វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈIMNSJ
​ប​ទ​​ស​ម្ភា​ស​ន៍​​ជា​​មួ​យ​​អ្ន​ក​ស្រី​​ ​ទេ​ព​ វ​ន្នី​​ ​​តំ​ណា​ង​​ឲ្យ​​ស​ហ​គ​ម​ន៍​​បឹ​ង​ក​ក់​​ដែ​ល​​ជា​​ស្រ្តី​​ឆ្នើ​ម​​នៅ​​ក្នុ​ង​​ប្រ​ទេ​ស​​ក​ម្ពុ​ជា​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ: IMNSJ
        នៅរសៀលថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៤ បណ្ដាញព្រះឯករាជ្យដើម្បីយុត្តិធម៌សង្គម បានធ្វើបទសម្ភាសន៍ជាមួយ
អ្នកស្រី ទេព វន្នី តំណាងឲ្យសហគមន៍បឹងកក់ដែលជាស្រ្តីឆ្នើមនៅក្នុងប្រទេសកម្ពុជាទាក់ទងពីជីវិតនៃការតស៊ូមតិអហឹង្សា
ដ៏ស្វិតស្វាញរបស់ក្រុមស្ត្រីសហគមន៍បឹងកក់រយៈពេលកន្លងទៅនេះ។
        IMNSJ៖  ដូចដែលបានដឹងហើយថាអ្នកស្រីបានជាប់ឈ្មោះជាស្រ្តីក្លាហានហើយបានទទួលពានរង្វាន់ថែមទៀតផង
តើមានកត្តាអ្វីខ្លះដែលទទួលបានពានរង្វាន់? ទេព វន្នី ៖នាងខ្ញុំគឺជាជនរងគ្រោះមួយរូបដែរនៅក្នុងសហគមន៍បឹងកក់ក៏ដូច
ជាប្រជាពលរដ្ឋដ៏ទៃទៀតដែរហើយបន្ទាប់ពីពួកយើងរងគ្រោះដោយកាអភិវឌ្ឍន៍ បណ្ដេញចេញដោយបង្ខំនិងជួលដីទៅឲ្យ
ក្រុមហ៊ុនដោយមិនគោរពគោលការ សិទ្ធិមនុស្សនិងសិទ្ធិលំនៅដ្ឋានធ្វើការអភិវឌ្ឍន៍  ទៅលើទឹកភ្នែករបស់ពួកយើងផ្ដល់សំ
ណងមិនសមរម្យ ដូច្នេះហើយពួកយើងបានប្រមូលគ្នាតស៊ូទាមទាររកដំណោះស្រាយត្រឹមត្រូវក្នុងកាអភិវឌ្ឍន៍និងមិនប្រឆាំ
ងរាល់ការអភិវឌ្ឍ ប៉ុន្តែសូមឲ្យតែមានតម្លាភាពគ្រប់គ្រាន់ក្នុងនោះដែរបងប្អូននៅក្នុងសហគមន៍បានជ្រើសរើសនាងខ្ញុំធ្វើជា
តំណាងសម្រាប់សហគមន៍អ្វីដែលធ្វើឲ្យស្រ្តីនៅក្នុងសហគមន៍នាងខ្ញុំមានភាពក្លាហាននិងហ៊ានតស៊ូហើយអន្តរជាតិទទួល
ស្គាល់ដោយសារតែភាពអយុត្តិធម៌និងភាពភ័យខ្លាចបាត់បង់ដីលំនៅដ្ឋានបាត់បង់ភាពរស់រានមានជីវិតហើយភាពឈឺចាប់
ទាំងប៉ុន្មាននោះ បានធ្វើឲ្យពួកនាងខ្ញុំហ៊ានពុះពារ គ្រប់បែបយ៉ាងហ៊ានតស៊ូមត្តិជាមួយ កងកម្លាំងសម្ថកិច្ចប៉ូលីសដោយមិន
រុញរាអ្វីទាំងអស់។  ហើយអន្តរជាតិបានឃើញតាមប្រព័ន្ធសាព័ត៌មានបណ្តាញសង្គមFacebookគណបក្សនយោបាយផ្សេ
ងៗដែលធ្វើឲ្យអន្តរជាតិបានស្គាល់តាមរយៈការតស៊ូមតិនិងកោតសសើរ ។
          IMNSJ៖ តើអ្នកស្រីមានអ្នកជំនាញអ្វីខ្លះដែលបានជួយបង្ហាត់បង្រៀនអ្នកស្រីឲ្យមានភាពក្លាហានក្នុងការតស៊ូមតិ?
