វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈIMNSJ
ប​ទ​ស​ម្ភា​ស​ន៍ៈ​លោ​ក​ច័​ន្ទ ពុ​ទ្ធិ​ស័​ក្ត​ស​ក​ម្ម​ជ​ន​កា​រ​ពា​រ​ដី​ធ្លី​នៅ​ស​ហ​គ​ម​ន៍​បឹ​ង​ក​ក់​ប​ន្ទា​ប់​ពី​ចេ​ញ​ពី​ព​ន្ធ​នា​គា​រ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ: ច័ន្ទ សេរី
    កាលពីថ្ងៃទី០២.០៣ ខែមករា ឆ្នាំ២០១៤កន្លងទៅនេះកម្មករ កម្មការិនីនៅរោងចក្រយ៉ាក ជីង សួនកាណាឌីយ៉ាផ្លូវវេង
ស្រែង និងរោងចក្រជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជាបានផ្ទុះបាតុកម្មនិងកូដកម្មព្រមៗគ្នាដើម្បីទាមទារសុំដំឡើងប្រា
ក់ឈ្នួលកម្មករគ្រប់វិស័យចំនួន១៦០ដុល្លាក្នុងមួយខែការផ្ទុះបាតុកម្មនិងកូដកម្មនេះស្របពេលដែលគណបក្សសង្គ្រោះជា
តិបានធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារការបោះឆ្នោតឡើងវិញនិងបង្កើតគណកម្មការចម្រុះឯករាជ្យមួយ
ក្នុងការត្រួតពិនិត្យរាប់សន្លឹកឆ្នោតឡើងវិញប៉ុន្តែត្រូវបានលោកហ៊ុនសែនបញ្ជាក្រុមកងកម្លាំងប្រដាប់អាវុធចម្រុះនិងកងសន្តិ
សុខស្លៀកពាក់ឯកសណ្ឋានស៊ីវិលខ្លះជាប្រភេទក្រុមក្មេងស្ទាវបានឆ្មក់វាយបំបែកទីលានប្រជាធិបតេយ្យកាលពី ថ្ងៃទី០៤ខែ
មករាឆ្នាំ២០១៤ម៉ោង១១កន្លះថ្ងៃត្រង់។ជាមួយគ្នានោះដែរលោកច័ន្ទ ពុទ្ធិស័ក្តជាសកម្មជនការពារដីធ្លីនៅសហគមន៍បឹងក
ក់ក្នុងចំណោមសកម្មជនដ៏ទៃជាច្រើននាក់ទៀតលោកបានទៅចូលរួមឃ្លាំមើលកម្មករកម្មការិនីធ្វើបាតុកម្មនៅសូនកាណាឌី
យ៉ាផ្លូវវែងស្រេង មុខតំបន់សេដ្ឋកិច្ចពិសេស  និងបន្តការចូលរួមឃ្លាំមើលនៅមុខរោងចក្រយ៉ាកជីងជាបន្តទៀតខណៈនៅទី
នោះកំពុងតែមានស្ថានភាពតឹងតែងកាន់តែខ្លាំងទៅៗរវាងកម្មករព្រះសង្ឃ    និងក្រុមទ័ពទាហ៊ានឆ័ត្រយោង៩១១របស់ចា
ប ភក្តី និងចាប សុភ័ក្រដែលមានតួនាទីជាអ្នកបញ្ជាកងកម្លាំងទាហ៊ាន ៩១១ នៅទីនោះ។

       ព្រះតេជព្រះគុណកែវ សុម៉ាលីធ្វើបទសម្ភាសន៍ជាមួយលោក ច័ន្ទពុទ្ធិ ស័ក្តជា សកម្មជនការពារដីធ្លីនៅសហគមន៍បឹង
កក់ ដែលត្រូវបានទ័ពឆ័ត្រយោង៩១១បានចាប់វាយធ្វើទារុណកម្មបណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងររហូតដល់សួលសន្លប់
និងបញ្ជូនទៅដាក់ពន្ទនាគារត្រពាំងផ្លូងខេត្តកំពង់ចាមដូចតទៅ៖
       កែវ សុម៉ាលី៖ ចម្រើនពរបង! មូលហេតុអ្វីបានជាបងត្រូវបានទាហ៊ានឆ័ត្រយោង ៩១១វាយ និងចាប់ខ្លួនបងយកទៅ
ដាក់ពន្ធនាគារ ម ៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម?
