វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ម​ ​​រ​ង្ស៊ី ​ចោ​ទលោ​ក​ ​ហ៊ុ​ន​ ​សែន​ ​ថា​ ​ចា​ប់​អ្ន​ក​ន​យោ​បា​យ​នៅ​ស្រុ​ក​ខ្មែ​រ​ជា​ចំណា​ប់​​ខ្មាំ​ងដើ​​ម្បី​ប្រយោ​ជ​ន៍​​ផ្ទា​ល់​ខ្លួ​ន​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:13 am ថ្ងៃ Tuesday 10th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានចាប់អ្នកនយោបាយនៅ
ប្រទេសកម្ពុជាគ្រាន់តែយកមកធ្វើជាចំណាប់ខ្មាំងដើម្បីតែផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ។

លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេសនៅឡើយបានសរសេរសារមួយលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់
លោកកា លពីល្ងាចថ្ងៃទី០៩ ធ្នូ ថា សមាជិក ឬក៏ថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្រ្គោះជាតិកំពុងតែរងការឈាន់ឈ្លីពី
សំណាក់លោក ហ៊ុន សែន និងកំពុងរងការបង្ខិតបង្ខំពីលោក ហ៊ុន សែន និងគណបក្សប្រជាជនឱ្យធ្វើអ្វីៗតាមតែការបញ្ជា
និងការចង់បានរបស់ គេតែប៉ុណ្ណោះ៖« អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន
ដែលគាត់ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំ គណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាមតែគាត់ចង់បាន
» ។

លោក សម រង្ស៊ី លើកឡើងដៀមដាមដាក់គណបក្សប្រជាជន និងលោក ហ៊ុន សែន ជាថ្មីយ៉ាងដូច្នេះ ក្រោយពេលក្រុមអ្នក
សារព៌ តមាននៅក្នុងស្រុកបានចុះផ្សាយព្រោងព្រាតពីលិខិតបែកធ្លាយមួយបានបង្ហាញឱ្យឃើញពីការបង្ខំរបស់លោក
ហ៊ុន សែន ទៅ លើលោក កឹម សុខា ឱ្យចេញសេចក្ដីថ្លែងការណ៍តែម្នាក់ឯង និងការរកវិធីសាស្រ្តបណ្ដេញលោក សម រង្ស៊ី
ចេញពីគណបក្ស សង្រ្គោះជាតិតាមរយៈលេសថា លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូន
របស់លោក ហ៊ុន សែន តែជាកូនរបស់លោកស្រី ប៊ុនរ៉ានី ជាមួយនឹងឧត្ដមសេនីយ៍វៀតណាម ។

សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករាកន្លងទៅនេះ បាននិយាយថា « កាលពីយប់មិញសម្ដេច ហ៊ុន សែន
បាន ស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត… សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារ
ដូចខាងក្រោម៖ ក្នុងនាម គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជន
អគិតិដែលបានប្រមាថមកលើគ្រួសារលោក ហ៊ុន សែន គឺប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆាន”។ក្នុងករណី
ដែលអ្នកមានចេតនាអាក្រក់ទាំងនេះត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិ
បណ្ដេញជនទាំងនេះចេញ។

បើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយថា បើតាមសារដែលផ្ញើចេញពីអ៊ីមែលរបស់លោក សម រង្ស៊ី 
នេះបានអះអាងទៀតថា តាមគម្រោងដែលលោក ហ៊ុន សែន នឹងជំរុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ១ឬ២នាក់
ដែលគាត់ទិញបានឲ្យចេញមុខមួលបង្កាច់ លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី ជាអ្នកបាននិយាយមួលបង្កាច់
ក្រុមគ្រួសារលោក ហ៊ុន សែន។ យ៉ាងណាក៏ដោយលិខិតបែកធ្លាយដែលរងការចោទប្រកាន់នេះត្រូវបានបដិសេធពី
គណបក្សកាន់អំណាច ។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានអះអាងថា លិខិតទាំងនេះគឺជាការប្រឌិតសាច់រឿងរបស់លោក
សម រង្ស៊ី ដែលកំពុងតែរស់នៅឯក្រៅប្រទេសប៉ុណ្ណោះ ដោយហេតុថា លោក សម រង្ស៊ី ខ្លួនឯងមិនមានតម្លៃក្នុងការធ្វើ
នយោបាយបន្តទៀត ទើបបង្កើតការភូតភរបែបនេះដាក់ប្រជាពលរដ្ឋ ។ ទោះជាយ៉ាងណាក៏ដោយប្រធានវេទិកាអនា
គតលោក អ៊ូ វីរៈ បានលើកឡើងថា គណបក្សប្រឆាំងគួរថ្កោលទោសចំពោះអ្នកដែលនៅពីក្រោយការលាបពណ៌ដ៏ថោក
នេះ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វិភាគទាន​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​សំ​រាប់​តាម​ដាន​លទ្ធ​ផល​ឆ្នោត​នៅ​ខ្វះ​ខាត​ច្រើន​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com