្រភពអង្គរ ព្រះបាទជ័យវរ្ម័នទី ៧ដែលជាព្រះរាជាដ៏ល្បីល្បាញមួយអង្គដែលបុគ្គលដឹកនាំដ៏ទៃមិនអាច
យកមកប្រៀបប្រដូចបានជាមួយព្រះអង្គ។ នៅក្នុងទ្រឹស្តីព្រះអង្គបានកត់ត្រាទុកថា «ទុក្ខរបស់ប្រជានុរាស្ត្រជារបស់ទុក្ខព្រះ
អង្គ »និងទឹកអម្រែកភ្នែកព្រះស្តែង សម្រែករាជសី សម្តីឥសូរ ថ្ងូរព្រះឥន្ទ សុប៉ិនស្ថានសួគ៌ ខួរទន្សាយ សប្បាយស្រមោច។
អត្ថន័យទាំងនេះចង់បញ្ជាក់ពីគោលនយោបាយ នៃការដឹកនាំបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យនោះការដឹកនាំមានការ
រីកចម្រើនខ្លាំងណាស់  ទឹកដីក៏ធំទូលំទូលាយប្រជានុរាស្ត្រ រស់នៅចេះសាមគ្គីគ្នា  មិនមាននមោគមន៍ប្រទេសជិតខាងគ្រប
ដណ្តប់មកលើគោលនយោបាយរបស់ព្រះអង្គនោះឡើយ។
 

           បើយើងសិក្សាតាមដានប្រវត្តិសាស្ត្រក្នុងរបបមេដឹកនាំជំនាន់ក្រោយៗទៀតឃើញថា ឥទ្ធិពលមនោគន៍វិជ្ជាបានចូល
មកលុកលុយរឿងផ្ទៃក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់រៀងមក។ ទន្ទឹមនឹងនោះមនោគមន៍វិជ្ជាយួនក៏បានចាក់ស្រេះក្នុងនយោ
បាយផ្ទៃក្នុងប្រទេសកម្ពុជាផងដែរ។ ហើយមនោគមន៍វិជ្ជាត្រជាក់របស់ហូជីមិញនេះមិនទាន់មានអ្នកនយោបាយណាម្នាក់
អាចរំដោះខ្លួនចេញផុតបានទេ សំណួរសួរថា តើអ្នកនយោបាយជំនាន់ថ្មីនេះអាចដោះខ្លូនចេញពីមនោគមន៍វិជ្ជាយួនបាន
ដែរឬទេ? ក្នុងន័យនេះអាត្មាអភាពសូមនាំអារម្មណ៍អស់លោកអ្នកទៅកាន់ប្រវត្តិអតីតកាលបន្តិចសិន កាលពីសម័យខ្មែរ
ក្រហម ប្រទេសកម្ពុជាត្រូវបានគេដឹងថា មេដឹកនាំនៃប្រទេសកម្ពុជាបានទទួលនូវឥទ្ធិពលមនោគមន៍វិជ្ជាពីប្រទេសគុម្មុយ
នីស្ថជាច្រើនក្នុងនោះមនោគមន៍វិជ្ជារបស់ហូ ជីមិញ ត្រូវបានមេដឹកនាំសម័យនោះរងឥទ្ធិពលយ៉ាងខ្លាំងផងដែរ រហូតបាន
ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវជម្លោះផ្ទៃក្នុងប្រទេស គឺសង្គ្រាមសម្លាប់រវាងខ្មែរ និងខ្មែរដូចគ្នាដើម្បី បាននូវអំណាចមកក្នុង
ដៃដឹកនាំនាវាប្រទេស។ មនោគមន៍វិជ្ជានេះ គឺជាអាវុធមួយដ៏សាហាវជាងគេដែលមនុស្សភាគច្រើនមានការភ័យខ្លាច ក៏ប៉ុន្តែ
ហេតុអ្វីបានជាមនុស្សដែលជាមេដឹកនាំប្រទេសនិមួយៗតែរងឥទ្ធិពលមនោគមន៍វិជ្ជានេះ? បើនិយាយទៅតាមទ្រឹស្តីនៃព្រះ
ពុទ្ធសាសនាលោកថាមកពីយើងមានលោភៈ ទោសៈ និងមោហៈ ឬស្សគល់ទាំងបីប្រការនេះ បានរុញច្រានមនុស្សទាំងអស់
ឱ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដល់ខ្លួន ក៏ដូចប្រទេសជាតិទាំង មូលផងដែរ។ យើងងាកមកសម័យបច្ចុប្បន្ននេះវិញឃើញ
ថាមនោគមន៍វិជ្ជាយួននេះនៅតែជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងមកលើប្រទេសកម្ពុជា បើទោះបីជាគេដឹងថា ទទួលយកនូវម
នោគមន៍នេះមានភាពអន្តរាយដល់ប្រទេសក៏ដោយ សម្រាប់បុគ្គលដែលល្មោភអំណាចតែងតែរងនូវ មនោគមន៍វិជ្ជានេះជា
បន្តបន្ទាប់ ដោយជៀសមិនបាន។ ដូចគ្នានេះដែរ ពួកមេដឹកនាំទាំងអស់ នៅទូទាំងពិភពលោកទំាងមូល តែងតែទទួលយក
មនោគមន៍វិជ្ជាពីប្រទេសផ្សេងដែលមានឥទ្ធិ ពលមកអនុវត្តន៍ដើម្បីផ្សារភ្ជាប់ក្នុងសង្គមនយោបាយរបស់ខ្លួន ជាឧទាហរណ៍
ស្រាប់សម័យខ្មែរ ក្រហម សម័យ លន់ នុល សម័យសង្គមរាស្ត្រនិយម និងសម័យបច្ចុប្បន្ននេះ។