       ច័ន្ទ ពុទ្ធស័ក្ត៖  កូណា! សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ!  ដើមហេតុដែលបណ្តាលឱ្យមានការចាប់ខ្លួនខ្ញុំកូណា
នោះគឺដោយសារតែមានការធ្វើបាតុកម្មរបស់កម្មករខ្មែរ ទាមទារប្រាក់ឈ្នួល១៦០ដុល្លាក្នុងមួយខែ ហើយនៅពេលនោះខ្ញុំ
កូណាបានទៅចូលរួមឃ្លាំមើលនៅតំបន់រោងចក្រយ៉ាកជីងដើមឡើយ  ខ្ញុំកូណានៅមុខតំបន់សេដ្ឋកិច្ចពិសេសទេក្រោយម
កមានកម្មករប្រហែលជា៣ទៅ៤នាក់រត់មកស្រែកប្រាប់និងហៅកម្មករកំពុងតែធ្វើកូដកម្មសុំឱ្យទៅជួយកម្មករដែលកំពុងតែ
ធ្វើបាតុកម្មនៅមុខរោងចក្រយ៉ាកជីងត្រូវបានក្រុមទាហ៊ាន៩១១ធ្វើការបង្ក្រាបយ៉ាងចាស់ដៃបណ្តាលឱ្យកម្មកររងរបួសបែក
ក្បាលចាប់ខ្លួនរឹប អូសយកម៉ូតូយកចូលទៅក្នុងបន្ទាយទាហ៊ាន៩១១នោះ។បន្ទាប់មកខ្ញុំកូណាបានធ្វើដំណើរតាមពីក្រោយ
កម្មករនឹងដើម្បីឃ្លាំមើលនៅពេលដែលខ្ញុំកូណាបានទៅដល់មុខរោងចក្រយ៉ាកជីងឃើញកម្មករកម្មការិនីកំពុងតែស្រែកទា
មទារ និងឃើញទាហ៊ានមួយហ្វូងប្រដាប់ទៅដោយបំពង់ ទីបដែកច្រេះជ្រុងដំបងឈើធំៗដំបងឆក់កាំភ្លើងនិងចំពាមកៅស៊ូ
ហើយមានមេទាហ៊ានឈរកា់ន់មេក្រូ ដុំថ្ម ចង្អុល ដោយដេញមិនឱ្យកម្មករឬប្រជាជនណាមិនរើសមុខមិនឱ្យឆ្លងកាត់កន្លែង
នោះបើនរណានៅគេគប់សម្លុតជេរប្រទេចមើលងាយកម្មករដែលកំពុងតែស្រែកតវ៉ានៅទីនោះពេលនោះខ្ញុំកូណាក៏ទៅថត
យកសកម្មភាពនិងឃ្លាំមើលអ្វីដែលខ្ញុំចាប់អារម្មណ៍គឺខ្ញុំថតតែសកម្មភាពយោធាដែលហាក់ដូចជាសម្តែងនូវអំពើហិង្សាក្រេវ
ក្រោធនឹងខ្លាំងមែនទែនប្រៀបដូចជាមនុស្សមិនមានច្បាប់ទម្លាប់ទាល់តែសោះដោយឃើញសភាពការណ៍តានតឹងនៃការត
វ៉ាមួយសន្ទុះក្រោយមកក៏មានអង្គការសហប្រជាជាតិមកដល់បានជួយធ្វើអន្តរាគមន៍នៅពេលដែលមកដល់ឃើញមេទាហ៊ា
នម្នាក់ឈរកាន់មេក្រូនិងដុំថ្មស្ទុះទៅច្រានមន្ត្រីអង្គការសហប្រជាជាតិម្នាក់នឹងខ្ញុំក៏ស្ទុះចូលប្រាប់គេថាគាត់ជាមន្ត្រីអង្គការស
ហប្រជាជាតិមកជួយសម្រួលកុំឱ្យមានអំពើហិង្សាហើយគាត់មកនេះដើម្បីចរចារឱ្យដោះលេងក្រុមកម្មករបីនាក់ដែលបានចា
ប់យកទៅនឹងក្រោយមកខាងUN គេចូលទៅចរចារចំណែកឯខ្ញុំក៏ថតនិងប្រាប់ដល់កម្មករទាហ៊ានកុំឱ្យប្រើអំពើហិង្សាដាក់គ្នា
ជាពិសេសកម្មករខ្ញុំឱ្យគាត់ព្យាយាមអង្គុយឱ្យស្ងៀមស្ងាត់កុំនិយាយស្តីអ្វីទាំងអស់ដោយទុកឱ្យឱកាសឱ្យខាងមន្ត្រីអង្គការស
ហប្រជាជាតិ និងទាហ៊ានធ្វើការចរចារគ្នាដើម្បីរកមធ្យោបាយដោះលេង កម្មករ ទាំងបីនាក់នឹង។ក្រោយពីនិយាយកម្មករគេ
អត់ស្តាប់ខ្ញុំទេពួកគេនៅតែស្រែកដោយសារតែគេចង់ឱ្យទាហ៊ានមានការដោះលេងកម្មករបីនាក់នោះភ្លាមៗព្រោះកម្មករបីនា
ក់នោះមានរបួសធ្ងន់ធ្ងរ មិនដឹងថាកម្មករបីនាក់នោះសុខភាពសុវត្ថិភាពអាយុជីវិតពួកគេយ៉ាងទេ។ អ៊ីចឹងហើយទើបកម្មករប
ង្ខំការស្រែកទាមទារ។ រីឯខាងទាហ៊ានចេះតែកញ្ច្រោលខ្លាំងឡើងៗស្រែកជេរកម្មករមេហ្អែងពួកមេហងហ្អែងទារស្អីប្រាក់ខែ
១៦០ដុល្លារម៉េចមិននាំគ្នាទៅដេកនៅផ្ទះទៅ  មកទាមទារប្រាក់ខែរក៍ប្រកាច់យក៍ស្អី! ដោយឃើញស្ថានភាពបែបហ្នឹងខ្ញុំក៏ថ
