វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បណ្ដាញព្រះសង្ឃឯករាជ្យចុះចែកអំណោយនៅខេត្តកំពង់ធំ រូបភាពIMNSJ
ព​​ល​​រ​ដ្ឋ​​រ​​ង​​គ្រោះ​​​២​​​៥​​​០​​​គ្រួ​​​សា​​រ​​​នៅ​​​ខេ​​​ត្ត​​​កំ​​​ព​​​ង់​​​ធំ​​​បា​​​ន​​​ទ​​​ទួ​​​ល​​​អំ​​​ណោ​​​យ​​​ពី​​​ប​​​ណ្តា​​​ញ​​​ព្រះ​​​ស​​​ង្ឃ​​​​ឯ​​​ក​​​រា​​​ជ្យ​​​ដើ​​​ម្បី​​​យុ​​​ត្តិ​​​ធ​​​ម៌​​​ស​​​ង្គ​​​ម​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:32 am ថ្ងៃ Friday 11th July 2014អត្ថបទ​ដោយ: ពិសាល
បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនាព្រឹកថ្ងៃទី២៥ខែវិច្ឆិការឆ្នាំ២០១៣បាននាំយកអំណោយមួយចំនួនដែល
បានមកពីបណ្តាញាតិញោមសប្បុរសជនក្នុង និងក្រៅប្រទេសទៅ ចែកជូនប្រជារងគ្រោះដោយសារទឹកជំនន់ចំនួន២៥០
គ្រួសាររស់នៅក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងនោះភូមិចំនួន៥ដែលទទួលរងគ្រោះធ្ងន់ខ្លាំងជាងគេគឺភូមិរកាជួរ
ព្រៃជ័រ ទឹកវិល ពាមក្លែង និងភូមិត្រកួន។
អំណោយដែលបានមកពីញាតិញោមសប្បុរសជនក្នុងនិងក្រៅប្រទេសសម្រាប់ចែកជូនដល់ពលរដ្ឋរងគ្រោះទាំងនោះរួមមាន
អង្ករ មី សាប៊ូ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកូឡា។ មួយចំណែកទៀតប្រគេនដល់ព្រះសង្ឃគង់នៅវត្តក្រចាប់ជូនលោកមេ
ភូមិ ជូនដូនជីតាជីវត្ត ដែលមានភាពវ័យចាស់ជរាគ្មានទីពឹង និងចែកដល់ប្អូនៗដែលជាក្មេងវត្តស្នាក់អាស្រ័យរៀនសូត្រជា
មួយព្រះសង្ឃ ដែលពួកគេសុទ្ធតែជាកូនកំព្រា ទីទ័លក្រលំបាក។

តំណាងឱ្យបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណស្ថាបនិក ប៊ុត ប៊ុនតិញ មានសង្ឃដីការក្នុង
ឱកាសនោះថា អាត្មាសូមធ្វើសេចក្តិនឹងករលឹកទៅដល់ញាតិញោមដែលរងគ្រោះដោយសារទឹកជំនន់ទាំងអស់ដែលបាន
អញ្ជើញមកជួបជុំគ្នាក្នុងទីនេះ ទទួលយកនូវ អំណោយបន្តិចបន្តួចបានមកពីញាតិញោមសប្បុរសជននានានៅក្នុងប្រទេស
និងនៅក្រៅប្រទេសតាមរយៈបណ្តាញព្រះសង្ឃឯករាជ្យក៏ដូចជាតាមរយៈខ្ញុំព្រះករុណាអាត្មាភាពផ្ទាល់ចែកជូនដល់បងប្អូន
ញាតិញោមនៅក្នុងភូមិឃុំនេះផ្ទាល់កំពុងរងភាពលំបាកដោយគ្រោះធម្មជាតិឆ្នាំ២០១៣នេះ។
ទោះបីជាអំណោយទាំងនេះមានតិចតួចក្តីក៏ជាការចូលរួមចំណែកដល់ញាតិញោមមួយគ្រាដែលកំពុងមានអាសន្នអន់ក្រ
ដោយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងរូបអាត្មាភាពផ្ទាល់យល់ឃើញថាទុក្ខរបស់ញាតិញោមគឺជាទុក្ខ
របស់ព្រះសង្ឃអាត្មាភាពជាព្រះសង្ឃឆាន់បាយញាតិញោមជាអ្នករកចិញ្ចឹមជាឆ្នាំ្ងបាយរបស់ព្រះសង្ឃដូច្នេះព្រះសង្ឃមាន
តួរនាទីត្រូវតែជួយដល់ញាតិញោមរងគ្រោះវិញបើគ្មានញាតិញោមទេក៏គ្មានព្រះសង្ឃដែរព្រះសង្ឃគឺជាសាវ័កនៃព្រះពុទ្ធ
សាសនាព្រះពុទ្ធសាសនាមានតួនាទីជួយដល់សង្គមជាតិទាំងមូលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ក្នុងពិធីនោះដែរប្រជាញាតិញោមរងគ្រោះដោយសារទឹកជំនន់បានឡើងថ្លែងអំណរព្រះគុណនិងអរគុណជាអានេកប្បការ
ចំពោះបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមជាពិសេសព្រះតេជព្រះគុណស្ថាបនិកបណ្តាញIMNSJនិងសប្បុរស
ជននានា ដែលលះបង់នូវមច្ឆរិយៈគឺសេចក្តី កំណាញ់និងទ្រព្យផ្ទាល់ខ្លួនផ្តល់មកប្រជាពលរដ្ឋខ្មែរដូចគ្នាកំពុងតែជួបប្រទះ
នូវភាពលំបាកតាមរយៈព្រះសង្ឃឯករាជ្យហើយប្រជារងគ្រោះក៏សូមប្រគេនពរនិងជូនពរបវរមហាប្រសើរចំពោះព្រះសង្ឃ
ប្រជាសប្បុរសជននានាបានជួយឧត្ថម្ភភ៍គាំទ្រលើកទឹកចិត្តដល់ពួកគាត់ទាំង២៥០គ្រួសារសូមសមប្រកបជួបប្រទះតែ
សេចក្តីសុខសេចក្តីចម្រើនរុងរឿងតទៅ។

ជាចុងបញ្ចប់ព្រះតេជព្រះគុណកែវសុម៉ាលីប្រធានគម្រោងក្នុងកិច្ចការសង្គ្រោះនេះក៏បានថ្លែងអំណរអរព្រះគុណនិងអរគុណ
ចំពោះញាតិញោមសប្បុរជនញាតិញោមរងគ្រោះនិងអាជ្ញាធរមានសមត្ថកិច្ចដែលបានជួយសម្រួលការងារនេះឱ្យប្រព្រឹត្តិទៅ
ដោយរលូនមិនមានអសន្តិសុខណាមួយបានកើតឡើងព្រះតេជព្រះគុណបានបន្តទៀតថាអំណោយដែលយកមកចែកជូន
ញាតិញោមរងគ្រោះនេះសរុបជាទឹកប្រាក់មានចំនូន ៣,៨៩៥ ដុល្លា ស្នើនិងប្រាក់រៀល ១៥,៥៨០,០០០ រៀល៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com