វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព​ល​ក​រ​ខ្មែរ​៣​នា​ក់​ ​បា​ន​​ស្លាប់​ ​និ​ង​៨​នាក់​រ​ង​រ​​បួស​ធ្ង​ន់​ ​ក្នុង​​គ្រោះថ្នា​ក់ច​រា​ច​រ​ណ៍​នៅ​ប្រ​ទេស​ថៃ​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:33 pm ថ្ងៃ Monday 9th January 2017អត្ថបទ​ដោយ: ​​ខេម​ន​​ន្ទ ​

ពលករខ្មែរ៣នាក់បានស្លាប់ និង៨នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ដែល
បណ្តាលមកពីរថយន្តដឹកពលករទាំងនោះ បុកជាមួយរថយន្តកង់១០។ នេះបើយោងតាមការចេញផ្សាយសេចក្តីជូនដំណឹង
ដោយក្រសួងការបរទេសនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ  ។

នៅក្នុងសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ពល
ករ៣នាក់ ដែលបានបាត់បង់ជីវិតនោះ រួមមានឈ្មោះ តេង ឆាលី ភេទប្រុស អាយុ ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀម
រាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ។  ឈ្មោះ មុច សាម៉ុន ភេទស្រី អាយុ ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង
ក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញ។ ឈ្មោះ វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្ត
បាត់ដំបង ក្រុមគ្រួសារកំពុងសំរួលឯកសារយកសពមកកម្ពុជាវិញ។ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុល ថៅកែ
ថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២.០០០បាត និងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភ
ចំនួន ៣០.០០០បាត សរុប ៥២.០០០បាត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះបានបញ្ជាក់ថា សម្រាប់ពលកររបួសធ្ងន់ កំពុងសង្គ្រោះក្នុង
បន្ទប់សង្គ្រោះបន្ទាន់ មានចំនួន ៤នាក់ ក្នុងនោះមានឈ្មោះ  នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ
ឈ្មោះ វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ ឈ្មោះ នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប
ខេត្តស្វាយរៀង និង សិ ថេ ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត ។ ចំណែកពលកររបួសមធ្យមកំពុងសំរាកព្យា
បាលនៅមន្ទីពេទ្យចំនួន ៤នាក់ រួមមានឈ្មោះ រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួស
បាក់ជើង ឈ្មោះ ឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង  ឈ្មោះ ឌុល
ស្រីកា អាយុ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ ឈ្មោះ មុច សាម៉ុន និងឈ្មោះ ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ
ស្រុកឈូក ខេត្តកំពត៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com