យមមួយចំហៀងពេលនឹងក៏ឃើញខាងទាហ៊ានម្នាក់គប់ដបទឹកសុទ្ធមកលើកម្មករ ហើយកម្មករក៏បានរើសដបទឹកសុទ្ធបោះ
ទៅវិញ  បន្ទាប់មកខាងទាហ៊ានបានគប់មកលើកម្មករទាហ៊ានបានស្ទុះព្រូមកដេញវៃកម្មករតែម្តងមិនថាកម្មករ ឬប្រជាពល
រដ្ឋអាជីវករណានោះទេឱ្យតែនៅជុំវិញទីនោះគេដេញវៃមិនរើសមុខសូម្បីតែអ្នកដែលមានផ្ទះលក់ដូរនៅមុខនឹងក៏ទាហ៊ានដេ
ញវៃគេដេញ ធាក់ឱ្យចូលទៅក្នុងផ្ទះ។ ដោយសារតែខ្ញុំកូណាបានឃើញហេតុការណ៍នឹងអាក្រក់សាហាវឃោរឃៅពេកខ្លាច
មិនអាចគ្រប់គ្រងស្ថានការណ៍បាន ដូច្នេះខ្ញុំក៏ចូលទៅធ្វើអន្តរាគមន៍សុំកុំ ឱ្យពួកគាត់វាយទៅលើស្ត្រីដែលជាកម្មការិនីនិងអ្នក
លក់ដូរ ខ្ញុំបានដេញពួកគាត់ឱ្យពីទីនោះហើយឃាត់កុំឱ្យពួកទាហ៊ានវាយធ្វើបាប។ខ្ញុំបានគៀងកម្មករឱ្យពួកគេចូលទៅតាម
ផ្ទះនានានិងខ្ញុំបានជួយសង្គ្រោះកម្មករប្រហែលជាង១០នាក់ទាហ៊ានកំពុងតែដេញវាយធ្វើបាបពេលនោះមានប្រពន្ធលោក
វ៉ន់ពៅ ក៏ គាត់នៅទីនោះដែរ ទាហ៊ានកំពុងតែគៀងគាត់និងលើកបំពង់ទីបបម្រុងនិងវាយ ខ្ញុំឃើញក៏ ស្រែកអន្តរាគមន៍សុំកុំ
ឱ្យវាយគាត់ហើយខ្ញុំដេញខ្ញុំហាក់ដូចជាគេច្រឡំថាក្រុមសណ្តាប់ធ្នាប់អ៊ីចឹងនៅពេលដែលខ្ញុំស្រែកទៅគេហាក់ដូចចាស្តាប់ខ្ញុំ
គេមិនវាយមិនអីទេខ្ញុំក៏ដេញពួកគាត់ហួសទៅប៉ុន្តែនៅពេលដែលគេដេញមនុស្សទៅអស់នៅសល់តែខ្ញុំមួយខ្ញុំក្រឡេកឃើញ
ខាងព្រះសង្ឃត្រូវបានគេចាប់ហើយសកម្មជនផ្សេងៗ បានត្រូវគេវាយឡើងបែកក្បាលបន្ទាប់មកខ្ញុំក៏បានស្ទុះមកមិនទាន់បា
នមួយជំហានផង ទាហ៊ានស្ទុះមកជាង១០នាក់  ចាប់កអាវខ្ញុំវាយដៃខាងស្តាំរហូតដល់ស្ពឹកនិងវាយសំពងលលាក្បាលខាង
លើយកព្រនង់មកដាក់ពីក្រោយខ្ញុំបាន ធ្វើឱ្យខ្ញុំដកចង្កាមាន់ដួលផ្កាប់មុខទៅនឹងដីរួចហើយទាហ៊ានបានឆក់យកទូរស័ព្ទម៉ា
កអាយហ្វូនហ្វាយ១គ្រឿងកាបូបលុយមានលុយ១០៦ ដុល្លារ ដុល្លារអូស្ត្រាលី៥០ លុយខ្មែរជាងបីម៉ឺនរៀល  កាតទូរស័ព្ទ២
៥ដុល្លារ អត្តសញ្ញាណប័ណ្ណ រួមទាំងឯកសារមួយចំនួនទៀត នៅពេលដែលខ្ញុំដួលទាហ៊ានបានស្ទុះមកទាត់វាយលើមុខខ្ញុំ...
.....។មានទាហ៊ាន៤ទៅ៥នាក់ទៀតរត់មកវាយ ប៉ុន្តែបានខាង UN ស្រែកកុំឱ្យវាយខ្ញុំពេលនោះមានជនស្លៀកពាក់ស៊ីវិលម្នា
ក់លោតមកធាក់ខ្ញុំចំដើមទ្រូងទើបបានទាហ៊ានចាប់ខ្ញុំយកចូលទៅក្នុងបន្ទាយ៩១១។ ទាហ៊ានគេបានសម្លុតខ្ញុំថាពួកអាហ្អែ
ងអត់ការងារធ្វើអាហ្អែងមកទាមទារប្រាក់ខែនិងសម្លុតខ្ញុំសួរចម្លើយទៅតាមអ្វីដែលគេចង់បានតែខ្ញុំកូណាឆ្លើយតែអ្វីដែលជា
ការពិតទេបានក្រោយមកខ្ញុំបានឃើញលោកវ៉នពៅថេងសាវឿនសុគុនសម្បត្តិពិសិដ្ឋត្រូវរបួសធ្ងន់មែនទែនខ្ញុំបានសុំឱ្យមាន
ពេទ្យដើម្បីព្យាបាលដោយសារលោកវ៉ន ពៅ គាត់របួសធ្ងន់ធ្ងរស្រែកថ្នូរខ្ញុំបានទាញវ៉នពៅឱ្យដាក់ដេករីឯសាវឿនឈឺឈាម
ហូរស្រោចក្បាលពេញខ្លួនទាំងអស់  ពេលនោះបានឃើញមានពេទ្យខាងទាហ៊ានគេមកព្យាបាលដល់អ្នករងគ្រោះទាំអស់នឹ
ង។ក្រោយពីការសួរចម្លើយចាប់ពីម៉ោង២រហូតដល់ម៉ោង៤ គេបានឱ្យយើងចូលក្នុងបន្ទប់ ដោយមិនមានបាយហូបនោះទេ
