វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ម៉ា ចិត្រា
បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​ហែក្បួន​ទាម​ទារ​ឲ្យ​ក្រ​សួង​ធម្មកា​រស្វែង​រក​​ព្រះ​បរម​សារី​រិក​ធាតុ​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ: IMNSJ
ក្នុងប្រវត្តិសាស្រ្ត ព្រះសង្ឃខ្មែរតែងតែដើរតួនាទីសំខាន់ក្នុងការអភិរក្សទ្រព្យសមប្បត្តិជាតិ និងសាសនា ជាពិសេសគឺការ
រក្សាអរិយធម៌និងវប្បធម៌ព្រះពុទ្ធសាសនាខ្មែរ។  នៅក្នុងទសវត្សរ៍ ៥០ ពេលដែលបារាំងបានធ្វើអាណានិគមនៅស្រុកខ្មែរ
ពេលនោះព្រះសង្ឃខ្មែរបានងើបតស៊ូដើម្បីបានអភិរក្សអក្សរសាស្រ្តខ្មែរនិងព្រះពុទ្ធសាសនា ហើយទទួលបានជោគជ័យ
ជាស្ថាពរ។

ដោយមានភាពអយុត្តិធម៌និងការបិទសិទ្ធិសេរីភាពពីរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ទើបធ្វើឱ្យមានព្រះសង្ឃ
ខ្មែរស្នេហាជាតិមួយក្រុម ចេញមុខតស៊ូមតិទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពសំរាប់ព្រះសង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទគ្រប់
រូបនៅព្រះរាជាណាកម្ពុជា ។ ការផ្សាផ្ជាប់ព្រះសង្ឃ និងសង្គមគ្រប់សម័យកាល ទើបធ្វើឱ្យស្មារតីការពារជាតិដិតជាប់ក្នុង
បេះដូងកូនខ្មែរដល់សព្វថ្ងៃនេះ ជាពិសេសគឺក្នុងពេលដែលអាជ្ញាធរ លោក ហ៊ុន សែនបានធ្វើឱ្យបាត់បង់ព្រះបរមសារីរិក
ធាតុព្រះសម្មាសម្ពុទ្ធនៅឯភ្នំព្រះរាជទ្រព្យក្នុងស្រុកខេត្តកំពង់ស្ពឺ។

ព្រះសង្ឃរាប់រយអង្គ និងពុទ្ធបរិស័ទមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ដង្ហែក្បួនចេញពីលានប្រជាធិបតេយ្យ ឆ្ពោះ
មកសាលសន្និសីទចតុមុខ តវ៉ាបិទផ្លូវ ទាមទារឲ្យមន្ត្រីក្រសួងធម្មការ និងមន្ត្រីសង្ឃ បញ្ជាក់ពីជំហរក្នុងការស្វែងរកសុ
វណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដែលចោរបានលួចយកចេញកន្លងមក។

ព្រះសង្ឃរាប់រយអង្គ និងពុទ្ធបរិស័ទមួយចំនួនទៀត គង់ឈរហាលភ្លៀង នៅក្រៅរបងសាលសន្និសីទចតុមុខ ជាទី
ដែលក្រសួងធម្មការ  និងមន្ត្រីសង្ឃធ្វើអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២២ នៅព្រឹកថ្ងៃអង្គារ
ទី១៧ ធ្នូ ដើម្បីតវ៉ាទាមទារឲ្យមន្ត្រីធម្មការ និងសាសនា ព្រមទាំងមន្ត្រីជាន់ខ្ពស់សង្ឃដែលមានវត្តមាននៅទីនោះ ចេញ
មកទទួលញត្តិនិងបញ្ជាក់ពីជំហរក្នុងការស្វែងរកសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដែល
ចោរបានលួចយកចេញកន្លងមកនោះ។

ព្រះសង្ឃប្រមាណជាង ២០០អង្គ និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានគង់និងឈរបិទកំណាត់ផ្លូវ ព្រះស៊ីសុវត្ថិ
ជាការដាក់សម្ពាធដល់មន្ត្រីសង្ឃ និងស្ថាប័នពាក់ព័ន្ធឲ្យពន្លឿនដល់ការស៊ើបអង្កេតជុំវិញករណីបាត់ សុវណ្ណកោដ្ឋ ព្រះបរម
សារីរិកធាតុ។