          ជាការពិតណាស់ ប្រសិនណាបើមេដឹកនាំក្នុងអាណតិ្តថ្មីនេះ កែប្រែនូវចរិកនយោបាយ របស់ខ្លួន ដោយស្របទៅតាម
របបនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដមែននោះ ហើយមេដឹកនាំ យកប្រជាពលរដ្ឋរបស់ខ្លួនជាធំដោយស្តាប់
នូវរាល់មតិប្រជាពលរដ្ឋដែលត្រូវការឱ្យថ្នាក់ដឹកនាំប្រទេសជួយដោះស្រាយទៅតាមលក្ខណៈជាតិនិយមពិតប្រាកដ មេដឹក
នាំមានឆន្ទៈបម្រើ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងទទួលរ៉ាប់រងនូវវាស្នាជាតិទាំងមូលរបស់ខ្លួនបាន និងធានាបាន
នូវនិរន្តរភាព សុខសន្តិភាព គោលនយោបាយប្រជាធិបតេយ្យ មិនលោ្មភនិងអំណាចផ្តាច់ការ ប្រកាន់បក្សពួកនិយមគ្រួសារ
និយម គិតអ្វីគឺឃើញតែផលប្រ យោជន៍ប្រទេសជាតិរួម មិនចាញ់ល្បិចកល្បនយោបាយ និងវង្វេងវក់វីទៅនឹងលាភសក្ការៈ។