។ ប៉ុន្តែបានគុណធម៌ទាហ៊ាននៅក្នុងបន្ទាយ៩១១នឹងដែរ ខ្ញុំសូមអរគុណពួកគាត់ទាំងប៉េអ៊ិមដោយគាត់បាននិយាយថាគាត់
មិនពេញចិត្តនឹងទង្វើទា ហ៊ានមួយក្រុមនោះទេ  ព្រោះគេមិនឱ្យពួកទាហ៊ានទាំងនោះទៅធ្វើអ៊ីចឹងទេ គេគ្រាន់តែឱ្យទៅមើល
ហើយគាត់មិនពេញចិត្តនោះទេបន្ទាប់មកទាហ៊ាននិងប៉េអ៊ិមដែលស្លូតចិត្តល្អនោះគាត់បានយកត្រីខដាំបាយឱ្យពួកខ្ញុំកូណា
ហូបពេលល្ងាចនឹង។ រហូតដល់ម៉ោង១២យប់មន្ត្រីអង្គ ការសហប្រជាជាតិមកទទួលយកព្រះសង្ឍ៥អង្គត្រឡប់ទៅវិញក្រោ
យមកខាងប៉េអ៊ិមបានសួរចម្លើយខ្ញុំម្តងទៀតចាប់ពីម៉ោង១២រហូតដល់ម៉ោង១យប់សួរចម្លើយចប់បានឱ្យខ្ញុំទៅដេក មួយម៉ោ
ងក្រោយមកគេបានបញ្ជូនពួកយើងទៅសាលាប៉េអ៊ិមលុះព្រឹកឡើងគេបញ្ជូនយើងនៅម៉ោង៥កន្លះព្រឹកមសាលាដំបូងរាជធា
នីហើយតុលាការបានសួរដោយដាក់បន្ទុកមកលើ ពួកខ្ញុំកូណាទាំងអស់គ្នាទើបគេសម្រេចឃុំខ្លួនខ្ញុំកូណា។ តែអ្វីដែលចម្លែក
ដែលពួកខ្ញុំកូណាមានការឈឺចាប់ គឺតុលាការក៏ដូចជាប៉េអ៊ិមបានលះ បាំងព័ត៌មានមិនឱ្យក្រុមគ្រួសារ អង្គការសង្គមស៊ីវិលបា
នដឹងព័ត៌មាននោះទេដោយបានប្រាប់ថាបញ្ជូនពួកខ្ញុំកូណាទៅពន្ធនាគារព្រៃស តាមពិតគេបញ្ជូនពួកខ្ញុំកូណាទៅមន្ទីរពន្ធនា
គារត្រពាំងផ្លុង មុននឹងទៅដល់ត្រពាំងផ្លុងគេបានបើកឡានវាងចុះវាងឡើងមិនដឹងថាយកខ្ញុំ កូណាទៅណាទេម្តងគេថាទៅ
ពោធិសាត់ម្តងថាទៅបន្ទាយមានជ័៍យក្រោយមកថាទៅព្រះវិហារក្រោយមកទៀតបានបកទៅដល់ត្រពាំងផ្លុង។ទៅដល់ត្រពាំ
ងផ្លុងមានក្រុមឆ្មាំគុគឈរតម្រាបគ្នាកាន់ដំបងធំៗប្រវែង កន្លះម៉ែត្របានស្រែកសម្លុតពួកខ្ញុំថាពួកអាហ្អែងចុះមកពួកអាហ្អែង
អត់ការងារធ្វើទេអី ពួកអាបាតុកម្មហើយពួកខ្ញុំកូណាស្រាតខោអាវចុះមកគេឱ្យអង្គុយសណ្តូកជើងទល់ដីក្បាលទល់និងជញ្ជាំ
ងឱ្យក្បាលចុះក្រោម ពួកកូណានឹកឃើញថា យើងនឹងអស់ជីវិតនៅពេលនិងហើយ។បន្ទាប់មកគេឱ្យយើងដើរចូលក្នុងអង្គុយ
បត់ជើងជិត១០កន្លែងទំរាំតែចូលទៅដល់ក្នុងពន្ធនាគារក្នុងនោះក៏មានពួកប៉េអ៊ិមមួយក្រុមផ្សេងទៀតប្រដាប់ទៅដោយកំាភ្លើ
ងខ្ញុំកូណាមានការភ័យខ្លាចជាខ្លាំងពេលនោះបានគេប្រាប់យើងថាដាក់ការពារយើងទេហើយគេបានប្រាប់ទៀតថាអាអូនឯ
ងធ្វើអ៊ីចឹងត្រឹមត្រូវហើយ(ធ្វើបាតុកម្ម)គេក៏ក៏អរគុណយើងដែរធ្វើនេះដើម្បីជីវិតបានរស់បានប្រាក់ខែសមរម្យសម័យនេះបើ
មិនមានប្រាក់ខែសមរម្យទេរស់នៅមិនកើតទេ។

       កែវ សុម៉ាលី៖យើងត្រឡប់មកក្រោយបន្តិចនៅពេលដែលគេចាប់បងយកទៅក្នុងបន្ទាយទាហ៊ាន៩១១តើគេមានវាយ
ធ្វើបាបបងទៀតទេ?
       ច័ន្ទ ពុទ្ធិស័ក្ត៖ ចំពោះខ្ញុំកូណាគេមិនបានវាយធ្វើបាបដូចនៅខាងមុខរោងចក្រនោះទេ ដោយឡែក អ្នកផ្សេងទៀតខ្ញុំកូ
ណាមិនបានដឹងទេ ដោយសារខ្ញុំកូណាមកក្រោយគេ តែគេ បានសម្លុត គម្រាមកំហែងដល់ខ្ញុំកូណាពិតមែន។

       កែវ សុម៉ាលី៖ នៅពេលដែលគេបានបញ្ជូនពួកបងទៅដល់ពន្ធនាគារត្រពាំងផ្លុងហើយតើស្ថានភាពរស់នៅទីនោះយ៉ា
ងម៉េចដែរ?  ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមានការវាយធ្វើទារុណកម្មទៀតទេ ឬក៏មានការយកចិត្តទុកដាក់ពីឆ្មាំពន្ធ
នាគារ?
