វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​យ​ក​រ​ដ្ឋម​​ន្រ្តី​៣​ទ​ស្សវ​​ត្ត​ន៍​រ​ក​វិធី​​ប​ណ្ដេញ​លោ​ក​ ​ ​ស​ម ​រ​​ង្ស៊ី ​ចេ​ញ​ពី​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:21 pm ថ្ងៃ Monday 9th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

មកទល់នឹងពេលនេះរឿងរ៉ាវនៃការរងការចោទប្រកាន់ថា លោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបចំគម្រោងការក្នុងការ
បណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្សសង្រ្គោះជាតិនោះនៅតែត្រូវបានគេចាប់អារម្មណ៍ដដែល ។

រឿងរ៉ាវទាំងនេះត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុកបាននាំគ្នាចុះផ្សាយព្រោងព្រាតនៅឡើយ ។ ប៉ុន្តែនៅតែត្រូវបាន
បដិសេធ វិញពីសំណាក់មន្រ្តីរបស់រដ្ឋាភិបាល។ នៅក្នុងនោះមានប្រភពមួយចំនួនបានបញ្ជូនលិខិតសម្ងាត់នោះទៅកាន់
វិទ្យុអាស៊ីសេរី និង កាសែតខេមបូឌា ដេលី និងមានការចុះផ្សាយដោយកាសែតភ្នំប៉ុស្តិ៍ផងដែរ ។

សេចក្ដីថ្លែងការណ៍ដែលក្រុមអ្នកកាសែតទទួលបាននោះគឺបានបង្ហាញពីការថ្កោលទោសចំពោះការប្រមាថណាមួយមក
លើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការលើកឡើងដែលថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង
របស់លោកជាកូនរបស់លោកស្រី ប៊ុន រ៉ានី ស្ត្រីទី១ និងឧត្ដមសេនីយ៍វៀតណាម។

សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករានេះ បាននិយាយថា « កាលពីយប់មិញសម្ដេច ហ៊ុន សែន បាន
ស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត… សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូច
ខាងក្រោម៖ ក្នុងនាម គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជន
អគិតិដែលបានប្រមាថមកលើគ្រួសារលោក ហ៊ុន សែន គឺប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆាន”។ក្នុង
ករណីដែលអ្នកមានចេតនាអាក្រក់ទាំងនេះត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្ស
មានសិទ្ធិបណ្ដេញជនទាំងនេះចេញ។

បើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយថា បើតាមសារដែលផ្ញើចេញពីអ៊ីមែលរបស់លោក សម រង្ស៊ី
នេះបានអះអាងទៀតថា តាមគម្រោងដែលលោក ហ៊ុន សែន នឹងជំរុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ១ឬ២នាក់
ដែលគាត់ទិញបានឲ្យចេញមុខមួលបង្កាច់ លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី ជាអ្នកបាននិយាយមួលបង្កាច់
ក្រុមគ្រួសារលោក ហ៊ុន សែន។ យ៉ាងណាក៏ដោយលិខិតបែកធ្លាយដែលរងការចោទប្រកាន់នេះត្រូវបានបដិសេធពី
គណបក្សកាន់អំណាច ។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានអះអាងថា លិខិតទាំងនេះគឺជាការប្រឌិតសាច់រឿងរបស់លោក
សម រង្ស៊ី ដែលកំពុងតែរស់នៅឯក្រៅប្រទេសប៉ុណ្ណោះ ដោយហេតុថា លោក សម រង្ស៊ី ខ្លួនឯងមិនមានតម្លៃក្នុងការធ្វើ
នយោបាយបន្តទៀត ទើបបង្កើតការភូតភរបែបនេះដាក់ប្រជាពលរដ្ឋ ។

ទោះជាយ៉ាងណាក៏ដោយប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានលើកឡើងថា គណបក្សប្រឆាំងគួរថ្កោលទោសចំពោះ
អ្នកដែលនៅពីក្រោយការលាបពណ៌ដ៏ថោកនេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com