ទេព វន្នី៖សម្រាប់ភាពក្លាហានរបស់ពួកនាងខ្ញុំគឺកើតឡើងពីការឈឺចាប់ ភាពភ័យខ្លាចបាត់បង់ដីផ្ទះសំបែងសិទ្ធិរស់រានមា
នជីវិតនិងអនាគតកូនចៅជំនាន់ក្រោយដូច្នះហើទើបជំរុញឲ្យយើងក្លាយជាស្រ្តីក្លាហានតស៊ូទាមទារសិទ្ឋិនិងយុត្តិធម៌ពីរដ្ឋា
ភិបាលដែលធ្វើការអភិវឌ្ឍន៍ហើយគ្មានអ្នកជំនាញណាមកបង្រៀនភាពក្លាហានដល់យើងទេ ប៉ុន្តែការឈឺចាប់ការបាត់បង់
និងតម្រូវការទេដែលជាអ្នកបង្រៀនពួកយើងឱ្យមានភាពក្លាហានរឹងមាំហើយមានអង្គការមួយចំនួនបានជួយឲ្យយើងយល់
ពីច្បាប់ភូមិបាល  និងច្បាប់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការតស៊ូមតិអហឹង្សានឹងត្រឹមត្រូវតាមច្បាប់ទប់ស្កាត់ការត
ស៊ូដែល មានប្រើអំពើហឹង្សា។
        IMNSJ៖ តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា អន្តរជាតិបានទទួលស្គាល់ថាអ្នកស្រីជាស្រ្តីឆ្នើមម្នាក់នៅក្នុងប្រ
ទេសកម្ពុជា តើអ្នកណានាំអ្នកស្រីទៅឲ្យអន្តរជាតិបានស្គាល់? ទេព វន្នី៖  សម្រាប់ពួកនាងខ្ញុំមិនដឹងថាអន្តរជាតិចាប់ផ្ដើម
ស្គាល់ពួកនាងខ្ញុំតាំងពីពេលណាទេ ហើយរាល់អ្វីដែលនាងខ្ញុំធ្វើ គឺដើម្បីទាមទាររកយុត្តិធម៌ទោះបីជាស្លាប់ក៏ត្រូវតែធ្វើដែរ
ហើយយើងធ្វើដោយសន្តិវិធីអហឹង្សាហើយខ្ញុំគិតថាអន្តរជាតិដែលគេស្គាល់សហគមន៍បឹងកក់និងរូបខ្ញុំ ទេព វន្នី  ហើយប្រ
ជាពលរដ្ឋផ្សេងៗទៀតនិងផ្ដល់ពានរង្វាន់សម្រាប់សហគមន៍បឹងកក់ទាំងមូលនឹងស្រ្តីដ៏ទៃទៀតតាមរយៈសារព័ត៌មានតាម
អង្គការ និងគណបក្សសង្រ្គោះជាតិបានផ្សព្វផ្សាយទៅឲ្យពិភពលោកបានដឹង។
       IMNSJ៖  តើកត្តាសំខាន់អ្វីខ្លះដែលនាំឱ្យអ្នកស្រីមានភាពជោគជ័យក្នុងការងារ?