       ច័ន្ទ ពុទ្ធិស័ក្ត ៖នៅពេលដែលគេបានបញ្ជូនខ្ញុំកូណាទៅ ដល់ត្រពាំងផ្លុងទាំង១០នាក់ថ្ងៃដំបូងគឺគេបានហៅអ្នកទោស
ទាំងអស់នោះមកប្រជុំប្រាប់ថាមុនបួនម៉ោងមិនអនុញ្ញាតិឱ្យទាក់ទងគ្នាជាដាច់ខាតទើបក្រោយមកគេបានឱ្យបាយខ្ញុំមួយថង់
ត្រីមួយដុំនិងបញ្ជូនខ្ញុំចូលទៅក្នុងពន្ធនាគារពេលដល់ក្នុងបន្ទប់ស្រាប់តែឃើញអ្នកទោសពួកគេក្រោកឈរព្រោងព្រៀតខ្ញុំមា
នការព្រួយបារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែនៅពេលដែលអនុរក្សគុគនោះចេញមកពួកអ្នកពន្ធ នាគារស្រែកហ៊ោរគាំទ្រយ៉ាងខ្លាំង។ ពួកគេបានស្ទុះមកឱបលើកយើងពេលនោះខ្ញុំកូណាទន់ជង្គង់ដោយលុតជង្គង់ចុះប៉ុន្តែអ្នកក្នុងពន្ធនាគារគេបានប្រាប់ថា បង
កុំលុតជង្គង់អីងើបឡើងអង្គុយពែនភ្នេនព្រោះយើងជាខ្មែរដូចគ្នាខ្ញុំក៏ត្រូវការយុត្តិធម៌ សេរីភាពខ្ញុំចូលចិត្តអ្នកបាតុកម្ម ខ្ញុំគាំទ្រ
ជានិច្ចអ្នកដែលកំពុងតែធ្វើបាតុកម្មទាមទារនឹង។  ពេលនោះខ្ញុំកូណាបានយកបាយដែលគេចែកមកហូបបានមួយម៉ាត់ទៅ
ខ្ញុំកូណាក៏ព្រឺព្រួចពេញខ្លួនដោយសារតែបាយលេបអត់កើត  គ្រាន់តែដាក់ចូលមាត់បាយនោះរលាយអស់ហើយដោយសារ
បាយនោះគេដាំកូរដាក់ទឹកៗដើម្បីឱ្យរីកបានច្រើនបើត្រីវិញ គ្រាន់តែដាក់ចូលក្នុងមាត់ប្រៃដូចអំបិលគឺគ្មានរស់ជាតិស្កប៊ីចេង
អីទាំងអស់ខ្ញុំកូណាបានឈប់ហូបដោយអ្នកនៅក្នុងគុគនោះគេឃើញខ្ញុំហូបមិនកើតគេក៏បានយកបាយយកភួយម៉ុងកន្ទេល
ក្រមាថ្នាំដុសធ្មេញមកឱ្យ   ខ្ញុំកូណាគេយកចិត្តទុកដាក់ជាមួយកូណាមែនទែន។ ស្អែកឡើងទើបការរស់នៅធម្មតាវិញហើយ
យើងក៏បានទាមទារស្បែកជើងមួយសប្តាហ៍ក្រោយមកបាន គេឱ្យស្បែកជើង មួយសប្តាហ៍មុនដំបូងគេផ្តាច់ទំនាក់ទំនងជាមួ
យយើងបើនរណាម្នាក់ហ៊ាន មកទំនាក់ទំនងជាមួយយើងទេ ត្រូវតែទទួលការពិន័យក្នុងនោះមានអ្នកទោសបីនាក់ដែលឆ្មាំគុ
គបានហៅមកពិន័យដោយសារពួកគេបានទំនាក់ទំនងជាមួយពួកយើងទាំង១០នាក់ដែលឆ្មាំគុគគេកំណត់ឱ្យរស់នៅក្នុងបន្ទ
ប់ផ្សេងៗគ្នាការរស់នៅទីនោះគឺយើងទទួលរបបពន្ធនាគារយើងដេកមិនបានគ្រប់គ្រាន់កន្លែងចង្អៀតមិនបានពីរចង្អាមទេយើ
ងត្រូវដេកបញ្ច្រាសក្បាលគ្នាបានដេកទូលាយបន្តិច ហើយដេករឹងដូចខ្មោចអ៊ីចឹងមិនអាចរើបម្រះបានទេ។បើទឹកសម្រាប់ងូ
តវិញងូតបានតែពីរការប៉ោយទេគឺងូតមិនជោគខ្លួនផង។ អាហារហូបចុកគឺគេឱ្យហូបបបរត្រកួនដែលរលួយខ្វល់ខ្មៅដាក់ជា
មួយត្រីផ្អាប់ទុករយៈពេលរាប់សិបខែ  មកហើយគេយកមកស្លរឱ្យអ្នកទោសហូបសម្លរត្រកួនគឺគេស្លរទាំងឬសជាមួយត្រីប្រ
ហែលជាពីរគីឡូដែលគេស្រុះបន្ទាប់មកបានគេយកត្រកួនមកស្ងោរឱ្យឆ្អិនហើយទើបគេដួសដាក់តាមធុងនីមួយៗ រូចមកគេ
លើកយកត្រីប្រហែលជាពីរគីឡូសម្រាប់មួយបន្ទប់ជាង១០០នាក់ចែកគ្នាបានម្នាក់ត្រីប៉ិនកូនដៃ(អត់មានសម្លរ)ដូច្នេះហើយ
អ្នកទោសទាំងអស់នោះហូបមិនបានគ្រប់គ្រាន់នោះទេដើម្បីបានហូបអ្នកទោសនៅទីនោះត្រូវចែកវេនគ្នាជា៦របបពេលព្រឹក