ការតវ៉ានេះ បន្ទាប់ពីព្រះសង្ឃនិងពលរដ្ឋធ្វើពិធីក្រុងពាលីនៅទីលានប្រជាធិបតេយ្យ បួងសួងសូមឲ្យឆាប់រកឃើញព្រះ
សុវណ្ណកោដ្ឋ ព្រះបរមសារីរិកធាតុដែលចោរលួចនោះមកវិញ។ បន្ទាប់មកបាននិមន្ត និងដើរដង្ហែជាក្បួនចេញពីទីលាន
ប្រជាធិបតេយ្យតាមផ្លូវ  ព្រះស៊ីសុវត្ថិ និងបានបិទផ្លូវនោះត្រង់ចំណុចមុខក្រសួងធម្មការ និងមុខសាលសន្និសីទចតុមុខ
នៅម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃអង្គារ ទី១៧ ធ្នូ។

ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាអ្នកដឹកនាំការតវ៉ាមានថេរ
ដីកាថាការធ្វើពិធីសាសនាការដង្ហែក្បួននិងការបិទផ្លូវនេះដោយសារព្រះសង្ឃនិងប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធររដ្ឋា
ភិបាលមានភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតក្នុងករណីនេះ និងហាក់មានការលាក់លៀមជុំវិញព័ត៌មាននេះមិនឲ្យប្រជា
ពលរដ្ឋដឹងឭឡើយ។ ព្រះតេជព្រះគុណសូមឲ្យរដ្ឋាភិបាលនិងមន្ត្រីសង្ឃចាត់វិធានការយ៉ាងតឹងតែងក្នុងការស្វែងរកព្រះបរម
សារីរិកធាតុមកវិញឲ្យបានឆាប់។

ការតវ៉ាដោយបិទផ្លូវនិងស្ថិតនៅក្រោមដំណក់ភ្លៀងប្រមាណជាង ២ម៉ោង ទើបមានមន្ត្រីសង្ឃ និងមន្ត្រីក្រសួងធម្មការ
និងសាសនា ចេញមុខមកចរចា និងសន្យាថា នឹងជំរុញឲ្យរដ្ឋាភិបាលសកម្មក្នុងការស៊ើបអង្កេតករណីនេះ។

មេគណរាជធានីភ្នំពេញដែលតំណាងឲ្យគណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន មានថេរដីកាថា មន្ត្រីសង្ឃនិង
ក្រសួងធម្មការ មិនបានព្រងើយកន្តើយក្នុងរឿងនេះទេ ហើយក្នុងមហាសន្និបាតមន្ត្រីសង្ឃប្រចាំឆ្នាំ ដែលប្រារព្ធធ្វើពីរថ្ងៃគឺ
នៅ ថ្ងៃទី១៧ និង១៨ ខែធ្នូ ក៏បានលើកយកករណីបាត់ព្រះបរមសារីរិកធាតុមកពិភាក្សាដែរ។

ក្រោយពីរបានទទួលការសន្យាពីមន្ត្រីសង្ឃរួច ក្រុមតវ៉ាបានរំសាយទៅលានប្រជាធិបតេយ្យវិញ នៅម៉ោងប្រមាណជិត
១២ថ្ងៃត្រង់ ដើម្បីបើកផ្លូវឲ្យមន្ត្រីសង្ឃដែលចូលរួមធ្វើមហាសន្និបាតបាន និមន្តចេញពីសាលសន្និសីទចតុមុខ នោះឲ្យ ទាន់ទទួលចង្ហាន់ថ្ងៃត្រង់។

ពាក់ព័ន្ធការបាត់សុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុដែរ ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី១៦
ខែធ្នូ ថា តុលាការសម្រេចឃុំជនសង្ស័យទាំង ៥នាក់ ដោយផ្អែកទៅលើវត្ថុតាងដែលអាជ្ញាធរប៉ូលិសរកឃើញនៅផ្ទះរបស់
ជនសង្ស័យបន្ទាប់ពីតុលាការបានសាកសួរជនសង្ស័យ រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ កន្លងមក។

សុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុដែលតម្កល់នៅព្រះសក្យមុនីចេតិយ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្ដាល
ត្រូវចោរលួច គាស់យកកាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ។ ព្រះសក្យមុនីចេតិយនេះ មានតម្កល់ព្រះសារីរិកធាតុ
របស់ព្រះសម្មាសម្ពុទ្ធ មានតម្កល់បដិមាធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារថែមទៀត៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com