       ទេព វន្នី៖ ក្នុងការតស៊ូមតិដែលយើងចង់បានលទ្ធផល  និងភាពយុត្តិធម៌យើងត្រូវតែពុះពារតស៊ូយ៉ាងមុះមុតដើរចំគោ
លដៅបើសិនយើងចង់បានយុត្តិធម៌ដំណោះស្រាយ ពីរឿងបញ្ហាទាំងនោះយើងត្រូវធ្វើឲ្យចំគោលដៅដូចជាភ្លៀងរលឹមទោះ
បីមានតំណក់តូចៗក៏ដោយក៏នូវតែមានរហូត    ហើយឱ្យគេដឹងពីការឈឺចាប់របស់យើងឱ្យគេយល់ច្បាស់ថាពួកយើងគឺជា
អ្នករងគ្រោះពិតប្រាកដមែនជាក់ស្ដែង សហគមន៍បឹងកក់នាងខ្ញុំផ្ទាល់មានវិធីសាស្ត្រច្រើនយ៉ាងបែបខុសៗគ្នាប៉ុន្តែពាក់ពាន់
ទៅនឹងការឈឺចាប់ពិតប្រកដមែន។ហើយពួកនាងខ្ញុំធ្វើមិនមែនសម្រាប់តែសហគមន៍បឹងកក់មួយនោះទេគឺសម្រាប់ស្រ្តីខ្មែរ
គ្រប់រូបហើយទោះបីវាកើតឡើងជាបន្តបន្ទាប់មកដូចជា បូរីកីឡា ថ្មគោល ដីក្រហម ជាដើមហើយបើរកាអភិវឌ្ឍន៍នោះមិន
ស្ថិតនៅលើគំនរទុក្ខប្រជាពលរដ្ឋនោះទេភាពតវ៉ាមិនមានទេ   ប៉ុន្តែបើការអភិវឌ្ឍន៍ពោរពេញទៅដោយដំណក់ឈាមនិងទឹ
កភ្នែកប្រជាពលរដ្ឋនោះភាពតស៊ូនិងតវ៉ាពិតជាមានរហូត។
       IMNSJ៖    ជាចុងក្រោយក្នុងនាមអ្នកស្រីជាស្រ្តី ដ៏ឆ្នើមម្នាក់តើអ្នកស្រីមានអនុសាសន៍ល្អៗ អ្វីខ្លះសម្រាប់ផ្ដាំផ្ញើរទៅដ
ល់ស្រ្តីគ្រប់រូបនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពក្លាហានដូចបងដែរ? ទេព វន្នី៖   ខ្ញុំផ្ដាំផ្ញើរទៅដល់ស្រ្តីគ្រប់រូបនៅក្នុងប្រទេ
សកម្ពុជាអោយមានភាពក្លាហានឡើងវិញ កុំគិតថាស្រ្តីគ្មានលទ្ធភាពដូចពីមុនស្រ្តីនៅតែក្នុងផ្ទះយើងគួរតែសំឡឹងទៅមើល
ប្រទេសដដ៏ទៃទៀតមានភាពរីកចម្រើនមានការគោរពសិទ្ឋិដោយសារតែមានការចូលរួមពីសំណាក់ស្រ្តីហើយសង្គមជាតិឮ
ចាំទទួលយើងជានិច្ចក្នុងការកែលំអរនិងបញ្ចេញសិទ្ធិសេរីភាពដើម្បីស្រោចស្រង់សង្គមជាតិទាំងអស់គ្នា។
      សូមថ្លែងអំណរគុណចំពោះអ្នកស្រីទេព វន្នី តំណាងស្ត្រីសហគមន៍បឹងកក់ ដែលបានផ្តល់បទសម្ភាសន៍យ៉ាងក្បោះក្បា
យពីភាពលំបាក និងការតស៊ូមតិដោយអហឹង្សារបស់ស្ត្រី សហគមន៍បឹងកក់។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com