បីល្ងាចបីត្រីពីរគីឡូចែកជាបីរបបក្នុងមួយព្រឹកមិនមែនបានរបបបែបនេះរាល់ថ្ងៃនោះទេមួយសប្តាហ៍ទើបបានរបបនឹងម្តង។
ចំណែកបាយគេដាំកូរទឹក អ៊ីចឹងទៅគេយកកូនចានទៅដួស   ហើយផ្កាប់វិញបានមួយដុំដើម្បីចែកដល់អ្នកទោសមួយពេល
មួយដុំព្រឹកមួយដុំល្ងាចមួយដុំ។ ខ្ញុំកូណាបានវាយតម្លៃឃើញថា  ម្ហូបអាហារសម្រាប់ចែកដល់អ្នកទោសក្នុងមួយថ្ងៃមិនបាន
តម្លៃ៧០០រៀលផងគឺបានត្រឹមតែតម្លៃ៥០០រៀលប៉ុណ្ណោះព្រោះ  ត្រីដែលគេហាលសម្រាប់ធ្វើទឹកត្រីមួយគីឡូតម្លៃត្រឹមតែ
១៥០០ ទៅ២០០០រៀល។

         កែវ សុម៉ាលី៖ក្នុងរយៈពេលដែលបងរស់នៅក្នុងពន្ធនាគារតើមានបណ្តាញឬអង្គការសង្គមស៊ីវិលបងប្អូនសាច់ញាតិ
ណាមួយទៅជួបសួរសុខទុក្ខដែរទេ?
         ច័ន្ទ ពុទ្ធិស័ក្ត៖ កូណា ព្រះតេជព្រះគុណ! តាមពិតទៅក្នុងរយៈពេលមួយសប្តាហ៍ដំបូង គេមិនអនុញ្ញាតិឱ្យមានសាច់
ញាតិ ឬអង្គការសង្គមស៊ីវិលណាមួយចូលមកជួបសួរសុខទុក្ខទេសូម្បីតែអ្នកសារព័ត៌មានក៏មិនមានអ្នកណាដឹងដែររហូតមួ
យសប្តាហ៍ក្រោយមកទើបលិចឮ ព័ត៌មានដល់ក្រុមគ្រួសារ និងអង្គការសង្គមស៊ីវិលបានគេទៅសួរសុខទុក្ខយើងបន្ទាប់ពីមា
នក្រុមគ្រួសារអង្គការសង្គមស៊ីវិលគេមកសួរសុខទុក្ខហើយបានឆ្មាំពន្ធនាគារគេអនុញាតិឱ្យពួកយើងបានចេញមកខាងក្រៅ
បន្ទប់(ចេញលេង) បានកន្លះម៉ោងក្រោយមកទៀតបានពួកយើងឃើញមានជាហូរហែដូចជាបណ្តាញព្រះសង្ឃឯករាជ្យដើ
ម្បីយុត្តិធម៌សង្គម អង្គការសង្គមស៊ីវិល ក្រុមគ្រួសារសាច់ញាតិ ជាបណ្តាញសមាគម សហជីព ផ្សេងៗទៅសួរសុខទុក្ខជាពិ
សេសខាងក្រុមគ្រួសារទៅសួរសុខទុក្ខឱបក្រសោបយំខ្សឹកខ្សួលក្តុកក្តួលអារម្មណ៍ស្ទើតែរកអ្វីប្រៀបពុំបានដោយសារតែខា
នជួបស្វាមីក្រុមគ្រួសារកូនចៅដែលបាត់ព័ត៌មានអស់រយៈពេលជាងមួយសប្តាហ៍មិនដឹងថាត្រូវស្លាប់ឬរស់បន្ទាប់ពីចាប់ខ្លួន។

      កែវ សុម៉ាលី៖ តើនេះជាជំនួយក្នុងការលើកទឹកចិត្តដល់ពួកបងមែនទេ?
      ច័ន្ទ ពុទ្ធិស័ក្ត៖ កូណា!ព្រះតេជព្រះគុណ!  រឿងនេះខ្ញុំកូណាមានមោទកភាពមែនទែន ក្រោយពេលដែលព័ត៌មានពីខ្ញុំកូ
ណាបានដឹងឮដល់អង្គការសង្គមស៊ីវិលបានធ្វើឱ្យពួកខ្ញុំកូណាមានស្មារតីរឹងមាំឡើងវិញ ដោយសារមានការយកចិត្តទុកដាក់
ពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គការសង្គមស៊ីវិលមេធាវីក្រុមគ្រួសារសាច់ញាតិសហគមន៍បណ្តាញស
ហជីពចលនាយុវជនជាពិសេសខ្មែរអ្នកស្នេហាជាតិលទ្ធិប្រជាធិបតេ្យនៅទូទាំងប្រទេសក៏ដូចជាក្រៅប្រទេសមានការគាំទ្រ
ផ្តែផ្តាំដល់ពួកខ្ញុំកូណាៗសប្បាយចិត្តមែនទែន គិតថាជាមោទកភាពណាស់។

      កែវ  សុម៉ាលី៖ ទាក់ទងទៅនិងការបង្ហាញភស្តុតាងសូម្បីតែអាត្មានៅខាងក្រៅក៏បានឮពីខាងក្នុងសវនាការមកថាតុលា
ការបានប្រឌិតរូបភាពក្លែងក្លាយ និងកាត់តវីឌីអូមួយដាក់រូបអ្នកនេះដាក់រូបអ្នកនោះ តើវាជាការពិតដែរឬទេ?
