វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប​ទ​ស​ម្ភា​ស​ន៍​ជា​មួ​យ​យុ​វ​ជ​ន​នា​ង​សុ​ឃុ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 9:20 am ថ្ងៃ Tuesday 2nd September 2014អត្ថបទ​ដោយ: ឡាត សាឡាង

      នៅពេលដែលឆាកនយោបាយរបស់កម្ពុជា ចាប់ផ្តើមមានភាពជាប់គាំងនិងអូសបន្លាយអស់ជា ច្រើនខែមកនោះ មាន
យុវជនជាច្រើនដែលចាប់ផ្តើមចេញមុខប្រលូកនៅក្នុងសង្គមនយោបាយតែក៏មានយុវជនខ្លះនៅតែមិនសូវខ្វាយខ្វល់អំពីជី
វិតនយោបាយប៉ន្មាននោះទេ ដោយយុវជនខ្លះ គិតថាការរស់នៅក្នុងជីវិតជាអ្នកនយោបាយគឺមានតែភាពបោកប្រាស់តែប៉ុ
ណ្ណោះ។ ចំណែកយុវជនខ្លះទៀតក៏បានប្រលូកនៅក្នុងនយោបាយយ៉ាងសកម្មដោយសារតែយុវជនទាំងអស់នោះគិតថា
ការរស់នៅក្នុងជីវិតជាអ្នកនយោបាយគឺដើម្បីមិនអោយអ្នកនយោបាយធ្វើការបោកប្រាស់ទៅ ដល់ពួកគេទើបពួកគេចង់
ឈានជើងអោយដល់នយោបាយផ្ទាល់តែម្តង។

      ក៏ប៉ុន្តែទោះបីជាសន្ទុះរបស់យុវជនជាច្រើនបានងើបឈរជាមួយអ្នកនយោបាយដើម្បីចង់អោយមានការផ្លាស់ប្តូរក៏ដោ
យក៏អ្នកកាន់អំណាចនៅតែមិនសូវជាខ្វាយខ្វល់ជាមួយនិងការក្រោកឈរ របស់យុវជនទាំងនោះឡើយ អ្វីដែលសំខាន់អ្នក
កាន់អំណាចគឺគិតតែថាធ្វើយ៉ាងណាដើម្បីអោយ  បានលុយដាក់នៅក្នុងហោប៉ាវរបស់គេតែប៉ុណ្ណោះ ដោយគេមិនគិតអំពី
ការផ្លាស់ប្តូដើម្បីនិងអោយ  ប្រទេសមួយមានភាពរីកចំរើននោះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏នៅតែមានមនុស្សមួយក្តាប់
តែង តែអួតសរសើរនិងលើកតម្កើងនៅមេរបស់គេថា ដឹកនាំទៅដោយលិទ្ឋិប្រជាធិបតេយ្យ។ ចំណុច ត្រង់នេះយើងគួរកត់
សម្គាល់ថាប្រទេសជាតិ គេមួយដ៏ទៃផ្សេងទៀតដែលជាអ្នកដើរតាមលិទ្ឋិប្រ ជាធិបតេយ្យពិតប្រាកដនៅពេលដែលយុវជន
មានការរើបំរាស់តែ៥០%ភាគរយហើយនោះ នោះ ការផ្លាស់ប្តូរនៅក្នុងប្រទេសមួយត្រូវតែមាន។ ចុះចំណែកកម្ពុជានៅពេ
លដែលភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតរួចមកនោះគឺមានយុវជនងើបឡើងស្ទើថាមានចំនួនច្រើនជាង ៥០
%ទៅទៀតក៏ប៉ុន្តែនៅតែមិនមានការផ្លាស់ប្តូនៅឡើយ ។
        ចំពោះបញ្ហាសង្កមក៏ដូចជាបញ្ហាយុវជនក្នុងការហ៊ានប្រឆាំងជាមួយនិងទង្វើរបស់នាយករដ្ឋមន្រ្តីនោះនៅថ្ងៃទី០២ខែ
កញ្ញាឆ្នាំ២០១៤នេះវិទ្យុសម្លេងព្រះសង្ឃឯករាជ្យបានធ្វើបទសម្ភាសន៍ជាមួយនិងយុវជនម្នាក់គឺលោកនាងសុខុនដែលត្រូវ
បានតុលាការសាលាដំបូងទើបនិងដោះលែងឪ្យនៅក្រោឃុំពាក់ព័ន្ឋទៅហ្នឹងអំពើហឹង្សា កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១
៤ ហើយយុវជនម្នាក់នេះក៏ធ្លាប់ត្រូវបានដាក់ពាក់ប្តឹងទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនទាក់ទងទៅហ្នឹងការកាត់ដីអោ
យវៀតណាមខុសច្បាប់ផងដែល។

តើកត្តាអ្វីដែលជម្រុញអោយលោកហ៊ានប្តឹងលោកនាយករដ្ឋមន្រ្តីហ៊ុនសែនពីរឿងកាត់ដីដោយខុសច្បាប់ទៅអោយជនជា
តិវៀតណាមនោះ?

