វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​លោ​ក​ នេ​ត​ ​សា​វឿ​ន ​ព្រ​មាន​ចា​ប់​​ខ្លួ​ន​ន​គរ​បា​​ល​​​​​​ពួ​ន​ស្ទាក់​ផា​ក​ព​ល​រ​ដ្ឋយ​ក​លុ​យ​ខុ​ស​ច្បា​ប់​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:01 pm ថ្ងៃ Tuesday 10th January 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

អគ្គស្នងការនគរបាលជាតិបានធ្វើការព្រមានចាប់ខ្លួនទៅលើក្រុមនគរបាលណាដែលប្រព្រឹត្តទង្វើពុករលួយដូចជាការពួនចាំ
ចាប់ស្ទាក់ផាកពិន័យយកលុយពីពលរដ្ឋទាំងខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាន
នគរបាលជាតិកាលពីថ្ងៃទី០៦ មករា ។

គេហទំព័រដដែលនេះបានចុះផ្សាយដោយដកស្រង់សម្ដីរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិមកចុះផ្សាយ
ទៀត ថា នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ នៅតាមនាយកដ្ឋាន
និងស្នងការនគរបាលតាមខេត្តមួយចំនួន នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ នៅអគ្គស្នងការដ្ឋាននគរបាល
ជាតិ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសថា ចាប់ពីម៉ោងនេះទៅ នឹងចាត់វិធានការតាមច្បាប់ និង
អនុវត្តវិន័យនគរបាលជាតិ ក្នុងករណីនគរបាលណារកឃើញភស្តុតាង ថាមានប្រព្រឹត្តិអំពើពុករលួយ លោកនឹងស្នើចាត់
បញ្ជូនមន្ត្រីនគរបាលនោះទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

ការព្រមាននេះ ធ្វើឡើងដោយសារតែលោកបានទទួលបានការរាយការណ៍ថា ប្រធាននាយកដ្ឋានមួយចំនួនបានធ្វើសកម្ម
ភាពកាត់របបថវិកាពីមន្ត្រីក្រោមឱវាទរបស់ខ្លួន ដូចជាកាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត
ពិសេសជាងនេះ ការប្រាក់របបលើកងកម្លាំងនគរបាលចរាចរណ៍ និងការដាក់កុងត្រូលចាំពួនស្ទាក់ផាកពិន័យយកប្រាក់
ខុសច្បាប់ជាដើម។ 

លោក នេត សាវឿន បានបន្តព្រមានថា សម្រាប់មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីម៉ោងនេះ
ទៅ ឯកឧត្តមនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតទេហើយ ពោលគឺន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅដង
ផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរឹកកោសរុសទារប្រាក់ ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវ
ប្រើសំដីសំដៅឲ្យសមរម្យដាក់ប្រជាពលរដ្ឋ ហើយថា សម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបាន លោកថា បើរកឃើញ
ភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
បើ​មិន​ចង់​អស់​ដី​ត្រូវ​ទៅ​ពិ​និត្យ​ឈ្មោះ​បោះ​ឆ្នោត​
ព្យា​យាម​រស់​ដោយ​ប្រើ​ប្រាស់​ដី​​ ដៃ​​ ដាំ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com