វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបពី RFA
​ព្រះ​អ​ង្គ ​ប៊ុ​ត​ ប៊ុ​ន​តិ​ញ ​៖​ ​បើ​ ​Fa​c​eb​oo​​k​ ​ឈ្មោះសី​ហា​ ​មិ​នមែ​ន​ជា​ថ្នា​ក់​ដឹ​ក​នាំណា​មួ​យ​ទេ ​ប្រា​ក​ដណា​ស់​​រដ្ឋា​ភិ​បា​លនឹ​ង​ចា​ត់​វិ​ធាន​កា​រ​ភ្លា​ម​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:20 am ថ្ងៃ Tuesday 21st March 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បង្ហាញការយល់ឃើញថា គណនីហ្វេសប៊ុក
មួយ ដែលប្រើឈ្មោះជាភាសារខ្មែរថា សីហា នោះ ប្រាកដជាថ្នាក់ដឹកនាំណាម្នាក់ជាអ្នកបង្កើតឡើង ។

ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់ថា បើសិនជាគណនីហ្វេសប៊ុកនេះមិនមែនជាថ្នាក់ដឹកនាំណាម្នាក់ទេនោះ ម្លេះរដ្ឋាភិបាល
បានចាត់ វិធានការយ៉ាងលឿនជាទីបំផុតទៅហើយ ។ ព្រះអង្គជឿជាក់ថា គណនីហ្វេសប៊ុកសីហានេះ ប្រាកដជាអាចជាប់
ពាក់ព័ន្ធនៅក្នុង ជួរថ្នាក់ដឹកនាំណាមួយជាពុំខានឡើយ  ព្រោះបើសិនជាមិនមែនជាថ្នាក់ដឹកនាំទេនោះ ម្លេះគណនីហ្វេស
ប៊ុកមួយនេះ ពុំអាចលួច ស្ដាប់សម្លេងសន្ទនាគ្នាតាមទូរស័ព្ទបាននោះទេ ៖ « សីហាជាអ្នកណា សីហាក៏ខ្លាំងម្លេះ រៀនពី
សាលាណាមក ដែលអាត្មាគិតថា បើសិនជាសីហា មិនមែនជាអ្នកដឹកនាំ១ទេ ប្រាកដណាស់រដ្ឋាភិបាលនឹងចាត់វិធាន
ការភ្លាម
» ។

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាស៊ីសេរីកាលពី
យប់ថ្ងៃទី ២០ មីនា ខណៈព្រះអង្គកំពុងមានព្រះវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកនៅឡើយ ។

ស្ទើរតែពេញសម្រាប់ដើមឆ្នាំ២០១៧ នេះ គណនីហ្វេសប៊ុកដែលមានឈ្មោះថា សីហា បានទម្លាយសម្លេងជាច្រើនរបស់
ថ្នាក់ដឹ កនាំគណបក្សប្រឆាំង មានទាំងលោក កឹម សុខា មានទាំងតំណាងរាស្រ្តសំខាន់ៗជាច្រើនរូបទៀតក្នុងជួរគណបក្ស
ប្រឆាំង ។ ហើយថ្មីៗនេះ គណនីហ្វេសប៊ុកនេះបានទម្លាយសម្លេងសន្ទនាគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា។
ពេលនោះលោក ហ៊ុន សែន បានទទួលស្គាល់សម្លេងនោះថា ជាការពិត និងបានកោតសរសើរហ្វេសប៊ុកដែលមានឈ្មោះ
ថា សីហា ដែលមានសមត្ថភាពអាចលួចស្ដាប់សម្លេងដឹងថែមទៀតផង ។

ជាងនេះទៀត លោក ហ៊ុន សែន បានប្រកាសជាសាធារណៈនៅក្នុងពិធីសម្ពោធសមិទ្ធផលមួយក្នុងស្រុកថា លោកនឹង
ទម្លាយ សម្លេង និងសារសន្ទនាគ្នាជាច្រើនទៀតរវាងរូបលោក និងលោក កឹម សុខា មេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ
ប្រសិនណា បើលោក កឹម សុខា នៅតែរឹងទទឹងមិនព្រមទទួលស្គាល់សារសម្លេងដែលបានបែកធ្លាយទាំងនោះថា ជា
សម្លេងពិតរបស់ខ្លួនទេ នោះ ។

ទាក់ទងទៅនឹងសម្លេងបែកធ្លាយទាំងនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ថា បើសិនជាថ្នាក់ដឹកនាំណាមួយជាអ្នកលួចស្ដាប់មែន
នោះមា ន័យថា ថ្នាក់ដឹកនាំធ្វើចរិតធូរថ្លៃដែលលួចស្ដាប់ការញ៉ែគ្នាតាមទូរស័ព្ទរបស់ប្រជាពលរដ្ឋរបស់ខ្លួន ហើយមិនខំប្រឹង
រកមធ្យោបា យធ្វើកិច្ចការងារផ្សេងៗដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្នុងករណីដែលគណនីហ្វេសប៊ុកដែល
ទម្លាយសម្លេងនោះ មិនមែនជាថ្នាក់ដឹកនាំណាម្នាក់ទេ រដ្ឋាភិបាលអសមត្ថភាពដែលមិនអាចចាប់យកមកផ្ដន្ទាទោសតាម
ច្បាប់បាន ដែលបានរំលោ ភលើសិទ្ធិឯកជន ។

កាលពីថ្ងៃទី១១ មីនា អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានបញ្ចេញភាពក្ដៅក្រហាយជាមួយនឹងអ្នក
ដែលបានលួចស្ដាប់សម្លេង និងលួចថតសម្លេងសន្ទនារបស់គេ ដើម្បីយកទៅផ្សាយជាសាធារណៈ។

លោក សម រង្ស៊ី បានចាត់ទុកទង្វើនៃការលួចស្ដាប់សម្លេងរបស់គេសន្ទនាគ្នាថា ជាទង្វើថោកទាប ។ លោកសរសេរបែប
ដៀម ដាមថា មានអ្នកដឹកនាំខ្លះ មានចរិកថោកទាប មិនគិតគូរដោះស្រាយបញ្ហាប្រទេសជាតិទេ តែពូកែចំណាយពេល
លបមើលគេ លួចស្តាប់គេ និងលួចថតសម្លេងគេ យកទៅកាត់ត ដើម្បីលាតត្រដាងរឿងឯកជនរបស់អ្នកដទៃ ទោះជា
រឿងទាំងនោះជារឿងកំប៉ិកកំប៉ុក អត់មានទាក់ទងផលប្រយោជន៍ជាតិអ្វីសោះក៏ដោយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
បក្ស​កាន់​អំណាច​កំពុង​លើក​ដៃ​កើត​ទុក្ខ​ នៅ​ចំពោះ​អន្តរជាតិ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
ផ្សព្វផ្សាយ

អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com