      ច័ន្ទ ពុទ្ធិស័ក្ត៖ ត្រងចំណុចនេះគេមិនបានសួរខ្ញុំកូណានោះទេ តែកូណាបានទទួលព័ត៌មានពីថេង សម្បតិ្តសុគុនពិសិដ្ឋ គេថារូបភាពនេះមិនមែនជារូបភាពរបស់គេទេរូបភាពនេះហាក់ដូចជារូបភាពកាត់តបំភ្លើសតែចំណុចដែលសំខាន់នោះគឺមិ
នមានរូបភាពណាដែលបានបញ្ជាក់ថាពួកយើងជាអ្នកបង្ករអំពើហិង្សា និងមិនមានរូបភាពណា ឬសម្លេងណាបង្ហាញថាពួក
យើងជាអ្នកញុះញង់ឬផ្តើមគំនិតនោះទេ។រហូតដល់ទីបញ្ចប់អង្គសវនាការរកភស្តុតាងមិនឃើញពីការប្រើអំពើហិង្សានិងញុះ
ញង់ខាងព្រះរាជអាជ្ញាក៏បានប្តូរបទចោទពួកខ្ញុំកូណាថាជាអ្នកផ្តើមគំនិតទៅវិញនេះជាភាពមិនយុត្តិធម៌ទាល់តែសោះសម្រា
ប់ពួកកូណា៤រូបដែលត្រូវ បានគេប្តូរបទចោទញុះញង់មកបទផ្តើមអំពើហិង្សាទៅវិញ។

       កែវ សុម៉ាលី៖ យើងឃើញថាវាជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកទាំង២៣នាក់ហើយមកដល់ថ្ងៃទី៣០យើងឃើញ
ថា តុលាការប្រកាសសាលក្រមជាស្ថាពរ អ៊ីចឹងការប្រកាសសាលក្រមជាស្ថាពរនឹងចំពោះបងវិញ តើតុលាការចោទពីបទអី
ត្រូវទទួលទោសយ៉ាង ម៉េច? និងត្រូវបង់ថវិការយ៉ាងម៉េចទៅជូនរដ្ឋ?
        ច័ន្ទ ពុទ្ធិស័ក្ត៖ កូណា! ចូលដល់ថ្ងៃប្រកាសសាលក្រមជាស្ថាពរ ខ្ញុំកូណាត្រូវបានតុលាការប្រកាសចោទពីបទផ្តើមគំ
និតធ្វើឱ្យមានអំពើហិង្សាបំផ្លិចបំផ្លាញខ្ញុំកូណាត្រូវបានគេផ្តន្ទាទោសចំនូន៤ឆ្នាំ ៦ខែ ប៉ុន្តែត្រូវព្យួរទោសចំនូន៤ឆ្នាំ១ខែដោ
យគេឱ្យខ្ញុំកូណាបានចេញនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ តុលាការបង្គាប់ឱ្យខ្ញុំកូណាបង់ថវិកាចំនួន៨លានរៀល និង
រឹបអូសទ្រព្យសម្បតិ្តខ្ញុំកូណាដែលត្រូវបានទាហ៊ានឆក់ប្លន់នឹងទុកជាសម្បតិ្តរដ្ឋ។

        កែវ សុម៉ាលី៖ កាលដែលគេប្រកាសសាលក្រម តើរូបបង និងអ្នក២២នាក់ទៀតនៅក្នុង សវនាការឬទេ?
       ច័ន្ទ ពុទ្ធិស័ក្ត៖ ខ្ញុំកូណានៅក្នុងអង្គសវនាការនៅពេលនោះបានឮ គេប្រកាសមួយភ្លេតនោះខ្ញកូណាមានការរំភើបដែរ ប៉ុន្តែនៅពេលដែលឮអង្គសវនាការប្រកាសសម្រេចផ្តន្ទាទោសខ្ញុំចំនួន៤ឆ្នាំ ៦ខែនិងបានពិន័យជាប្រាក់៨លានរៀលនឹង។
កែវសុម៉ាលី៖ចម្រើនពរ!នៅពេលដែលតុលាការសម្រេចប្រកាស សាលក្រមជាស្ថាពរហើយឱ្យមានសិទ្ធិសេរីភាពនៅក្រៅ
ឃុំបណ្តោះអាសន្នបូករួម ទាំងអ្នក២២នាក់ទៀត តើចំពោះបងដែលបានឃើញទិដ្ឋភាពនៅខាងក្រៅដូចជាព្រះសង្ឃប្រជា
ពលរដ្ឋ ក្រុមគ្រួសារ សមាគម សហគមន៍ អង្គការសង្គមស៊ីវិលអ្នកគាំទ្រជាច្រើនពាន់អ្នកទៀតអ៊ីចឹងបងមានអារម្មណ៍យ៉ាង
ម៉េចដែរ?