       ខ្ញុំសូមជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ថាកក្តាចម្បងដែលបណ្តាលឪ្យប្អូនហ៊ានចេ
ញមុខការពារប្រទេសជាតិរបស់ខ្ញុំនោះគឺមកពីខ្ញុំមានការឈឺចាប់នៅទង្វើរនៃថ្នាក់ដឹកនាំរបស់ខ្មែរយើងដែលមិនចេះការពា
រជាតិមិនចេះស្រលាញ់ជាតិរបស់ខ្លូនបែរជាធ្វើអំពើរប្តេសផ្តាស់កាត់ទឹកដីរបស់ខ្លួនដែលជាទឹកដីរួមរបស់ជាតិទៅអោយជន
ជាតិយួនដោយខុសច្បាប់។  ដូចនេះក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយខ្ញុំត្រូវតែចេញមុខការពារ ពេលណាដែលជាតិ មាន
គ្រោះថ្នាក់ពេលណាដែលជាតិមានមហន្តរាយនោះខ្ញុំជាយុវជនខ្ញុំត្រូវតែយកខ្លួនយកប្រាណរបស់ខ្ញុំយកឈាមស្រស់របស់
ខ្ញុំដែលអ្នកម្តាយអាកាត់មកឪ្យខ្ញុំនិងបង្កើតខ្ញុំមកអោយនៅលើទឹកដីកម្ពុជានេះគឺដើម្បីការពារជាតិនិងការពារមាតុភូមិព្រោះ
ថាប្រទេសជាតិគឺប្រៀបបានដូចជាផ្ទះរបស់ខ្លួន បើប្រទេសជាតិវិនាស់ហិនហោចហើយនោះ គឺម្ចាស់ខ្លួនគឺគ្មានជម្រកបើនិ
យាយពីសត្វវិញ គឺគ្មានសំបូកសម្រាប់និងជ្រុកកោន  ដូចនេះក្នុងនាមយើងជាយុវជនយើងត្រូវតែហ៊ានចេញមុខការពារជា
តិការពារមាតុភូមិរបស់ខ្លួនដែលត្រូវបាន បុគ្គលមួយក្តាប់តូចនោះយកមកបំផ្លាញធ្វើឪ្យខ្ទិច ខ្ទី ដូចនេះក្នុងនាមខ្ញុំជាយុវជន
មួយរូបខ្ញុំត្រូវតែចេញមុខមកការពារឪ្យបាន។

     ចំណែកពាក្យបណ្តឹងដែលរូបខ្ញុំដែលបានដាក់ពាក្យផ្តឹងទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន រូបខ្ញុំមានជំនឿយ៉ាងម៊ុត
មាំទៅលើខ្លួនឯង ព្រោះខ្ញុំគិតថាការដាក់ពាក្យប្តឹងនេះ គឺវាត្រឹមត្រូវទៅតាម ច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដូចនេះខ្ញុំមិនមាន
ការភ័យខ្លាចនោះទេ  ប៉ុន្តែគ្រាន់តេមានការព្រួយបារម្មណ៍ អំពីសុខវត្ថិភាពផ្ទាល់ខ្លួនបន្តិចបន្ទួចតែប៉ុណ្ណោះ ព្រោះម្យ៉ាងដូច
ពាក្យចាស់លោកពោលថា យើងមិនអាចយកពងមាន់យកទៅជល់ជាមួយនិងថ្មបាននោះទេប៉ុន្តែពាក្សស្លោកមួយនេះយើង មិនអាចយកមកប្រៀបធៀបជាមួយនិងយុវជនសម័យទំនើបនេះបាននោះទេ ដោយសារតែពាក្យ ស្លោកមួយនេះធ្វើអោយ
យុវជនជាច្រើនមានការភ័យខ្លាច ដោយសារតែយកអំណាចជាធំយើងមិន អាចយកអំណាចជាធំបាននោះទេ យើងត្រូវតែ
យកច្បាប់ជាធំ។

      ចំពោះការចាប់ខ្លួនរូបខ្ញុំបើតាមភាពជាក់ស្តែងនេះគឺគ្រាន់តែជាឆាកល្ខោននយោបាយមួយរបស់លោកហ៊ុនសែនតែប៉ុ
ណ្ណោះដែលគាត់ត្រូវតែចាប់យុវជនដើម្បីហ្នឹង ទាញឬហៅថាចាប់កូនជំរិតមេដូច្នេះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគាត់ប
ញ្ជាដៃជើងរបស់គាត់ដើម្បីឪ្យចាប់យុវជនគឺដើម្បី អោយលោកប្រធានសមរង្ស៊ីគាត់ព្រមចូលសភា ដើម្បីនិងបង្គ្រប់ទឹកទៅ
ឪ្យខ្លួន ប៉ុន្តែទោះបីជាគាត់ ព្រមចូលសភាក៏ដោយក្តីក៏យុវជននៅតែទាមទារនៅអ្វីដែលជាផលប្រយោជន៍ជាតិដ៏ដែលហើ
យក្នុងនាមខ្ញុំជាយុវជនម្នាក់ហើយខ្ញុំក៏ធ្លាប់បានជាប់ពន្ឋនាគារ  ផងដែលនោះរូបខ្ញុំនៅតែមិនចុះញុមជាមួយនិងទង្វើរបស់
លោកហ៊ុនសែននោះទេគឺខ្ញុំនៅតែបន្តបេសកកម្មជាតិរបស់ខ្ញុំ ហើយក៏សូមបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេ
សទាំងអស់ថាទោះបីជារូបខ្ញុំមួយនេះក្លាយទៅ ជាស្អីក៏ដោយក៏រូបខ្ញុំនេះតែមានឆន្ទះក្នុងការការពារជាតិរបស់ខ្ញុំ។

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com