       បើមេដឹកនាំអាចលះបង់ចោលនូវគំនិតប្រជាភិថុត និងលោភៈទាំងបីយ៉ាងនោះបានប្រទេសជាតិនឹងមិនមានគ្រោះ
មហន្តរាយដូចសម័យពុល ពតនោះទេ។ សព្វថ្ងៃនេះការដឹកនាំប្រទសជាតិ    អស់រយៈជាង៣០ឆ្នាំកន្លងទៅនេះ មនោគមន៍
វិជ្ជារបស់ហូជិមីញនូវតែមានឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ហើយរដ្ឋាភិបាលមិនសូវជា គិតគូរផលប្រយោជន៍ដល់
ប្រជាពលរដ្ឋរបស់ខ្លួនប៉ុន្មានទេ យើងឃើញហើយរាល់សកម្មភាពតវ៉ា ទាមទារដើម្បីតែក្រពះរស់នៅហូបឆ្អែត កំដរសេចក្តីស្លាប់
ទៅវិញតែប៉ុណ្ណោះ រដ្ឋាភិបាលហាក់ដូចជាមិនអើពើជាមួយពលរដ្ឋរងគ្រោះទីទ័លក្រទាល់តែសោះ។ នេះឬជាគោលនយោ
បាយជាតិនិយមពិតប្រាកដ? ចំណុចទាំងនេះមើលឃើញថា ជាមនោគមន៍វិជ្ជាពួកគុម្មុយនីស្ថ ផ្តាច់ការពិតៗ ប្រទេសដែល
ទទួលរងនូវមនោគមន៍វិជ្ជាពីហូ ជីមីញនោះ ត្រូវបានគេហៅថា ដែនដីឥណ្ឌូចិន ដែលមានប្រទេស កម្ពុជា ឡាវ ជាដើម។
ចុះប្រសិនយើងនិយាយថា ក្នុងអាណត្តិថ្មីដែលគណបក្សឈ្នះឆ្នោតទាំងពីគ្រោងនឹងចូល ប្រជុំក្នុងរដ្ឋសភាជាតិនាពេលខាង
មុខនេះ ហើយគោលនយោបាយថ្មី របស់គណបក្សទាំងពីរ អាចលុបបំបាត់នូវមនោគមន៍វិជ្ជាយួនបានដែរឬទេ? ដោយសុំឱ្យ
គណបក្សកាន់អំណាចប្តូរគោលនយោបាយរបស់ខ្លួន ស្តាប់មតិរបស់គណបក្សប្រឆាំង និងទទួលយករាល់ សំណូមពរបស់
ពលរដ្ឋខ្មែរ ហើយលះបង់នូវបរទេសនិយម ងាកមកចាប់យកជាតិនិយមវិញ ន័យនេះអាចធ្វើឱ្យមនោគមន៍វិជ្ជាបរទេស នឹង
រលត់បាត់ទៅបន្តិចម្តងៗ រហូតជាគំរូដល់មេដឹកនាំគ្រប់ជំនាន់ក្រោយៗទៀត។ គណបក្សដែលកាន់អំណាចត្រូវតែលុបបំបាត់
នូវនិទណ្ឌភាពក្នុងប្រទេសរបស់ខ្លួនចេញ ពីសន្តានអោយអស់ ចាប់យកនូវអ្វីដែលថ្មីល្អបំផុតកុំមានល្បិចពិសពុល ដោយ
យកពលរដ្ឋជា ឈ្នាន់នយោបាយរបស់ខ្លួនដើម្បីកាន់កាប់អំណាចតពូជពង់វង្សត្រកូល។ អាចផ្តល់ឱកាសឱ្យ មនុស្សជំនាន់
ថ្មីបង្ហាញនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ទៅប្រើប្រាស់បម្រើផលប្រយោជន៍ឱ្យប្រទេសជាតិរបស់ពួកគេនាពេល
អនាគតបន្តទៀតទើបប្រទេសរួចផុតនូវរបបផ្តាច់ការនិងជៀសផុតពីមនោគមន៍វិជ្ជាយួនគុម្មុយនីស្ថបាន។កំអែលមនោគមន៍
វិជ្ជារបស់ហូ ជី មិញនេះ ត្រូវធ្វើម៉េចលុបបំបាត់ឱ្យអស់ ចាប់យកនូវមនោគមន៍វិជ្ជាសេរីដើម្បីអភិវឌ្ឈន៍កសាង ដឹកនាំប្រទេស
ជាតិឱ្យរីកចម្រើនគង់វង់តរៀងទៅ។ ការវិភាគរបស់ស្មេរនេះមិនសូវជាបានស៊ី ជម្រៅតាមការទ្រឹស្តីបណ្ឌិតនោះទេ គ្រាន់តែ
ជាចំណែកមួយដ៏តូចសម្រាប់ដាស់ស្មារតីមេដឹកនាំឱ្យភ្ញាក់រលឹក នូវទង្វើរបស់ខ្លួនដែលមានកំហុសឆ្គងមកលើប្រជាពលរដ្ឋ
និងវាស្នាប្រទេស ជាតិប៉ុណ្ណោះ ដោយពេលវេលាខ្លីអាត្មាភាពសូមបញ្ចប់ត្រឹមតែប៉ុណ្ណះ បើមានកំហុសឆ្គងដោយ ប្រការណា
មួយនោះសូមប្រិយមិត្តបងប្អូនខ្មែរស្នេហាជាតិក្នុងប្រទេស ក្រៅប្រទេសទាំងអស់ ជាពិសេសប្រិយមិត្តបណ្តាញសង្គមហ្វេស
បុក មេត្តាខន្តីអភ័យទោស។ សូមថ្វាយបង្គំលា និង ចម្រើនពរលា។

_________________________________________________________________________________

អត្ថបទទាក់ទង

 អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាស្នើឱ្យតំណាងរាស្រ្ដទាំងអស់ធ្វើកម្មវិធីណាត់ជួបជាមួយនឹង ប្រជាពលរដ្ឋនៅតាមការិយាល័យតំណាងរាស្រ្ដក្នុងមណ្ឌលនីមួយៗជាប្រចាំឲ្យបាន
ការត្រៀមខ្លួនចូលប្រជុំសភាលើកទី៣ នីតិកាលទី៥ របស់គណៈបក្សសង្គ្រោះជាតិ

គណកម្មការទី១០នៃរដ្ឋសភាជូបពិភាក្សាស្តីពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា
នយោបាយលាបពណ៌របស់សង្គមកម្ពុជា
មត៌នយោបាយសង្គ្រោះជាតិផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានត្រឡប់មកពីទស្សនកិច្ចក្រៅប្រទេសវិញហើយនៅរសៀលនេះ
 ចលនានយោបាយរបស់គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ
ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្តេជ្ញាថាជួយដោះស្រាយបញ្ហាជម្លោះដីធ្លីពលរដ្ឋនៅ ខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបងឱ្យទាល់តែបាន
តើកម្ពុជាមានការអភិវឌ្ឍន៍តាមបែបលិទ្ឋិប្រជាធិបតេយ្យហើយឬនៅ?

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com