      ច័ន្ទពុទ្ធិស័ក្ត៖កូណា!សំណួរនេះពិតជាសំខាន់មែនទែនហើយក៏អរគុណខ្លាំងណាស់ថ្វីត្បិតរូបខ្ញុំមិនសប្បាយចិត្តចំពោះ
ការកាត់ក្តីរបស់តុលាការក៏ពិតមែន  ប៉ុន្តែខ្ញុំសប្បាយចិត្តព្រោះមានសេរីភាពបានជួបជុំក្រុមគ្រួសារប្រពន្ធកូនជួបជុំញាតិមិត្ត
ជាច្រើនដូចជាបណ្តាញ  ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម  អង្គការសង្គមស៊ីវិល សហគមន៍ សមាគម ចលនាយុវជន ចលនាស្នេហាជាតិប្រជាពលរដ្ឋ ទាំងអស់ក្នុងប្រទេសនិងក្រៅប្រទេស អង្គការជាតិអន្តរជាតិជនបរទេសជាច្រើនបានចូល
រួមគាំទ្រមកទទួលស្វាគមន៍ការវិលត្រឡប់ចេញពីពន្ធនាគារ  ជាមោទកភាពរបស់ខ្ញុំមែនទែន។ ដោយសារតែខ្ញុំមិនបានធ្វើ
អ្វីខុសខ្ញុំធ្វើអ្វីៗដើម្បីជាតិបម្រើដល់ផលប្រយោជន៍ជាតិខ្មែររបស់ខ្ញុំ ក៏ជាមោទកភាពដែលខ្ញុំបានស្វែងរកយុត្តិធម៌ជូនកម្មករ
កម្មការិនី។មោទកភាពមែនទែននោះគឺខ្ញុំជាប់គុកដើម្បីជាតិជាប់គុកមានកិត្តិយសដោយមានមហាជនគាំទ្រច្រើនដល់ពួក
យើងខ្ញុំ។

         កែវ សុម៉ាលី៖ ចម្រើនពរបងច័ន្ទ ពុទ្ធិស័ក! តើបងមានពាក្យពេចន៍អ្វីជាចុងក្រោយដើម្បី ធ្វើការផ្តាំផ្ញើទៅដល់បងប្អូន
ប្រជាពលរដ្ឋ ព្រះសង្ឃខ្មែរស្នេហាជាតិ  និងបណ្តាប្រទេសធំៗនៅ  លើពីភពលោកដែលគេជួយធ្វើអន្តរាគមន៍ឱ្យតុលាការ ឬរដ្ឋាភិបាលដោះលេងពួកបងដែរ ឬទេ?
         ច័ន្ទ ពុទ្ធិស័ក្ត៖ ជាចុងក្រោយខ្ញុំកូណា សូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះ សង្ឃ បងប្អូនខ្មែរដែលស្នេហា
ជាតិទាំងអស់ និងបណ្តាញសហគមន៍ដីធ្លី សហគមន៍ជាច្រើន ទៀត បណ្តាញយុវជន សិស្ស និស្សិតបញ្ញវ័ន្ត អង្គការសង្គម
ស៊ីវិលជាតិ អន្តរជាតិ ជាពិសេសបណ្តាញសារព័ត៌មានជាតិ អន្តរជាតិ និងប្រិយមិត្តបណ្តាញព័ត៌មានសង្គមហ្វេសបុកផងដែ ដែលពួកគាត់ទាំងអស់នោះបាន ធ្វើចលនាតស៊ូមតិជម្រុញរិះគន់ដើម្បីឱ្យតុលាការមានយុត្តិធម៌ ឱ្យមានការដោះលេងពួកខ្ញុំ
ទាំង២៣នាក់ មានសេរីភាពឡើងវិញក្នុងនោះ ក៏សូមថ្លែងអំណរគុណដល់សកម្មជនគណបក្សនយោបាយ និងអ្នកតំណាង
រាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលពួកគាត់បានខិតខំជួយជ្រោមជ្រែង  យកចិត្តទុកដាក់ដុតដៃដុតជើងជួយធ្វើអន្តរាគ
មន៍ជួយជម្រុញអង្គារ អន្តរជាតិធំៗ និងអ្នកពាក់ព័ន្ធក្នុងបញ្ហានេះជួយដល់ប្រទេសកម្ពុជាក៏ដូចជាជួយដល់ពួកយើងខ្ញុំទាំងអ
ស់គ្នាបានសេរីភាពឡើងវិញខ្ញុំសូមអង្វរដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្នេហាជាតិទាំងក្នុងនិងក្រៅប្រទេសត្រូវចេះរួបរួមសាម
គ្គីគ្នានិង សូមឱ្យមានភាពរឹងមាំក្នុងនាមយើងជាប្រជាពលរដ្ឋ ម្ចាស់ប្រទេសជាងនេះទៅទៀតខ្ញុំសូមឱ្យប្រទេសជាម្ចាស់ហត្ថ
លេខីនិងអង្គការសហប្រជាជាតិសុំជួយគាំទ្រខ្មែរត្រូវតែទទួលខុសត្រូវកាលដែលខ្លួននិងបាននាំយកមកនូវលទ្ធិប្រជាធិបតេ
យ្យចូលមកប្រទេសកម្ពុជាសុំកុំឱ្យរដ្ឋាភិបាលចេះតែបានចិត្តធ្វើការកាប់សម្លាប់រំលោភបំពានសិទ្ធិសេរីភាពមកលើប្រជាពល
រដ្ឋខ្មែរខ្លួនឯងតទៅទៀត សូមទទួលខុសត្រូវជួយប្រទេសកម្ពុជាផង។
        កែវ សុម៉ាលី៖ តំណាងឱ្យបណ្តាញព្រះសង្ឃឯករាជ្យ អាត្មាភាពសូមអរគុណចំពោះបង ច័ន្ទ ពុទ្ធិស័កដែលបានផ្តល់បទ
សម្ភាសន៍នេះ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com